កម្មវិធីរំលឹកខួបលើកទី១០នៃទិវាបង្កើតការិយាល័យអាស៊ាន-VOV5

(VOVWORLD) -ថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨ ការិយាល័យអាស៊ានត្រូវបានបង្កើតដោយឈរលើមូលដ្ឋានរួមបញ្ចូលកម្មវិធីផ្សារសម្លេងជាភាសាបរទេសចំនួន៤ គឺឥណ្ឌូនេស៊ី កម្ពុជា ឡាវនិងថៃ។ មានសមាជិកចំនួន៣០នាក់ អាស៊ានត្រូវបានចាត់ទុកជាការិយាល័យធំបំផុតរបស់គណៈកម្មការកិច្ចការបរទេស។ ឆ្លងកាត់អស់រយៈពេល១០ឆ្នាំ ការិយាល័យអាស៊ានមានការអភិវឌ្ឍដោយឥតឈប់ឈរ ដែលបានគូសសញ្ញាវិជ្ជមានក្នុងអាជីពផ្សាយសម្លេងជាភាសាបរទេសរបស់ជាតិនិងបានមិត្តអ្នកស្តាប់និយមចូលចិត្ត។ ក្នុងឱកាសរំលឹកខួបលើកទី១០នៃទិវាបង្កើតការិយាល័យអាស៊ាន-VOV5 សូមអញ្ជើញមិត្តអ្នកស្តាប់ជួបសំណេះសំណាលជាមួយអ្នកយកព័ត៌មានវ័យក្មេង ដែលបច្ចុប្បន្នជាកម្លាំងស្នូលរបស់អាស៊ាន។ ជាពិសេស ផ្ទៀងស្តាប់ការសំណេះសំណាលរបស់មិត្តអ្នកស្តាប់និយាយអំពីកម្មវិធីអាស៊ាន។
កម្មវិធីរំលឹកខួបលើកទី១០នៃទិវាបង្កើតការិយាល័យអាស៊ាន-VOV5 - ảnh 1ថ្នាក់ដឹកនាំគណៈកម្មការកិច្ចការបរទេសនៃវិទ្យុសម្លេងវៀតណាមអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយសមាជិកការិយាល័យអាស៊ាន  

កម្មវិធីផ្សាយសម្លេងជាភាសាឡាវ ថៃ កម្ពុជានិងឥណ្ឌូនេស៊ីនៃគណៈកម្មការកិច្ចការបរទេសត្រូវបានបង្កើតពីឆ្នាំ១៩៥៤ដល់ឆ្នាំ១៩៦៧។ ក្នុងនិន្នាការធ្វើសមាហរណកម្មអាស៊ាន ថ្នាក់ដឹកនាំនៃវិទ្យុសម្លេងវៀតណាម បានឃើញថា ចាំបាច់ត្រូវបង្កើតការិយាល័យអាស៊ាន ដើម្បីរួមចំណែកផ្សព្វផ្សាយយ៉ាងជ្រាលជ្រៅជាងអំពីសហគមន៍ធំបំផុតក្នុងតំបន់នេះ ហេតុដូច្នេះបានជា នាថ្ងៃទី១ខែកក្កដាឆ្នាំ២០០៨ ការិយាល័យអាស៊ានត្រូវបានបង្កើត។ ធ្វើការណែនាំអំពីគោលដៅនិងអត្ថន័យនៃការបង្កើតការិយាល័យអាស៊ាន លោក Nguyen Anh Dung ប្រធានការិយា ល័យអាស៊ាន គណៈកម្មការកិច្ចការបរទេសបានឲ្យដឹងថា៖

