ការទាក់ទាញទឹកចិត្តរបស់មុខម្ហូបនានាតាមវិថីនៅកម្ពុជា

(VOV)_មិនគ្រាន់តែល្បីឈ្មោះដោយប្រាសាទអង្គរវត្តប៉ុណ្ណោះទេ កម្ពុជានៅល្បី
ឈ្មោះដោយមុខម្ហូបអាហារដ៏សម្បូរបែបមានរស់ជាតិសំរាប់ភ្ញៀវទេសចរគ្រប់រូប ពេល
មកដល់ប្រទេសនេះទៀតផង។ ក្រៅពីបណ្ដាមុខម្ហូបអាហារដែលបានអ្នកចុងភៅនៅសណ្ឋាគារ ភោជនីយដ្ឋានត្រៀមរៀបចំយ៉ាងម៉ត់ចត់ ភ្ញៀវទេសចរនៅបានស្គាល់ដល់
មុខ ម្ហូបតាមដងវិថី ដែលគ្មាននៅទីណាមានឡើយ។ 

ការទាក់ទាញទឹកចិត្តរបស់មុខម្ហូបនានាតាមវិថីនៅកម្ពុជា - ảnh 1
ការទាក់ទាញទឹកចិត្តរបស់មុខម្ហូបនានាតាមវិថីនៅកម្ពុជា

          នៅទីក្រុងភ្នំពេញ តាមដងវិថី Preah Sisowwath Quay ភ្ញៀវទេសចរ ដូចជាលង់
ខ្លួនចូលក្នុងឋានសួរត៍ ដោយ​ម្ខាងវិថីជាទន្លេមេគង្គស្រស់ស្អាត  ទន់ភ្លន់ ហើយម្ខាងវិថី
ជាបរមរាជវាំងដ៏​រុងរឿងឧត្ដុង្គឧត្ដម។ វិថីនេះក៏គឺជា កន្លែងប្រមូលផ្តុំភោជនីយដ្ឋាន
 សណ្ឋាគារនិងហាងលក់ម្ហូបអាហារចល័តផងដែរ។ ក្រលែកមើល​មុខម្ហូបអាហារដែល
បានលក់តាមវិថីនេះ លោក​ Thang Nam បានអោយដឹងថា៖

          “ មុខម្ហូបខ្មែរ ឆ្ងាញ់ណាស់។ខ្ញុំចូលចិត្តសាច់គោអាំងណាស់ ពីព្រោះរស់ ជាតិ​ឈ្ងុយ
ឆ្ងាញ់។ ជាពិសេសនៅទីនេះ ខ្ញុំនៅឃើញមុខម្ហូវដ៏ចំឡែក នោះគឺ៖ មុខម្ហូបដែលបាន
ធ្វើពីហ្វូងកណ្តូប ខ្យង់ដំរី។”

          ជាច្បាស់លាស់ថា៖ នៅពេលនិយាយអំពីមុខម្ហូបតាមដងវិថីគឺមិនអាច ភ្លេច
បានមុខម្ហូបធ្វើពីសត្វល្អិត ជាមុខម្ហូបមួយដែលបានចូលក្នុងមុខម្ហូបឆ្ងាញ់ ចំនួន
១០មុខនៅអាស៊ីអាគ្នេយ៍។​ជនខ្មែរចាត់ទុកមុខម្ហូបដែលធ្វើពីសត្វល្អិតជាមុខ ម្ហូប
សាមញ្ញ និងឈ្ងុយឆ្ងាញ់។ មិនគ្រាន់តែនៅភ្នំពេញទើបមានទេ នៅបណ្ដា ខេត្តដូចជា
 ខេត្តកណ្ដាល កំពត កំពងចាម និងសៀមរាប ក៏មានមុខម្ហូវធ្វើពីសត្វ ល្អិតដែរ។ 
មុខម្ហូបធ្វើពីសត្វល្អិតល្បីឈ្មោះនៅកម្ពុជា រួមមាន៖​សត្វអាពីងលីង អង្ក្រង​ឆាជាមួយ
សាច់គោ ហ្វូងកណ្តូបលីង ចង្រិត កន្ទាទូក…ជាដើម។


ការទាក់ទាញទឹកចិត្តរបស់មុខម្ហូបនានាតាមវិថីនៅកម្ពុជា - ảnh 2
ការទាក់ទាញទឹកចិត្តរបស់មុខម្ហូបនានាតាមវិថីនៅកម្ពុជា

តាមលោកស្រី Hoang Van ​មគ្គុទេសទេសចរណ៍មួយនាក់ថា៖ មុនពេលធ្វើម្ហូប  សត្វ
ល្អិតត្រូវធ្វើលាងសំអាត​យ៉ាងម៉ត់ចត់៖​សត្វល្អិតមួយចំនួនត្រូវត្រាំក្នុងទឹក ឬត្រូវ យក
គ្រឿងក្នុងចេញអោយអស់៖

          “សត្វល្អិតនៅកម្ពុជាគឺសុវត្ថិភាពដោយសារប្រជាកសិករនៅទីនេះប្រើ ប្រាស់ថ្នាំ
កំចាត់សត្វល្អិតតិចតូចណាស់។ ប៉ុន្តែមុខម្ហូបនេះក៏ត្រូវគោរពគោលការណ៍មួយចំនួន
ដែរ។ឧទាហរណ៍៖ ក្នុងពេលធ្វើម្ហូវពីហ្វូងកណ្តូប គេត្រូវលាង អោយស្អាត ស្រុះអោយឆ្អិន
ហើយត្រាំក្នុងស៊ុត បន្ទាប់នោះទើបចៀនជាមួយប្រេងឆានិងទឹកសៀង។ ” 

          មិនគ្រាន់តែមានមុខម្ហូបអាហារធ្វើពីសត្វល្អិតនោះទេ ចាប់ពីស្ពានអ្នក លឿង 
តាមវិថីឆ្លងទ្វីបអាស៊ី តភ្ជាប់ខេត្តស្វាយរៀងរបស់កម្ពុជា ជាមួយខេត្តTay Ninh របស់
វៀតណាមនេះ ភ្ញៀវទេសចរណ៍ក៏អាចទទួលទានមុខម្ហូបលក់ តាមផ្លូវជាច្រើនទៀត
 ដូចជា៖ បុកល្ហុង គុយទាវ…ជាដើម។  លោកស្រី Thuy Vinh ភ្ញៀវទេសចរមកពីទីក្រុង
ហូជីមិញ (ភាគខាងត្បូងវៀតណាម) បាន អោយ ដឹងថា៖

          “ ប្រការមួយគួរអោយងាយឃើញគឺមុខម្ហូបមានបន្លែច្រើនប្រភេទណាស់ ហើយ
ជាពិសេសគឺប្រហុក។ ហើយចំណែកបង្អែមវិញេពេលណាក៏មាន​ផ្លែធូរេន ស្កត្នោតដែរ។
​នេះគឺជាវត្ថុធាតុដើមពោពេញទៅដោយវប្បធម៌ម្ហូបអាហារ ខ្មែរ។”

          នៅពេលនិយាយអំពីមុខម្ហូបអាហារអាស៊ីអាគ្នេយ៍ភ្ញៀវទេសចរតែងតែ និយាយ
អំពីមុខម្ហូបអាហាររបស់វៀតណាមនិងថៃ ប៉ុន្តែ បានទទួលទានមុខម្ហូបខ្មែរតែម្តង់វិញ
 ខ្ញុំជឿថាមិត្តនឹងមិនអាចបំភ្លេចបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