ក្តីស្រមើស្រមៃ៖ទទួលទានអាហារពេលព្រឹកនៅវៀតណាម និងហាហារថ្ងៃត្រង់នៅថៃ វាមិននៅឆ្ងាយទៀតទេ

(VOV)_”មិនចាំបាច់ជិះយន្តហោះទេ គ្រាន់តែជិះឡានក្រុងតែប៉ុណ្ណោះ មិត្តអាច
ទទួល​ទានអាហារពេល​ព្រឹកនៅវៀតណាម និងទទួលទានអាហារថ្ងៃត្រង់នៅថៃទៅ
ហើយ។” នេះគឺជាការចែករំលែករបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក
 Nguyen Tat Thanh ជា​មួយអ្នកយកព័ត៍មាន ក្នុងឱកាសត្រឡប់មក​ ចូលរួមសន្និសីទ
កិច្ចការបរទេស លើកទី២៩នៅវៀតណាម ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុងហា
ណូយ។ ​ក្រោយរយៈពេល៤០ឆ្នាំ បង្កើតទំនាក់ទំនងការទូតមកទំនាក់ទំនងវៀតណាម-
ថៃ បានមានជំហានអភិវឌ្ឍន៍ខ្លាំក្លា ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច។

ក្តីស្រមើស្រមៃ៖ទទួលទានអាហារពេលព្រឹកនៅវៀតណាម និងហាហារថ្ងៃត្រង់នៅថៃ វាមិននៅឆ្ងាយទៀតទេ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Nguyen Tat Thanh

រាល់ការរីកចំរើន នៃទំនាក់ទំនងរវាងវៀតណាមនិងថៃ ក្នុងរយពេលកន្លងទៅ 
បានសរអោយឃើញថា៖​ប្រទេសទាំងពីរមិនមែនជាដៃគូប្រកួតប្រជែងទេ គឺជា​ដៃគូ​
សេដ្ឋកិច្ចជួយឧបត្ថម្ភគ្នាទៅវិញទៅមក និងរួមគ្នាអភិវឌ្ឍន៍ប៉ុណ្ណោះ។ ទំហំពាណិជ្ជ​កម្ម
ទ្វេភាគីបានកើនពី៥០៩លានដុល្លារអាមេរិក នាឆ្នាំ ១៩៩៥ ឡើងដល់ ១៣​ពាន់លាន
ដុល្លារអាមេរិក នាឆ្នាំ២០១៥ និងខំប្រឹងប្រែងទទួលអោយបាន២០ពាន់លានដុល្លារអា
មេរិក នាឆ្នាំ ២០២០។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក​Nguyen Tat Thanh 
 បានអោយដឹងថា៖

          “ វៀតណាមមានឧត្តមភាពជាច្រើនដោយសារជាប្រទេសតែមួយគតលើ​ពិភព
លោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ​ប្រទេសទាំងឡាយ
ជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ថៃ​កំពុងមានគោលបំណងទ
ទួលបានគោលដៅនេះ។ ដូច្នេះ គេបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។”

          តាមឯកអគ្គរដ្ឋទូត​ Nguyen Tat Thanh ថា៖ដើម្បីទទួលអោយបាន​ផលប្រយោជន៍
​ច្រើនបំផុត វិស័យសំខាន់មួយត្រូវយកចិត្តទុកដាក់ នោះគឺការ​អភិវឌ្ឍន៍​គមនាគមន៍ 
ដឹកជញ្ជូនដើម្បីបង្កលក្ខណះងាយស្រួលថែមទៀត សំរាប់​វិស័យពាណិជ្ជកម្ម វិនិយោគ 
និងទេសចរណ៍។​

