ការចងចាំអតីតភរិយាអ្នកការទូតឥណ្ឌូនេស៊ីដែលធ្លាប់រស់នៅក្នុងគ្រាសង្គ្រាមវៀតណាម

(VOVWORLD) - ប្រទេសវៀតណាមនិងឥណ្ឌូនេស៊ីបានដណ្តើមឯករាជ្យជាតិកាលពី ៧៥ ឆ្នាំមុន (ឆ្នាំ១៩៤៥) ដែលក្នុងនោះ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៦៥ឆ្នាំហើយ។ ការពូនជ្រំទំនាក់ទំនងមិត្តភាពជិតស្និទ្ធគឺមិនអាចរំលងនូវការរៀបរាប់អំពីអ្នកការទូតជាច្រើនជំនាន់។ នោះឡើយជាសាក្សីម្នាក់ដែលបានរស់ក្នុងគ្រាសង្រ្គាមនៅវៀតណាម ក្នុងនាមជាភរិយារបស់មន្ត្រីការទូតម្នាក់ ដែលបានធ្វើការនៅស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយកាលពីឆ្នាំ ១៩៦៧-១៩៧២ លោកស្រី Sri Wilis Djati Soeroso បានកត់ត្រារាល់ការចងចាំរបស់ខ្ញុំជាប្រចាំថ្ងៃ ទៅនៅក្នុងសៀវភៅកំណត់ត្រាហេតុ ដែលមានចំណងជើងថា «អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានឡើយ»។
ការចងចាំអតីតភរិយាអ្នកការទូតឥណ្ឌូនេស៊ីដែលធ្លាប់រស់នៅក្នុងគ្រាសង្គ្រាមវៀតណាម - ảnh 1លោកស្រី Sri Wilis Djati Soeroso 

យើងខ្ញុំបានទៅសួរសុខទុក្ខលោកស្រី Sri Wilis Djati Soeroso  នៅថ្ងៃចុង    សប្តាហ៍ក្នុងរដូវវស្សានៃប្រទេសកោះឥណ្ឌូនេស៊ី ហើយអាកាសធាតុក៏ត្រជាក់ស្រួល ដូចជានៅទីក្រុងហាណូយនៅរដូវស្លឹកឈើជ្រុះដែរ។ នៅក្នុងផ្ទះមួយដែលមានទំហំប្រមាណ ៨០ ម៉ែត្រក្រឡានៅភាគខាងត្បូងនៃរដ្ឋធានីហ្សាការតា សំឡេងព្យាណូបានលាន់លឺឡើងនូវបទភ្លេងនៃបទចំរៀងរបស់វៀតណាមក្រោមចំណងជើងថា «យប់មិញប្អូនមានសុបិនបានជួបលោកប្រធាន ហូជីមិញ» ដែលធ្វើឲ្យអ្នកយកព័ត៌មានវិទ្យុសំឡេងវៀតណាមរូបខ្ញុំផ្ទាល់មានការរំភើបចិត្តយ៉ាងខ្លាំងណាស់។ លោកស្រី Sri Wilis Djati Soeroso អាយុ ៨២ ឆ្នាំ កំពុងលេងព្យាណូ  ចាស់យ៉ាងប៉ិនប្រសប់ និងងប់ចិត្តទៅក្នុងអនុស្សាវរីយ៍ក្នុងប៉ុន្មានឆ្នាំដែលលោកស្រីបានរស់នៅប្រទេសវៀតណាម។ រយៈពេល ៤៨ ឆ្នាំបានកន្លងផុតទៅហើយប៉ុន្តែស្ត្រីរូបនេះនៅតែរក្សា “អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានឡើយ” ទាំងអស់នៅក្នុងសៀវភៅកំណត់ត្រាហេតុរបស់ខ្លួន ហើយអាចរំលឹកឡើងវិញនូវអនុស្សាវរីយ៍កាលពីអតីតកាលតាមរយៈសម្លេងព្យាណូដ៏ពិរោះរណ្តំរបស់លោកស្រីផងដែរ។ លោកស្រី Sri Wilis Djati Soeroso បានចែលរំលែកថា៖

