(VOV)_ មេកានិកគ្រឿងយន្ត ជាការតភ្ជាប់រវាងអនុភាពផ្នែកបច្ចេកទេសគ្រឿង
យន្ត បច្ចេកទេសអេឡិកត្រូនិក និងបច្ចេកទេសកុំព្យូទ័រ ដើម្បីបង្កើតឡើងផលិត
ផលថ្មីមានលក្ខណះ ពិសេស ដូចជា៖ មនុស្សយន្ត ឬប្រព័ន្ធម៉ាស៊ីនដោយស្វ័យ
ប្រវត្តិក្នុងខ្សែសង្វាក់ផលិតកម្ម ឧស្សាហកម្ម។ ទោះបីជា មុខវិជ្ជានេះទើបមានវត្ត
មាននៅថៃ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅក្តី ប៉ុន្តែ នាបច្ចុប្បន្ន វាបានក្លាយទៅជា
មុខវិជ្ជាទទួលបានការពេញនិយមចូលចិត្តជាច្រើន។ ដោយសារ មេកានិកគ្រឿង
យន្ត ជាផ្នែកមិនអាចខ្វះបានក្នុងរោងចក្រឧស្សាហកម្ម ហើយនាបច្ចុប្បន្ន ថៃមាន
រោងចក្រឧស្សាហកម្មចំនួន១៤០ ០០០។
|
និន្នាការអភិវឌ្ឍន៍ផ្នែក មេកានិកគ្រឿងយន្ត របស់ថៃ |
ប្អូន Jakapong Muensaen និស្សិតផ្នែកអគ្គីសនីនៅ Chiang Mai បានទៅរៀនបន្ថែម
ផ្នែក មេកានិកគ្រឿងយន្ត នៅសាលា Rajamanga University of Technology Lanna
បានជាង១ឆ្នាំហើយ។ ជាធម្មតា Jakapong Muensaen បានធ្វើលំហាត់បច្ចេកទេសនេះ
មេកានិកគ្រឿងយន្ត នាពេលយប់ បន្ទាប់ពីម៉ោងរៀន ក្នុងប៉ុន្មានថ្ងៃធម្មតា។ ក្រុមរបស់ Jakapong មានគ្នា២នាក់ ៖ក្នុងពេល Jakapong ទទួលផ្នែកតម្លើង ឧបករណ៍
របស់ក្រុមហ៊ុន Festo នាំចូលពីអាល្លឺម៉ង់ ហើយមិត្តរបស់គាត់នឹងទទួលបន្ទុកផ្នែក
សុសវែនិងបង្កើតកម្មវិធីធ្វើសកម្មភាព។ Jakapong បានចែករំលែកថា៖
“លោកគ្រូជាអ្នកណែនាំអោយប្អូនៗ។ បន្ទាប់នោះ ប្អូនបានស្វែងរកអានឯក
សារជាភាសា អង់គ្លេសដោយខ្លួនពីព្រោះនេះគឺជាបច្ចេកវិទ្យារបស់អាល្លឺម៉ង់។ ក្រៅ
ពីនោះ ប្អូនក៏ស្រាវជ្រាវ បន្ថែមពីក្នុង Youtube ទៀតផង។ ”
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ នាយកដ្ឋានអភិវឌ្ឍន៍ថ្វីដៃ-ជាអង្គភាពទទួ
លរៀបចំការបណ្ដុះបណ្ដាលវិជ្ជាជីវះ របស់ថៃ ជានិច្ចកាលយកចិត្តទុកដាក់ជួយ
ឧបត្ថម្ភមហាវិទ្យាល័យនានា បើកបន្ថែមមុខវិជ្ជា មេកានិកគ្រឿងយន្ត និងបណ្ដុះ
បណ្ដាលបច្ចេកវិទ្យាថ្មីសំរាប់បុគ្គលិកនៅរោងចក្រឧស្សាហកម្ម។ ទន្ទឹមនឹងនោះ
អនុវត្តការត្រួតពិនិត្យថ្វីដៃសំរាប់ប្អូនៗដែលបានបញ្ចប់ការសិក្សារតាមបទដ្ឋាន
