“Umah Indo” – ផ្សព្វផ្សាយវប្បធម៌ ឥណ្ឌូនេស៊ីនៅវៀតណាម

(VOVWORLD) - កាលពី ៣ ឆ្នាំមុន ប្រជាជននៅទីក្រុងហាណូយមិនសូវស្គាល់ដល់ឈ្មោះ "Umah Indo" ឡើយ ប៉ុន្តែនាបច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានស្គល់ដល់គោលដៅនេះ រហូតដល់ចាត់ទុកថា នេះគឺជាអាស័យដ្ឋានដ៏ជិតស្និទ្ធិ នៅពេលដែលមានបំណងចង់ស្វែងយល់អំពីវប្បធម៌ឥណ្ឌូនេស៊ី ឬមានបំណងចង់ទទួលទានកាហ្វេ  ម្ហូប "mi goreng "- មីឆាល្បីឈ្មោះនៅឥណ្ឌូនេស៊ី។ សូមអញ្ជើញប្រិយមិត្តអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌ឥណ្ឌូនេស៊ី "Umah Indo" ផងណា។
“Umah Indo” – ផ្សព្វផ្សាយវប្បធម៌ ឥណ្ឌូនេស៊ីនៅវៀតណាម - ảnh 1ទិដ្ឋភាពនៃពិធីសម្ពោធ   "Umah Indo" 

ក្នុងភាសាឥណ្ឌូនេស៊ី  "Umah Indo" មានន័យថា "ដំបូលផ្ទះឥណ្ឌូនេស៊ី"។ "Umah Indo" មានទីតាំងស្ថិតនៅផ្ទះលេខ 40B វិថី Tran Hung Dao ខ័ណ្ឌ Hoan Kiem នៅបរិវេណស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយ។ ដោយមានទំហំជាង ៨០ ម៉ែត្រក្រឡានោះ "Umah Indo" ត្រូវបានប្រើប្រឆាស់ត្រូវបានបែងចែកជាពីរកន្លែង។ ជាធម្មតា ទាំងខាងក្នុង និងក្រៅ "Umah Indo" គឺជាកន្លែងបម្រើគ្រឿងបរិភោគ និងភេសជ្ជៈ។ លើសពីនេះទៅទៀត ខាងក្នុងគឺជាកន្លែងតាំងបង្ហាញរូបថត និងឯកសារអំពីទឹកដីឥណ្ឌូណេស៊ី។ នេះក៏ជាកន្លែងបើកថ្នាក់បង្រៀនភាសាឥណ្ឌូនេស៊ី និងព្រឹត្តិការណ៍ស្វែងយល់អំពីវប្បធម៌ឥណ្ឌូនេស៊ី និងព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ដទៃទៀត។ លោកស្រី Yully មន្ត្រីទទួលបន្ទុកការផ្សព្វផ្សាយនៃស្ថានទូតឥណ្ឌូនេស៊ីបានឲ្យដឹងថា៖ “Umah Indo ត្រូវបានបើកសម្ពោធនាខែតុលា ឆ្នាំ ២០១៧ ដើម្បីជួយប្រជាជននៅទីក្រុងហាណូស្វែងយល់ប្រទេស ឥណ្ឌូនេស៊ី ឲ្យកាន់តែច្រើន ចាប់ពីវិស័យវប្បធម៌ សិល្បៈ ម្ហូបអាហារ ទេសចរណ៍ រហូតដល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈសកម្មភាពផ្សព្វផ្សាយ ដែលត្រូវបានស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយរៀបចំឡើង។ សកម្មភាពទាំងនេះទទួលបានការចូលរួមគាំទ្រពីសំណាកប្រជាជនវៀតណាមច្រើនណាស់“។

ជារៀងរាល់ខែ ស្ថានទូតឥណ្ឌូនេស៊ីបានរៀបចំសកម្មភាពផ្សព្វផ្សាយវប្បធម៌យ៉ាងហោចណាស់ពី ១ ទៅ ២ ដង។ សកម្មភាពទាំងនេះមានដូចជា ឧទ្ទេសនាមម្ហូបអាហារ ឥណ្ឌូណេស៊ី របៀបធ្វើ Batik បង្ហាត់បង្រៀនក្បាច់រាំប្រពៃណីរបស់ ឥណ្ឌូនេស៊ី និងបង្ហាត់បង្រៀនលេងចាប៉ី Angklung ឬព្រឹត្តិការណ៍ឧទ្ទេសនាមអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី។ ចូលរួមព្រឹត្តិការណ៍នេះគឺមានសិស្សានុសិស្ស និងនិស្សិត ប្រជាជននៅទីក្រុង ដែលមានបំណងចង់ស្វែងយល់វប្បធម៌ឥណ្ឌូនេស៊ី។ មិត្ត Bui Dieu Linh មកពីទីក្រុងហាណូយបានចែករំលែកថា៖ “ប្អូនបានសង្កេតឃើញថា ស្ថានទូតឥណ្ឌូនេស៊ីបានរៀបចំព្រឹត្តិការណ៍ដែលមានផលប្រយោជន៍ជាច្រើនណាស់។ ប្អូនបានសិក្សារៀនសូត្រជាច្រើនអំពីវប្បធម៌ ក៏ដូចជាភាសាឥណ្ឌូនេស៊ី។ ប្អូនពិតជាសប្បាយរីយរាយណាស់ ។បុគ្គលិក លោកគ្រូ អ្នកគ្រូនៅទីនេះមានសណ្តានចិត្តភាពរួសរាយរាក់ទាក់ ។ ប្អូនពិតជាសប្បាយរីករាយណាស់។ សូមថ្លែងអំណរគុណដល់ស្ថានទូតឥណ្ឌូនេស៊ីដែលបានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើននៅ Umah Indo ផងដែរ“។

