ដើមនិទាឃរដូវ ស្តាប់រឿងរ៉ាវអំពីពិធីបុណ្យតេតនៅពេលអតីតកាលរបស់យុទ្ធជនវ័យចំណាស់

(VOVWORLD) - ប្រិយមិត្តជាទីមេត្រី! នៅពេលដែលយើងមានជីវភាពរស់នៅសម្បូរធូរធារនិងពេញលេញហើយ យើងបែជានឹករលឹកដល់គ្រាលំបាកនិងភាពក្រីក្រវិញ។ នោះក៏ជាការសារសងរបស់លោកអ៊ុំ Hoang Dao - កងទ័ពថ្មើរជើងនៅសម័យ     តស៊ូប្រយុទ្ធនឹងចក្រពត្តិនិយមអាមេរិក។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ លោកអ៊ុំ Dao ប្រាកដជាមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងចំពោះការប្រារព្ធពិធីបុណ្យតេតនៅសមរភូមិ។
ដើមនិទាឃរដូវ ស្តាប់រឿងរ៉ាវអំពីពិធីបុណ្យតេតនៅពេលអតីតកាលរបស់យុទ្ធជនវ័យចំណាស់ - ảnh 1លោកអ៊ុំ Hoang Dao អញ្ជើញថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាសាវៀតណាមសម្រាប់និស្សិតឡាវ

នៅពេលសូរសំលេងកណ្តឹងលាន់លឺបានបញ្ចប់ ក៏ជាពេលដែលលោកអ៊ុំ Dao អញ្ជើញមកទទួលស្វាគមន៍ខ្ញុំនៅមាត់ទ្វារ ហើយក៏ចាប់ដៃនិងជូនពរឆ្នាំថ្មីយ៉ាងសប្បាយរីករាយផងដែរ។ អស់រយៈពេល ៧៥ ឆ្នាំកន្លងមកនេះ ទោះបីជាសក់ស្កូវទៅតាមវ័យក៏ដោយ ប៉ុន្តែលោកអ៊ុំ Dao នៅតែរក្សាបាននូវ ឥរិយាបថរហ័សរហួន រឹងមាំ និងរួសរាយរាក់ទាក់របស់យុទ្ធជនលោកប្រធានហូជីមិញ (លោកអ៊ុំហូ) ដោយមានរាងតូចនិងមានសម្លេងច្បាស់លាស់ទៀត ផង។ នៅពេលខ្ញុំអង្គុយនៅតុផឹកទឹក ប្រតិទិនចាស់ៗរួមជាមួយនឹងវ៉ែនតានៅលើតុ បានធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារវាហាក់ដូចជាលោកអ៊ុំកំពុងរវល់មើលអ្វីយ៉ាងស្ទាក់ស្ទើរ។ ខ្ញុំបានសាកសួរលោកអ៊ុំទើបដឹងថា ទាំងនេះគឺជាប្រតិទិនដែលកត់ត្រានូវសេចក្តីកំណត់ហេតុរបស់លោកអ៊ុំដែលបានទទួលអំណរបុណ្យតេតជាមួយមិត្តរួមប្រយុទ្ធនៅលើសមរភូមិកាលពីឆ្នាំ ១៩៦៦ - ១៩៧៣។ ហេតុដូច្នេះ គ្រប់អនុស្សាវរីយ៍ជាច្រើនរបស់លោកអ៊ុំក៏បានវិលត្រឡប់មកវិញយ៉ាងរំជួលចិត្តណាស់។ លោកអ៊ុំ Dao បានចែករំលែកថា៖

