ទៅប្រទេសថៃ ដើម្បីទទួលទានតែ ” Chachac “

(VOVWORLD) - Chachac ភាសាថៃមានន័យថា "តែឆុង" ដែលជាភេសជ្ជៈប្រពៃណីរបស់ម៉ាឡេស៊ី ហើយធ្លាប់បានដាក់លក់នៅប្រទេសថៃខាងត្បូង។ ប៉ុន្តែ នាប៉ុន្មានឆ្នាំថ្មីៗនេះ  " Chacha " ទទួលបានការនិយមចូលចិត្តពីសំណាក់មនុស្សជាច្រើន ជាពិសេសគឺ បុគ្គលិកការិយាល័យ និងយុវជននៅទីក្រុងបាងកក និងបណ្តាខេត្តជាច្រើនទៀតនៅប្រទេសថៃ។
ទៅប្រទេសថៃ ដើម្បីទទួលទានតែ ” Chachac “ - ảnh 1 តែ " Chachac " នៅប្រទេសថៃ

នាវេលាម៉ោង ៣ រសៀល យើងខ្ញុំបានធ្វើដំណើរចូលក្នុងហាងលក់ " Chachac " Curoti Hua Hin ។ ក្លិនតែដ៏ឈ្ងុយឆ្ងាញ់ពិសារបានធ្វើឲ្យយើងខ្ញុំមានអារម្មណ៍ ឃ្លានបាយណាស់។ ក្រោយពេលពិសារម្ហូបអាហារសម្រន់ជាមួយតែ ១ កែវ និងនំរ៉ូទី ១ មក យើងខ្ញុំបានស្ដាប់អ្នកស្រី En ម្ចាស់ហាង ធ្វើការពន្យល់អំពី ភេសជ្ជៈដ៏វិសេសវិសាលនេះនៅក្នុងហាង ដូច្នេះថា៖ “Chachac មានប្រភពដើមពីភាគខាងត្បូងប្រទេសថៃ ហើយអ្នកកាន់សាសនាឥស្លាមនៅទីនេះ តែងតែទទួលទានតែនេះ ក្នុងពេលអាហារពេលព្រឹក។ នាបច្ចុប្បន្ន ប្រភេទភេសជ្ជៈនេះ មានប្រជាប្រិយនៅបាងកកនិងតាមបណ្តាខេត្តជាច្រើន ហើយប្រជាជនថៃពិតជាស្រឡាញ់ចូលចិត្ត ភេសជ្ជៈនេះណាស់ ពោលគឺចាប់ពីកុមាររហូតដល់មនុស្សវ័យចំណាស់ គឺសុទ្ធតែចូលចិត្តភេសជ្ជៈនេះណាស់”។

លោកអ្នកនឹងមានអារម្មណ៍ភ្ញាក់ផ្អើលខណៈដែលដឹងថា ភេសជ្ជៈដែលមានពណ៌ទឹកក្រូចនេះ គឺបានធ្វើពីគ្រឿងផ្សំដ៏សាមញ្ញណាស់ ដូចជាតែខ្មៅ ទឹកដោះគោខាប់ និងទឹកក្រូចឆ្មាបន្តិចប៉ុណ្ណោះ។ ប្រសិនបើក្រឡេកមើលដំបូង លោកអ្នកនឹងសង្ដេតឃើញថាតែនេះគឺមានលក្ខណៈស្រដៀងនឹងតែទឹកដោះគោថៃធម្មតា របស់ថៃ ប៉ុន្តែភាពខុសគ្នាគឺនៅត្រង់ស្រទាប់ពពុះក្រាស់ដូចជាពពកតូចមួយ។ នេះក៏ជាហេតុផលដែលថា តែមួយកែវ ដែលត្រូវបានឆុងយ៉ាងល្អិតល្អនគឺតែងតែមានរស់ជាតិឆ្លាញ់ពិសារ ដោយសារមានពពុះច្រើន។ ទោះយ៉ាងណាក៏ដោយ ការត្រៀមរៀបចំគ្រឿងផ្សំ ជាពិសេសគឺតែខ្មៅគឺមានសារៈសំខាន់ណាស់។ លោកស្រី En ម្ចាស់ហាងបានឲ្យដឹងថែមទៀតថា៖  “តែ ដែលហាងរបស់ខ្ញុំប្រើប្រាស់គឺតែប្រចាំរបស់ហាង ហើយតែនេះយើងខ្ញុំបាននាំចូលពីប្រទេសម៉ាឡេស៊ី។ អ្វីដែលធ្វើឱ្យតែមួយកែវមានរសជាតិឈ្ងុយឆ្ងាញ់ពិសារ គឺអាស្រ័យទៅលើវិធីផ្អាប់តែផងដែរ”។

