ការផ្លាស់ប្តូរសិល្បះ៖"បទចម្រៀងមិត្តភាពវៀតណាម-ថៃ"

(VOV World)_អាចនិយាយបានថា វប្បធម៌សិល្បះ ជាស្ពាន១​ក្នុង​ចំណោម​ ស្ពាន
ដែល​ជួយបណ្ដា​ប្រជាជាតិ​ខិតជិត​គ្នា​ជាង​។និងនេះក៏គឺជាគោលដៅរបស់កម្មវិធីសិល្បះ ÷ បទចម្រៀងមិត្តភាពវៀតណាម-ថៃ ដែលត្រូវបានប្រព្រឹត្តទៅក្នុងរយះពេលប៉ុន្មាន
ថ្ងៃដើម​ ​ឆ្នាំ ​២០១៣។ អាចនិយាយបានថា÷ បណ្ដានាទីចម្រៀង របាំពោពេញ ទៅដោយ ពណ៌សម្បុរ មនោសញ្ជេតនាមិត្តភាព របស់បណ្ដាសិល្បះករ សិល្ប​ការនី នៃប្រទេស ទាំងពីរវៀតណាមនិងថៃ បានជួយទស្សនិកជនមានឱកាស​យល់ដឹងបន្ថែមអំពី អត្ត សញ្ញាណវប្បធម៌នៃប្រទេសនិមួយៗ។

ការផ្លាស់ប្តូរសិល្បះ៖
កម្មវិធីសិល្បះ÷ បទចម្រៀងមិត្តភាពវៀតណាម-ថៃ (vov5)


          នាទីរបាំ÷សម្រាស់និទាឃរដូវ ត្រូវសម្ដែងដោយដោយបណ្ដាសិល្បករ ​សិល្ប
ការនី​ នៃរោងល្ខោន របាំ​ តន្រ្តីវៀតណាម​បានចាប់ផ្តើម​កម្មវិធី​ផ្លាស់​ប្តូរសិល្បះ បទ ចម្រៀងមិត្តភាពវៀតណាម-ថៃ។ បណ្ដាសិល្បករ ​សិល្បការនី​​​និងសំលៀក​បំពាក់​ប្រពៃណីរបស់វៀតណាម ជាមួយបណ្ដា​កាយ​វិការាំដ៏ទន់ភ្លន់ រស់រវើក នាំទស្សនិក
ជន​នូវបរិយាកាសនិទាឃ​រដូវ​កក់ក្ដៅ គ្រប់ដណ្តាប់លើព្រះធរនី។ ទន្ទឹមនឹង​នោះ 
បណ្ដា​បទចម្រៀងល្បីឈ្មោះអំពីទីក្រុងហាណូយ​ សំដែងដោយបណ្ដាសិល្បករ ​សិល្បការនីវៀតណាម​ក៏បានជួយទស្សនិកជន ​និងពិសេសគឺភ្ញៀវ​បរទេសយល់ដឹង​បន្ថែមអំពីហាណូយ-រដ្ឋធានីរាប់ពាន់ឆ្នាំ​ប្រវត្តិសាស្ត្រ។​

កម្មវិធីនេះបានក្លាយទៅជារាត្រីផ្លាស់ប្តូរវប្បធម៌ តាមរយះការប្រគុំតន្ត្រីរវាងវៀត
ណាមនិងថៃ។ ពិសេសបទ​ចម្រៀង÷ ទឹកភ្លៀងធ្លាក់ របស់ព្រះមហាក្សត្រថៃ Bhumibol
 Adulyadet ច្រៀងដោយ​សិល្បការនីឆ្នើម Thai Bao ​​បានធ្វើអោយ​ទស្សនិកជន​លង់​ខ្លួន​ចូលក្នុងចង្វាក់ដ៏ទន់ភ្លន់ ពេញទៅដោយមនោសញ្ជេតនា។ 

          ទន្ទឹមនឹងនោះ បណ្ដាសិល្បករ សិល្បការនីនៃវិទ្យាស្ថានអភិវឌ្ឍន៍​សិល្បះ នៃ
ក្រសួង វប្បធម៌ថៃ បានសម្ដែង​របាំប្រពៃណីរបស់ថៃ ដូចជា÷ Sri Chaiya Singha និង
 Kritsada ។ នេះគឺជាបណ្ដារបាំអបអរសាទរ ​ដែលបានសម្ដែងនៅក្នុងពិធីបុណ្យពិ
សេសរបស់ ប្រជាជនថៃ ដូចជា÷​បិធីបុណ្យចូលឆ្នាំថ្មី…​ជា​ដើម។ បង Nguyen Nam
Trung - ទស្សនិកជនហាណូយ១នាក់ ​បានអោយ​ដឹងថា÷

