និស្សិតវៀតណាមនៅប្រទេសឥស្លាម” ឈរនៅហ្នឹងកន្លែងនៅពេលមាតុភូមិត្រូវការ”

(VOVWORLD) - ចំពោះនិស្សិតបរទេស នៅចំពោះមុខជំងឺរាតត្បាតសកល COVID – 19 នោះ ក្ដីព្រួយបារម្ភគឺមិនអាចជៀសផុតបានឡើយ។ ជាពិសេស នៅពេលដែលរស់នៅប្រទេសមួយ ដែលមានជំនឿ វប្បធម៌ និងសាសនាខុសពីវៀតណាម។ ដើម្បីជួយជ្រោមជ្រេងការអំពាវនាវ “ ឈរនៅហ្នឹងកន្លែងនៅពេលមាតុភូមិត្រូវការ” តើនិស្សិតវៀតណាមនៅឥណ្ឌូនេស៊ីបានត្រៀមរៀបចំអ្វីខ្លះសម្រាប់ខ្លួន។ សូមអញ្ជើញប្រិយមិត្តស្វែងយល់ផងណា។
និស្សិតវៀតណាមនៅប្រទេសឥស្លាម” ឈរនៅហ្នឹងកន្លែងនៅពេលមាតុភូមិត្រូវការ” - ảnh 1 និស្សិតវៀតណាមនៅប្រទេសឥស្លាម

នាបច្ចុប្បន្ននេះ មាននិស្សិតវៀត ណាមប្រមាណ ៨០ នាក់ ដែលកំពុងសិក្សារៀនសូត្រនៅឥណ្ឌូនេស៊ី។ នៅចំពោះស្ថានភាព ជំងឺរាតត្បាត Covid-19 មានការវិវឌ្ឍដ៏ស្មុគស្មាញនៅប្រទេសឥស្លាមនេះ និស្សិតវៀត ណាមជាច្រើននាក់បានវិលប្រឡប់ មកស្រុកកំណើតវិញ ក្រោយពេលសាលារៀនបានចាប់ផ្ដើមបើកកម្ម វិធីសិក្សាតាមអនឡាញ។ ទោះយ៉ាង ណាក៏ដោយ នៅតែមាននិស្សិតមួយចំនួនបានសម្រេចចិត្តនៅឥណ្ឌូ នេស៊ីវិញ ដើម្បីបន្តការសិក្សារៀនសូត្រ។

ដោយស្ថិតនៅភាគកណ្ដាលកោះ Java របស់ឥណ្ឌូនេស៊ី ទីក្រុង Yogyakarta ត្រូវបានចាត់ទុកថាជាទីក្រុងសម្រាប់អ្នកសិក្សារៀនសូត្រ ដែលជាទីតាំងមានមហាវិទ្យាល័យ Gadjah Mada ដ៏ល្បីល្បាញ។ នេះជាមហាវិទ្យាល័យធំបំផុត និងចំណាស់បំផុតនៅឥណ្ឌូនេស៊ី ហើយក៏ជាកន្លែង ដែលនិស្សិតវៀតណាមជាច្រើននាក់បានជ្រើសរើសយក ដើម្បីបន្តការសិក្សា។ នាបច្ចុប្បន្ននេះ មាននិស្សិតវៀតណាមចំនួន ៤ នាក់ នៅតែបន្តកំពុងសិក្សានៅមហាវិទ្យាល័យ Gadjah Mada ទោះជាជំងឺរាតត្បាត Covid-19 បានឆ្លងរាលដាលដល់ទីនេះ ក៏ដោយ ហើយគ្រូបង្រៀនមួយនាក់របស់សាលាទើបស្លាប់ដោយសារជំងឺរាតត្បាតក៏
ដោយ។

