បរិយាកាស ASIAD 2018 – Palembang ឥណ្ឌូនេស៊ី នៅវៀតណាម

(VOVWORLD) -ក្រុមកីឡាករវៀតណាមចំនួន ៣៥២ នាក់ បានចេញដំណើរទៅកាន់ប្រទេសេឥណ្ឌូនេស៊ី ដើម្បីចូលរួមមហោស្រពកីឡាទ្វីបអាស៊ី  – ASIAD 2018។ ដោយប្រធានបទ “The energy of Asia“ នោះ ប្រទេសឥណ្ឌូនេស៊ីបានត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍កីឡាករជួរមុខជាង ១១ ពាន់នាក់ មកពីទ្វីបអាស៊ី។ នាពេលថ្មីៗនេះ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបានរៀបចំសកម្មភាពផ្សព្វផ្សាយជាច្រើនដើម្បីបំផុសព្រឹត្តិការណ៍កីឡានេះ។
បរិយាកាស ASIAD 2018 – Palembang ឥណ្ឌូនេស៊ី នៅវៀតណាម - ảnh 1 កម្មវិធីជិះកង roadshow ដើម្បីផ្សព្វផ្សាយរូបភាព ASIAD 2018

“ព្រឹត្តិការណ៍កីឡា ASIAD 2018 នឹងត្រូវបានរៀបចំនៅទីក្រុងធំៗចំនួនពីររបស់ឥណ្ឌូនេស៊ី គឺ Jakarta និង Palembang ចាប់ពីថ្ងៃទី ១៨ សីហា ដល់ថ្ងៃទី ២ កញ្ញា។ នេះគឺជាលើកទីពីរហើយ ដែលប្រទេសឥណ្ឌូនេស៊ីរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតទ្វីបអាស៊ីនេះ។ ASIAD 2018 លើកនេះទាក់ទាញបានការចូលរួមរបស់ប្រទេសអាស៊ីទាំងឡាយ ដែលក្នុងនោះមានវៀតណាមផងដែរ”។

បរិយាកាស ASIAD 2018 – Palembang ឥណ្ឌូនេស៊ី នៅវៀតណាម - ảnh 2 កម្មវិធីផ្សព្វផ្សាយរូបភាព ASIAD 2018

ខាងលើនេះគឺជាការថ្លែងមតិបើក “មហោស្រពផ្សព្វផ្សាយ ASIAD 2018” របស់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅវៀតណាម លោក Ibnu Hadi នាថ្ងៃទី ១២ សីហា នៅបរិវេណរូបសំណាក់ស្ដេច Ly Thai To ទីក្រុងហាណូយ។ នៅជុំវិញវិថីដើរថ្មើរជើងនេះ មានវត្តមានរបស់ជនឥណ្ឌូនេស៊ីជាច្រើនកុះករ ក្នុងនោះមាននិស្សិត និងបុគ្គលិក មន្ត្រីនៃស្ថានទូតឥណ្ឌូនេស៊ី។ ក្នុងសំលៀកបំពាក់អាវយឺតពណ៌ស ដែលមាន Logo ASIAD 2018 នោះ ពួកគេកំពុងរាំរបាំប្រពៃណីរបស់ជនជាតិខ្លួនយ៉ាងសប្បាយក្រៃលែង។

បរិយាកាស ASIAD 2018 – Palembang ឥណ្ឌូនេស៊ី នៅវៀតណាម - ảnh 3  កម្មវិធីផ្សព្វផ្សាយរូបភាព ASIAD 2018

ក្រៅពីបទចម្រៀងដ៏ពិរោះ និងរបាំពិសេសដោយឡែកទាំងនេះ ប្រជាជនរដ្ឋធានី និងភ្ញៀវទេសចរក៏បានចូលរួមល្បែងកំសាន្ត ស្ថែងយល់អំពី  ASIAD 2018 និងថតរូបអនុស្សាវរីយ៍ទៀតផង។ លោក Van Phuong ប្រជាជនរដ្ឋធានីហាណូយមួយរូបបានចែករំលែកថា

“ចូលរួមសកម្មភាពនៅវិថីដើរថ្មើរជើងនាថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយយ៉ាងក្រៃលែង ហើយឃើញថាបរិយាកាស ASIAD 2018 បានមកដល់ហើយ។ ខ្ញុំទន្ទឹងរង់ចាំទស្សនាការប្រកួតរបស់កីឡាករជួរមុខនៅលើពិភពលោក ព្រមទាំងសង្ឃឹមថាក្រុមកីឡាករវៀតណាមនឹងដណ្ដើមបានមេដាយមាសជាច្រើនគ្រឿង ដើម្បីនាំមកនូវភាពត្រចះត្រចង់ជូនមាតុភូមិ”។

