(VOV)_ចាប់ពីឆ្នាំ២០១៤មក សាលាមិត្តភាព T78 នៅឃុំ Tho Loc ស្រុក Phuc
Tho ជាយទីក្រុងហាណូយ បានរៀបចំកម្មវិធី៖” បញ្ជូននិស្សិតឡាវទៅសិក្សាស្រាវជ្រាវ
ស្ថានភាពជាក់ស្ដែងរបស់ប្រជាជន”( Homestay)។ តាមរយៈសកម្មភាពជាក់ស្ដែង
កម្មវីធីនេះបាននាំមកនូវលទ្ធផលល្អជាច្រើន ជួយអោយនិស្សិតអនុវត្តចំណេះដឹង
នៅសាលាចូលក្នុងស្ថានភាពជាក់ស្ដែង លើកកំពស់ប្រសិទ្ធភាពបណ្ដុះបណ្ដាលភាសា
វៀតណាម សំរាប់និស្សិតឡាវ។
|
និស្សិតឡាវជាមួយរូបសណ្ឋាន Homestay |
មករៀនភាសាវៀតណាមបាន៤ខែនៅសាលាមិត្តភាព T78 មិត្ត Sucxakhon Lat vongxayអាយុ៣២ឆ្នាំ ជាកម្មាភិបាលផ្នែកតុលាការខេត្ត វៀងច័ន្ទ បានមករស់នៅជា
មួយគ្រួសារលោក Kieu Tri Loi ឃុំ Tho Loc តាមកម្មវិធី Homestay។ នេះជាលើកដំ
បូងដែល Sucxakhon Latvongxayបានទៅរៀននៅវៀតណាម និងក៏ជាលើកដំបូង
បានចូលរួមកម្មវីធីHomestay។ គ្រួសារលោក Loi បានចាត់ទុក Sucxakhon Latvong
xayជាសមាជិកមួយក្នុងគ្រួសារ បានជា ក្រោយរយៈពេល២-៣ថ្ងៃ Sucxakhon Latvong
xayបានសម្របខ្លួនជាមួយគ្រួសារហើយ។
“ ខ្ញុំសប្បាយរីករាយណាស់ដែលបានរស់នៅជាមួយប្រជាជនវៀតណាម។ នៅទី
នេះ គេបានចាត់ទុកខ្ញុំជាសមាជិកមួយក្នុងគ្រួសារ។ចូលរួមកម្មវីធី Homestay នេះ
ខ្ញុំយល់ដឹងបានច្រើនអំពីវប្បធម៌ផង និងរៀនបានពាក្យថ្មីជាច្រើនទៀតផង។”
ក៏ដូចជា Sucxakhon Latvongxayក្រោយរយៈពេល២០ថ្ងៃចូលរួមកម្មវិធីHomes
tay Puki បានចាត់ទុកគ្រួសារដែលគាត់កំពុងរស់នៅនេះ ដូចជាគ្រួសារខ្លួននៅឡាវ
ដែរ។ លោក Puki បានអោយដឹងថា៖
“ នៅទីនេះខ្ញុំទទួលបានការជួយឧបត្ថម្ភជាច្រើនណាស់។ នៅពេលខ្ញុំឈឺ ឧពុក
និងម្តាយនៅទីនេះយកថ្នាំអោយខ្ញុំលេប និងថែទាំអោយខ្ញុំដូចជាឪពុកម្តាយបង្កើត
របស់ខ្ញុំដែរ។ ”
ដោយមានភារកិច្ចគឺបណ្ដុះបណ្ដាលភាសាវៀតណាមសំរាប់និស្សិតឡាវ សាលា
មិត្តភាពT78 បានដាក់ចេញវិធានការណ៍ជាច្រើន ដើម្បីបណ្ដានិស្សិតឡាវរៀនភាសា
វៀតណាមប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ កម្មវិធីHomestay ជាកម្មវិធីមួយក្នុង
ចំណោមកម្មវីធីទទួលបានជោគជ័យច្រើន។ លោក Le Phu Thang នាយករងសាលា
មិត្តភាព T78 និងជាប្រធានគណៈកម្មការចាត់តាំងកម្មវិធីHomestay បានអោយដឹងថា៖
“ ការងាររៀបចំអោយនិស្សិតឡាវទៅរស់នៅជាមួយប្រជាជននេះ យើងខ្ញុំក៏ត្រូវ
