កិច្ចសហប្រតិបត្តិការវៀតណាម-ម៉ាឡេស៊ីអភិវឌ្ឍន៍លើគ្រប់វិស័យ

  (VOV)_ឆ្នាំ ២០១៣ ជាឆ្នាំមានអត្ថន័យដ៏សែនសំខាន់ចំពោះប្រទេសទាំងពីរ
វៀតណាម-ម៉ាឡេស៊ី ក្នុងពេលដែលប្រទេសទាំងពីររៀបចំពិធី​រំលឹកខួប​អនុស្សាវ​រីយ៍លើកទី៤០នៃទិវាបង្កើតំនាក់ទំនងទ្វេភាគី។ ក្នុងរយះពេល​ប៉ុន្មាន​ឆ្នាំកន្លង ទៅ  ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម-ម៉ាឡេស៊ី ​បានមាន​ការលោតផ្លោះ
ជាច្រើន។ នេះគឺជាការសន្និដ្ឋានរបស់លោក Shazryll Zahiran អគ្គ​កុងស៊ុលម៉ាឡេស៊ី  ប្រចាំនៅទីក្រុងហូជីមិញ ​ដោយឈរលើបណ្ដាសមិទ្ធិ​នៃកិច្ចសហប្រតិបត្តិការដែល
វៀតណាម-ម៉ាឡេស៊ី ទទួលបាន ​ក្នុង​បណ្ដាវិស័យ ដូចជា÷​ទំនាក់ទំនងការទូត យោ
ធា ពាណិជ្ជកម្ម ​និងវិស័យវិនិយោគ…​។ល​។​

 កិច្ចសហប្រតិបត្តិការវៀតណាម-ម៉ាឡេស៊ីអភិវឌ្ឍន៍លើគ្រប់វិស័យ - ảnh 1
ព្រះមហាក្សត្រម៉ាឡេស៊ី Abdul Halim Mu’adzam Shah និងប្រធានរដ្ឋ Truong Tan Sang (VOV)

តាំងពីពេលបង្កើតទំនាក់ទំនងការទូតទ្វេភាគីនាឆ្នាំ ១៩៧៣មក ទំនាក់ទំនងសហ
ប្រតិបត្តិការរវាងវៀតណាមនិងម៉ាឡេស៊ី ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ
លើគ្រប់វិស័យ តាមរយះដំណើរទស្សនកិច្ច ការងាររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ នាពេលថ្មីៗនេះគឺ ដំណើរយាងមកបំពេញទស្សនកិច្ចនៅវៀតណាម របស់ព្រះមហាក្ស
ត្រម៉ាឡេស៊ី Abdul Halim Mu’adzam Shah នាខែកញ្ញាកន្លងទៅ។ លោក  Shazryll Zahiran
 អគ្គ​កុងស៊ុលម៉ាឡេស៊ី ប្រចាំនៅទីក្រុងហូជីមិញ ​បានអោយ​ដឹង​ថា÷

          “ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ​ លើ គ្រប់វិស័យ ជាច្រើននិងពិសេសគឺសេចក្ដីថ្លែងការណ៍រួម ស្ដីពីក្របខ័ណ្ឌនៃកិច្ចសហ
ប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងតវត្សទី២១។ នេះគឺជាគ្រឹះដ្ឋានសំខាន់ ដើម្បី កសាងទំនាក់ទំនង១យូរអង្វែងនិងរឹងមាំ ដោយឈរលើទំនុកទុកចិត្តនិងការគោរពគ្នា
ទៅវិញទៅមក។”

ទន្ទឹមនឹងវិស័យនយោបាយ ការទូត នាបច្ចុប្បន្ន ប្រទេសទាំងពីរក៏កំពុងយកចិត្ត
ទុកដាក់ជាច្រើនដល់កិច្ចសហប្រតិបត្តិការសន្តិសុខ ការពារប្រទេសទៀតផង។ ឧត្តម សេនីយ៍ឯក Truong Quang Khanh អនុរដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេសវៀតណាម  បាន អោយដឹងថា÷ ក្នុងសភាពការណ៍រួមនៃទំនាក់​ទំនងរវាងប្រទេសទាំងពីរ ទំនាក់ទំនង
ការពារ ប្រទេសបានជំហានអភិវឌញឍន៍នានានិងស៊ីជំរៅជាបណ្ដើរ÷​

