ការចងចាំអំពីសម្ព័ន្ធភាពសាមគ្គីប្រយុទ្ធវៀតណាម-ឡាវដិតជាប់ជានិច្ចក្នុងបេះដូងប្រជាជននៃប្រទេសទាំងពីរ
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ដើម្បីអនុវត្តន៍ភារកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់និងដំបូន្មាន របស់លោកប្រធានហូជីមិញ កម្លាំងកម្មាភិបាល យុទ្ធជនស្ម័គ្រចិត្ត និងជំនាញការ វៀតណាមបានជំនះ ពុះពារ លើទុក្ខលំបាកវេទនានិងពលីកម្មរាប់មិនអស់ ដើម្បីសម្រេច យ៉ាងល្អប្រពៃភារកិច្ចដែលបក្សនិងប្រជាជនប្រគល់ជូន ដណ្ដើមបានយុទ្ធជ័យជាច្រើន នៅសមរភូមិឡាវ។ ដំណើរប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងនោះ បង្កប់នូវការប្ដេជ្ញាចិត្ត ការពលី សាច់ស្រស់ឈាមស្រស់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងកុលបុត្រដ៏ឆ្នើមនៃប្រជាជាតិ ទាំងពីរ។
យុទ្ធជនវៀតណាម-ឡាវ រួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងអាណានិគមបារាំងកាលពីឆ្នាំ១៩៥០។
(រូបថតឯកសារ)។ |
ក្នុងអំឡុងពេល៣០ឆ្នាំ (១៩៤៥-១៩៧៥) កងទ័ពវៀតណាម រួមជាមួយកងទ័ព និងប្រជាជនបណ្ដាកុលសម្ព័ន្ធឡាវ បានប្រកៀកស្មាប្រយុទ្ធ វាយឲ្យបរាជ័យសង្គ្រាម ឈ្លានពានរបស់អាណានិគមបារាំងនិងចក្រពត្តិអាមេរិក។ ជាពិសេស កម្លាំងកងទ័ព ស្ម័គ្រចិត្តវៀតណាម បានរួមជាមួយកងទ័ពនិងប្រជាជននៃប្រទេសមិត្ត ប្រយុទ្ធ ការពារខ្សែផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រគឺផ្លូវហូជីមិញភាគខាងលិចជួរភ្នំ Truong Son ចូលរួមចំណែកទៅក្នុងជ័យជំនះរួមនៃបដិវត្តន៍របស់ប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។ រំលឹកដល់ការលះបង់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម អគ្គលេខាបក្ស ប្រធាន រដ្ឋឡាវលោក Thongloun Sisoulith បានឲ្យដឹងដោយការរំភើបចិត្តយ៉ាងដូច្នេះថា៖
“ក្នុងដំណាក់កាលនៃការតស៊ូប្រយុទ្ធដ៏សាហាវ អង់អាចក្លាហាននិងពោរពេញទៅដោយ ការលះបង់នោះ កងទ័ពស្ម័គ្រចិត្តវៀត ណាមរាប់ម៉ឺននាក់បានចាកចេញពីគ្រួសារ ស្រុក កំណើត រួមគ្នាលីកាំភ្លើង ស្ពាយសាក់កាដូរស្ម័គ្រចិត្តធ្វើយុទ្ធដំណើរឆ្លងជួរភ្នំ Truong Son ទៅកាន់ប្រទេសឡាវ ដើម្បីអនុវត្តន៍កាតព្វកិច្ចអន្តរជាតិ រួមជាមួយកងទ័ពនិងប្រជាជន ឡាវ តស៊ូប្រឆាំងអាណានិគមនិយមបែបចាស់និងថ្មី។ អាចនិយាយបានថា សមរភូមិ ភាគច្រើនលើទឹកដីឡាវ សុទ្ធតែមានកិច្ចសហការរួមគ្នាប្រយុទ្ធរបស់យុទ្ធជនឡាវ-វៀតណាម រួមគ្នាបង្កើតឡើងយុទ្ធជ័យរួម ចូលរួមចំណែកជួយកងកម្លាំងបដិវត្តន៍ឡាវ ដណ្ដើមបានជ័យជំនះយ៉ាងពេញលេញក្នុងការក្រោកឈរឡើងដណ្ដើមយករដ្ឋ អំណាចលើទូទាំងប្រទេស ដើម្បីបង្កើតឡើងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវកាលពីថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៥”។
មិនត្រឹមតែជួយមិត្តកសាងមូលដ្ឋាននយោបាយ; កសាង ពង្រឹងកងកម្លាំងប្រដាប់ អាវុធនិងមូលដ្ឋានបដិវត្តន៍នានាប៉ុណ្ណោះទេ ថែមទាំងកងទ័ពស្ម័គ្រចិត្តនិងជំនាញការ វៀតណាមបានចូលរួមចំណែកជួយមិត្តឡាវ អភិវឌ្ឍសង្គ្រាមប្រជាជន ហ្វឹកហ្វឺនកង កម្លាំងប្រដាប់អាវុធ ពង្រឹងការងារនយោបាយ ការកសាងបក្ស ហើយបណ្ដុះបណ្ដាល អភិវឌ្ឍន៍ជួរកម្មាភិបាលឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបន្ទុកភារកិច្ចនៃ បដិវត្តន៍ឡាវទៀតផង។ ក្នុងការតស៊ូប្រឆាំងចក្រពត្តិអាមេរិក កងទ័ពស្ម័គ្រចិត្តនិង ជំនាញការវៀតណាមបានជួយមិត្តក្នុងការកសាងកងកម្លាំងប្រដាប់អាវុធ ក្នុងនោះផ្ដោត សំខាន់ទៅលើការកសាងកងទ័ព Pathet ឡាវ ដែលជាកម្លាំងស្នូលនៃកងកម្លាំងប្រដាប់ អាវុធនិងប្រជាជនបណ្ដាកុលសម្ព័ន្ធឡាវ ហើយយកចិត្តទុកដាក់ ជួយគាំទ្រការកសាង អង្គភាពអព្យាក្រឹតស្នេហាជាតិ ដើម្បីសហការប្រយុទ្ធជាមួយកងទ័ព Pathet ឡាវផង ដែរ។ វរសេនីយ៍ឯក Le Mai អតីតប្រធានការិយាល័យនៃគណៈអភិបាលកិច្ចការខេត្ត Loungprabang បានចែករំលែកថា៖ “បងប្អូនយើងខ្ញុំបានជួយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សទីក្រុង នៅទីនោះ។ ក្នុងការតស៊ូ ត្រូវរៀបចំប្រជាជនយ៉ាងម៉េច ឬក្នុងការកសាងបក្សត្រូវ យល់ដឹងអំពីបក្ស។ ប្រសិនបើគេមិនយល់ដឹងច្បាស់អំពីបក្ស យើងត្រូវបណ្ដុះបណ្ដាល កម្មាភិបាល បក្ខជនជាបណ្ដើរៗ។ ភារកិច្ចរបស់យើង គឺនៅតាមភូមិនីមួយៗ ឃុំ នីមួយៗនិងស្រុកនីមួយៗ ត្រូវមានគណៈអភិបាលកិច្ចការរបស់យើង ដើម្បីណែនាំ មិត្ត។ នៅពេលដែលគេធំដឹងក្ដី មានការចាត់តាំងល្អហើយ ភាគីទាំងពីរនឹងសហ ប្រតិបត្តិការគ្នា។ នោះគឺជាដំណើរការលំបាកណាស់”។
អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thoungloun Sisoulith នៅពេលអញ្ជើញមកបំពេញទស្សនាកិច្ចនៅវិទ្យាស្ថានរដ្ឋបាលជាតិហូជីមិញ។ (រូបថត៖ VOV) |
