និន្នាការអភិវឌ្ឍន៍អង្គភាពអាជីវកម្មចាប់ផ្តើមអាជីពនៅថៃ

          (VOV)_នាបច្ចុប្បន្ន និន្នាការចាប់ផ្តើមអាជីព(Startup) របស់បណ្ដាមិត្ត​វ័យ​ក្មេង
ដែលទើបនឹងបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យឬអ្នកដែលបានធ្វើការនៅក្រុម
ហ៊ុនឬស្ថាប័នរដ្ឋបានប៉ុន្មានឆ្នាំ កាន់តែច្រើននៅថៃ។ គិតដល់ខែមិនាឆ្នាំ២០១៦ ថៃ
មានក្រុមហ៊ុនចាប់ផ្តើមអាជីពចំនួនពីរពាន់ ដែលបានកំណត់តំលៃពាណិជ្ជសញ្ញាចំ
នួនជិតបីរយលានដុល្លារអាមេរិក។ បណ្ដា Startup ភាគច្រើន​បានប្រើប្រាស់បច្ចេក
វិទ្យាព័ត៌មាន នាំចេញគំនិតថ្មីដើម្បីបង្កើតជំហានលោតផ្លោះអំពីការធ្វើអាជីវកម្ម 
ស្វែងរកប្រភពទុនពីមូលនិធិវិនិយោគហានិភ័យ ឬវិនិយោគិនសេរី។

និន្នាការអភិវឌ្ឍន៍អង្គភាពអាជីវកម្មចាប់ផ្តើមអាជីពនៅថៃ - ảnh 1
និន្នាការអភិវឌ្ឍន៍អង្គភាពអាជីវកម្មចាប់ផ្តើមអាជីពនៅថៃ

          ពីរឆ្នាំកន្លងមកនេះ Trai Sasatavadhana មានអាយុ២៨ឆ្នាំ ប្រកបមុខរបរមេធាវី
​ក្រៅ​ក្របខ័ណ្ឌ និងគ្រប់គ្រងមូលនិធីសម្បុរសធម៌ សំរាប់ជនអភ័ព្ធ។ មូលនិធិនេះត្រូវ
បានព្រះនាងម្ចាស់ Bajrakitiyabha ព្រះនត្តា ព្រះមហាក្សត្រ Bhumibol Adulyadej ដែល
បានបង្កើតឡើងដើម្បីជួយឧបត្ថម្ភបណ្ដទណ្ឌិត បន្ទាប់ពីពេល​ដោះលែងមាន​សេរីភាព
 និងជួយអោយគេសម្របខ្លួនជាមួយសង្គម។ ក្នុងដំណើការ Trai បានឃើញថា៖ប្រជា
ជនជួបបញ្ហាមួយចំនួន ក្នុងពេលស្វែងរកព័ត៌មានអំពីច្បាប់ សេវាកម្មពិគ្រោះយោបល់
អំពីកិច្ចសន្យាឬទំនាស់នានា។ ពីនោះ Trai បានមាន​គំនិតបើកសេវាកម្មពិគ្រោះយោ
បល់ និងតភ្ជាប់មេធាវីជាមួយអ្នកមានតម្រូវការ ​ដើម្បីជំរុញដំណើការដោះស្រាយបញ្ហា
នានា​។ ហើយមុននេះ៦ខែ  Trai និង​មិត្តចំនួន​៤នាក់ទៀត ដោយមានបុគ្គលិកចំនួន
៧​ទៀត ដោយ  បានបង្កើតឡើង​ក្រុមហ៊ុន Lawender។ 

          “ គំរោងការណ៍របស់ខ្ញុំមានឈ្មោះគឺ៖Lawender ។ តាមគំរោង យើងខ្ញុំនឹង​បង្ហាញគេហទំព័រ៖ Lawender.com នាចុងខែនេះ ឬដើមខែក្រោយ។ នាបច្ចុប្បន្ន​ អតិថិជន
អាចផ្ញើសំណូមពរតាមរយៈ អ៊ីម៉ែល ផ្ញើសារ ឬទូរស័ព្ទអោយយើងខ្ញុំ ។ យើងខ្ញុំមានប្រ
ព័ន្ទរក្សាទុកឯកសារ របស់អតិថិជននិងមេធាវី។ បន្ទាប់មក ស្រាវជ្រាវ វិភាគចំណុច
ពិសេសនានា​របស់ក្រុមមុខសញ្ញានិមួយៗ ដើម្បីតភ្ជាប់​អតិថិជននិងមេធាវីជាមួយគ្នា។ ”

និន្នាការអភិវឌ្ឍន៍អង្គភាពអាជីវកម្មចាប់ផ្តើមអាជីពនៅថៃ - ảnh 2
និន្នាការអភិវឌ្ឍន៍អង្គភាពអាជីវកម្មចាប់ផ្តើមអាជីពនៅថៃ