ជ្រើសរើសនិស្សិតដែរ។ ដំបូង និស្សិតនេះជាអ្នកមានសីលធម៌ អនុវត្តបទបញ្ជាផ្ទៃក្នុង
របស់សាលានិងក្នុងតំបន់ប្រកបដោយល្អ។ ទីពីរគឺ និស្សិតរៀនមធ្យម ពីព្រោះអ្នករៀន
ពូកែហើយគឺមិនចាំបាច់ទៀតទេ និងនិស្សិតរៀនមិនបានល្អគឺការរស់នៅជាមួយប្រ
ជាជននឹងជួបការលំបាកជាច្រើន។”
|
បូកសរុបកម្មវិធី៖និស្សិតឡាវជាមួយរូបសណ្ឋាន Homestay |
ជិត៦០ឆ្នាំមុននេះ ក្នុងដំណាក់កាលមានសង្គ្រាម បណ្ដានិស្សិតឡាវមកសិក្សារៀន
សូត្រនៅវៀតណាម ក៏បានស្វះស្វឺស្វែងមករស់នៅជាមួយប្រជាជនដើម្បីរៀនភាសាវៀត
ណាម។ និងដើម្បីបន្តប្រពៃណីនេះ ប្រជាជននៅឃុំ Tho Loc បានទទួលនិស្សិតឡាវជំ
នាន់ថ្មីមករស់នៅជាមួយគ្រួសារ និងចាត់ទុកជាសមាជិកមួយក្នុងគ្រួសារ។លោក
Nguyen Quang But និងលោកស្រីNguyen Thi Ba នៅឃុំ Tho Loc បានអោយដឹងថា៖
“ ប្អូនៗមករស់នៅជាមួយគ្រួសារខ្ញុំគឺឧស្សាព្យាយាមសិក្សាណាស់។ ខ្ញុំនិងសមា
ជិកក្នុងគ្រួសារបានក្លាយទៅជាគ្រូបង្រៀនទីពីររបស់ប្អូនៗ។ នាបច្ចុប្បន្ន ប្អូននិស្សិត
ជាច្រើន កំពុងរៀននៅមហាវិទ្យាល័យផ្សេងៗនៅវៀតណាម នៅរក្សាទំនាក់ទំនងជិត
ស្និទ្ធិជាមួយគ្រួសារដែរ។”
“ គ្រួរសារខ្ញុំបានទទួលនិស្សិតមករស់នៅជាមួយបាន៣ដងហើយ។ ក្រៅពីម៉ោង
រៀននៅសាលា នៅផ្ទះ ប្អូនៗក៏បានអនុវត្តការងារក្នុងផ្ទះមួយចំនួន ដូចជា៖ដាំបាយ
បោសសំអាតផ្ទះ ឬជួបជុំនិយាយលេងជាមួយសមាជិកក្នុងគ្រួសារទៀតផង។ នាពេល
ខាងមុខ ប្រសិនបើសាលាបន្តអនុវត្តកម្មវិធីនេះ គ្រួសារយើងខ្ញុំក៏បន្តទទួលនិស្សិត
មករស់នៅជាមួយដែរ។”
រយៈពេល២០ថ្ងៃរស់នៅជាមួយប្រជាជនក្នុងតំបន់នេះ មិនវែងពេកទេ ប៉ុន្តែ
វាបានជួយអោយនិស្សិតឡាវលើកកំពស់ចំណេះដឹងភាសាវៀតណាមផង និងយល់ដឹង
បន្ថែមអំពីវប្បធម៌របស់ប្រជាជនវៀតណាមទៀតផង។ លោក Ampavanh Kouang
Mannivan ទីប្រឹក្សាអប់រំ-វប្បធម៌ ស្ថានទូតឡាវប្រចាំនៅវៀតណាម បានអះអាងថា៖
“ នេះជាកម្មវិធីល្អមួយ សំរាប់និស្សិតឡាវ។ នេះជាវិធានការណ៍មួយជួយអោយ
ប្អូនៗនិស្សិតយល់ដឹងច្បាស់ថែមទៀតអំពីរបៀបប្រើប្រាស់ភាសា។ ក្រៅពីនោះ ប្រជា
ជននិងប្អូននិស្សិតនេះក៏បានរួមចំណែកស្វែងយល់វប្បធម៌របស់គ្នាទៅវិញទៅមក”
Homestay ជាកម្មវិធីប្រចាំឆ្នាំរបស់សាលាមិត្តភាពT78។ តាមគំរោង ខែមិនា
ឆ្នាំ២០១៨ សាលានឹងបន្តអនុវត្តកម្មវិធីនេះដោយបញ្ជូននិស្សិតឡាវចំនួន១០០នាក់
ទៅរស់នៅជាមួយប្រជាជនក្នុងតំបន់ ក្នុងរយៈពេលមួយខែ៕