(VOVWORLD) -ត្រូវបានបង្កើតឡើងបាន២ឆ្នាំ ហើយធ្វើសកម្មភាព២ដងក្នុងមួយសប្ដាហ៍ ដោយបណ្ដាសកម្មភាពវប្បធម៌ វិចិត្រសិល្បះ និងបង្រៀនភាសាឡាវ “ក្លិបវប្បធម៌ឡាវ” របស់បណ្ឌិតសភាការទូត បានជួយអោយនិស្សិតជាង៦០នាក់ មានឱកាសយល់ដឹងនិងខិតជិតគ្នាថែមទៀត។
(VOV)_ត្រូវបានបង្កើតឡើងបាន២ឆ្នាំ ហើយធ្វើសកម្មភាព២ដងក្នុងមួយសប្ដាហ៍ ដោយបណ្ដាសកម្មភាពវប្បធម៌ វិចិត្រសិល្បះ និងបង្រៀនភាសាឡាវ “ក្លិបវប្បធម៌ឡាវ” របស់បណ្ឌិតសភាការទូត បានជួយអោយនិស្សិតជាង៦០នាក់ មានឱកាសយល់ដឹងនិងខិតជិតគ្នាថែមទៀត។ មិនគ្រាន់តែជួយអោយបណ្ដានិស្សិតវៀតណាមយល់ដឹងបន្ថែមអំពីវប្បធម៌ឡាវ បណ្ដានិស្សិតឡាវក៏មានឱកាសសិក្សា រៀនសូត្រភាសាវៀតណាមបន្ថែមផងដែរ។
ក្លិបវប្បធម៌ឡាវ-ទីកន្លែងតភ្ជាប់មនោសញ្ជេតនា
|
ម៉ោង៦រសៀលថ្ងៃពុធ ដើមរដូវក្តៅ ក្នុងបន្ទប់មានផ្ទៃចំនួន៦០ម៉ែត្រក្រឡា Kien រួមជាមួយមិត្តផ្សេងៗ កំពុងហាត់បញ្ចេញសម្លេង។ ជាធម្មតា បន្ទប់នេះជាបន្ទប់ប្រជុំរបស់និស្សិឡាវចំនួន៧០នាក់ ដែលកំពុងសិក្សានៅបណ្ឌិតសភាការទូត រដ្ឋធានីហាណូយ។ Kien ជានិស្សិតឆ្នាំទី៣ នៃបណ្ឌិតសភាការទូត កំពុងអង្គុយជិតមិត្តឡាវមួយរូប ជាអ្នកណែនាំ Kien បញ្ចេញសម្លេង។ ទោះបីជាបានស្គាល់គ្នាបានជាងពីរឆ្នាំហើយ និងអាចនិយាយបានពាក្យសាមញ្ញៗ ដូចជា៖ ហូបបាយហើយឬនៅ ? សុខសប្បាយ ទេ? …លៗ ប៉ុន្តែ Kien ទើបរៀនបានព្យញ្ជនះក្នុងភាសាឡាវតែប៉ុណ្ណោះ។ Kien និង Nhung ជាបណ្ដាសមាជិកសកម្មចូលរួមសកម្មភាពរបស់ក្លិបវប្បធម៌ឡាវ បានជាងមួយឆ្នាំហើយ៖
“ ខ្ញុំចូលរួមក្លិបនេះ គឺគាំទ្រការផ្តើមគំនិតបង្កើតក្លិបវប្បធម៌ឡាវពីមិត្តរបស់ខ្លួន និងចង់រៀនបន្ថែមភាសាមួយទៀត។ រៀនបានច្រើនភាសា គឺកាន់តែល្អចំពោះខ្លួនដែរ។”
“ ខ្ញុំសប្បាយរីករាយណាស់ដោយបានរៀនភាសាឡាវ។មកទីនេះ ខ្ញុំបានស្គាល់បង ប្អូនឡាវច្រើនណាស់។ បងប្អូនឡាវគឺល្អណាស់។ក្រោយរយៈពេលមួយឆ្នាំចូលរួមក្លិបនេះ ខ្ញុំអាចរាំ Lamvong ស្អាតណាស់។”
ក្លិបវប្បធម៌ឡាវ-ទីកន្លែងតភ្ជាប់មនោសញ្ជេតនា
|
Nhung បញ្ជេញសម្លេងមិនទាន់បានច្បាស់ បណ្ដាលអោយមិត្តនានាក្នុងថ្នាក់រៀនសើចខ្លាំងៗ។ មិត្តKongmengxiong Youanou ប្រធាន និងជាអ្នកបង្កើតក្លិបនេះ ក៏ជាគ្រូបង្រៀនភាសាឡាវក្នុងថ្ងៃនេះ បានអោយដឹងថា៖
“ ក្លិបវប្បធម៌ឡាវ ចំណុះបណ្ឌិតសភាកាទូត ត្រូវបានបង្កើតជាផ្លូវការនាថ្ងៃទី១១ធ្នូ ឆ្នាំ២០១៥។ គោលដៅរបស់ក្លិបនេះគឺបង្កើតឱកាសអោយនិស្សិតឡាវនិងវៀតណាមបានជួបជុំគ្នា និងយល់ដឹងគ្នាទៅវិញទៅមក។ ក្រៅពីនោះ ក៏រួមចំណែកផ្សព្វផ្សាយវប្បធម៌ឡាវប្រទេសជិតខាង ចំពោះមិត្តវ័យក្មេងវៀតណាមដែរ។ តាមនោះរួមចំណែករឹតបន្តឹងថែមទៀតចំណងសាមគ្គីភាព មិត្តភាពឡាវ - វៀតណាម។”
ចំពោះមិត្ត Butxaba Thanoc ថា៖ពេលឧទ្ទេសនាមនិងណែនាំមិត្តរបស់ខ្លួន ជាប្រការមួយពោពេញទៅដោយអត្ថន័យ៖
“ ខ្ញុំជាសមាជិកមួយរូបក្នុងសមាជិកទាំងបី ចូលរួមការបង្ហាត់បង្រៀនភាសាឡាវ។ក្នុងពេលបង្រៀននោះ ខ្ញុំក៏បានបង្កើនសមិត្ថភាពរៀនភាសាវៀតណាមរបស់ខ្លួនថែមទៀត។”
សកម្មភាពជាក់ស្ដែងជាងគេ គឺនាដើមខែមិនាកន្លងទៅដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រទេសឡាវ រំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតទំនាក់ទំនងការទូត និង៤០ឆ្នាំចុះហត្ថលេខាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឡាវ។ក្លិបបានរៀបចំការប្រឡង”ស្វែងយល់អំពីវប្បធម៌ឡាវ” លើកទីមួយ។ លោកស្រី Nguyen Thai Nguyen Huong នាយិការងបណ្ឌិតសភា ការទូត ជាសមាជិកាមួយរូបក្នុងចំណោមសមាជិកចំនួន៣៖
“ ទោះបីជាបានបង្កើតពីឆ្នាំ២០១៥មកក្តី ប៉ុន្តែក្លិបបានរៀបចំសកម្មភាពជាក់ស្ដែងជាច្រើន។បណ្ដាសកម្មភាពនេះនឹងជួយអោយមិត្តយល់ដឹងបន្ថែមអំពីវប្បធម៌ឡាវ និងបំពេញបន្ថែមជំនាញធ្វើការតាមក្រុមៗ ជួបប្រាស្រ័យជាមួយនិស្សិតនៅសាលាផ្សេងៗទៀត។ នេះជាសកម្មភាពល្អ និងត្រូវពង្រីកថែមទៀត៕”