(VOVWORLD) - យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការអប់រំរវាងរដ្ឋាភិបាលនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា ជារៀងរាល់ឆ្នាំ ទីក្រុងហាណូយបានទទួលនិស្សិតឡាវ និងកម្ពុជារាប់រយនាក់មកសិក្សានៅសាកលវិទ្យាល័យមួយចំនួនដូចជា សាកលវិទ្យាល័យពហុបច្ចេកទេស សេដ្ឋកិច្ច សំណង់ វិទ្យាសាស្ត្រសង្គម-មនុស្សសាស្ត្រជាដើម។ រួមជាមួយសាលារៀន មជ្ឈមណ្ឌលជួយឧបត្ថម្ភការបណ្តុះបណ្តាលអន្តរជាតិ (ក្រសួងអប់រំ និងបណ្តុះបណ្តាល) គឺជាអង្គភាពដែលគ្រប់គ្រងនិងជួយគាំទ្រដោយផ្ទាល់និស្សិតបរទេសនិយាយរួម និងនិស្សិតឡាវ និងកម្ពុជា និយាយដោយឡែក ហើយជួយគេជំនះពុះពារលើការលំបាកទាំងខាងសម្ភារៈនិងខាងស្មារតី លើកកំពស់បន្តិចម្ដងៗនូវគុណភាពជីវភាពរស់នៅនិងការសិក្សា។
កម្មវិធីសម្ដែងសិល្បៈរបស់និស្សិតកម្ពុជាក្នុងព្រឹត្តិការណ៍សួរស្ដីឆ្នាំថ្មី ឆ្នាំ២០២២។
(រូបថត៖ មជ្ឈមណ្ឌលជួយឧបត្ថម្ភការបណ្ដុំបណ្ដាលនិស្សិតបរទេស) |
ប៉ុន្មានថ្ងៃពាក់កណ្ដាលខែមេសាកន្លងទៅ ក្រោយពីការផ្អាកអស់រយៈពេលពីរឆ្នាំដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបកម្មវិធីអំណរបុណ្យ Bunpimay របស់
ប្រទេសឡាវ និងបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជាត្រូវបានប្រារព្ធឡើងម្តងទៀតនៅមជ្ឈ
មណ្ឌលជួយឧបត្ថម្ភការបណ្តុះបណ្តាលអន្តរជាតិ លេខ២៣ វិថី Ta Quang Buu ទីក្រុង
ហាណូយ។ ដោយក្ដាប់ជាប់បាននូវបំណងប្រាថ្នារបស់និស្សិតបរទេស មជ្ឈមណ្ឌល
បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ហើយជួយសម្រួលដល់ការរៀបចំកម្មវិធីសួរស្ដីឆ្នាំថ្មីក្នុង
បំណងចង់ជួយប្អូនៗទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយា កាសដ៏
រីករាយនិងកក់ក្តៅ។ សម្រាប់ សុខ សុវណ្ណដេត និង Khamphut Inchung ការប្រារព្ធ
ពិធីចូលឆ្នាំថ្មីមិនត្រឹមតែជួយប្អូនៗបានធូរស្រាលពីការនឹកផ្ទះប៉ុណ្ណោះទេ ថែមទាំងផ្តល់
ឱកាសដើម្បីបង្កើនការជួបប្រាស្រ័យ និងការយល់ដឹងគ្នាទៅវិញទៅមកទៀតផង៖
"ទោះបីជាមិនសូវសប្បាយដូចនៅស្រុកកំណើត ប៉ុន្តែពួកយើងជានិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាមនៅតែទទួលបានអារម្មណ៍កក់ក្ដៅនិងភាពយកចិត្តទុកដាក់យ៉ាងខ្លាំងពីខាងមជ្ឈមណ្ឌលនិស្សិតបរទេសក្នុងការប្រារព្ធពិធីមួយនេះ។ ក្នុងនាមជានិស្សិតកម្ពុជាមួយរូប គឺខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលបានមករៀននៅវៀតណាម ហើយវៀតណាមប្រៀបដូចជាផ្ទះទី២របស់ខ្ញុំ"។
