THAGRICO - គំរូសហគ្រាសវៀតណាមរួមចំណែកក្នុងការបង្កើតការងារធ្វើសម្រាប់ប្រជាជននៅប្រទេសកម្ពុជា
(VOVWORLD) - កាលពីឆ្នាំ ២០២០ កន្លងមក ប្រទេសជិតខាងទាំងពីរ វៀតណាមនិងកម្ពុជាសុទ្ធតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យដោយសារជំងឺរាតត្បាតកូវីដ-១៩ (Covid-19)។ ក៏ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ការដោះដូរពាណិជ្ជកម្មទ្វេភាគីនៅតែសម្រេចបានជាង ៥,៣ ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ អង្គភាពអាជីវកម្មវៀតណាមដែលបានវិនិយោគនៅប្រទេសកម្ពុជានៅតែឈរជើងយ៉ាងរឹងមាំ ក្នុងនោះ មានក្រុមហ៊ុនភាគហ៊ុន កែច្នៃនិងចែកចាយកសិកម្ម THADI (THAGRICO) ដែលត្រូវបានចាត់ទុកថាជាគំរូលេចធ្លោរបស់សហគ្រាសវៀតណាមចូលរួមវិនិយោគលើគម្រោងកសិកម្មនៅប្រទេសកម្ពុជា។
កម្មកររបស់ក្រុមហ៊ុន THADI នៅចង្វាក់កែច្នៃចេកសម្រាប់នាំចេញ (រូបថត៖ baonhandan) |
នៅឆ្នាំ ២០១៨ ក្រុមហ៊ុនភាគហ៊ុនផលិត កែច្នៃនិងចែកចាយកសិកម្ម THADI ត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន THACO និងក្រុមហ៊ុនភាគហ៊ុនកសិកម្មអន្តរជាតិ Hoang Anh Gia Lai ដើម្បីវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ក្រុមហ៊ុន THADI មានគោលការណ៍វិនិយោគលើកសិដ្ឋានខ្នាតធំនៅកម្ពុជា ដោយមានផែនការទទួលបានផលផ្លែឈើចំនួន ៥៥ ម៉ឺនតោននៅឆ្នាំ ២០២១។ រីឯនៅប្រទេសកម្ពុជាវិញ ក្រុមហ៊ុន THADI និង Hoang Anh Gia Lai បានវិនិយោគលើទំហំផ្ទៃលើផ្ទៃដីជាង ៥ ម៉ឺនហិកតាហើយរហូតទល់មកពេលនេះ គេបានដាំដើមឈើហូបផ្លែជាង ៣៤.០០០ ហិកតា ដែលក្នុងនោះបានអភិវឌ្ឍន៍គម្រោងដាំដើមឈើហូបផ្លែនៅខេត្តក្រចេះ មានប្រមាណ ១០.០០០ ហិកតា និងខេត្តរតនគិរីមាន ២៦.០០០ ហិកតា។ ចំនួនកម្មករសរុបរបស់ក្រុមហ៊ុន THADI នៅក្នុងខេត្តទាំងពីរនេះមានចំនួនជាង ១៣,០០០ នាក់ ដែលក្នុងនោះមាននិយោជិកជាង ១.០០០ នាក់ ដែលជាអ្នកជំនាញនិងអ្នក ផ្តល់ប្រឹក្សារមកពីប្រទេសហ្វីលីពីន ចិន និងថៃ។ លោក Le Thanh Hoang នាយកប្រតិបត្តិនៃសម្ព័ន្ធរោងចក្រក្រុមហ៊ុន THADI បានមានប្រសាសន៍ថា៖
«នាឆ្នាំ ២០២០ ដោយមានទ្រង់ទ្រាយអភិវឌ្ឍន៍ទំហំផ្ទៃដីដាំដុះកាន់តែច្រើននោះ ក្រុមហ៊ុនបានជ្រើសរើសកម្មករថ្មីចំនួន ១ ម៉ឺននាក់ទៀត ដើម្បីបំពេញតំរូវការផលិតកម្ម។ នេះគឺជាឱកាសដ៏ល្អដើម្បីជួយប្រជាជនដើមកំណើតវៀតណាម ផ្លាស់ប្តូរអាជីពរបស់ខ្លួន ហើយប្រជាជនកម្ពុជាអាចរក្សាជីវភាពរស់នៅប្រកបដោយស្ថិរភាពជាយូរអង្វែងផងដែរ”។
លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Vu Quang Minh អញ្ជើញជូនអំណោយដល់បងប្អូនកម្មករនៅទីនេះ (រូបថត៖ baonhandan) |
ក្នុងបរិបទដែល ដែរពរស់នៅប្រកបដោយ័យដោយសារមានវិស័យសេដ្ឋកិច្ចជាច្រើនរបស់ប្រទេសកម្ពុជាធ្លាក់ចុះ ហើយកម្មកររាប់ម៉ឺននាក់គ្មានការងារធ្វើ ឬបញ្ឈប់ការងារជាបណ្តោះអាសន្ននៅក្នុងវិស័យដូចជាវាយនភណ្ឌ និងទេសចរណ៍ ដោយសារតែរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចាប់តាំងពីដើមឆ្នាំ ២០២០ ក៏ប៉ុន្តែសកម្មភាពផលិតកម្មក្នុងវិស័យកសិកម្មរបស់ THADI នៅតែត្រូវបានរក្សាស្ថេរភាព ដោយបានបង្កើតការងារធ្វើជាច្រើនសំរាប់ប្រជាជនកម្ពុជាផងដែរ។ កម្មការិនី Nguyen Thi Mai អាយុ ៣៤ ឆ្នាំ បន្ទាប់ពីទទួលបានការលើកទឹកចិត្តពីកម្មាភិ បាលស្ថានទូត សមាគមខ្មែរ - វៀតណាម និងធុរកិច្ចនានា ប្តីប្រពន្ធរបស់អ្នកស្រីរូបនេះនិងកូន ៣ នាក់បានសម្រេចចិត្តចាកចេញពីតំបន់ទន្លេសាប ដើម្បីចាប់ ផ្តើមកសាងជីវិតថ្មីនៅសម្ព័ន្ធរោងចក្រកសិកម្មស្រុកស្នួល ចំណុះក្រុមហ៊ុន THADI ខេត្តក្រចេះនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកស្រីមានសេចក្តីសោមនស្សក្រៃលែងនៅពេលដែលក្រុមហ៊ុនបានរៀបចំការងារធ្វើជាកម្មករថែរក្សានិងប្រមូលផលចេកនៅទីនេះ៖
«ធ្វើការនៅទីនេះ ក្រុមហ៊ុនបានបង្កលក្ខណៈងាយស្រួលបំផុតទាំងកន្លែងស្នាក់នៅ តំបន់ពិនិត្យសុខភាព ប្រាក់ខែមានស្ថេរភាព ជីវភាពរស់នៅនិងធ្វើការនៅតាមតំបន់ទីនេះ មិនពិបាកដូចនៅតំបន់ទន្លេសាបនោះទេ។ សូមអរគុណដល់ក្រុមហ៊ុន THADI ដែលបានជួយឧបត្ថម្ភនិងបង្កើតលក្ខណៈអំណោយផលសំរាប់ប្រជាជននៅទន្លេសាប ក្នុងនោះ គ្រួសារខ្ញុំមានឱកាសធ្វើការនៅទីនេះ ហើយជីវភាពរស់នៅរបស់គ្រួសារមានស្ថេរភាព និងកូនចៅក៏មានអនាគតផងដែរ»។
ក្រៅពីនេះ កសិដ្ឋានរបស់ THADI ក៏កំពុងខិតខំបង្កើតការងារធ្វើស្ថេរភាព សម្រាប់ប្រជាជនកម្ពុជាក្រីក្រ ឲ្យមានប្រាក់ចំណូលប្រមាណ ២៥០ ដុល្លារអាមេរិក / ខែ បន្ទាប់មកវាអាចកើនឡើងបន្តិចម្តងៗដល់ ៣៥០ ដុល្លារអាមេរិក / ខែ និង ៤០០ ដុល្លារអាមេរិក / ខែប្រសិន បើធ្វើការលើសម៉ោង)។ លោក Truong Van Tri - កម្មករដើមកំណើតវៀតណាមបានចែករំលែកយ៉ាងសប្បាយរីករាយថា៖