        “ជាមួយនឹងទិសស្លោករបស់ប្លុកអាស៊ាន គឺបង្រួបបង្រួមក្នុងភាពពហុបែប ហេតុដូច្នេះបានជាកម្មវិធីផ្សាយសម្លេងជាភាសាឥណ្ឌូនេស៊ី ថៃ ឡាវនិងកម្ពុជា បានបង្រួបបង្រួមក្លាយទៅជាការិយាល័យអាស៊ាន។ ប្រការនេះគឺសំដៅបង្កើតឡើងកម្លាំងពលំ មានន័យថា សមាជិកទាំងអស់ក្នុងការិយាល័យអាចសហការជាមួយគ្នា ដើម្បីបង្កើតឡើងស្នាដៃសារព័ត៌មាន មានគុណភាព និងមានលក្ខណៈដោយឡែករបស់ការិយាល័យ។ ជាងនេះទៅទៀតគឺអាចជួយគ្នាទៅវិញទៅមកក្នុងការបំពេញភារកិច្ចពេលអនុវត្តន៍ការងារ។

        ក្រៅពីភារកិច្ចជាគណៈកម្មការផលិតកម្មនូវកម្មវិធីផ្សាយសម្លេងជារៀងរាល់ថ្ងៃនោះ អ្នកយកព័ត៌មាន អ្នកនិពន្ធនៃការិយាល័យអាស៊ានដោយជំនាញភាសារបស់ខ្លួនបានឆ្លើយតបនឹងតម្រូវការព្រមទាំងបានត្រៀមរៀបចំនូវធនធានមនុស្សមានសមត្ថភាពធ្វើជាប្រធានស្ថាប័នតំណាងនៃវិទ្យុសម្លេងវៀតណាមនៅឯកបរទេស ។ អញ្ជើញវាយតម្លៃអំពីការរីកធំធាត់របស់ការិយាល័យអាស៊ាន លោកស្រី Nguyen Thi Minh អតីតប្រធានការិយាល័យផ្សាយសម្លេងជាភាសាថៃ (កាលនោះមិនទាន់បង្កើតការិយាល័យអាស៊ានឡើយ) បានឲ្យដឹងថា៖

        “ការបង្កើតការិយាល័យអាស៊ានបានឆ្លើយតបទៅនឹងនិន្នាការអភិវឌ្ឍន៍នាគ្រាធ្វើសមាហរណកម្ម។ អ្នកយកព័ត៌មានជំនាន់ឥឡូវគឺស្វាហាប់ណាស់និងក្រេបយកវិជ្ជាជីវៈជាអ្នកកាសែតយ៉ាងឆាប់រហ័ស។ កម្មវិធីផ្សាយសម្លេងមានខ្លឹមសារសម្បូរបែប។ ជាពិសេសគឺការបង្កើតគេហទំព័រ vovworld.vn អាចចាត់ទុកជាចំណុចលោតផ្លោះ ដើម្បីទាក់ទាញមិត្តអ្នកស្តាប់ឲ្យស្គាល់ដល់កម្មវិធីផ្សាយសម្លេងនានារបស់ការិយាល័យអាស៊ាន។ សូមគោរពជូនពរអ្នកយកព័ត៌មាននិងអ្នកនិពន្ធនៃ ការិយាល័យអាស៊ានបំពេញល្អភារកិច្ចក្នុងនិន្នាការថ្មី និន្នាការនៃគ្រា ផ្សព្វផ្សាយពហុមធ្យោបាយ”។

កម្មវិធីរំលឹកខួបលើកទី១០នៃទិវាបង្កើតការិយាល័យអាស៊ាន-VOV5 - ảnh 2យុវជនការិយាល័យអាស៊ានថតរូបអនុស្សាវរីយ៍ក្នុងឱកាសរំលឹកខួបលើកទី១០នៃទិវាបង្កើត 

        ខណៈដែលការិយាល័យបានចាប់បដិសន្ធិមក ក៏ជាពេលនាទីដំបូលអាស៊ានបានបង្ហាញមុខជាផ្លូវការ។ នេះជានាទីពិសេសរបស់ការិយាល័យអាស៊ាន កន្លែងដែលអ្នកយកព័ត៌មាននិងអ្នកនិពន្ធផ្សព្វផ្សាយស្នាដៃសារព័ត៌មានរបស់ខ្លួន ដែលបានឧទ្ទេសនាមអំពីទឹកដីនិងមនុស្សវៀតណាម។