“រយៈពេលពីរឆ្នាំកន្លងមក ខ្ញុំមិនអាចត្រឡប់ទៅផ្ទះវិញ ក្នុងអំឡុងពេលឈប់
សម្រាកវិស្សមកាលរដូវក្តៅបានទេ អញ្ចឹងខ្ញុំមានអារម្មណ៍នឹកផ្ទះខ្លាំងណាស់ ប៉ុន្តែ
មជ្ឈមណ្ឌលក៏បានជួយយើងខ្ញុំយ៉ាងច្រើន ជាពិសេសការរៀបចំពិធីទទួលអំណរឆ្នាំថ្មី
ប្រពៃណីឡាវ សម្រាប់យើងខ្ញុំតាមទំនៀមទម្លាប់របស់ឡាវ ដែលជាឱកាសសម្រាប់យើងខ្ញុំដើម្បីស្គាល់មិត្តភក្តិកាន់តែច្រើន”។
សកម្មភាពប្រកួតកីឡាបាល់ទាត់មិត្តភាពដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរវាងនិស្សិតវៀតណាម ឡាវ និងកម្ពុជា។ |
ជាអង្គភាពមួយនៅចំណុះនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំ និងបណ្តុះបណ្តាល មជ្ឈមណ្ឌលជួយឧបត្ថម្ភការបណ្តុះបណ្តាលអន្តរជាតិ រួមមានអន្តេ
វាសិកដ្ឋានចំនួន ៤ កន្លែងដែលមាននិស្សិតអន្តរជាតិសរុបចំនួន ៥០០ នាក់ ក្នុងនោះ
និស្សិតឡាវនិងកម្ពុជាប្រមាណ ៤០០ នាក់។ កម្មាភិបាលនៅមជ្ឈមណ្ឌល មិនត្រឹមតែ
ទទួលបន្ទុកកិច្ចការពាក់ព័ន្ធដល់នីតិវិធីរដ្ឋបាល និងឯកសារសម្រាប់និស្សិតបរទេស
ប៉ុណ្ណោះទេ ថែមទាំងជាអ្នកដែលប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយនិស្សិតជារៀង
រាល់ថ្ងៃ ហើយស្តាប់ ចែករំលែកជាមួយការលំបាកដែលនិស្សិតជួបប្រទះ ដើម្បីចាត់
វិធានការជួយឧបត្ថម្ភឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ លោកស្រី Nguyen Thi Hoang Chi នាយិកាមជ្ឈមណ្ឌលជួយឧបត្ថម្ភការបណ្តុះបណ្តាលអន្តរជាតិបានឲ្យដឹងថា៖
“មជ្ឈមណ្ឌលតែងតែដោះស្រាយទាន់ពេលវេលានូវផលប្រយោជន៍ដែលនិស្សិតបរទេសទទួលបានតាមបទប្បញ្ញត្តិរបស់រដ្ឋ ដើម្បីធានាស្ថិរភាពក្នុងជីវភាពរស់នៅ និង
ការសិក្សារបស់ប្អូនៗនៅវៀតណាម។ យើងខ្ញុំក៏ផ្តោតសំខាន់លើការលើកកំពស់សមត្ថ
ភាព បំណិនសម្រាប់និស្សិតបរទេស ដូចជាការរៀបចំក្លឹបជំនាញភាសាវៀតណាម ថ្នាក់រៀនបំពេញបន្ថែមចំណេះដឹង រៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា កម្មវិធី
អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឬចូលរួមកម្មវិធីនានាដែលរៀបចំឡើងដោយសម្ព័ន្ធ
អង្គការមិត្តភាពនិងទីក្រុងហាណូយផងដែរ”។
ទន្ទឹមនឹងនោះ មជ្ឈ មណ្ឌលក៏សហការជាមួយសាកលវិទ្យាល័យជាច្រើនក្នុង