          “ ក្រសួងការពារប្រទេសនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ច​សហ​ប្រតិបត្តិការការពារប្រទេសទ្វេភាគី វៀតណាម-ម៉ាឡេស៊ី ក្នុងឱកាស​រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម លោក Phung Quang Thanh ទៅ​បំពេញទស្សនកិច្ចនៅ ម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ ២០០៨។ ពីនោះមក ប្រទេសទាំងពីរបានអនុវត្តសកម្ម ភាពសហប្រតិបត្តិការទ្វេភាគីជាច្រើន ដូចជា÷ ផ្លាស់ប្តូរគណះប្រតិភូយោធាជាន់
ខ្ពស់ ​រៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញ…។ល។”

ក្នុងរយះពេលកន្លងទៅ កិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាមនិងម៉ាឡេស៊ី 
លើវិស័យពាណិជ្ជកម្មនិងវិនិយោគ ក៏ទទួលបានសមទ្ធិសកម្មជាច្រើន។ ម៉ាឡេស៊ី ជាដៃគូពាណិជ្ជកម្មធំទី៣របស់វៀតណាម និងជាទីផ្សារប្រើប្រាស់​ទំនិញធំបំផុត របស់វៀតណាម ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន។ ក្នុងពេលនោះ វៀតណាម ជាដៃគូពាណិជ្ជកម្មធំទី៥របស់ប្រទេសនេះ។ ក្នុងដំណាក់ ​២០០៦ ដល់ ២០១២ 
តំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ១៩,៦%/ឆ្នាំ។ ឯកអគ្គរដ្ឋទូតម៉ាឡេ
ស៊ីប្រចាំ នៅវៀតណាម Dato Azmil Zabidi បានអោយដឹងថា÷

          “ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម-​ម៉ាឡេស៊ី ក្នុងរយះពេល​កន្លងទៅជានិច្ចកាលបានរក្សារ​កំរិតខ្ពស់។ ក្នុងឆ្នាំ ២០១២ តំលៃពាណិជ្ជ​កម្មរវាង ប្រទេសទាំងពីរទទួលបានជិត៩ពាន់លានដុល្លារអាមេរិក។ ទុនវិនិ​យោសរុបរបស់ ម៉ាឡេស៊ីចូលមកវៀតណាមក្នុងឆ្នាំ២០១២ទទួលបានជាង​១០ពាន់លានដុល្លារ អាមេរិក ជាមួយគំរោងការណ៍ជាង៤០០គំរោង។”

ជាប្រទេស២មានសក្ដានុភាពអំពីទេសចរណ៍ជាច្រើន បានជា ប្រទេសទាំងពីរ
ជានិច្ចកាលយកចិត្តទុកដាក់ដល់ការជំរុញផ្សព្វផ្សាយទេសចរណ៍របស់គ្នាទៅវិញ
ទៅមក។ ក្នុង​ប៉ុន្មានឆ្នាំថ្មីៗនេះ បរិមាណភ្ញៀវទេសចរណ៍​ម៉ាឡេស៊ីមកដល់វៀត
ណាម និងផ្ទុយទៅវិញកើនឡើងជាបន្តបន្ទាប់។ ក្នុងឆ្នាំ ២០១២​ បរិមាណភ្ញៀវទេស ចរណ៍វៀតណាមប្រមាណ២សែននាក់បានមកដល់ម៉ាឡេស៊ី​ និងបរិមាណភ្ញៀវទេស ចរណ៍ម៉ាឡេស៊ី៤សែននាក់បានមកដល់វៀតណាម​។ ប្រការនេះបានរួមចំណែក
បង្កើន ការយល់ដឹងគ្នាទៅវិញទៅមក​រវាងប្រជាជននៃប្រទេសទាំងពីរ។

ក្រឡេកមើលលើបណ្ដាជំហានលោតផ្លោះក្នុងទំនាក់ទំនងរវាងវៀតណាម
និងម៉ាឡេស៊ីក្នុងរយះពេល៤០ឆ្នាំកន្លងទៅ ប្រទេសទាំងពីរបានជឿជាក់ថា÷ នឹង
ឈានទៅដល់ការកសាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ នាពេលខាងមុខនេះ។ ប្រទេសទាំងពីរកំពុងខំប្រឹងប្រែងអនុវត្តរាល់វិធានការដើម្បី​បង្កើនទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យនិងទទួលអោយបាន​គោលដៅដែលបានដាក់ចេញ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