(VOV)_មិនអើពើដល់មេឃភ្លៀងដ៏ចៃដន្យនៅរដ្ឋធានីហាណូយ ពីម៉ោង១៣ ថ្ងៃទី
២០ មិថុនា កន្លងទៅ មិត្តវ័យក្មេងជាច្រើននាក់ ជាពិសេសគឺបណ្ដាមិត្តស្រឡាញ់
តន្ត្រីបានមានវត្តមាននៅក្លិប My ខ័ណ្ឌ Hai Ba Trung ដើម្បីចូលរួមមហោស្រពអា
ស៊ាន PRIDE 2015។ មហោស្រពលើកនេះបានប្រមូលផ្តុំតារាចម្រៀងមកពីប្រ
ទេសជាច្រើន ក្នុងតំបន់មកសម្ដែង។ ទន្ទឹមនឹងនោះ គេនៅមានឱកាសជួបប្រា
ស្រ័យ ផ្តល់មតិល្អៗសំរាប់សហគមន៍ទៀតផង។
|
ពណ៌ចម្រុះនៃមហោស្រពតន្ត្រីអាស៊ាន PRIDE 2015 |
នៅលើផ្ទៃដីជិតពីរពាន់ម៉ែត្រក្រឡា ទស្សនិកជនរាប់រយនាក់កំពុងគាំទ្រ ស្រែក
ញ៉ាក់ខ្លួនតាមចង្វាក់ភ្លេង។ ធុងបាសធំៗត្រូវបានរៀបដាក់ជំវិញឆាក រួមចំណែកធ្វើ
អោយបរិយាកាសនៅទីនេះកាន់តែសប្បាយរីករាយអធឹកអធម។ គ្មានកៅអ៊ីសំរាប់
ទស្សនិកជនទេ។ គេមកទីនេះអាចឈរឬអង្គុយលើស្មៅដើម្បីទស្សនាការសម្ដែង
របស់តន្ត្រីករ តន្ត្រីការិនីនានា។ ការរៀបចំឆាកដូច្នេះបានធ្វើអោយមនុស្សមកទីនេះ
ខិតជិតគ្នាជាង ជួបប្រាស្រ័យ និងពិភាក្សាជាមួយគ្នាងាយស្រួលជាង។ បង Peter
ទស្សនិកជនអាមេរិកមួយនាក់ បានអោយដឹងថា៖
“ ការសម្ដែងរបស់អ្នកចម្រៀងក្នុងថ្ងៃនេះគឺអស្ចារ្យណាស់។ បរិយាកាស
សប្បាយរីករាយណាស់។ អ្នកចម្រៀងនិងទស្សនិកជនគឺគ្មានគម្លាតគ្នាទេ។ អាច
និយាយបានថា៖ តន្ត្រីបានជួយអោយមនុស្សខិតជិតគ្នាជាង។”
នៅលើឆាកសម្ដែង ក្រុមអ្នកចម្រៀងនារី Yellow Fang មកពីថៃ កំពុងសម្ដែង
បទចម្រៀងជាភាសាថៃ តាមប្រភេទ Alternative rock។ ការសម្ដែងនេះរបស់គេ
ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីទស្សនិកជន។ កញ្ញា Pim Porn Metchnun
នៃក្រុម Yellow Fang បានអោយដឹងថា៖
“ នេះជាលើកដំបូងដែលខ្ញុំបានមកសម្ដែងនៅវៀតណាម។ នេះគឺជាកន្លែង
១ដើម្បីមនុស្សគ្រប់រូបជួបប្រាស្រ័យជាមួយគ្នា។”
|
ពណ៌ចម្រុះនៃមហោស្រពតន្ត្រីអាស៊ាន PRIDE 2015 |
មហោស្រពតន្ត្រីអាស៊ាន PRIDE 2015 ជាសកម្មភាព១ ដែលបានស្ថានទូតអា
មេរិក ប្រចាំនៅវៀតណាម និង ក្លិបស្រឡាញវិចិត្រសិល្បះនិងតន្ត្រី (CAMA) រៀប
ចំឡើង ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាប្រក្រតីទំនាក់ទំនងការ
ទូត វៀតណាមនិងអាមេរិក។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់
សិល្បករ សិល្បការិនីជាច្រើន នៅក្នុងតំបន់អាស៊ាននិងអាមេរិក ដូចជា ក្រុម Indie
Rock Thao Nguyen &The get down stay down ( អាមេរិក) តារាចម្រៀង O.J.Law
(ម៉ាឡេស៊ី) អ្នកចំរៀង Huong Giang (វៀតណាម)…ជាដើម។ ប្រធានបទនៃមហោ