          “ នេះជាលើកដំបូង ដែលខ្ញុំបានមើលផ្ទាល់កម្មវិធីរបាំរបស់ថៃ ដែល​មុន នេះ គ្រាន់តែបានមើលតាមរយះទូរទស្សន៍តែប៉ុណ្ណោះ។ បណ្ដានារីថៃស្អាតណាស់ និង
រាំក៏ស្អារ ណាស់ដែរ។ កម្មវិធីជួយអោយទស្សនិកជនយើងខ្ញុំយល់ដឹង​បន្ថែមអំពីវប្ប
ធម៌ ​របាំប្រពៃណីរបស់ប្រទេសថៃ។ ខ្ញុំមានគោលបំណងថា÷នឹងមានកម្មវិធីដូ ច្នេះ
ច្រើន ជាងទៀត និងប្រសិទ្ធិពរអោយចំណងមិត្តភាពរវាង​ប្រទេសទាំងពីរ វៀត ណាមនិងថៃ កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។”

​          កម្មវិធី១ទៀតក៏បានលៃទុកចំណាប់អារម្មណ៍ ដ៏ជ្រាលជ្រៅ ចំពោះ​ទស្សនិក ជន នោះគឺរបាំ÷ ផ្កាឈូកមិត្តភាព ដោយបណ្ដានិស្សិតថៃដែល​កំពុងការសិក្សារ នៅវៀតណាមសម្ដែង។ ជាមួយចង្វាក់ទន់ភ្លន់ បណ្ដានិស្សិតថៃក្នុងសំ លៀកបំ ពាក់ប្រពៃណី ដូចជាបណ្ដាផ្កាឈូកដ៏ស្រស់ស្អាត បញ្ជេញក្លិនពិដោរ នាពេលប្រ
លឹម។ គេក៏ជាបេសកជនវប្បធម៌ និងជាជំនាន់យុវវ័យ នឹងបន្ត​ពង្រឹងនិងពង្រីក ប្រពៃណីមិត្តភាព និង​ទំនាក់ទំនងជិតស្និទ្ធិរវាង​ប្រជាជននៃប្រទេសទាំងពីរ។ មិត្ត
 Jiida Buayairugsa​ និស្សិតថៃ​ដែល​កំពុងសិក្សារនៅវៀតណាម បានអោយដឹងថា÷

          “ ​ប្អូនៗ ជ្រើសរើសកម្មវិធីនេះ ដោយសារ ផ្កាឈូកជាផ្កាជាតិរបស់​វៀត​ណាម និងចំពោះប្រជាជនថៃ ផ្កាឈូកក៏ជាផ្កាថ្លៃថ្នូរ ដែលបានប្រើប្រាស់​ក្នុងការធ្វើសាក្ការ
បូជា។ ​ប្អូនៗមានគោលបំណងថា÷កម្មវិធីនេះនឹងរួមចំណែក​ក្នុងការអភិវឌ្ឍន៍ ទំនាក់ ទំនងរវាងប្រទេសទាំងពីរ វៀតណាម ​និងថៃ។”

          កម្មវិធីផ្លាស់ប្តូរសិល្បះ ÷ បទចម្រៀងមិត្តភាពវៀតណាម-ថៃ ​បាន​បញ្ចប់​ប៉ុន្តែ  ទស្សនិកជននឹងនៅតែដិតជាប់ក្នុងអារម្មណ៍ជានិច្ចអំពីបណ្ដាចំណុចវប្បធម៌ និង​កា
រប្រគំតន្ត្រី​របស់ប្រជាជាតិទាំងពីរ រួមចំណែកបង្កើនចំណង​មិត្តភាព រវាង ប្រជាជននៃ ប្រទេសទាំងពីរ ដូចជា ពាក្យសំដីរបស់ឯកអគ្គរាជទូតថៃ Anuson Chinvanno បាន
សង្កត់ ធ្ងន់ក្នុងពិធីបើកកម្មវិធី÷  ​ បទ​ចម្រៀង​មិត្តភាពវៀតណាម-ថៃ ថាជានិមិត្ត សញ្ញាដ៏រស់រវើក សំរាប់ទំនាក់ទំនង​ជិតស្និទ្ធ​រវាងប្រទេសទាំងពីរ វៀតណាមនិងថៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