អន្តរជាតិ។ លោក Komes Piyaphan ជំនាញការបង្ហាត់បង្រៀនផ្នែក មេកានិកគ្រឿង
យន្ត នៃនាយកដ្ឋានអភិវឌ្ឍន៍មុខវិជ្ជាជីវះ បានអោយដឹងថា៖
“ យើងខ្ញុំឆ្ពោះទៅគោលដៅបណ្ដុះបណ្ដាលអ្នកមានសមត្ថភាពធ្វើការនៅ
ក្នុងរោងចក្រឧស្សាហកម្ម។ នេះគឺជាចំណុចសំខាន់ ក្នុងការអភិវឌ្ឍន៍ថ្វីដៃជំនាញ
សំរាប់ប្អូនៗ។ ដូច្នេះ យើងខ្ញុំប្រើប្រាស់ឧបករណ៍ទាំងឡាយនៅក្នុងរោងចក្រ
ឧស្សាហកម្ម ដើម្បីប្អូនៗអនុវត្ត។”
នាបច្ចុប្បន្ន ការបណ្ដុះបណ្ដាលមុខរបរ មេកានិកគ្រឿងយន្ត ទទួលបានការ
ជួយឧបត្ថម្ភជាច្រើនពីរាជរដ្ឋាភិបាលថៃ និងមានកិច្ចសហប្រតិបត្តិការជាមួយភាគី
ទាក់ទិននានា។ លោកស្រី Puntrick Smiti ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ថ្វីដៃថៃបាន
អោយដឹងថា៖
“ រាជរដ្ឋាភិបាលផ្តល់ថវិកា ជួយឧហបត្ថម្ភឧបករណ៍។ ក្រៅពីនោះ យើងខ្ញុំ
ក៏សហការជាមួយភាគីឯកជននានា។ ផ្នែក មេកានិកគ្រឿងយន្ត ទាមទារអោយ
មានសមត្ថភាពជំនាញខ្ពស់ និងធ្វើការតាមក្រុមៗ។ ដូច្នេះ ការបង្កើតផែនការ និង
រួមសហការក្នុងក្រុម គឺសំខាន់ណាស់។”
ដើម្បីធានាគុណភាពបង្ហាត់បង្រៀននេះ ក្រៅពីការនាំចូលសម្ភារះអនុវត្តន៍
មេកានិកគ្រឿងយន្ត ពីអាល្លឺម៉ង់ នាយកដ្ឋានអភិវឌ្ឍន៍ថ្វីដៃ នៅយកចិត្តទុកដាក់
ដល់ការងារបណ្ដុះបណ្ដាលជួរគ្រូបង្រៀននៅមហាវិទ្យាល័យទៀតផង។
ស្ដីពីតម្រូវការការងារធ្វើ របស់ មេកានិកគ្រឿងយន្ត នៅថៃ លោក Komes
Piyaphan បានវាយតំលៃថា៖
“ សហគមន៍អាស៊ាននឹងបានបង្កើតឡើងនាប៉ុន្មានខែទៀត ដូច្នេះ តម្រូវការ
អំពីប្រភពពលករមានថ្វីដៃខ្ពស់ និងការផ្ទេរប្តូរមូលដ្ឋានផលិតកម្ម កាន់តែច្រើនពី
ថ្ងៃទៅមួយថ្ងៃ។ ជាពិសេស តម្រូវការអំពីពលករមានថ្វីដៃខ្ពស់នៅថៃ និងប្រទេស
អាស៊ាននានាគឺខ្ពស់ណាស់។”
លោក Komes Piyaphan បានបង្ហាញជំនឿជាក់ថា៖ ផ្នែក មេកានិកគ្រឿងយន្ត
នឹងកាន់តែអភិវឌ្ឍន៍ មិនគ្រាន់តែនៅថៃប៉ុណ្ណោះទេ ថែមទាំងនៅប្រទេសអាស៊ាន
នានាទៀតផង។ ពីព្រោះ បណ្ដាប្រទេស ថៃ វៀតណាម ឥណ្ឌូនេស៊ី កម្ពុជា បាន
និងកំពុងប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិក្នុងរោងចក្រឧស្សាហកម្មតាមនិន្នាការអភិ
វឌ្ឍន៍របស់វិទ្យាសាស្ត្រ បច្ចេកវិទ្យាពិភពលោក៕