រំលឹកឡើងវិញអនុស្សាវរីយ៍របស់ខ្លួន កាលពីថ្ងៃដំបូងមកដល់រដ្ឋធានីហាណូយ នៅខែកញ្ញាឆ្នាំ១៩៦៩ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thoungloun Sisoulith ឲ្យដឹងថា ពេលនោះទីក្រុងហាណូយត្រូវបានគ្របដណ្ដប់ដោយបរិយាកាសស្ងៀមស្ងាត់ ពោរពេញទៅដោយភាពសោកសៅយ៉ាងក្រៀមក្រំបំផុតដោយសារមរណភាពរបស់លោកប្រធានហូជីមិញ ហើយរូបភាពទាំងនោះនៅតែដិតជាប់ក្នុងបេះដូងរបស់លោក ផ្ទាល់រហូតដល់សព្វថ្ងៃនេះ។ ខ្មាំងសត្រូវចាត់ទុកថា ក្រោយពីមរណភាពរបស់លោក ប្រធានហូជីមិញ ការលើកទឹកចិត្តខាងស្មារតីចំពោះបដិវត្តន៍វៀតណាមនឹងត្រូវចុះ ខ្សោយ ដូច្នេះ បានកេងចំណេញបើកយុទ្ធនាការវាយប្រហារនៅទូទាំងប្រទេសវៀត ណាម សំដៅបង្ក្រាបស្មារតីរបស់ប្រជាជន។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែស្មារតី បដិវត្តន៍ ស្មារតីតស៊ូប្រឆាំងខ្មាំងសត្រូវអាមេរិកឈ្លានពាននិងពួកបរិវារ Sai Gon កាន់តែខ្លាំងឡើង ដោយពាក្យស្លោកតស៊ូដើម្បីប្រទេសជាតិ តស៊ូការពារភូមិភាគខាង ត្បូង។ លោក Thoungloun Sisoulith មានប្រសាសន៍ថា៖
“ភាពលំបាកលំបិន ភាពក្លាហានមោះមុតនិងការលះបង់របស់កម្មាភិបាល យុទ្ធ ជននៃប្រទេសយើងទាំងពីរបានបន្សល់ទុកមកនូវបេតិកភណ្ឌដ៏ថ្លៃថ្លាសម្រាប់យើង នោះគឺប្រទេសឡាវ វៀតណាមមានឯករាជ្យភាព សេរីភាព បូរណភាពដែនដី ប្រជាជន យើងមានជីវភាពរស់នៅដោយសន្តិភាពនៅលើទឹកដីមាតុភូមិជាទីស្រឡាញ់ ប្រទេស ឡាវត្រូវបានរំដោះ ភូមិភាគខាងត្បូងវៀតណាមត្រូវបានរំដោះ ហើយប្រទេសវៀត ណាមត្រូវបានបង្រួបបង្រួមជាគ្រួសារមួយដ៏កក់ក្រៅ។ នេះក៏ជាបំណងប្រាថ្នារបស់ លោកប្រធាន ហូជីមិញ លោកប្រធាន Cayson Phomvihan និងលោកប្រធាន Xuphanuvong របស់យើង។ ទោះបីជាឈាមស្រស់របស់យុទ្ធជនយើងបានលាយចូល ក្នុងដីក៏ដោយ ប៉ុន្តែយុទ្ធជនទាំងនោះនឹងមានកិត្តិយសនិងមោទនភាពខ្លាំងណាស់ ដោយបានលះបង់ដើម្បីមាតុភូមិនិងប្រជាជាតិ”។
ក្រឡេកមើលឡើងវិញនូវប្រវត្តិសាស្ត្រមួយជំពូកដ៏អង់អាចក្លាហានដែលបានកន្លងផុតទៅ ប្រជាជននៃប្រទេសទាំងពីរវៀតណាម-ឡាវអាចមានមោទនភាពចំពោះដំណើរ ការកកើតនិងអភិវឌ្ឍនៃទំនាក់ទំនងមិត្តភាពមួយដ៏មហិមារ សាមគ្គីភាពពិសេស កម្រមានលើពិភពលោក។ ប្រវត្តិសាស្ត្រនោះបានកត់សម្គាល់ការប្ដេជ្ញាចិត្ត ការពលី សាច់ស្រស់ឈាមស្រស់និងមោនសញ្ចេតនាដ៏ស៊ីជម្រៅរវាងកុលបុត្រនៃប្រជាជាតិទាំងពីរ។ សព្វថ្ងៃនេះ ប្រទេសទាំងពីរនៅតែកំពុងដើរតាមស្នាមដានជើងរបស់ជំនាន់មុនៗ ដោយតែងតែជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ៕