ជាពិសេស ការិយាល័យអាស៊ាន គណៈកម្មការកិច្ចការបរទេសរបស់វិទ្យុសម្លេងវៀតណាម ជាអង្គភាពផ្សាយសម្លេងតែមួយគត់ដែលមាមកម្មវិធីផ្សាយសម្លេងនិងគេហទំព័រអេឡិចត្រូនិកជាភាសាថៃនិងឥណ្ឌូនេស៊ី។ អញ្ជើញវាយតម្លៃអំពីការិយាល័យអាស៊ាន លោក Nguyen Tien Long ប្រធានគណៈកម្មការកិច្ចការបរទេសនៃវិទ្យុសម្លេងវៀតណាមបានឲ្យដឹងថា៖

        “លើវិស័យជំនាញ ឆ្លងកាត់រយៈពេល១០ឆ្នាំមក ជួរអ្នកយកព័ត៌មាន អ្នកនិពន្ធនៃកម្មវិធីផ្សាយសម្លេងទាំង៤គឺមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ការិយាល័យបានបង្កើតនារីដោយឡែករបស់ខ្លួននិងបង្កើនវិធីទាក់ទាញមិត្តអ្នកស្តាប់។ នាទីផ្សាយសម្លេង ហើយបទយកការណ៍ដែលជាស្នាដៃរបស់អ្នកយកព័ត៌មាននិងអ្នកនិពន្ធ សុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ តាមរយៈការប្រឡងជំនាញរបស់គណៈកម្មការ។ ជាពិសេស មានវណ្ណកម្មខ្លះ ទទួលបានជ័យលាភីដ៏ខ្ពស់ខ្ពស់នៅក្នុងពានរង្វាន់ជាតិ ស្តីពីព័ត៌មានកិច្ចការបរទេសទៀតផង”។

        ទិសដៅរួមរបស់គណៈកម្មការកិច្ចការបរទេសក៏ដូចជារបស់ការិយាល័យអាស៊ាននាពេលខាងមុខ គឺអភិវឌ្ឍន៍តាមទិសពហុមធ្យោបាយ។ ហេតុដូច្នេះ ទន្ទឹមជាមួយការលើកកម្ពស់កម្មវិធីផ្សាយសម្លេង អ្នកយកព័ត៌មាន អ្នកនិពន្ធត្រូវឆ្លៀតយកបច្ចេកវិទ្យាទំនើប ដើម្បីពង្រីកឲ្យបានល្អ ប្រៀបខ្លាំងនៃបច្ចេកវិទ្យាឌីជីថល់បម្រើកិច្ចការផ្សព្វផ្សាយអំពីវៀតណាមទៅដល់មិត្តភក្តិអន្តរជាតិ។

       ជាមួយនឹងជំនាន់អ្នកយកព័ត៌មាន អ្នកនិពន្ធដែលមានបទពិសោធន៍មក បច្ចុប្បន្ននេះ ការិយាល័យអាស៊ានត្រូវបានបំពេញបន្ថែមនូវជួរអ្នកយកព័ត៌មាននិងនិពន្ធវ័យក្មេងប៉ុន្តែពោរពេញទៅដោយភាពស្វាហាប់។ សូមប្រិយមិត្តទាំងអស់ជួបសំណេះសំណាលជាមួយអ្នកយកព័ត៌មាន អ្នកនិពន្ធវ័យក្មេងនៃការិយាល័យអាស៊ាន ដើម្បីស្វែងយល់មើល តើគេបានបំពាក់អ្វីខ្លះឲ្យកំណាត់ផ្លូវខាងមុខ៖