“ក្នុងស្ថានភាពជំងឺរាតត្បាតនាបច្ចុប្បន្ននេះ ប្អូនមានជំរើសចំនួនពីរ។ ពោលគឺ វិលប្រឡប់មកវៀតណាម ឬនៅប្រទេសសាមីវិញ។ ប្អូនបានជ្រើសរើសនៅប្រទេសសាមីវិញ ព្រោះថា ប្រសិនបើធ្វើដំណើរតាមយន្តហោះគឺមានគ្រោះអាសន្នឆ្លងជំងឺខ្ពស់ណាស់។ ប្អូនមានក្ដីបារម្ភថា នៅពេលវិលត្រឡប់មកវៀតណាមវិញនឹងឆ្លងវីរុស ហើយរំខានដល់ប្រទេសជាតិ។ លើសពីនេះទៅទៀត ប្អូនបានសង្កេតឃើញថា រដ្ឋអំណាចឥណ្ឌូនេស៊ីកំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីស្វែងរកដំណោះស្រាយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតឱ្យបានលឿនបំផុតផងដែរ”។

និស្សិតវៀតណាមនៅប្រទេសឥស្លាម” ឈរនៅហ្នឹងកន្លែងនៅពេលមាតុភូមិត្រូវការ” - ảnh 2 Nguyen Hoang Quy និស្សិតមួយនាក់ដែល
កំពុងសិក្សារៀនសូត្រថ្នាក់អនុបណ្ឌិតផ្នែកបសុសត្
វនៃមហាវិទ្យាល័យ Gadjah Mada 

នេះគឺជាការសំណេះសំណាលរបស់មិត្ត Lu Ba ដែលជានិស្សិតមួយនាក់ទទួលបានអាហារូបករណ៍ Darmasiswa របស់មហាវិទ្យាល័យ Gadjah Mada ។ ជំនួសឱ្យការព្រួយបារម្ភ Lu Ba រួមជាមួយនិស្សិតចំនួន ៣ នាក់ទៀត ដែលបានសិក្សានៅសាលានេះ បានជួយជ្រោមជ្រែងការអំពាវនាវ"ឈរនៅស្ងៀមនៅពេលមាតុភូមិត្រូវការ ហើយត្រៀមរៀបចំឧបករណ៍ចាំបាច់ដើម្បីការពារខ្លួនឯង។ ប្អូន Nguyen Hoang Quy និស្សិតមួយនាក់ដែលកំពុងសិក្សារៀនសូត្រថ្នាក់អនុបណ្ឌិតផ្នែកបសុសត្វនៃមហាវិទ្យាល័យ Gadjah Mada បានសំណេះសំណាលថា៖

“នៅឥណ្ឌូនេស៊ី ប្អូនបានត្រៀមរៀងចំជែលលាងដៃ និងម៉ាស់យ៉ាងគ្រប់គ្រាន់ហើយ។ ក្រៅពីនេះ ការធ្វើលំហាត់ប្រាណគឺជាវិធីដ៏ល្អបំផុត ដើម្បីប្រយុទ្ធប្រឆាំងជំងឺ។ នាបច្ចុប្បន្ននេះ ប្អូនមានគោលបំណងថា ប្រសិនបើ ជំងឺរាតត្បាតបានផ្ទុះឡើង ហើយរដ្ឋាភិបាលឥណ្ឌូនេស៊ីមិនអាចគ្រប់គ្រងបាន គឺ ប្អូននឹងទទួលបានការជួយឧបត្ថម្ភរបស់ស្ថានទូត និងរដ្ឋាភិបាលវៀតណាមផងដែរ”។

