មណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅ Kham Muon៖ ទីកន្លែងផ្សារភ្ជាប់​ទំនាក់ទំនងមិត្តភាពឡាវ វៀតណាម

(VOVWORLD) - មណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅ ភូមិ Xieng Vang ឃុំ Xieng Muong ស្រុក Noong Boc ខេត្ត Kham Muon ស្ថិតនៅក្បែរទន្លេមេគង្គដ៏រូម៉ង់ទិក។ កាលពីជាង ៩០ ឆ្នាំមុន លោកប្រធានហូជីមិញបានធ្វើបដិវត្តនៅទីនេះ។ 
មណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅ Kham Muon៖ ទីកន្លែងផ្សារភ្ជាប់​ទំនាក់ទំនងមិត្តភាពឡាវ វៀតណាម - ảnh 1 មណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅ Kham Muon

នាបច្ចុប្បន្ន មណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅ Kham Muon បានក្លាយទៅជានិយមិត្តរូបដ៏ពិសិដ្ឋ ពូនជ្រំទំនាក់ ទំនង មិត្តភាព ដ៏ស្អិតរមួតរវាងប្រជាជននៃប្រទេសទាំងពី ឡាវ វៀតណាម។

នាបច្ចុប្បន្ននេះ ជាពិសេសគឺ ក្នុងឱកាសបុណ្យទានធំៗ ប្រជាជនបានមកទីនេះយ៉ាងច្រើនកុះករ ដើម្បីអុជធូបនៅអសានៈលោកប្រធានហូជីមិញ។ លោកមិនត្រឹមតែជាអគ្គមគ្គុទេសក៏របស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះប្រជាជននៃបណ្ដាជនជាតិឡាវជាភាតរៈទៀតផង។

លោក Ma Ny Pa Khon Chan Kha Khit ប្រធានភូមិ Xieng Vang គឺជាមនុស្សមួយរូប ដែលមានការយល់ដឹងជាច្រើនអំពីមនោសញ្ចេតនារបស់លោកប្រធានហូជីមិញចំពោះប្រទេសវៀតណាម ហើយលោកប្រធានហូជីមិញជានិច្ចកាលខិតខំប្រឹងប្រែងកសាង ពូនជ្រំទំនាក់ទំនងវៀតណាម ឡាវ។ លោកបានសំណេះសំណាលថា៖

“លោកប្រធានហូជីមិញដ៏មហិមា និងលោកប្រធាន Cayson Phonvihan បានចាក់គ្រឹះសម្រាប់ទំនាក់ទំនងវៀតណាម ឡាវ។ រហូតមកដល់ពេលនេះ ជំនាន់ក្រោយៗបាន និងកំពុងបន្តស្មារតីសាមគ្គីភាព មិត្តភាពនេះ។ ប្រជាជននៅទីនេះ ជានិច្ចកាលគោរពល្អនូវគោលការណ៍ គោលនយោបាយរបស់រដ្ឋវៀតណាម និងឡាវ។ ប្រជាជនវៀតណាម នៅខេត្ត Xieng Vang និងប្រជាជនឡាវនៅខេត្ត Xieng Vang ជានិច្ចកាលសាមគ្គីគ្នា និងជួយគ្នាទៅវិញទៅមកផងដែរ”។

សំណង់មណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅ Xieng Vang មានទំហំ ១៦ ហិកតា ហើយត្រូវបានសម្រេចជាស្ថាពរនាឆ្នាំ ២០១២ ដែលមានសំណង់ជាច្រើន។ ក្នុងនោះលេចធ្លោបំផុតគឺ ទីសក្ការបូជា ដែលត្រូវបានរចនាតាមស្ថាបត្យកម្មរបស់វៀតណាម។ មណ្ឌលអនុស្សាវរីយ៍នេះក៏មានផ្ទះទទួលភ្ញៀវ ផ្ទះអនុស្សាវរីយ៍ និងស្រះត្រីជាដើម។ លោកស្រី Sou Vannaphou my Meksavan មគ្គុទេសក៏នៅមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅ Xieng Vang បានចែករំលែកថា៖

“នៅពេលភ្ញៀវទេសចរមកដល់មណ្ឌលអនុស្សាវរីយ៍មាននេះ មគ្គុទេសក៏ទេសចរណ៍នឹងឧទ្ទេសនាមជាភាសាឡាវ និងវៀតណាម អំពីឯកសារប្រវត្តិសាស្ត្រ ក៏ដូចជានាគ្រាលោកប្រធានហូជីមិញធ្វើបដិវត្តនៅទីនេះ។ ប្រជាជន Xieng Vang ជានិច្ចកាលគាំទ្រ ស្រឡាញ់រាប់អានប្រជាជនវៀតណាម។ ខ្ញុំបានឃើញយ៉ាងច្បាស់លាស់នូវមនោសញ្ចេតនារបស់ប្រជាជនវៀតណាម ដែលធ្លាប់ជួយឡាវ”។

ក្នុងមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញបានតាងបង្ហាញនូវឯកសារ សៀភៅ និងកាសែត ដែលនិពន្ធអំពីលោកប្រធានហូជីមិញ រូបថតអំពីដំណើរទស្សនកិច្ចការងាររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលអតីតកាល និងបច្ចុប្បន្នកាល។ លោក Phommavong Khan Xay ប្រធានគណៈគ្រប់គ្រងមណ្ឌលអនុស្សាវរីយ៍នេះបានឲ្យដឹងថា៖ មណ្ឌលអនុស្សាវរីយ៍នេះ មិនត្រឹមតែជានិមិត្តរូបប៉ុណ្ណោះទេ ថែមទាំងជាគោលដៅនៃទំនាក់ទំនងសាមគ្គីភាពដ៏ស្អិតរមួតរបស់ប្រជាជននៃប្រទេសទាំងពីរឡាវ វៀតណាម។ លោក Khan Xay បានសំណេះសំណាលថា៖

“យើងខ្ញុំបានធ្វើការជួសជុល ថែរក្សានូវរាល់វត្ថុតាង ដែលបានតាងបង្ហាញនៅ មណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញជាប្រចាំ ។ លើសពីនេះទៅទៀត ខ្ញុំក៏បានណែនាំដល់បុគ្គលិកនៅទីនេះ គឺត្រូវរក្សាកន្លែងនេះឲ្យបានស្អាត សំដៅបម្រើមហាជន ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផងដែរ”។

នៅខេត្ត Kham Muon នេះ មណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញគឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃស្មារតីជនជាតិ ឯករាជ្យ សេរីភាព ហើយថែមទាំងជាការគោរពដឹងគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាជននៃបណ្ដាជនជាតិឡាវ សម្រាប់លោកប្រធានហូជីមិញ។

មណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញគឺជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាព ហើយក្លាយទៅចាគោលដៅប្រវត្តិសាស្ត្រដ៏សំខាន់ ដើម្បីអប់រំ ឃោសនាដល់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីទំនាក់ទំនងមិត្តភាពជាំប្រពៃណី ចំណងសាមគ្គីភាពពិសេសវៀតណាម - ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