        “ជម្រាបសួរមិត្តអ្នកស្តាប់ទាំងអស់! នាងខ្ញុំឈ្មោះ Nguyen Yen អ្នកយកព័ត៌មាន អ្នកនិពន្ធនៃកម្មវិធីផ្សាយសម្លេងជាភាសាថៃ”។

        “ជម្រាបសួរ! នាងខ្ញុំឈ្មោះ Dieu Hong កំពុងធ្វើការនៅកម្មវិធីផ្សាយសម្លេងជាភាសាឡាវ”។

        “ដូចមិត្តទាំងអស់បានជ្រាប ការរិយាល័យអាស៊ានមានកម្មវិធីផ្សាយសម្លេងចំនួន៤ ខណៈពេលដែលអាស៊ានមានទៅដល់១០ប្រទេស។ ហេតុដូច្នេះបានជា យើងខ្ញុំត្រូវខិតខំប្រឹងប្រែង ធ្វើយ៉ាងម៉េចអាចឆ្លុះបញ្ជាំងបាននូវព័ត៌មាន ព្រឹត្តិការណ៍ ទាក់ទិនដល់ប្រទេសអាស៊ានទាំង១០។ ដើម្បីបំពេញល្អនូវភារកិច្ចនេះ មុនបង្អស់យើងខ្ញុំត្រូវលើកកម្ពស់សមត្ថភាព ចំណេះរបស់ខ្លួនអំពីសហគមន៍អាស៊ានផងដែរ”។

        “ក្រៅពីនោះ យើងខ្ញុំតែងតែជួយគ្នាទៅវិញទៅមក។ ពោលគឺពេលទៅជូនព័ត៌មានអំពីព្រឹត្តិការណ៍ណាមួយ យើងខ្ញុំតែងតែធ្វើការតាមក្រុម ក្នុងបំណង យកគុណភាពកម្មវិធីផ្សាយសម្លេងជាចម្បង”។

កម្មវិធីរំលឹកខួបលើកទី១០នៃទិវាបង្កើតការិយាល័យអាស៊ាន-VOV5 - ảnh 3

        ប្រៀបខ្លាំងមួយទៀតរបស់អ្នកនិពន្ធវ័យក្មេងគឺលទ្ធភាពក្រេបយកនិងសមស្របយ៉ាងឆាប់រហ័សជាមួយប្រភេទផ្សាយសម្លេងថ្មី។ ម្យ៉ាងវិញទៀត ប្រើប្រាស់ប៉ិនប្រសពនូវជំនាញអំពីវីធីផ្សព្វផ្សាយឌីជីថល់ ជាគោលដៅសំខាន់ដែលបានអ្នកយកព័ត៌មានវ័យក្មេងនៃការិយាល័យអាស៊ានដាក់ចេញសម្រាប់ខ្លួននាពេលខាងមុខ។ តើ យើងនាំគ្នា ផ្ទៀងស្តាប់ការចែករំលែករបស់ Hoang Hai អ្នកយកព័ត៌មាន អ្នកនិពន្ធ នៃកម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ៖
        “ក្រៅពីការលើកកម្ពស់គុណភាពផ្សាយសម្លេងមក យើងខ្ញុំក៏ខិតខំប្រឹងv កែលំអខ្លឹមសាលើគេហទំព័រអេឡិចត្រូនិក VOVworld.vn។ ពេលទៅបំពេញភារកិច្ចជាអ្នកយកព័ត៌មាន ខ្ញុំតែងតែយកតាមម៉ាស៊ីនថតមួយ ដើម្បីថតនូវរូបថតស្អាត វីដេអូមានគុណភាពខ្ពស់ សំដៅជួយឲ្យអ្នកទស្សនាក្តាប់បានអ្វីៗដែលយើងខ្ញុំចង់ផ្សព្វផ្សាយ។ យើងខ្ញុំក៏សកម្មដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ហើយចូលរួមវគ្គបណ្តុះបណ្តាលខ្លីក៏ដូចជារយៈពេលយូរអំពីការផ្សាយសម្លេងឌីជីថល់។ នាពេលថ្មីៗ នេះ យើងខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាលមួយដោយថ្នាក់ដឹកនាំគណៈកម្មការកិច្ចការបរទេសរៀបចំឡើង ស្តីពីវិធីថតវីដេអូលើទូរស័ព្ទ។ មិត្តទាំងអស់សូមរងចាំនូវស្នាដៃល្អរបស់យើងខ្ញុំណា”។

