ជំនួបប្រាស្រ័យរវាងយុវជនវៀតណាម-ថៃរួមចំណែករឹតបណ្តឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ

(VOV)_កម្មវិធីជួបប្រាស្រ័យយុវជនវៀតណាម-ថៃ លើកទី៨ ឆ្នាំ ២០១៦ ​បានប្រ
ព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី២៧ កក្កដា នៅទីក្រុងហាណូយ និងខេត្តមួយចំនួន
នៅភូមិភាគខាងជើងវៀតណាម។ ក្នុងឱកាសនេះ និស្សិតថៃនិងវៀតណាមចំនួន២៤
នាក់ បានរួមគ្នាចូលរួមសកម្មភាពជាច្រើន ដូចជា៖​ស្វែងយល់ ព័ត៍មានតាមក្រុម 
សម្ដែងនូវចំណុចវប្បធម៌ ទំនៀមទំលាបរបស់វៀតណាម និងសកម្មភាព Homestay
នៅជាយទីក្រុងហាណូយ។ សកម្មភាពទាំងនេះបានធ្វើ អោយ មិត្តទាំងនេះជិតស្និទ្ធជា
មួយគ្នាដូចជាក្នុងគ្រួសារតែមួយ។​

ជំនួបប្រាស្រ័យរវាងយុវជនវៀតណាម-ថៃរួមចំណែករឹតបណ្តឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ - ảnh 1
ជំនួបប្រាស្រ័យរវាងយុវជនវៀតណាម-ថៃរួមចំណែករឹតបណ្តឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ

ក្នុងរយៈពេល១១ថ្ងៃ មានសកម្មភាពជាច្រើន មិត្តយុវជនវៀតណាមនិងថៃបាន
ចូលរួមសកម្មភាពស្វែងយល់អំពីវប្បធម៌ និងភាសានៃប្រទេសទាំងពីរ ទៅ​ទស្សនាតំ
បន់ទេសចរណ៍វៀតណាម ដូចជា៖ ប្រាង្គតំកល់សពលោកប្រធាន​ហូជីមិញ ឈូង​សមុទ្រ
ហាឡង់ និងទៅទស្សនារោងចក្រភាគហ៊ុនរបស់ថៃនៅ​ខេត្ត Hai Duong ។សកម្មភាព
ទាំងនេះបាន​បណ្ដាលអោយមិត្ត Lan Anh មកពីប្រទេសវៀតណាម និងមិត្ត Pim មក
ពីប្រទេសថៃ មានអនុស្សាវរីយ៍ជាច្រើន​ ដែលមិនអាចបំភ្លេចបានឡើយ៖

“ មិត្តវៀតណាមរបស់ខ្ញុំគឺ Lan Anh ហើយមានឈ្មោះថៃគឺ Common Rac ។ មិត្តនេះ
ចូលចិត្តកំប្លែង និយាយលេងជាមួយមនុស្សគ្រប់រូប ដើម្បីកាត់បន្ថយ​ការនឿយហត់ 
ក្នុងពេលធ្វើដំណើរ។”

“ ពីមុនមក Pim មិនអាចប្រើចង្កឹះបានទេ។ ប្រការនេះដើរផ្ទុយទៅនឹងទំនៀម​
ទំលាបរបស់ប្រជាជនវៀតណាម គឺតែងតែប្រើចង្កឹះក្នុងពេលហូបបាយ។ Pim បានខំ
ប្រឹងប្រែងជាច្រើនដើម្បីប្រើបានចង្កឹះ ហើយខ្ញុំក៏បានណែនាំអោយមិត្តចេះប្រើចង្កឹះ
ដូចជាជនវៀតណាមដែរ។”

រីឯ ចំពោះ Mhoo និស្សិតមកពីទីក្រុងបាងកកថា៖​ដំណើរទស្សនកិច្ចលើក​នេះបាន
ជួយគាត់យល់ដឹងបន្ថែមប្រការជាច្រើនអំពីវៀតណាមនិងថៃ តាមរយៈក្រសែភ្នែកមិត្ត
វៀតណាម ជាពិសេសគឺមិត្តរួមដំណើរឈ្មោះ Linh ៖

“ Linh ជាមនុស្សតែងតែមានការខ្មាស់អៀន។ ប៉ុន្តែ បន្ទាប់ពីពេលធ្វើជាមិត្តជា
មួយ​ខ្ញុំ គាត់បានខំប្រឹងប្រែងនិយាយជាមួយខ្ញុំជាច្រើន។ មិត្តយល់ដឹងអំពីថៃច្រើន
ណាស់។ យើងខ្ញុំបាននិយាយជាមួយគ្នាច្រើន។ខ្ញុំឃើញថា៖គាត់ជាមនុស្សល្អណាស់។”

ក្រៅពីបណ្ដាសកម្មភាពតាមក្រុមៗ និងធ្វើអធិប្បាយនៅទីក្រុងហាណូយ​ ចំណុច
លេចធ្លោមួយទៀត ក្នុងចំណោមសកម្មភាពឆ្នាំនេះគឺសកម្មភាព ​Homestay នៅជាយ
ទីក្រុងហាណូយ។ Long និស្សិតនៅមហាវិទ្យាល័យ​ហាណូយ ​​បានចែករំលែកថា៖

“ អនុស្សាវរីយ៍ល្អបំផុតរបស់ខ្ញុំគឺដំណើរទស្សនាស្រុក Ba Vi នៅជាយ​ទីក្រុងហាណូយ ក្នុងរយៈបេល៣ថ្ងៃ ២យប់។ នៅទីនេះ យើងខ្ញុំមានសកម្មភាពជាច្រើន ដូច
ជា៖ធ្វើនំគុយទាវកាត់ ចាប់ត្រី ទស្សនាការសម្ដែងសិល្បះ វាយគង់ឃ្មោះរបស់ជនរួម
ជាតិ Muong។”​

កម្មវិធីជួបប្រាស្រ័យយុវជនវៀតណាមនិងថៃជាសកម្មភាពប្រចាំឆ្នាំរបស់ស្ថាន
ទុតថៃនៅវៀតណាម ត្រូវបានអនុវត្តប្តូរវេណរវាងវៀតណាមនិងថៃ។ គិតដល់នាបច្ចុ
ប្បន្ន កម្មវិធីនេះបានរៀបចំឡើងបាន៨លើកហើយ និងមាននិស្សិតវៀតណាមនិង
ថៃចំនួន២០០នាក់ចូលរួម។ ឯកអគ្គរដ្ឋទូតថៃ ប្រចាំនៅវៀតណាម ​លោក Monopchai
 Vongphakdi បានវាយតំលៃថា៖

“ ប្រការសំខាន់គឺយុវជននៃប្រទេសទាំងពីរបានយល់ដឹងបន្ថែមអំពី វប្បធម៌ 
ទំនៀមទំលាបនៃប្រទេសទាំងពីរ។ វៀតណាមនិងថៃមានចំណុចប្រហាក់ប្រហែល
ជាច្រើនអំពីវប្បធម៌ ទំនៀបទំលាប់ ជីវភាពរស់នៅ និងសកម្មភាពផលិតកម្ម​កសិ
កម្ម។ បណ្ដាចំណុចខុសប្លែកនេះ យើងអាចផ្លាសប្តូរបទពិសោធន៍ជាមួយគ្នា និង
អាចសហប្រតិបត្តិការជាមួយគ្នាក្នុងអនាគត៕”​

ប្រតិកម្មទៅវិញ

ផ្សេងៗ