“ខ្ញុំភ័យខ្លាចស្ទើរស្រក់ទឹកភ្នែកនៅពេលដែលខ្ញុំលឺសំលេងឧបករណ៍បំពងសម្លេងថា ជនរួមជាតិទាំងអស់ត្រូវប្រុងប្រយ័ត្ន យន្តហោះសត្រូវមានចម្ងាយ ៧០ គីឡូមែត្រ» បើមានចម្ងាយត្រឹមត្រែពី ៦០ មក ៣០ គីឡូម៉ែត្រវិញ យើងខ្ញុំទាំងអស់ត្រូវតែរត់ចុះទៅត្រង់សេ នៅខាងក្រោយផ្ទះ។ នៅតាមបណ្តោយផ្លូវក៏មានត្រង់សេ សម្រាប់ប្រជាជន។ ក្នុងត្រង់សេពិតជាត្រជាក់ខ្លាំងណាស់។ នៅពេលដែលស៊ីរ៉ែនបង្ហាញថាមានសុវត្ថិភាព ហើយយើងខ្ញុំទើបតែចាកចេញពីរណ្ដៅក្រោមដីនេះ។ ជារៀងរាល់ថ្ងៃយ៉ាងហោចណាស់មានសំឡេងរោទិ៍ចំនួន ៤ ដងដោយចាប់ផ្តើមពីម៉ោង ២ ព្រឹក យើងបានលឺសំលេងយន្តហោះអាមេរិកមកទម្លាក់គ្រាប់បែកនៅតាមផ្លូវនានា។ ប្រជាជនវៀតណាមប្រាកដជាមនុស្សអង់អាចក្លាហានបំផុតនៅលើពិភពលោកនៅពេលដែលយកឈ្នះទៅលើកម្លាំងដ៏ខ្លាំងក្លាដោយមិនបំពាក់អាវុធទំនើបៗនោះឡើយ» ។

នៅឆ្នាំ ១៩៦៧ លោកស្រី Wilis បានតាមស្វាមីរបស់លោកស្រី មកទទួលបេសកកម្មជាទីប្រឹក្សាផ្នែកព័ត៌មាននៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយ។ អស់រយៈពេល ៥ ឆ្នាំដែលរស់នៅនៅប្រទេសវៀតណាម គ្រួសាររបស់លោកស្រីទទួលបានជំនួយគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជក្នុងស្រុក។ បន្ទាប់មកសូម្បីតែថ្ងៃដំបូងនៃការរស់នៅក្នុងរដូវត្រជាក់នៃទីក្រុងហាណូយ ព្រមទាំងសម្របខ្លួនជាមួយទំនៀមទម្លាប់ប្រជា ជនវៀតណាម ដូចជាទៅវត្តនៅថ្ងៃដំបូងនៃឆ្នាំថ្មីប្រពៃណីវៀតណាម វេចខ្ចប់នំអន្សម និងមានឱកាសឈរតម្រៀបតាមជួរដើម្បីទិញទំនិញក្នុងគ្រារដ្ឋឧបត្ថម្ភ កាត់ដេរសម្លៀកបំពាក់ជាដើម គឺសុទ្ធសឹងតែជាបទពិសោធន៍ដែលោកស្រីបានកត់ត្រាយ៉ាងពេញលេញផងដែរ។ ប៉ុន្តែអនុស្សាវរីយ៍ដែលលោកស្រីចងចាំនិងរំភើបចិត្តយ៉ាងខ្លាំងជានិច្ច នោះគឺជាថ្ងៃដែលលោកប្រធានហូជីមិញបានទទួលមរណភាព (ថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៦៩)។ លោកស្រី បានរំលឹកថា៖

«សំឡេងត្រែបានលាន់លឺឡើងនៅគ្រប់ទីកន្លែង មនុស្សគ្រប់ៗគ្នាក៏ស្រែកយំយ៉ាងគ្រៀមក្រំចំពោះការទទួលមរណភាពលោកប្រធានហូជីមិញដូចជាឪពុក    ម្តាយរបស់ពួកគេដែរ។ មនុស្សគ្រប់គ្នា សូម្បីតែអ្នកបំរើការងាររបស់ខ្ញុំក៏ស្លៀកពាក់អាវពណ៌សនិងពាក់កន្សែងកាន់ទុក្ខពណ៌ខ្មៅ ហើយពួកគេទាំងអស់គ្នាក៏បានយំយ៉ាង ខ្សឹកខ្សួលផងដែរ។ នៅតាមផ្លូវទាំងសងខាង ប្រជាជនបានឈរតម្រង់ជួរយ៉ាងវែងដើម្បីគោរពលាចុងក្រោយចំពោះអគ្គមគ្គុទេសដ៏មហិមានេះ។ រីឯរូបខ្ញុំផ្ទាល់ ក៏បានយំដោយសារការរំជើបរំជួលចិត្តផងដែរ” ។

ការចងចាំអតីតភរិយាអ្នកការទូតឥណ្ឌូនេស៊ីដែលធ្លាប់រស់នៅក្នុងគ្រាសង្គ្រាមវៀតណាម - ảnh 2គ្រួសសារលោកស្រី Sri Wilis Djati Soeroso និងអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម

នាបច្ចុប្បន្ននេះនៅក្នុងបន្ទប់ទទួលភ្ញៀវនៃគ្រួសាររបស់លោកស្រី Wilis នៅតែរក្សាបាននូវវត្ថុអនុស្សាវរីយ៍នៅពេលលោកស្រីរស់នៅនៅប្រទេសវៀតណាម ដូចជាផ្ទាំងគំនូរម្រ័ក្សណ៍ខ្មុកមានរាង«ប្រាសាទអណ្តើក» ផ្កាឈូក និងដបសេរ៉ាមិចវៀតណាមជាដើម។ វត្ថុអនុស្សាវរីយ៍ទាំងអស់នេះ ទោះបីជាវត្ថុអនុស្សាវរីយ៍ចាស់ៗទាំងនេះមានអាយុកាលតាមពេលវេលាក៏ដោយ ប៉ុន្តែវាលោកស្រីនៅតែស្រឡាញ់និងថែរក្សាយ៉ាងយកចិត្តទុកដាក់ដើម្បីរំលឹកឡើងវិញអំពីស្វាមីរបស់ខ្លួន ដែលជាអតីតអ្នកការទូតជើងចាស់ម្នាក់ ក៏ដូចជាអំពីប្រទេសវៀតណាមផងដែរ។ លោក Djiadi Rekso Wibowo  - កូនប្រុសច្បង និងលោកស្រី Sri Retno Wijanti - កូនស្រីពៅរបស់លោកស្រី Wilis បានចែករំលែកថា៖

« ដំបូងឡើយ នេះគ្រាន់តែជាសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់ម្តាយខ្ញុំប៉ុណ្ណោះ។ ប៉ុន្តែយើងខ្ញុំ បានដឹងថានេះគឺជាស្ពានចងមេត្រីភាពរវាងវៀតណាម - ឥណ្ឌូណេស៊ីតាមរយៈការដែលឪពុកម្តាយរបស់ខ្ញុំធ្លាប់បានធ្វើជាមន្ត្រីតំណាងឱ្យឥណ្ឌូណេស៊ីទៅបំពេញបេសកកម្មការទូតនៅវៀតណាម ដោយបានមើលឃើញផ្ទាល់ភ្នែកនូវភាពអង់អាចក្លាហានរបស់ប្រជាជនវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំនៃគ្រាសង្គ្រាមព្រមទាំងបានមើលផ្ទាល់ភ្នែកនិងគោរពវិញ្ញាក្ខ័ន្ធលោកប្រធាន ហូជីមិញផងដែរ” ។

«ដោយមិនត្រូវបានប្រសូត្រឡើងនៅទីក្រុងហាណូយ ដូចបងប្រុសបង្កើតពីរនាក់របស់ខ្ញុំនោះក្តី ប៉ុន្តែខ្ញុំបានអានយ៉ាងហ្មត់ចត់និងកែសម្រួលវាទៅក្នុងសៀវភៅ     វិញ។ ក្នុងដំណើរការនៃការធ្វើការ ខ្ញុំក៏ស្វែងរកព័ត៌មានប្រវត្តិសាស្រ្តជា ពិសេសគឺឈ្មោះគោលដៅទេសចរណ៍វៀតណាមនៅលើអ៊ីនធឺណិត។ សៀវភៅនេះគឺជាអនុស្សាវរីយ៍ក្នុងគ្រួសារនិងជាអំណោយដែលយើងផ្តល់ជូនសាច់ញាតិ មិត្តភក្តិនិងមិត្តភក្តិជនជាតិវៀត ណាមផងដែរ។

ជិតកន្លះសតវត្សរ៍កន្លងមកនេះហើយ អតីតភរិយាមន្រ្តីការទូតឥណ្ឌូនេស៊ីរូបនេះនៅតែចង់បានវិលត្រឡប់ មកប្រទេសវៀតណាមវិញ ដែលជាប្រទេសមួយដែលបច្ចុប្បន្ននេះមានការអភិវឌ្ឍក្លាយជាប្រទេសមួយដែលមានតួនាទីនៅក្នុងតំបន់ ព្រមទាំងជួបជុំជាមួយប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភនិងស្រឡាញ់ គ្រួសារលោកស្រីដូចជាសាច់ញាតិតែម្តង។ ចំពោះរូបលោកស្រីផ្ទាល់វិញ វៀតណាមគឺជាប្រទេសមានភាពអង់អាចក្លាហាន និងជាប្រជាជាតិមួយមានមនុស្សមានទឹកចិត្តមេត្តាកុរណាផងដែរ។ លោកស្រីតែងតែជូនពរដល់ប្រជាជនវៀតណាមនិងឥណ្ឌូនេស៊ីឲ្យកាន់តែរឹងមាំថែមទៀត ហើយទំនាក់ទំនងដ៏ស្អិតរមួតរវាងវៀតណាមនិងឥណ្ឌូណេស៊ីក្រោមការដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរបានពូនជ្រំនិងថែរក្សារហូតមកដល់បច្ចុប្បន្ន នឹងកាន់តែទទួលបានសមិទ្ធិផល ដ៏ផ្លែផ្កាបន្ថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