ផ្សារណាត់ពាណិជ្ជកម្មឥណ្ឌូណេស៊ីឆ្នាំ 2017៖ការខំប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌូណេស៊ី

(VOVWORLD) - នាថ្ងៃទី១២តុលា នៅទីក្រុង Da Nang ក្នុងក្នុងក្របខ័ណ្ឌ APEC ស្ថាន ទូតឥណ្ឌូនេស៊ីបានរួមសហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមរៀបចំប្រកបដោយជោគជ័យ”ផ្សារណាត់ពាណិជ្ជកម្មឥណ្ឌូនេស៊ី  ២0១៧” ។ 

នាថ្ងៃទី១២តុលា នៅទីក្រុង Da Nang ក្នុងក្នុងក្របខ័ណ្ឌ APEC ស្ថានទូតឥណ្ឌូនេស៊ីបានរួមសហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមរៀបចំប្រកបដោយជោគជ័យ”ផ្សារណាត់ពាណិជ្ជកម្មឥណ្ឌូនេស៊ី  ២0១៧” ។  នេះជាលើកដំបូងដែលផ្សារណាត់នេះត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងDa Nang(ភាគកណ្តាលប្រទេស វៀតណាម)ដោយមានការចូលរួមពីសហគ្រាសចំនួន ២៦របស់ឥណ្ឌូនេស៊ី។ នេះគឺជាការខិតខំប្រឹងប្រែងមួយដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដល់ទៅ១០ពាន់លានដុល្លារនាចុងឆ្នាំ ២០១៨ ។

ផ្សារណាត់ពាណិជ្ជកម្មឥណ្ឌូណេស៊ីឆ្នាំ 2017៖ការខំប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌូណេស៊ី  - ảnh 1ផ្សារណាត់ពាណិជ្ជកម្មឥណ្ឌូណេស៊ីឆ្នាំ 2017 

"ប្រជាជននៅDa Nangមិនសូវយល់ដឹងពីផលិតផលរបស់ឥណ្ឌូណេស៊ីទេ ព្រោះយើងដឹងពីផលិតផលពីម៉ាឡេស៊ីច្រើនជាង។ ថ្ងៃនេះ មកដល់ ផ្សារណាត់នេះ ខ្ញុំទើបដឹងថាផលិតផលដែលគ្រួសារយើងតែងតែទិញដូចជាស្ករគ្រាប់កាហ្វេ kopiko ស្ករគ្រាប់ mints នំ Danisa..គឺជាផលិតផលនៃប្រទេសឥណ្ឌូនេស៊ី»។

ក៏ដូចជាបងស្រី Thu Le ភ្ញៀវជាច្រើននាក់មកទស្សនាផ្សារណាត់ពាណិជ្ជកម្មនេះមិនដឹងថាផលិតផលដែលពួកគេប្រើប្រាស់ជាញឹកញាប់មានប្រភពពីប្រទេសឥណ្ឌូនេស៊ីទេ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះផលិតផលឥណ្ឌូនេស៊ីជាច្រើនត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនិងពេញនិយមនៅក្នុងទីផ្សារវៀតណាម។ ថ្លែងនៅឯពិធីបើក ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមលោក Ibnu Hadi បានមានប្រសាសន៍ថា៖

"វៀតណាមកំពុងក្លាយទៅជាខឿនសេដ្ឋកិច្ចកំពុងរីកចម្រើន ដែលមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ហើយទីផ្សាកំពុងពង្រីកជាមួយតម្រូវការទំនិញនិងសេវាកម្មកាន់តែច្រើនឡើង ៗ ។ តាមរយៈផ្សារណាត់នេះយើងខ្ញុំសង្ឃឹមថានឹងឧទ្ទេសនាមពីប្រៀបខ្លាំងរបស់យើងនៅក្នុងវិស័យអចលនទ្រព្យ ម៉ូតូ រថយន្ត…ៗហើយកំពុងតែស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគ ការអភិវឌ្ឍសហគ្រាសឥណ្ឌូនេស៊ីនៅវៀតណាម។"