“ឆ្នាំដើមដំបូងដែលទទួលអំណរបុណ្យតេតនៅលើប៉ុស្ត៍យាម នៅពេលនោះមិនមានម្ហូបអ្វីនោះទេ ដើម្បីដឹកស្បៀងអាហារពីផ្លូវលេខ ៧ ត្រូវចំណាយអស់រយៈពេល ៣ ថ្ងៃ ហើយវាពិតជាគ្រោះថ្នាក់ណាស់ ក្នុងការឆ្លងកាត់ «ភ្នំត្រចៀកឆ្មា»។ ឆ្នាំនោះមិនមាននំអន្សមទេ គ្រាន់តែមានទឹកត្រីម្យ៉ាងមួយ វាមានរសជាតិពិតជាប្រៃខ្លាំងណាស់ ហើយអំបិលក៏មិនមានជាតិប្រៃដូចនេះទេ។ យើងខ្ញុំភាគច្រើនបរិភោគម្ហូបនោះ ហើយចាប់សត្វស្លាបនិងដាក់អន្ទាក់ចាប់សត្វកំប្រុកជាដើម។ ថ្នាក់លើក៏បានផ្តោតការយកចិត្តទុកដាក់ និងជូនឱ្យសមមិត្តទាំង ២ ទទួលបានបារី ១ កញ្ចប់ និងកងអនុសេនាតូចទាំងមូលទទួលបានតែ ១ កញ្ចប់ និងបារីជក់បែបវៀតណាមចំនួន ១ កញ្ចប់ ទៀត ប៉ុន្តែនៅពេលវាចូលដល់ដៃបងប្អូនយើងខ្ញុំវាក៏គ្មានក្លិនក្រអូបដែរ តែមានបណ្នឹងគឺជាសំណាងនិងសប្បាយរីកសម្រាប់យើងខ្ញុំហើយ»។

នោះជាបុណ្យតេតដើមដំបូងនៅឆ្នាំ១៩៦៦ របស់លោកអ៊ុំ Hoang Dao ជាមួយមិត្តរួមប្រយុទ្ធនៅឯសមរភូមិ Xiengkhuang ភាគខាងជើងនៃប្រទេស  ឡាវ។ បុណ្យតេតដោយគ្មានអំបិល គ្មាននំអន្សម ដែលជាមុខម្ហូបមួយដែលមិនអាចខ្វះខាតបាននៅក្នុងបុណ្យតេតរបស់ប្រជាជនវៀតណាម។ បុណ្យតេត ជាវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជនវៀតណាម និងជាឱកាសដើម្បីជួបជុំគ្នាពោរពេញទៅដោយក្តីសប្បាយរីករាយផងដែរ។ ប៉ុន្តែសម្រាប់ប្រជាជនវៀតណាមនាពេលនោះ ជាពិសេសគឺយុទ្ធជន គេគ្រាន់តែមានភាពខ្វល់ខ្វាយនិងតស៊ូប្រយុទ្ធ ដើម្បីសុវត្ថិភាពនិងបូរណភាពទឹកដីរបស់ប្រទេសជាតិ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមគឺចំក្នុងរដូវកាលប្រាំងរបស់ប្រទេសឡាវ ដែលជា «រដូវនៃយុទ្ធនាការ» និងរដូវនៃ«ការទម្លាក់គ្រាប់បែកនិងទុក្ខព្រួយ»។ ហេតុនេះហើយ រាល់ពេលដែលទស្សនាការបាញ់កាំជ្រួចដ៏ភ្លឺស្វាងនៅលើផ្ទៃមេឃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីដ៏ពិសិដ្ឋ លោកអ៊ុំ Dao ក៏បានរំលឹកអំពីពន្លឺនៃគ្រាប់បែក B52 ដែលបានទម្លាក់ចុះកងអនុសេនាធំរបស់ខ្លួនផងដែរ។

ដើមនិទាឃរដូវ ស្តាប់រឿងរ៉ាវអំពីពិធីបុណ្យតេតនៅពេលអតីតកាលរបស់យុទ្ធជនវ័យចំណាស់ - ảnh 2លោកអ៊ុំ Hoang Dao ក្នុងនាមជាប្រធានគណៈប្រតិភូបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅមុខស្តូបយុទ្ធជនស្ម័គ្រចិត្តវៀតណាមនៅទីរួមស្រុក PhonXaVan - ខេត្ត XiengKhoang។

