បង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគវៀតណាមនិងឥណ្ឌូនេស៊ី

(VOV5)_ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងនយោបាយ ការទូត និង
សេដ្ឋកិច្ចរវាងវៀតណាមជាមួយឥណ្ឌូនេស៊ីត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃ​ទៅ
មួយថ្ងៃ។ ពិសេសគឺបន្ទាប់ពីដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅ​ឥណ្ឌូនេស៊ី របស់
លោក Truong Tan Sang ប្រធានរដ្ឋវៀតណាម  នា​ខែ​មិថុនា​ឆ្នាំ២០១៣ ទំនាក់ទំនង
នេះត្រូវបាន​ឡើងកំរិតជាទំនាក់ទំនងដៃ​គូ​យុទ្ធសាស្ត្រ។ ​

បង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគវៀតណាមនិងឥណ្ឌូនេស៊ី - ảnh 1
ប្រធានរដ្ឋវៀត​ណាម ​លោក Truong Tan Sang និងប្រធានាធិបតីឥណ្ឌូនេស៊ីSusilo Bambang Yudhoyono (TTXVN)

នាបច្ចុប្បន្ន ឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មធំទី៤របស់វៀតណាម ក្នុង​តំបន់អា
ស៊ីអាគ្នេយ៍។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានកើនឡើង
ជា បន្តបន្ទាប់ ពីចំនួន២,៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ​២០០៨ ​ឡើង៤,៨៦ ពាន់ លានដុល្លារអាមេរិក នាឆ្នាំ២០១២។ លោក Herry Hotma ទីប្រឹក្សារសេដ្ឋកិច្ចនៃ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំ​នៅវៀតណាម ​បានអោយដឹងថា÷

          “ ក្នុងឆ្នាំ២០១៣ យើង​អាចឃើញនូវកំរិតកំណើនពាណិជ្ជកម្មរវាង​ភាគីទាំងពីរ  ហើយយើងខ្ញុំមានសុទិដ្ឋនិយមជាច្រើន​អំពី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សក្ដានុភាពបង្កើនការ​ផ្លាស់​ប្តូរពាណិជ្ជ កម្មក្នុងឆ្នាំ ២០១៣នេះនិងខ្ពស់ជាងឆ្នាំទៅមិញ។ ​ក្នុងឱកាសទៅបំពេញទស្សន កិច្ចនៅឥណ្ឌូនេស៊ីរបស់ប្រធានរដ្ឋវៀតណាមនាពេលថ្មីៗនេះ ថ្នាក់ដឹកនាំនៃប្រទេស
ទាំងពីរបានឯកភាពថា÷តំលៃប្រាក់ពាណិជ្ជកម្មទ្វេ​ភាគីនឹងទទួលបាន១០ពាន់ លាន ដុល្លារអាមេរិក នាឆ្នាំ២០១៨។”

ក្នុងវិស័យវិនិយោគ ឥណ្ឌូនេស៊ីបានឈរលំដាប់ថ្នាក់ទី២៧ ក្នុងចំណោមប្រទេស
និងតំបន់ដែនដីចំនួន១០១ដែលវិនិយោគចូលមកវៀតណាម ជាមួយទុនសរុបចុះបញ្ជី
ចំនួនជាង២៨៥លានដុល្លារអាមេរិក។ 

          បណ្ដាមុខទំនិញនាំចេញស្នូលរបស់ឥណ្ឌូនេស៊ីចូលមកវៀតណាមគឺ÷​ដែក ថែប  ម៉ាស៊ីន ជី…ល។ ក្នុងពេលនោះ ឥណ្ឌូនេស៊ីនាំចូលពីវៀតណាម​បណ្ដាមុខទំនិញ  ដូចជា÷ ប្រេងឆៅ អង្ករ តែ កាហ្វេ…។ល។ ពិសេស ​វៀតណាមនិងឥណ្ឌូនេស៊ី នៅ មានសក្ដានុភាពជាច្រើន ដែលអាចបំពេញបន្ថែម​អោយគ្នាទៅវិញទៅមក ក្នុងវិស័យ
សន្តិសុខ ថាមពលនិងសន្តិសុខស្បៀង​អាហារដែរ។

    ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ អោយខ្លាំងក្លាថែមទៀត
ពីដើមឆ្នាំ២០១៣​មក ប្រទេសទាំងពីរបានរៀបចំវេទិកា សកម្មភាពជាច្រើន ដូចជា÷​ 
វេទិកា​ពាណិជ្ជកម្ម ទេសចចរណ៍និងវិនិយោគឥណ្ឌូនេស៊ីនិងវៀតណាម (TTI) ត្រូវបានរៀបចំឡើងនាខែមិថុនាឆ្នាំ២០១៣នៅទីក្រុងហូជីមិញ…ជាដើម។លោក 
Herry Hotma ទីប្រឹក្សារសេដ្ឋកិច្ចនៃស្ថានទូតឥណ្ឌូនេស៊ី​ប្រចាំ​នៅ​វៀតណាម បាន
សង្កត់ធ្ងន់ថា÷

          “ យើងខ្ញុំកំពុងខំប្រឹងប្រែងឧទ្ទេសនាមអំពីបណ្ដាឱកាសធ្វើអាជីវកម្ម​នៅ វៀតណាម សំរាប់អង្គភាពអាជីវកម្មឥណ្ឌូនេស៊ីនានា និងផ្ទុយទៅវិញ។ ក្រៅពីនោះ  យើងខ្ញុំក៏បង្កលក្ខណះសំរាប់បណ្ដាកិច្ចសន្យាអាជីវកម្មនិង​ពាណិជ្ជកម្មរវាង អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរផងដែរ។ ”

          ក្នុងដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក 
Truong Tan Sang នៅឥណ្ឌូនេស៊ី នាខែមិថុនាកន្លងទៅ បាន​មាន​​កិច្ចព្រមព្រៀង និងអនុសញ្ញាចំនួន៣០ត្រូវបានចុះហត្ថលេខា សហប្រតិ​បត្តិការលើគ្រប់វិស័យ  ជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិង​វិនិយោគ។ ជាមួយការលាតត្រដាង អនុវត្តរាល់ឯកសារសហប្រតិបត្តិការ ​វៀតណាមនិងឥណ្ឌូនេស៊ីអាចទទួលបាន
គោល ដៅអំពីតំលៃប្រាក់ពាណិជ្ជ​កម្មទ្វេភាគីចំនួន ៥ពាន់លានដុល្លារអាមេរិក 
មុនឆ្នាំ២០១៥  ដូច​ផែនការ​ដែលបានដាកក់ចេញ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