បរិយាកាស ASIAD 2018 – Palembang ឥណ្ឌូនេស៊ី នៅវៀតណាម - ảnh 4 កម្មវិធីផ្សព្វផ្សាយរូបភាព ASIAD 2018 

“មហោស្រពផ្សព្វផ្សាយ ASIAD 2018” គឺជាសកម្មភាពមួយ ដែលទាក់ទាញ ចំណាប់អារម្មណ៍របស់ប្រជាជនរដ្ឋធានីហាណូយចំពោះ ASIAD 2018 ព្រមទាំងផ្សព្វផ្សាយស្មារតីកីឡា និងលើកទឹកចិត្តដល់ក្រុមកីឡាករចូលរួម ASIAD 2018។ មុននេះ ស្ថានទូត ឥណ្ឌូនេស៊ីក៏បានរៀបចំសកម្មភាពផ្សព្វផ្សាយព្រឹត្តិការណ៍នេះជាច្រើន។ ឯកអគ្គរដ្ឋទូតស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅវៀតណាម លោក Ibnu Hadi បានចែករំលែកថា៖

“យើងខ្ញុំបានជូនដំណឹងយ៉ាងទូលំទូលាយអំពី ASIAD 2018 តាមរយៈវែបសាយរបស់ស្ថានទូតឥណ្ឌូនេស៊ី  និងបណ្ដាញសង្គម Facebook  Twitter Instagram។ ទីពីរគឺយើងខ្ញុំបានរៀបចំកម្មវិធីជិះកង roadshow ដើម្បីផ្សព្វផ្សាយរូបភាព ASIAD 2018។ ទីបី គឺសកម្មភាពនៅតាមវិថីថ្មើរជើងនៅរដ្ឋធានីហាណូយ ដើម្បីទាក់ទាញ និងបង្កើនការយល់ដឹងរបស់ប្រជាជនវៀតណាមអំពីព្រឹត្តិការណ៍នេះ។ ខ្ញុំសង្ឃឹថា ពួកគេនឹងពេញចិត្ត ហើយអញ្ជើញទៅទស្សនា ASIAD 2018 នៅប្រទេសឥណ្ឌូនេស៊ី”។

បរិយាកាស ASIAD 2018 – Palembang ឥណ្ឌូនេស៊ី នៅវៀតណាម - ảnh 5  កម្មវិធីផ្សព្វផ្សាយរូបភាព ASIAD 2018

តាមលោកឯកអគ្ករដ្ឋទូតបន្តថា ប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ីបានវិនិយោគទឹកប្រាក់ប្រមាណ ៣០ លានលាន Rupiah (ស្មើនឹង ១ពាន់ ៨០០លានដុល្លារអាមេរិក) សម្រាប់ទីក្រុង  Jakarta  និង Palembang របស់ឥណ្ឌូនេស៊ីដើម្បីជួសជុល និងកសាងពហុកីឡាដ្ឋាន និងបុរីកីឡាករ Kemayorna នៅទីក្រុង Jakarta ។ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមហោស្រពកីឡាទ្វីពអាស៊ី ដែលមានទីក្រុងចំនួន ២ ទទួលរៀបចំព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី។

បរិយាកាស ASIAD 2018 – Palembang ឥណ្ឌូនេស៊ី នៅវៀតណាម - ảnh 6  កម្មវិធីផ្សព្វផ្សាយរូបភាព ASIAD 2018

នៅក្នុង ASIAD 2018 លើកនេះ ក្រុមកីឡាករវៀតណាមចូលរួមការប្រកួតលើវិញ្ញាសាចំនួន ៣២ ដោយដាក់ចេញគោលដៅគឺទទួលឲ្យបានមេដាយមាសយ៉ាងហោចណាស់គឺ ៣ គ្រឿង។ យើងខ្ញុំទាំងអស់គ្នាសូមជូនពរឲ្យក្រុមកីឡាករវៀតណាម នឹងទទួលបានស្នាដៃដូចបំណង ហើយប្រទេសឥណ្ឌូនេស៊ីនឹងរៀបចំ ASIAD 2018 ប្រកបដោយជោគជ័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