សំឡេងរបស់លោកអ៊ុំបានប្រែក្លាយជាស្ងាត់ស្ងៀមអស់រយៈពេលយូរបន្តិច ហើយលោកអ៊ុំក៏បានរៀបរ៉ាប់បន្តទៀតថា បុណ្យតេតនៅក្នុងសមរភូមិក៏សប្បាយរីករាយ និងមានបរិយាកាសប្លែកៗផងដែរ។ ចាប់តាំងពីឆ្នាំ ១៩៦៧ បុណ្យតេតបានមាននំអន្សមហើយ” ។ ដោយមានស្មារតីសុទិដ្ឋិនិយមនិងស្រឡាញ់ជីវិតរបស់យុទ្ធជន រួមជាមួយថ្វីដៃនិងមានចំណេះដឹងខាងវប្បធម៌យ៉ាងច្រើនសម្បូរបែបរបស់យុទ្ធជននានាមកពីតំបន់ផ្សេងៗគ្នា ព្រមទាំងម្រេចទឹកត្រី សាច់ជ្រូវ ដែលត្រូវបានផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់ពីប្រជាជនឡាវជាដើម... ទាំងអស់នេះបានរួមបញ្ចូលទៅក្នុងនំអន្សមដ៏ឆ្ងុយឆ្ងាញ់ តែម្តង។ លោកអ៊ុំ Dao បានសំណេះសំណាលថា៖

«កងទ័ពវៀតណាម មានទេពកោសល្យជាច្រើនដូចជាការវេចនំអន្សមដ៏ស្អាតនិងឆ្ងាញ់ៗផងដែរ។ នំអន្សមត្រូវបានចម្អិនដោយចង្រ្កាន Hoang Cam ដើម្បីកុំឱ្យមានផ្សែងហុយឡើង ហើយពេលរាត្រីបើមានពន្លឺនៃអណ្តាភ្លើងក៏បង្កឲ្យមានគ្រោះថ្នាក់ដែរ។ នៅទីនេះក៏មានដើមម៉ាក់ខៃត្រូវបានដាក់ក្នុងថូផ្កាយ៉ាងស្រួលបួលដែរ ប៉ុន្តែវាគ្រាន់តែយកចេញនៅពេលថ្ងៃប៉ុណ្ណោះ។ នៅពេលយប់ហាមមិនឲ្យមានអណ្តាតភ្លើងនោះឡើយ។ ទីតាំងណានៅទីតាំងនោះ បើសិនជាធ្វេសប្រហែសបន្តិចក៏ញ៉ាំងឲ្យសត្រូវវាយលុកចូលដែរ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ ម្យ៉ាងវិញទៀតការទទួលទានក៏មិនអនុញ្ញាតឲ្យមានមនុស្សជាច្រើនដែរ»។

ក្នុងរយៈប៉ុន្មានឆ្នាំដែលទទួលអំណរបុណ្យតេតនៅសមរភូមិ ប្រហែលជាបុណ្យតេតនៅឆ្នាំ ១៩៧០ គឺជាបុណ្យតេតដែលមិនអាចបំភ្លេចបានឡើយសម្រាប់លោកអ៊ុំ Dao។ នៅពេលវេលាឈានចូលឆ្នាំថ្មីប្រពៃណីនៅឆ្នាំនោះកងវរសេនាតូចទាំងមូល បានអង្គុយជួបជុំគ្នានៅជុំវិញវិទ្យុមួយ ហើយក៏បានស្តាប់សំឡេងនៃពាក្យជូនពរឆ្នាំថ្មីចុងក្រោយរបស់លោកប្រធានហូជីមិញតាមរយៈការចាក់ផ្សាយរបស់វិទ្យុសម្លេងវៀតណាម។ 