ដូច្នេះ តើអ្វីទៅជា " Chachac "។ នោះគឺជារបៀបឆុងតែដោយ ប្រើដៃ ទាំង សង្ខាង ហើយចាក់ទឹកតែក្ដៅជាលាយមួយទឹកដោះគោខាប់ហើយចាក់ពីកេវមួយ ទៅកែវមួយទៀត ដោយមានចម្ងាយឆ្ងាយ រហូតដល់ទៅ ១ ម៉ែត្រ ឯណោះ ដើម្បីលាយបញ្ចូលគ្នារវាងតែ និងទឹកដោះគោ ហើយបង្កើតជាភេសជ្ជៈលាយជាមួយពពុះក្រែម។ សម្រាប់មនុស្សជាច្រើន "ការឆុងតែ" ទើបជាចំណុចទាក់ទាញបំផុត ហើយនេះគឺជាសិល្បៈមានតែមួយគត់ គ្មានពីរឡើយ។ មនុស្សជាច្រើនមកទិញតែ គឺដើម្បីទស្សនាសកម្មភាពឆុងតែដ៏ប៉ិនប្រសប់របស់អ្នកឆុងតែប៉ុណ្ណោះ។ មិត្ត Phuong Thao ភ្ញៀវទេសចរមួយរូបបានសំណេះសំណាលថា៖ “ខ្ញុំពិតជាមានចំណាប់អារម្មណ៍ខ្លាំងចំពោះវិធីឆុងតែ Chachac របស់ថៃណាស់។ នៅពេលនិយាយអំពីការឆុងតែ អ្នកប្រហែលជាគិតពីវិធីធ្វើស៊ីរ៉ូឬភេសជ្ជៈផ្សេងទៀត ប៉ុន្តែការឆុងតែ Chachacគឺពោរពេញទៅដោយសិល្បៈ។ គេបានប្រើប្រាស់កែវចំនួន ២ ដើម្បីចាក់ទឹកទៅវិញទៅមកហើយលាតដៃដោយមិនជ្រុះទឹកឡើយ។ លើលពីនេះទៅទៀត ភេសជ្ជៈនេះក៏មានរសជាតិឆ្ងាញ់ពិសារផងដែរ”។

សម្រាប់ប្រជាជនថៃជាច្រើន នាក់ Chachac មិនត្រឹមតែជាភេសជ្ជៈប៉ុណ្ណោះទេ ថែមទាំងជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលទៀតផង។ Chachacក្នុងក្រសែផ្នែករបស់ប្រជាជនថៃ គឺហាក់ដូចជាកាហ្វេក្នុងក្រសែភ្នែករបស់ជនជាតិវៀតណាមអញ្ចឹង។ ប្រសិនបើលោកអ្នកមានឱកាសទៅទស្សនាប្រទេសថៃដ៏ស្រស់បំព្រងនោះ លោកអ្នកកុំភ្លេចទៅស្វែងយល់ម្ហូបអាហារដ៏វិសេសវិសាលនេះផងណា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