ចំពោះមនុស្ស ដែលស្រឡាញ់ចូលចិត្តភាសា ឥណ្ឌូនេស៊ីនោះ “Umah Indo” គឺជាអាស័យដ្ឋានមួយ ដែលមិនអាចរំលងបានឡើយ។ នៅទីនេះ សិក្ខាកាមមិនត្រឹមតែបានសិក្សាឥតគិតថ្លៃប៉ុណ្ណោះទេ ថែមទាំងត្រូវបានលោកគ្រូ អ្នកគ្រូជនជាតិឥណ្ឌូនេស៊ីបង្រៀនទៀតផង។ ក្រោយពេល ១ ឆ្នាំ ដែល “Umah Indo”ត្រូវបានបង្កើតឡើងនោះ លោកគ្រូ អ្នកគ្រូជនជាតិឥណ្ឌូនេស៊ីបានបើកវគ្គសិក្សាភាសាឥណ្ឌូនេស៊ីជាច្រើន។ រហូតមកដល់ពេលនេះ “Umah Indo”បានបើកវគ្គសិក្សាភាសាឥណ្ឌូនេស៊ីចំនួន ៤ ដោយទាក់ទាញការចូលរួមរបស់សិក្ខាកាមរាប់រយនាក់។

“Umah Indo” – ផ្សព្វផ្សាយវប្បធម៌ ឥណ្ឌូនេស៊ីនៅវៀតណាម - ảnh 2 អតិថិជនយ៉ាងច្រើនកុះករបានអញ្ជើញមក "Umah Indo"

ដោយមានគៅលដៅនាំវប្បធម៌ ម្ហូបអាហារឥណ្ឌូនេស៊ីខិតមកជិតសាធារណៈជននៅទីក្រុងថែមទៀតនោះ ស្ថានទូតឥណ្ឌូនេស៊ីក៏បានបង្កើតរូបសណ្ឋានហាងកាហ្វេ ជាមួយមជ្ឈមណ្ឌូលផ្សព្វផ្សាយវប្បធម៌ ឥណ្ឌូនេស៊ី។ ជារៀងរាល់ថ្ងៃ“Umah Indo”បានទទួលអតិថិជន រាប់រយនាក់ ដែលក្នុងនោះភាគច្រើនជាបុគ្គលិកការិយាល័យ ដែលធ្វើការនៅជុំវិញនេះផងដែរ។

“ខ្ញុំបានមកទីនេះជាប្រចាំ ដោយសារខ្ញុំបានធ្វើការនៅក្រុមហ៊ុននៅក្បែរកន្លែងនេះ។ បរិយាកាសនៅទីនេះពិតជាស្រស់ស្រាយ ហើយអ្នកបម្រើនៅទីនេះក៏រួសរាយរាក់ទាក់ផងដែរ។ មកទីនេះខ្ញុំមិនត្រឹមតែបានពិសារកាហ្វេប៉ុណ្ណោះទេ ថែមទាំងមានឱកាសចូលរួមសកម្មភាពគួរឲ្យចាប់អារម្មណ៍ទៀតផង“។

“ប្អូនគិតថា នេះគឺជារូបសណ្ឋានដ៏ល្អ ហើយមានផលប្រយោជន៍ ព្រោះថានេះគឺជាហាងលក់កាហ្វេផង ហើយជាមជ្ឈមណ្ឌលសម្រាប់យុវជនវ័យក្មេងជួបសំណេះសំណាលវប្បធម៌ និងសិក្សារៀនសូត្រវប្បធម៌ថ្មីនៅទីនេះ។ប្អូនសង្ឃឹមថា ស្ថានទូតឥណ្ឌូនេស៊ីនឹងបន្តអភិវឌ្ឍន៍រូបសណ្ឋាននេះផងដែរ“។ ខាងលើនេះគឺជាការសំណេះសំណាលរបស់អតិថិជន ដែលបានអញ្ជើញមកទីកន្លែងនេះ។

លោកស្រី Yully មន្ត្រីទទួលបន្ទុកការផ្សព្វផ្សាយនៃស្ថានទូតឥណ្ឌូនេស៊ីបានចែករំលែកថា យើងខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រីកតួនាទីផ្សព្វផ្សាយវប្បធម៌ឥណ្ឌូនេស៊ីនៅវៀតណាម ក៏ដូចជានាំវប្បធម៌ និងមនុស្សឥណ្ឌូនេស៊ីខិតមកជិកសាធារណៈជនទីក្រុងថែមទៀត។ “Umah Indo”ជានិច្ចកាល ទទួលស្វាគមន៍មនុស្សគ្រប់រូបមកទស្សនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