នាពេលថ្មីៗនេះ នាខែកញ្ញាកន្លងទៅ Lawender បានឈ្នះ​គូបដិបក្ខចំនួនជាង​
មួយពាន់ ដើម្បីដណ្ដើមបានរង្វាន់លេខបី ក្នុងការប្រឡងអធិប្បាយ START-UP THAI
LAN BY GSB ដោយមូលនិធិសន្សំសំចៃជាតិ (Government Savings Bank ) រៀបចំឡើង 
ដោយមានទឹកប្រាក់រង្វាន់ចំនួន២០ហ្មឺនបាត។ ហើយជាងនេះ​ទៅ​ទៀត Lawender ចូល
ក្នុងចំណោមសហគ្រាសចាប់ផ្តើមអាជីពជួរមុខចំនួន២០​របស់ថៃ ឆ្នាំ ២០១៦ ដោយ 
Dtac អ្នកផ្គត់ផ្គងសេវាកម្មទូរគមនាគមន៍ជួរមុខ​​។

          តាមរបាយការណ៍របស់ក្រុមហ៊ុន Tech Soft ថា៖គិតដល់ត្រីមាសទីពីរឆ្នាំ​២០១៦ 
ថៃមាន 70 Startup ធ្វើអាជីវកម្ម​ប្រកបដោយប្រសិទ្ធិភាព និងទទួល​បានទឹកប្រាក់
វិនិយោគចំនួនបួនពាន់លានបាត។ តាមលទ្ធផលស្រាវជ្រាវមតិ​របស់សហគ្រាសចាប់
ផ្តើមអាជីពចំនួន៣០អំពីបញ្ហាប្រឈមមុខរបស់គេ ដោយសម្ព័ន្ធសមាគមវិនិយោគហា និភ័យថៃ (Thai Venture Capital Association) អនុវត្តក្នុងខែសីហាឆ្នាំ២០១៦ បានសរ
អោយឃើញថា៖ ៧៦,៧% មានបញ្ហាអំពីប្រភពធនធានមនុស្ស ៤០%អំពីហេដ្ឋារចនាសម្ព័ន្ធ និង៣៣,៣%ខ្វះទុន។ លោក Chaichai Payuhanaveechai នាយកមូលនិធិសន្សំ
សំចៃជាតិ ​ចំណុះក្រសួង​ហិរញ្ញវត្ថុ បាននាំចេញដំណោះស្រាយចំពោះបញ្ហាខ្វះទុនរបស់ 
Startup គឺ៖

          “ យើងខ្ញុំមានកញ្ចប់ឥណទានសំរាប់ Startup។ ចំពោះបណ្ដាកញ្ចប់​ឥណទាន​ចំ
នួនតិចជាង១០លានបាត សហគ្រាសនឹងទទួលបានការប្រាក់​អនុគ្រោះ ​ចំនួន
៣,៩៩% ក្នុងរយៈពេលពីរឆ្នាំដើមដំបូង។ ទន្ទឹមនឹងនោះ យើងខ្ញុំ​ក៏បានបង្កើតមូលនិធិវិនិយោគហានិភ័យ ចំនួនពីរពាន់លានបា ដើម្បីបោះទុនសំ​រាប់ Startup 
ដែលទើបនឹងបានបង្កើតឡើង។ Startup និមួយនឹងបានខ្ចីទឹក​ប្រាក់​មិនបានច្រើនជាង១០លានបាត ដោយមានការប្រាក់ចំនួន០%។”

          នាថ្ងៃទី៧មិថុនា កន្លងទៅ រដ្ឋាភិបាលថៃបានបង្កើតគណៈកម្មាធិការចាប់​ផ្តើមអាជីព ដើម្បីជួយឧបត្ថម្ភច្រើនបំផុតសំរាប់សហគ្រាសចាប់អាជីព។ បណ្ឌិត ​Pichet
 Durongkaveroj រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាថៃបាន​អោយដឹង​ថា៖

          “ ចាប់ពីពេលបង្កើតមក គណៈកម្មាធិការចាប់អាជីព បាននាំចេញគោលន
យោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ គោលជំហររបស់នាយករដ្ឋមន្ត្រីគឺមិនទុកអោយ Startup ណាមួយដើរថយក្រោយទេ។ ដូច្នេះ ក្នុងរយៈពេល២ខែកន្លងទៅ យើង
ខ្ញុំបានរៀបចំសន្និសីទចាប់អាជីពនៅតំបន់ជាច្រើនដើម្បីជួយអោយ Startup នៅតំ
បន់ទាំងនោះ មានឱកាសអភិវឌ្ឍន៍ដូចជាបណ្ដា Startup នៅទីក្រុង​បាងកក។”

          ស្ដីអំពីទិសដៅអភិវឌ្ឍន៍ Startup នាយករដ្ឋមន្ត្រីថៃ លោក Pradut Chanocha
សន្យាថា៖រដ្ឋាភិបាលនឹងបង្កើតប្រព័ន្ធតភ្ជាប់សមាសភាពសេដ្ឋកិច្ច​តាម​ទិស៖រដ្ឋ 
និងប្រជាជនរួមគ្នាធ្វើ ដើម្បីឆ្លៀតយកប្រភពកម្លាំងទាំងឡាយក្នុង​សង្គម។ ទន្ទឹម
នឹងនោះ ធ្វើវិសោធនកម្មលើប្រព័ន្ធច្បាប់ និងបើកទូលាយការអនុវត្ត​បច្ចេកវិទ្យា
ព័ត៌មាន ដើម្បីជួយឧបត្ថម្ភ Startup អភិវឌ្ឍន៍ ហើយពីនោះជំរុញ​រូបសណ្ឋានសេដ្ឋកិច្ចថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