ទីមកដល់ដើម្បីស្វែងយល់បន្ថែមអំពីវប្បធម៌អាស៊ីអាគ្នេយ៍នៅរដ្ឋធានីហាណូយ

(VOV)_នៅពេលបោះជំហានចូលខ្លោងទ្វាសារមន្ទីជនជាតិវិទ្យាវៀតណាមភ្លាម 
យើងនឹងឃើញខ្លែងដ៏ធំមួយកំពុងត្រដាង ស្លាបឆ្ពោះទៅលើមេឃ​ ពោពេញទៅដោយ
អត្តសញ្ញាណ​វប្បធម៌អាស៊ីអាគ្នេយ៍។ នោះគឺជាសារមន្ទីរអាស៊ីអាគ្នេយ៍ដោយស្ថាប័ត្យ
កម្ម​ទំនើបនិងពិសេសដោយឡែក ដែលទើបនឹងបានបើកសម្ពោធន៍នាចុងខែវិច្ឆិកា។ ពេលមកទស្សនាទីនេះ ក្រៅពីទស្សនាវត្ថុតាងរបស់ប្រទេសអាស៊ាននានា​នោះ យើង
នឹង បានលង់ខ្លួនចូលក្នុងបរិយាកាសវប្បធម៌​ពហុបែបរបស់បណ្ដាប្រទេសអាស៊ីអា
គ្នេយ៍ទៀតផង។ 

ទីមកដល់ដើម្បីស្វែងយល់បន្ថែមអំពីវប្បធម៌អាស៊ីអាគ្នេយ៍នៅរដ្ឋធានីហាណូយ - ảnh 1
សារមន្ទីរអាស៊ីអាគ្នេយ៍ (vov)


          អាគារ៤ជាន់នេះត្រូវបានសាងសង់លើ​ផ្ទៃដី ៧០០០មែត្រក្រឡា។ ​​នាបច្ចុប្បន្ន
នេះ  មានតែបន្ទប់ដាក់តាំងដោយទំហំ៥០០មែត្រក្រឡានៅជាន់ទី១ដាក់អោយប្រើ
ប្រាស់។ នៅទីនេះ ដាក់តាំង​នូវវត្ថុចំនួនជិត៤០០ និង ​រូបភាព១៣០ រួមជាមួយប្រព័ន្ធ ព័ត៍មានអធិប្បាយ បទសរសេរ Video …ល។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Duy
Thieu នាយករងសារមន្ទី​ជនជាតិវិទ្យាវៀតណាម បានអោយដឹងថា៖

          “ ដើម្បីមានបណ្ដាវត្ថុតាងដាក់តាំង​នៅក្នុងសារមន្ទីរអាស៊ីអាគ្នេយ៍នេះ សារមន្ទី​ជនជាតិវិទ្យាវៀតណាមបានមានប្រភពឯកសារនិងវត្ថុតាងជាច្រើន។ ​ដើម្បីមានប្រភព
ទាំង​នោះ​ យើងខ្ញុំបានទៅដល់គ្រប់ប្រទេសអាស៊ីអាគ្នេយ៍ និងប្រមូលបានឯកសារចំនួន ជាង២០០០។ ប្រភពមួយទៀត នោះគឺមកពី​មូលនិធិ Rockefeller របស់អាមេរិកប្រគល់
ជូន​…។ល។”

          ពេល​បានឈានជើងចូល ទស្សនិកជននឹងបានឃើញបរិយាកាសដាក់តាំង​បង្ហាញបណ្ដាវត្ថុពីក្រណាត់ និងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា៖មួករបស់​នារីជនជាតិ 
Akha នៅឡាវ …ជាដើម។ មិត្ត Daymon Vylavong និស្សិត​ឡាវមួយនាក់ដែល ​កំពុង សិក្សារនៅវិទ្យាស្ថានហិរញ្ញវត្ថុ បានអោយដឹងថា៖

          “ មកទស្សនាសារមន្ទីនេះ ខ្ញុំសប្បាយរីករាយណាស់ ដោយបាន​ឃើញសំលៀក បំពាក់ប្រពៃណី និងរបស់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រទេសខ្ញុំដែលបានដាក់តាំងនៅទី
នេះ។ ទន្ទឹមនឹងនោះ ខ្ញុំបានឃើញរបស់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំរបស់ ថ្ងៃនៃ ប្រទេសអាស៊ានមួយចំនួនទៀតផង។ តាមរយះនេះ ខ្ញុំ​យល់បានបន្ថែមអំពីវប្បធម៌ នៃបណ្ដាប្រទេសអាស៊ាន​។ ”

ទីមកដល់ដើម្បីស្វែងយល់បន្ថែមអំពីវប្បធម៌អាស៊ីអាគ្នេយ៍នៅរដ្ឋធានីហាណូយ - ảnh 2
សារមន្ទីរអាស៊ីអាគ្នេយ៍ (vov)

          បន្ទាប់ពីមណ្ឌលរបស់របរក្រណាត់ នោះគឺមណ្ឌលតាំងបង្ហាញវត្ថុសម្ដែង​សិល្បះ  ជាមណ្ឌលមួយដែលទាក់ទាញទស្សនិកជនមកទស្សនាជា​ច្រើន​កុះករ។​ ​នៅទីនេះ
បានដាក់តាំង​ឧបករណ៍ភ្លេងជាច្រើន ប្រទេស ដូចជា៖ កម្ពុជា ​ហ្វីលីពិន មីយ៉ាន់ម៉ា…
។ល។   

          លោកអ្នកនាងកំពុងស្ដាប់បទចម្រៀងមួយក្នុងពិធីបុណ្យរបស់​ប្រជាជនកាន់
សាសនា ឥស្លាមនៅឥណ្ឌូនេស៊ី។ ពេលមកទស្សនាសារមន្ទីរអាស៊ីអាគ្នេយ៍  ក្រៅពី ពេលបានសំឡឹងមើលវត្ថុតាងនានានោះ ទស្សនិកជនបានទស្សនារូបភាពនៃការសំ
ដែងវប្បធម៌ទៀតផង។​មិត្ត Pham Thi Anh Nguyet និស្សិត​ឆ្នាំទី៤ មហាវិត្យាល័យ 
Thanh Do បានអោយដឹងថា៖

       “ ដំណើរទៅទស្សនា​ទីនេះ មានផលប្រយោជន៍ជាច្រើន​ចំពោះយើងខ្ញុំ​ណាស់​។ ពិសេសគឺបណ្ដានិស្សិតកំពុងសិក្សារផ្នែកវប្បធម៌អាស៊ីពូពា៍​។”​

តាមសាស្ត្រាចារ្យរង បណ្ឌិត Nguyen Duy Thieu នាយករង​សារមន្ទីជនជាតិវិទ្យា
វៀតណាមថា៖​ដល់ដើមឆ្នាំ ២០១៤ ជាន់ទី២និងទី៣​ នឹងបាន​បើកទ្វាទទួលភ្ញៀវទេស
ចរណ៍។ សង្ឃឹមថានេះគឺជាទីមក​ដល់​ទាក់ទាញទឹកចិត្តចំពោះអ្នកស្រឡាញ់វប្បធម៌ អាស៊ីអាគ្នេយ៍នៅរដ្ឋធានី​ហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