        ជាការិយាល័យធំនិងមានកម្មវិធីផ្សាយសម្លេងជាច្រើនឆ្នាំរបស់គណៈកម្មការកិច្ចការបរទេស តាមនោះចំនួនមិត្តអ្នកស្តាប់របស់ការិយាល័យនេះគឺមិនតិចឡើយ។ ហេតុដូច្នេះ ការទំនាក់ទំនងជាមួយមិត្តអ្នកស្តាប់ប្រពៃណីក៏ដូចជាទាក់ទាញមិត្តអ្នកស្តាប់ថ្មី ជាភារកិច្ចសំខាន់មួយរបស់អ្នកនិពន្ធដែរ។ Huong Tra អ្នកនិពន្ធទទួលបន្ទុកទំនាក់ទំនងជាមួយមិត្តអ្នកស្តាប់នៃកម្មវិធីផ្សាយសម្លេងជាភាសាឥណ្ឌូនេស៊ី មានបំណង ធ្វើយ៉ាងម៉េច ដើម្បីមិត្តអ្នកស្តាប់ស្គាល់ដល់កម្មវិធីផ្សាយសម្លេងរបស់ VOV នឹងជិតស្និទ្ធយូរអង្វែងជាមួយ VOV៖

        “ទាំក់ទាញបានមិត្តអ្នកស្តាប់គឺពិបាកហើយ ប៉ុន្តែរក្សាបានអ្នកស្តាប់ឲ្យស្តាប់កម្មវិធីយើងជារៀងរហូតគឺកាន់តែពិបាក។ យើងខ្ញុំគោរពមិត្តអ្នកស្តាប់ទាំងអស់ ដោយចាត់ទុកពួគគាត់ដូចជាមិត្ត ដូចជាសាច់ញាត្តិ ដែលតែងតែសាកសួរសុខទុក្ខគ្នាទៅវិញទៅមក សំណេះសំណាលអំពីការងារផងនិងក្រុមគ្រួសារផង”។

        ថ្វីត្បិតដោយវិធីនេះឬវិធីនោះ អ្នកយកព័ត៌មានវ័យក្មេងអាស៊ានជានិច្ចកាល សិក្សារៀនសូត្រដោយឥតឈប់ឈរ ក្នុងបំណង លើកកម្ពស់គុណភាពកម្មវិធីផ្សាយសម្លេងនាគ្រាបច្ចេកវិទ្យាព័ត៌មានដូចទៅនឹងពាក្យស្លោក ៖ “យើងខ្ញុំជាអ្នកយកព័ត៌មានអាស៊ាន ធ្វើសមាហរណកម្មនិងមានការច្នៃប្រឌិតដើម្បីអត្តសញ្ញាណអាស៊ាន”។

ដូចជាយើងខ្ញុំបានចែករំលែក ចំណុចពិសេសនៃការិយាល័យអាស៊ានគឺប្រមូលផ្តុំនូវកម្មវិធីផ្សាយសម្លេងចំនួន៤ តាមនោះមានមិត្តអ្នកស្តាប់ខ្លះបានធ្វើដំណើរជាមួយការិយាល័យអស់រយៈពេល៣០ឆ្នាំហើយ។ បរិមាណមិត្តអ្នកស្តាប់ មិត្តអ្នកអានរបស់ការិយាល័យអាស៊ានបានកើនឡើងជាលំដាប់។ ក្នុងទិវាសប្បាយរីករាយរបស់ការិយាល័យអាស៊ានគម្រប់១០ឆ្នាំនេះ សូមអញ្ជើញមិត្តអ្នកស្តាប់ រួមជាមួយយើងខ្ញុំ ផ្ទៀងស្តាប់នូវបំណងប្រាថ្នាក៏ដូចជាសេចក្តីជូនពររបស់មិត្តអ្នកស្តាប់សម្រាប់ការិយាល័យអាស៊ាន៖

