កងទ័ពផ្នែកទំនាក់ទំនងនៅប្រទេសឡាវ
(VOVWORLD) - លោក Nguyen Van Khuong កើតឆ្នាំ ១៩២២ នៅភូមិ Tuong Loat ឃុំ Yen Tri ស្រុក Y Yen ខេត្ត Nam Dinh។ កាលពីឆ្នាំ ១៩៣០ ដោយសារជួបប្រទះនឹងការលំបាកជាច្រើន លោកបានដើរតាមឪពុកធ្វើដំណើរទៅកាន់ខេត្ត Sam Nua ប្រទេសឡាវ ដើម្បីរកស៊ី។
លោក Nguyen Van Khuong កងទ័ពផ្នែកទំនាក់ទំនងនៅប្រទេសឡាវ |
ក្រោយពេលភ្ញាក់រលឹក ក្នុងអាយុ ២២ ឆ្នាំ លោកបានចូលរួមសកម្មភាពក្នុងសមាគមអាណិកជននៅ Sam Nua។ ដោយឆ្លងកាត់សង្គ្រាមប្រឆាំងសត្រូវរួម លោកបានលះបង់ឆាកជីវិតរបស់ខ្លួនដើម្បីបដិវត្ត និងចំណងមិត្តភាពវៀតណាម - ឡាវ។ ក្នុងឱកាសរំលឹកខួងលើកទី ៧១ ឆ្នាំ នៃទិវាប្រពៃណីកងទ័ព ស្ម័គ្រចិត្ត និងជំនាញការវៀតណាមនៅឡាវ (ថ្ងៃទី ៣០ ខែតុលា) សូមអញ្ជើញលោកអ្នកនាងស្វែងយល់អំពី កងទ័ពផ្នេកទំនាក់ទំនងនៅប្រទេសឡាវ។ ដោយមានរាងកាយតូចច្រឡឹង ទឹកមុ មោះមុត សម្លេងខ្លាំងក្លានោះ ស្ទើរតែគ្មាននរណាម្នាក់ជឿថា លោក Nguyen Van Khuong បានឈានចូលអាយុ ៩៨ ឆ្នាំហើយ។ រំលឹកអំពីពេលវេលាធ្វើសកម្មភាពបដិវត្តនៅខេត្ត Sam Nua លោកបានថ្លែងថា៖ “កាលពីឆ្នាំ ១៩៤៤ គ្រួសារអាណិកជនវៀតណាមនៅខេត្ត Sam Nua មានប្រមាណ ២០០ គ្រួ ជាមួយនឹងមនុស្សចំនួន ៤០០ នាក់ ក្នុងនោះ ភាគច្រើនជាអ្នករកស៊ី ពលករ និងជាងកាត់ដេរ។ លោកគ្រូ Nguyen Huu Hanh និង គ្រូពេទ្យ Bui Ngoc Tue ដែលជាមនុស្សមានចំណេះដឹងយ៉ាងជ្រោះជ្រះនៅខេត្ត Sam Nua បានធ្វើការចលាប្រជាអាណិកជន ឲ្យបង្កើតសមាគមមិត្តភាពអាណិកជននៅខេត្ត Sam Nua”។
ក្រោមនឹមត្រួតត្រារបស់អានានិគមបារាំងនោះ ប្រជាជនឡាវ ក៏ដូចជាប្រជាអាណិកជនវៀតណាម ដែលកំពុងរស់នៅ និងរកស៊ីនៅ ខេត្ត Sam Nua បាត់បង់សិទ្ធិសេរីភាព ហើយជីរភាពរស់នៅជួបប្រទះការលំបាកវេទនាណាស់។ កាលពីខែមិនា ឆ្នាំ ១៩៤៥ ជប៉ុនបានធ្វើរដ្ឋប្រហារប្រឆាំងបារាំងនៅឥណ្ឌូចិន ហើយភាគីបារាំងបានប៉ុនប៉ង់វាយកម្ទេចរោងចក្រវារីអគ្គិសនី សាលារៀន និងមូលដ្ឋានមួយចំនួននៅ ខេត្ត Sam Nua ដើម្បីរាំរាំងភាគីជប៉ុនឡើងគ្រប់គ្រងអំណាច។ ដោយយល់ដឹងថា នេះគឺជាសកម្មភាពដ៏សំខាន់ បានជាសមាគមន៍បានម្ចាស់ការរួមសហការជាមួយភាគីមិត្តឡាវ ដើម្បីចលនា ចលនា និងភ្ញាក់រលឹកចំពោះយុវជន ដែលមានស្មារតីស្នេហាជាតិ ស្អប់ខ្ពើមពួកសត្រូវបារាំង ដើម្បីបង្កើតក្រុមស្វ័យការពារ សំដៅការពារ និងកសាងបណ្ដាញទូរស័ព្ទទំនាក់ទំនងជាមួយកងទ័ព Viet Minh។ ដោយមានប្រៀបខ្លាំងចេះអក្សឡាវកាំងពីកុមារភាព ហើយស្គាល់ភូមិសាស្ត្រនោះ លោក Nguyen Van Khuong គឺជាសមាជិកឆ្នើមមួយរូប ក្នុងចំណោមសមាជិកឆ្នើមទាំង ២៥ នាក់ ដែលត្រូវបានសមាគមជឿទុកចិត្ត ជ្រើសរើស ហើយប្រគល់ឲ្យភារកិច្ចតាមដានដិតដល់នូវស្ថានភាពក្នុងស្រុក និងផ្សព្វផ្សាយអំពីអង្គការ Viet Minh ដល់ប្រជាអាណិកជនវៀតណាម កសាងមូលដ្ឋាន ក៏ដូចជាធ្វើជាបណ្ដាញទំនាក់ទំនងផងដែរ។ លោកបានឲ្យដឹងទៀតថា៖ “នាគ្រានោះ យើងខ្ញុំបានពឹងផ្អែកលើប្រជាជន ដើម្បីធ្វើជាបណ្ដាញទំនាក់ទំនង។ដល់ខែកុម្ភៈ ឆ្នាំ ១៩៤៧ យើងខ្ញុំបានទទួលអង្គភាពប្រដាប់អាវុធដើមដំបូង ដើម្បីដណ្ដើមយកតំបន់ភាគពាយ៍ព្យខេត្ត Sam Nua។ ក្រោយមក យើងខ្ញុំបានទទួលអង្គភាព C ១៦០ និងអង្គភាពកងទ័ពចម្រុះឡាវ - វៀត ដើម្បីដណ្ដើមយកខេត្ត Sieng Kho”។
ក្នុងឆ្នាំ ១៩៤៧ កងវរៈសេនាធំ Tay Tien ត្រូវបានបង្កើតឡើង។ លោក Nguyen Van Khuong និងយុវជនអាណិកជនវៀតណាមចំនួន ២៤ នាក់ទៀតនៅខេត្ត Sam Nua ត្រូវបានចូលរួមកងអនុសេនាធំមួយក្រុម នៃ កងវរៈសេនាធំ។ ពួកគេបានធ្វើការចលនាប្រជាជនឡាវ ក្រោកឈរឡើងតស៊ូប្រឆាំងអាណានិគមបារាំង។ ដល់ឆ្នាំ ១៩៦៧ លោក Nguyen Van Khuong បានធ្វើការនៅគណកម្មការភាគខាងលិចនៅខេត្ត Son La វិញ។ នាឆ្នាំ ១៩៦៨ ដោយអនុវត្តន៍តាមឯកសារចុះហត្ថលេខារវាងខេត្ត Hua Phan និងខេត្ត Son La នោះ លោកត្រូវបានបញ្ជូនទៅកាន់ឡាវ ដើម្បីរួមសហការជាមយយភាគីមិត្ត ធ្វើការចលនា និងបញ្ជូនសិស្សានុសិស្សឡាវចំនួន៣៥ នាក់មកពីស្រុក Muong Son និង Xieng Kho ទៅបន្តការសិក្សានៅខេត្ត Son La។ នាបច្ចុប្បន្ន ជំនាន់សិស្សានុសិស្សនេះបានធំដឹងក្ដី ហើយទទួលភារកិច្ចដ៏សំខាន់ៗជាច្រើន ក្នុងបក្ស និងរដ្ឋឡាវ។ លោក Nguyen Van Khuong បានសំណេះសំណាលថា៖ “យើងត្រូវពឹងផ្អែកលើប្រជាជន ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ ជាពិសេសគឺត្រូវកសាងជំនឿទុកចិត្តក្នុងចំណោមប្រជាជន ដូច្នេះទើបប្រជាជនគាំទ្រយើង ដើម្បីដណ្ដើមបានជ័យជំនះលើខ្មាំងសត្រូវផងដែរ”។
ក្នុងអំឡុងពេលធ្វើបដិវត្តនៅឡាវ លោក Nguyen Van Khuong បានឆ្លងកាត់តួនាទីជាច្រើន ដូចជាយុទ្ធជន កម្មាភិបាល ភ័ស្តុភារ យុទ្ធជននៃកងទ័ពចម្រុងវៀតណាម - ឡាវ និងជាអ្នកបកប្រែជាដើម។ ចំពោះលោក ប្រការទាំងនេះបានផ្ដើមចេញពីសេចក្ដីស្នេហាជាតិ ហើយនេះគឺជាជោគវាសនា ព្រោះថាលោកបានលះបង់ឆាកជីវិតរបស់ខ្លួន សម្រាប់បដិវត្ត ក៏ដូចជាចំណងមិត្តភាពវៀតណាម ឡាវផងដែរ៕