វាមិនគ្រាន់តែជាការជូនពរឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែកំណាព្យនោះបានដាស់ តឿនទឹកចិត្តស្នេហាជាតិ ស្មារតីតស៊ូប្រយុទ្ធ ដ៏អង់អាចក្លាហាននិងជំនឿទុកចិត្តលើជ័យជំនះយ៉ាងខ្លាំងរបស់យុទ្ធជនផងដែរ។ ជំនឿទុកចិត្តនោះបានក្លាយជាការពិត ហើយបាននាំមកនូវនិទាឃរដូវប្រកបដោយភាពត្រេតអរសប្បាយយ៉ាងក្រៃលៃងក៏ដូចជាបុណ្យតេតដ៏កក់ក្តៅ និងនាំមកនូវប្រទេស   វៀតណាមមួយប្រកបដោយសម្បូររុងរឿងដូចនាសព្វថ្ងៃនេះផងដែរ។ លោកអ៊ុំ Dao បានចែករំលែកបន្ថែមទៀតថា៖

“ និយាយរួមថា ពេលវេលានោះពិតជាពិសិដ្ឋណាស់ ហើយក៏គួរអោយ    អាឡោះអាល័យណាស់។ អ្នកទាំងអស់គ្នាបានអង្គុយជាមួយគ្នា ដើម្បីស្តាប់ពេលវេលាដ៏ពិសិដ្ឋនៃប្រវត្តិសាស្ត្រ - គឺជាពេលឈានចូលឆ្នាំថ្មីប្រពៃណីជាតិហើយក៏បានស្តាប់ឡើងវិញការជូនពរឆ្នាំថ្មីរបស់លោកប្រធានហូជីមិញទៀត ពេលនោះមនុស្សម្នាក៏មានអារម្មណ៍រំជួលចិត្ត ហើយមានមានអារម្មណ៍ថាជ័យជំនះកំពុងតែរំកិលជិតមកដល់ដែរ។ គ្រានោះគឺពិសិដ្ឋណាស់ ខ្ញុំមិនមានអារម្មណ៍ដែលឃ្លាតឆ្ងាយពីមាតុភូមឬស្រុកកំណើតទេ។ វាទំនងជាមានអារម្មណ៍នៅជិតទីនេះនៅពេលដែលនិទាឃរដូវមកដល់គ្រួសាររបស់មនុស្សគ្រប់ៗគ្នា។ ទោះបីនៅក្នុងព្រៃជ្រៅៗដូចបែបនេះក៏ដោយ ប៉ុន្តែមនុស្សគ្រប់គ្នាអង្គុយជួបជុំមើលគ្នាពោរពេញទៅដោយក្ដីស្រឡាញ់យ៉ាងខ្លាំងណាស់។ វាពិតជាមានតម្លៃណាស់។ ឥឡូវនេះ ខ្ញុំនឹករំលឹកឡើងវិញអំពីរឿងនេះ វាទំនងជាមិនមានពេលណាអាចប្រៀបៗដូចពេលនោះទេ»។

រូបភាពយុទ្ធជនជួបជុំគ្នានៅជំវិញវិទ្យុដើម្បីស្តាប់ពាក្យជូនពរឆ្នាំថ្មី និងចាក់ស្រាចូលក្នុងចានហើយចែកគ្នាផឹក រួមទាំងជូនពរគ្នាទទួលបានសំណាងល្អនិងសាមញ្ញៗ ដូចជា «ការជូនពរសមមិត្តទទួលបានសុខភាពល្អបរិបូរណ៍និងបំពេញភារកិច្ចឲ្យបានល្អបំផុត» នៅតែឆ្លាកយ៉ាងជ្រៅក្នុងការចងចាំរបស់លោកអ៊ុំ Dao រហូតមកទល់សព្វថ្ងៃនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