        “ខ្ញុំជានិស្សិតកម្ពុជាកំពុងសិក្សារៀនសូតនៅប្រទេសវៀតណាម។ ខ្ញុំចូលចិត្តស្តាប់ការផ្សាយសម្លេងរបស់ VOV។ អត្ថបទផ្សាយសម្លេងទាំងអស់គឺពោរពេញទៅដោយអត្ថន័យ គួរឲ្យចាប់អារម្មណ៍ណាស់។ ក្នុងឱកាសរំលឹកខួបលើកទី១០នៃទិវាបបង្កើតការិយាល័យអាស៊ាន ខ្ញុំសូមជូនពរការិយាល័យអាស៊ានកាន់តែវិវឌ្ឍន៍និងទាក់ទាញមិត្តអ្នកស្តាប់កាន់តែច្រើនថែមទៀត”

មិត្តអ្នកស្តាប់ Endri Wiyono មកពី Nganjuk JawaTimu

        “ខ្ញុំសូមជូនពរខួបលើកទី១០របស់ការិយាល័យអាស៊ាននៃវិទ្យុសម្លេងវៀតណាម។ នាទីដំបូលអាស៊ាននេះគួរឲ្យទាក់ទាញណាស់ហើយខ្ញុំតែងតែទន្ទឹងរងចាំស្តាប់នាទីនេះ។ ខ្ញុំមានមោទនភាពដោយឃើញថា ក្នុងកម្មវិធី “ប្រឡងសំនៀងអាស៊ាន+3” ដោយមានការចូលរួមរបស់តន្ត្រីករឥណ្ឌូនេស៊ី Jame Freddy Sundah ផងដែរ”។

លោក Kong Keo និស្សិតឡាវកំពុងសិក្សារៀនសូត្រនៅវិទ្យសា្ថនរដ្ឋបាលជាតិ៖

“តាមរយៈនាទីដំបូលអាស៊ាន ខ្ញុំបានទទួលព័ត៌មានជាច្រើន។ ខ្ញុំមានការយកចិត្តទុកដាក់ពិសេសលើព័ត៌មានស្តីពីនិស្សិតឡាវដែលកំពុងសិក្សានៅវៀតណាម។ តាមរយៈអត្ថបទទាំងនោះ ខ្ញុហាក់ដូចជា ឃើញក្តីស្រឡាញ់របស់អ្នកយកព័ត៌មានសម្រាប់ទឹកដីនិងមនុស្សឡាវ”។

មិត្តអ្នកស្តាប់ Kasem Thang Thong ៖ (nam)

        “ជម្រាបសួរអ្នកនិពន្ធទាំងអស់នៃការិយាល័យអាស៊ាន ក្នុងឱកាសរំលឹកខួបលើកទី១០ នៃទិវាបង្កើតការិយាល័យអាស៊ាន ខ្ញុំសូមផ្ញើសេចក្តីជូនពរ ដល់អ្នកនិពន្ធ នៃការិយាល័យអាស៊ាន ដែលជាស្ពានតភ្ជាប់រវាងវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ។ សូមជូនពរអ្នកនិពន្ធនៃការិយាល័យអាស៊ានទាំងអស់បន្តនាំមកជូនមិត្តអ្នកស្តាប់នូវកម្មវិីធីល្អពោរពេញទៅដោយគុណភាព”។

       

       

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