ផ្សារណាត់ពាណិជ្ជកម្មឥណ្ឌូណេស៊ីឆ្នាំ 2017៖ការខំប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌូណេស៊ី  - ảnh 2ផ្សារណាត់ពាណិជ្ជកម្មឥណ្ឌូណេស៊ីឆ្នាំ 2017 

ក្នុងចំណោមសហគ្រាស២៦បានចូលរួមផ្សារណាត់នេះគឺមានសហគ្រាសជាច្រើបាននិងកំពុងធ្វើផលិតកម្ម ពាណិជ្ជកម្មនៅវៀតណាមប្រកបដោយជោគជ័យ ដូចជា៖ ក្រុមហ៊ុនសារជីវកម្មអភិវឌ្ឍន៍មណ្ឌលនគរ Nam Thang Long ( Citra Westlake City Development Co. , Ltd)ន នៃសម្ព័ន្ធក្រុមហ៊ុន Ciputra ក្រុមហ៊ុនសារជីវកម្ម Japfa Comfeed Viet Nam Co. , Ltd ។ លោក Abraham នាយកក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Bali បានថ្លែងថា៖

          “យើងខ្ញុំបាននាំយកទៅផ្សារណាត់នេះផ្លែឈើ Salak ចំនួនជាង៣០គីឡូក្រាម ផ្លែឈើមួយប្រភេទដែលមិនមាននៅក្នុងប្រទេសវៀតណាមហើយមិននឹកស្មានថាសូម្បីតែនៅក្នុងការបើកព្រឹកដំបូងនៃផ្សារណាត់នេះត្រូវបានលក់អស់ហើយយើងកំពុងធ្វើមកលក់ទៀត។ វាគឺជាទីផ្សារដ៏មានសក្តានុពល។ យើងខ្ញុំសង្ឃឹមថាក្រោយពីផ្សារណាត់នេះនឹងអាចស្វែងរកឱកាសអាជីវកម្មនិងកិច្ចសហប្រតិបត្តិការនៅវៀតណាម។ "

ជាមួយនឹងស្តង់ទំនិញចំនួន៣២ប្រជាជន Da Nang និងតំបន់ជិតខាងបានពេញចិត្តក្នុងការទិញផលិត ផល  "ពីប្រទេសឥណ្ឌូនេស៊ី" មាន ថ្នាំលាប គ្រឿងបន្លាស់ម៉ូតូ រថយន្តអាហារបំប៉ន ចំណីសត្វ និងភេសជ្ជៈ។ លើសពីនេះទៀតភ្ញៀវក៏នឹងមានឱកាសរីករាយជាមួយសិល្បៈប្រពៃណីក៏ដូចជាម្ហូបអាហារដ៏សម្បូរបែបនៃប្រទេសឥណ្ឌូនេស៊ីទៀតផង។ លោក Enggartiasto Lukita រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសឥណ្ឌូនេស៊ីបានចែករំលែកថា៖

"ឥណ្ឌូណេស៊ីបច្ចុប្បន្នស្ថិតក្នុងលំដាប់ទីប្រាំក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍វិនិយោគនៅវៀតណាម។ គិតត្រឹមតែក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៧នេះប៉ុណ្ណោះ ទំហំពាណិជ្ជកម្មទ្វេភាគីបានឡើងដល់ទៅ ៧,៧៣ ពាន់ លានដុល្លារអាមេរិក (កើន២២,៩ % បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន) ។ ខ្ញុំសង្ឃឹមថានៅពេលអនាគតប្រទេសទាំងពីរអាចបង្កើនពាណិជ្ជកម្មទ្វេភាគីនិងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឡើងកំរិតថ្មីថែមទៀត។"

ផ្សារណាត់ពាណិជ្ជកម្មឥណ្ឌូនេស៊ី ២០១៧ ត្រូវបានប្រារព្ធឡើងនៅDa Nangនៅខាងក្រៅ "សប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ២០១៧"នេះ មិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមមួយដ៏សកម្ម  បើកទូលាយជាមួយមិត្តភក្តិអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញពី ការដោះដូរពាណិជ្ជកម្មក្នុងអាស៊ាននិយាយរួមនិងជាពិសេសរវាងវៀតណាមនិងឥណ្ឌូនេស៊ីនិយាយដោយឡែកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