ស្រពតន្ត្រីអាស៊ានឆ្នាំនេះគឺលើកតម្កើងតំលៃរបស់គ្រួសារ។ លោក Micheal ដំណាង
CAMA បានអោយដឹងថា៖
“ យើងខ្ញុំរៀបចំព្រឹត្តិការណ៍តន្ត្រីនេះ ដោយមានគោលបំណងឧទ្ទេសនាម
កត់សម្គាល់នូវបណ្ដាអ្នកមានទេពកោសល្យ របស់ប្រទេសនានាក្នុងតំបន់ និងលើ
ពិភពលោក។ ទន្ទឹមនឹងនោះ មហោស្រពក៏ផ្តល់ការរំភើបចិត្តសំរាប់មិត្តវ័យក្មេង
វៀតណាមទៀតផង។”
មកដល់មហោស្រពតន្ត្រីអាស៊ាន PRIDE 2015 នេះ ក្រៅពីការទស្សនាឈុត
សម្ដែងរបស់សិល្បករ សិល្បការិនីនេះ បណ្ដាមិត្តវ័យក្មេងក៏បានចូលរួមសកម្មភាព
ផ្សេងៗទៀត ដូចជា៖ មណ្ឌលឧទ្ទេសនាមម្ហូបអាហារអាស៊ី-អឺរ៉ុប មណ្ឌលលក់គ្រឿង
សិប្បកម្មវិចិត្រសិល្បះរបស់វៀតណាម និងមណ្ឌលឧទ្ទេសនាមកម្មវិធីផ្តល់មតិ មេ
ដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ ( YSEALI ) ។ YSEALI ជាអង្គការ១ដែលបានប្រធា
នាធិបតីអាមេរិក លោក Barak Obama បង្កើតឡើង នាឆ្នាំ ២០១៣ សំរាប់បណ្ដាថ្នាក់
ដឹកនាំវ័យក្មេងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហើយគោលដៅរបស់កម្មវិធីនេះគឺ
មនុស្សគ្រប់រូបរួមដៃអនុវត្តបញ្ហាអប់រំ បរិស្ថាន និងការជះឥទ្ធិពលរបស់មនុស្សគ្រប់
រូបទៅលើសហគមន៍។ បណ្ដាគំរោងការណ៍ល្អ អាចទទួលប្រាក់ជំនួយចំនួនពី១០,០០០ ដល់ ១២,000 ដុល្លារអាមេរិក ពី YSEALI។ មិត្ត Hai Anh ជានិស្សិតមហាវិទ្យាល័យគមនាគមន៍និងដឹកជញ្ជូនវៀតណាម បានអោយដឹងថា៖
“ មកដល់ទីនេះ ខ្ញុំសប្បាយរីករាយណាស់។ ខ្ញុំអាចជួបប្រាស្រ័យជាមួយ
មនុស្សជាច្រើន ផ្តល់មតិចំពោះសហគមន៍។ ដោយសារបានសិក្សារអំពីគមនា
គមន៍ បានជា ខ្ញុំមានគោលបំណងផ្តល់មតិចំពោះបញ្ហាធ្វើដំណើរទៅវិញទៅ
មក។ ខ្ញុំគិតថា៖និស្សិតគួរតែចូលរួមសកម្មភាពដូច្នេះដើម្បីវានឹងជួយអោយ
យើងពង្រីកសមត្ថភាពទាក់ទងផង និងជួយអោយការអភិវឌ្ឍន៍ក្នុងអនាគតទៀតផង។”
ជាការពិតជាក់ស្ដែង មហោស្រពតន្ត្រីអាស៊ាន PRIDE 2015 មិនគ្រាន់តែ
នាំមកនូវបរិយាកាសផុលផុសប៉ុណ្ណោះទេ ថែមទាំងបណ្ដានាទីស្ងៀមស្ងាត់ ដើម្បី
មិត្តវ័យក្មេងអាចគិតគូ ផ្តល់មតិល្អៗ ចំពោះសហគមន៍ យល់និងស្រឡាញ់អ្នក
មានស្ថានភាពលំបាក។ ទន្ទឹមនឹងនោះក៏ធ្វើអោយយើងកាន់តែស្រឡាញគ្រួសារ។
នេះគឺជាគោលដៅរបស់គណៈចាត់តាំង។ នៅវេលាម៉ោង២២ កម្មវិធីតន្ត្រីបាន
បញ្ចប់។ ទស្សនិកជនគ្រប់រូបសុទ្ធតែសប្បាយរីករាយ ហើយមានគោលបំណង
ថា៖នឹងបានជួបជុំជាមួយគ្នាទៀត ក្នុងព្រឹត្តិការណ៍តន្ត្រី Asean Pride លើកទី៣
នៅទីក្រុងហាណូយ នាឆ្នាំ ២០១៦ដែរ៕