          “ នាបច្ចុប្បន្ន ភាគីទាំងពីរក៏កំពុងជំរុញការតភ្ជាប់ផ្លូវសមុទ្រ កិច្ចសហប្រតិបត្តិ
ការអំពីទេសចរណ៍ និងពាណិជ្ជកម្ម។ ពិសេស ភាគីទាំងពីរកំពុងជំរុញខ្លាំងការតភ្ជាប់
ផ្លូវគោក។ នាបច្ចុប្បន្ន រដ្ឋាភិបាលបណ្ដាប្រទេសវៀតណាម ឡាវ ថៃនិង​កម្ពុជា កំពុង
ជំរុញការតភ្ជាប់ខ្សែផ្លូវឡានក្រុង ប្រចាំថ្ងៃ។ សង្ឃឹមថា៖ មួយថ្ងៃនឹង​មានឡានក្រុងទេស
ចរណ៍រាប់សិបជើង រវាងវៀតណាម-ថៃ។ ការស្រមើ​ស្រមៃ​៖ទទួលទានអាហារពេលព្រឹកនៅវៀតណាម និងទទួលទានហាហារថ្ងៃត្រង់នៅថៃ វាមិននៅឆ្ងាយទៀតទេ។”

          ទំនាក់ទំនងសេដ្ឋកិច្ចមានជំហានអភិវឌ្ឍន៍វជ្ជមានជាច្រើន និងសក្ដានុភាព
សហប្រតិបត្តិការវៀតណាម-ថៃនៅធំធេង ពិសេសគឺគ្នុងសភាពការណ៍​សហគមន៍​​អា
ស៊ានទើបនឹងបានបង្កើត។ ប៉ុន្តែ តាម ឯកអគ្គរដ្ឋទូត​ Nguyen Tat Thanh ថា៖ក្នុង
ពេលអង្គភាពអាជីវកម្មថៃយកចិត្តទុកដាក់ជាច្រើនចំពោះទីផ្សារ​អាស៊ាន និងក្នុង
អាស៊ាន គេយកចិត្តទុកដាក់ច្រើនបំផុតចំពោះទីផ្សារវៀតណាមគឺ​អង្គភាពអាជីវកម្ម
វៀតណាមបែជាមិនទាន់យកចិត្តទុកដាក់ចំពោះទីផ្សារថៃទៅវិញ។  ឯកអគ្គរដ្ឋទូត​ 
Nguyen Tat Thanh បានអោយដឹងថា៖

          “ ថៃជាទីផ្សារធំមួយ ដោយមានប្រជាជនចំនួន៧០លាននាក់។ ក្នុងទំហំ​ពាណិជ្ជ
កម្មនាំចេញ នាំចូល របស់វៀតណាម មាន២០%ជាការនាំចេញក្នុងអាស៊ាន។ វៀតណាម
 យកចិត្តទុកដាក់ចំពោះទីផ្សារប្រទេសអភិវឌ្ឍន៍ ដូចជាអាមេរិក ​ប្រទេសអឺរ៉ុប ក្តី ប៉ុន្តែ
យើងមិនបានធ្វើអាជីវកម្មទីផ្សារអាស៊ានយ៉ាងម៉ត់ច៉ត់ទេ។​នាបច្ចុប្បន្ន លើវិស័យពាណិ
ជ្ជកម្មទំនិញ អង្គភាពអាជីវកម្មវៀតណាមមិនទាន់​យកចិត្តទុកដាក់ចំពោះទីផ្សារថៃទេ។”

          នាបច្ចុប្បន្ន ថៃកំពុងឈរលំដាប់ថ្នាក់ទី១១ អំពីការវិនិយោគបរទេសនៅវៀត
ណាម។ ឆ្នាំ ២០១៥ ថៃបានបោះទុនវិនិយោគទឹកប្រាក់ចំនួន ជាង៧ពាន់លាន​ដុល្លារអាមេរិក តាមរយៈគំរោងការណ៍ចំនួន៤១៥គំរោង។ តាម  ឯកអគ្គរដ្ឋទូត​ Nguyen
 Tat Thanh ស្ថានទូតវៀតណាមនៅថៃ កំពុងខំប្រឹងប្រែងជំរុញការផ្សព្វផ្សាយ​វិនិយោគ
នៅប្រទេសសាម៉ី។ ដោយមានការខំប្រឹងប្រែងរបស់ស្ថានទូតវៀតណាម ប្រចាំនៅថៃ
 និងលទ្ធផលដែលទទួលបានយើងអាចជឿជាក់ទៅលើគោលដៅ៖​ទំហំពាណិជ្ជកម្មទ្វេ
ភាកីអាចទទួលបាន២០ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២០ នឹងក្លាយទៅជាការ
ពិតជាក់ស្ដែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