«ខ្ញុំឃើញថាការងារនៅទីនេះមានស្ថេរភាពខ្លាំងណាស់ ជារៀងរាល់ថ្ងៃ ខ្ញុំក៏មានប្រាក់ចំណូលដែរ ហើយការងារចាស់របស់ខ្ញុំកាលពីមុនមានពេលខ្លះរកប្រាក់បាន ពេលខ្លះមិនបានអីសោះ។ ប៉ុន្តែធ្វើការនៅទីនេះ ប្រាក់ចំណូលមានរាល់ថ្ងៃតែម្តង។ យើងមានសំណាងណាស់ នៅពេលដែលមានការងារធ្វើ និងប្រាក់ខែស្ថិរភាពដើម្បីកែលំអរជីវភាពរស់នៅរបស់គ្រួសាខ្ញុំឲ្យកាន់តែល្អប្រសើរផងដែរ” ។
កម្មកររបស់ក្រុមហ៊ុន THADI នៅចង្វាក់កែច្នៃចេកសម្រាប់នាំចេញ (រូបថត៖ baonhandan) |
ដោយកត់សម្គាល់អំពីប្រសិទ្ធភាពនិងគុណតម្លៃខាងសេដ្ឋកិច្ច-សង្គមរបស់គម្រោងកសិកម្មនៃក្រុមហ៊ុន THADI ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្តចំនួន ៤ (កំពង់ធំ ក្រចេះ រតនគីរី មណ្ឌលគីរី) រួមជាមួយតំណាងក្លឹបធុរកិច្ច វៀតណាម (VBCC) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានអះអាងថា សញ្ញាល្អពីការនាំចេញផលិតផលកសិកម្មលើកដំបូងរបស់ក្រុមហ៊ុន THADI នឹងចូលរួមចំណែកយ៉ាងធំធេងដល់វិស័យកសិកម្ម - ជាវិស័យសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាជា «វិស័យមុខព្រួញ» នៅក្នុងរយៈពេលបច្ចុប្បន្ននេះ។ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា Vu Quang Minh បានវាយតម្លៃថា៖
«សហគ្រាសវៀតណាម ដែលវិនិយោគឬធ្វើអាជីវកម្មនៅកម្ពុជា មិនត្រឹមតែទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុសម្រាប់អង្គភាពអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសន្តិសុខសង្គមសម្រាប់ប្រទេសមិត្តទៀតផង។ ប្រការនេះត្រូវបានថ្នាក់ដឹកនាំកម្ពុជាទទួលស្គាល់ជាច្រើនលើកច្រើនសារហើយ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសហគ្រាសវៀតណាម ដែលបានរួមចំណែកក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ»។
នាពេលខាងមុខនេះ ដោយមានតម្រូវការជ្រើសរើសពលករចំនួនជាង ៨.០០០ នាក់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកសិកម្មប្រកបដោយចីរភាពតាមទម្រង់ «បិទជិត» ក្នុងកសិដ្ឋានរបស់ក្រុមហ៊ុន THADI នៅកម្ពុជា ប្រជាជននៅទីនេះក៏បានបង្ហាញពីបំណងប្រាថ្នាចង់បន្តទទួលបានការយកចិត្តទុកដាក់កាន់តែជ្រាលជ្រៅបន្ថែមទៀតពីអង្គភាពអាជីវកម្មនៅវៀតណាមនិងប្រទេសម្ចាស់ផ្ទះដោយបន្តជួយឧបត្ថម្ភដល់ប្រជាជនជម្រុញការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃ សម្របខ្លួនទៅក្នុងសង្គមនៃប្រទេសសាមីជាបណ្តើរៗ ដើម្បីចូលរួមចំណែកដល់ការកសាងប្រទេសទាំងពីរវៀតណាម និងកម្ពុជាឱ្យមានការអភិវឌ្ឍប្រកបដោយ ចីរភាពនិងយូរអង្វែងផងដែរ៕