ចំពោះ Kho Chah យវុសិស្សជនជាតិ Cham មួយនាក់ មកពីខេត្ត An Giang ដែលកំពុងសិក្សាផ្នែកវេជ្ជសាស្ត្រនៅមហាវិទ្យាល័យ Sebelas Maret  ទីក្រុង Surakarta វិញ គឺជីវភាពរស់នៅរបស់ Kho Chah នៅឥណ្ឌូនេស៊ីមុនពេលផ្ទុះជំងឺរាតត្បាត Covid-19 គឺងាយស្រួលណាស់ ព្រោះថា ចាប់ពីម្ហូប halal រហូតដល់ពិធីសាសនាគឺសមស្របនឹងខ្លួនណាស់។ ក្នុងនាមជាយុវសិស្សនារីមួយនាក់ Kho Chah ភាគច្រើនបានបួងសួងនៅក្នុងផ្ទះ ជាពិសេសគឺចាប់តាំងពីជំងឺរាតត្បាត Covid-19 ចាប់ផ្តើមមានការវិវឌ្ឍដ៏ស្មុគស្មាញនៅឥណ្ឌូណេស៊ី។ ដោយមានការត្រិះរិះដូចទៅនឹងមិត្តភក្តិនិស្សិតនៅមហាវិទ្យាល័យ Yogyakarta បានជា Kho Chah បានកាត់បន្ថយអំរ៉ែកដល់ប្រទេសជាតិ។ Kho Chah រួមទាំងនិស្សិតវៀតណាមដែលកំពុងសិក្សាផ្នែកវេជ្ជសាស្ត្រឱសថសាស្រ្ត និងផ្នែកភាសាវិទ្យានៃមហាវិទ្យាល័យ Sebelas Maret បានត្រៀមរៀបចំសម្រាប់ខ្លួនដូច្នេះថា៖

“នាបច្ចុប្បន្ននេះ នៅសាលាមាននិស្សិតវៀតណាមចំនួន ៤ នាក់ ដែលកំពុងសិក្សារៀនសូត្រ ហើយប្អូនៗបានស្នាក់នៅឥណ្ឌូនេស៊ីទាំងអស់គ្នា។

ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ប្អូននិងមិត្តភក្តិបានត្រៀមរៀបចំម៉ាស់ ជែលលាងដៃ។ ជាពិសេសគឺ កាត់បន្ថយការធ្វើដំណើរជាអតិបរមា នៅពេលមិនចាំបាច់។ លើសពីនេះទៅទៀត ប្អូនៗ ក៏បានត្រៀមរៀបចំចំណីអាហារ ហើយចំអិនម្ហូបនៅផ្ទះដោយខ្លួនឯង ព្រោះថា ជំងឺ covid អាចសំងំក្នុងខ្លួន រយៈពេលរហូតដល់ ១៤ ថ្ងៃ ដូច្នេះយើងមិនអាចដឹងថា តើមនុស្សនៅជុំវិញខ្លួនបានឆ្លងជំងឺនេះដែរឬអត់”។

ស្ងប់ស្ងៀម រក្សាការសិក្សារៀនសូត្រ គឺជា ទិសដៅ របស់និស្សិត វៀតណាម នៅឥណ្ឌូនេស៊ីនាបច្ចុប្បន្ន។ Kho Chah បានប្តេជ្ញាចិត្តស្នាក់នៅឥណ្ឌូនេស៊ី និង បញ្ចប់ការសិក្សា ដើម្បីវិលត្រឡប់មកវៀតណាមវិញ រួមចំណែក កសាង ប្រទេសជាតិ។

 “ ក្រោមការណែនាំនិងការជួយឧបត្ថម្ភរបស់សាលា និងមន្ទីរពេទ្យ ក៏ដូចជា ការយកចិត្តទុកដាក់របស់ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី ជាមួយនឹងចំណេះដឹងដែលត្រូវបានរៀនសូត្រមក គឺឪពុក ម្តាយ និងមនុស្សគ្រប់គ្នាកុំ ព្រួយបារម្ភខ្លាំងពេក។ ខ្ញុំនឹងខិតខំព្យាយាម អស់ពីសមត្ថភាព ដើម្បីបញ្ចប់ការសិក្សាឲ្យទាន់ពេលវេលា ហើយវិលត្រឡប់មកវៀតណាមជួយសហគមន៍ជនជាតិ Cham ក៏ដូចជាសង្គមផងដែរ។

ការផ្ដាំផ្ញើរបស់ Kho Chah ដល់ក្រុមគ្រួសារ ក៏ជាការផ្ដាំផ្ញើ របស់និស្សិតវៀតណាមដែលកំពុងបន្តការសិក្សានៅឥណ្ឌូនេស៊ីផងដែរ ខណៈដែល ជំងឺCovid-19 នៅតែមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