ប្រទេសរៀបចំកម្មវិធីពិគ្រោះយោបល់ពីការចុះឈ្មោះចូលរៀនសម្រាប់និស្សិតបរទេសនៅឯមូលដ្ឋានបណ្ដុះបណ្ដាលភាសាវៀតណាម ដើម្បីជួយប្អូនៗយល់ ជ្រើសរើស
ជំនាញវិជ្ជាជីវៈសមស្រប ហើយតម្រង់ទិសសម្រាប់អាជីពក្រោយពីបញ្ចប់ការសិក្សា។
លោកស្រីបណ្ឌិត Ta Quynh Hoa ប្រធានផ្នែកបណ្ដុះបណ្ដាលអន្តរជាតិ នៃសាកល
វិទ្យាល័យសំណង់ហាណូយបានចែករំលែកថា៖
“ដោយមានការពិគ្រោះយោបល់ពីមជ្ឈមណ្ឌល ក្នុងរយៈពេលបីឆ្នាំកន្លងមក សាលាបានបង្កើតកម្មវិធីជាក់ស្តែងជាច្រើន ដូចជាការផ្តល់អាហារូបករណ៍ពេញលេញ
ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតដល់និស្សិតឡាវ និងកម្ពុជា។ និស្សិតជាច្រើន
ទទួលបានលទ្ធផលសិក្សាល្អ ហើយត្រូវបានបញ្ជូនទៅចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរ
និស្សិតនៅជប៉ុននិងកូរ៉េខាងត្បូង”។
ក្រៅពីការសិក្សា និងការរស់នៅ មជ្ឈមណ្ឌលក៏បានយកចិត្តទុកយ៉ាងខ្លាំងដល់
អាទិភាពធានាសុខភាព សុវត្ថិភាពសម្រាប់និស្សិតបរទេស ជាពិសេសក្នុងបរិបទជំងឺ
រាតត្បាតកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ សុខ សុវណ្ណដេត និស្សិត
កម្ពុជាម្នាក់នៅសាកលវិទ្យាល័យពហុបច្ចេក ទេសបានសំណេះសំណាលថា៖
"ក្នុងការរស់នៅរយៈពេល២ឆ្នាំនៃបញ្ហាកូវីដ ១៩ នេះ គឺខាងមជ្ឈមណ្ឌលនិស្សិតបរទេសបានជួយឧបត្ថម្ភយ៉ាងច្រើន ដូចជាមានបន្ទប់ស្អាត សម្ភារៈគ្រប់គ្រាន់សម្រាប់អ្នកដែលផ្ទុកវីរុសកូវីដ ១៩ ក្នុងការធ្វើចត្តាឡីស័ក។ ខាងមជ្ឈមណ្ឌលក៏បានជួយឧបត្ថម្ភនូវអាហារហូបចុក និងថ្នាំសង្កូវ ជាដើម ហើយខាងមជ្ឈមណ្ឌលក៏បានជំរុញ ជួយដល់និស្សិតកម្ពុជានិយាយដោយឡែកនិងនិស្សិតបរទេសនិយាយរួមក្នុងការទទួលបានការចាក់វ៉ាក់សាំងកូវីដ ១៩"។
ឆ្នាំ ២០២២ បានគូសសញ្ញានូវព្រឹត្តិការណ៍ដ៏មានអត្ថន័យពិសេស ដែលជាការ
រំលឹកខួបលើកទី ៦០ ទិវាបង្កើតទំនាក់ទំនងការទូត ខួបលើកទី ៤៥ ទិវាចុះហត្ថលេខា
លើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវ និងខួបលើកទី ៥៥ ទិវា
បង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា។ តាមរយៈការរួមចំណែកក្នុងការបណ្តុះ
បណ្តាល បំប៉ន់និងថែទាំបណ្ដាជំនាន់និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅ
វៀតណាមនោះ មជ្ឈមណ្ឌលជួយឧបត្ថម្ភការបណ្តុះបណ្តាលអន្តរជាតិ តែងតែមាន
មោទនភាពចំពោះតួនាទី និងបេសកកម្មរបស់ខ្លួន ដែលជាស្ពានតភ្ជាប់ទំនាក់ទំនង
មិត្តភាពដ៏ជិតស្និទ្ធជានិច្ចនិរន្ត រវាងប្រជាជាតិទាំងបី៕