មនោសញ្ជេតនាវៀតណាម-ឡាវត្រូវរិតបណ្តឹងថែមទៀត

(VOV)_ដំណើរទស្សនកិច្ចនៅឡាវ របស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក
  Nguyen Phu Trong តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ 
លោក  Bunnhang Volachit ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០១៦  បានបញ្ចប់
ប្រកបដោយជោគជ័យ។បណ្ដាសកម្មភាពក្នុងដំណើរទស្សនកិច្ចលើកនេះជាពិសេសគឺ
ជំនួបសំណេះសំណាលរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong នៅសាកល វិទ្យា
ល័យជាតិឡាវបានបន្សល់ទុកនូវចំណាប់អារម្មន៍ខ្លាំងក្នុងដួងចិត្តមិត្តវ័យក្មេងឡាវ និ
យាយដោយឡែក និងប្រជាជនឡាវនិយាយរួម។

មនោសញ្ជេតនាវៀតណាម-ឡាវត្រូវរិតបណ្តឹងថែមទៀត - ảnh 1
ជំនួបសំណេះសំណាលរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong នៅសាកល វិទ្យាល័យជាតិឡាវ

ក្នុងសាលប្រជុំមានទំហំជាង៥០០ម៉ែត្រក្រឡា របស់សាកលវិទ្យាល័យជាតិឡាវកម្មា
ភិបាលជាន់ខ្ពស់របស់សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ រួមជាមួយកម្មា
ភិបាល គ្រូបង្រៀននិងនិស្សិតចំនួនជិតពីរពាន់នាក់ បានចូលរួមជំនួបសំណេះសំ
ណាលរបស់អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong។  នេះ ជា
លើកដំបូងដែលអគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម មានជំនួបសំណេះសំណាលជា
មួយដំណាងជនវ័យក្មេងរបស់ឡាវ។ ចាប់ផ្តើមបទសន្ទរកថា អគ្គលេខាបក្ស លោក
 Nguyen Phu Trong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ពិធីបដិសណ្ឋា​រកិច្ច
 របស់ សាលា ក៏ដូចជាអបអរសាទរសមិទ្ធិ ការផ្លាស់ប្តូរថ្មីរបស់ឡាវ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

មិត្ត ​Daymon Vilanon និស្សិតនៃវិទ្យាស្ថានជាតិ បានអោយដឹងថា៖ទោះបីជាបាន
 តាមដានជំនួបសំណេះសំណាលរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong តាម
ទូរទស្សន៍ក្នុងរយៈពេលជិតមួយម៉ោងតែប៉ុណ្ណេះ ប៉ុន្តែនាងក៏រញ្ជួលចិត្តយ៉ាងខ្លាំង​​ចំពោះមនោសញ្ជេតនាជិតស្និទ្ធិរវាងលោកប្រធានហូជីមិញ និងព្រះអង្គម្ចាស Suphanouvong ៖​

​​          “ នេះជាមនោសញ្ជេតនាកក់ក្តៅ ជាមនោសញ្ជេតនារវាងបណ្ដាយុទ្ធមិត្តនិងជា
បងប្អូន ជាភាតរះ​។ គេអាចចែករំលែកគ្រប់ប្រការ រួមគ្នាឆ្លងកាត់ទៅលើការ លំបាក
 កង្វះខាតទាំងឡាយ ដើម្បីអនុវត្តសតិអារម្មណ៍បដិវត្តន៍ដ៏ខ្ពង់ខ្ពស់ នោះគឺរំដោះប្រ
ទេសជាតិ ឯកភាពប្រទេសជាតិ។ ”​

          ជួបសំណេះសំនាលជាមួយកម្មាភិបាលគ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យា
 ល័យជាតិឡាវ អគ្គលេខាបក្ស លោក Nguyen Phu Trong បានថ្លែងអំណរគុណ ចំពោះ
សាកលវិទ្យាល័យជាតិដែលបានលៃទុក បង្កលក្ខណះងាយស្រួលបំផុតចំពោះ និស្សិវៀត
ណាមកំពុងបំពេញការសិក្សានៅឡាវ និងមានគោលបំណងថា៖កិច្ចសហ ប្រតិបត្តិការ
ក្នុងវិស័យអប់រំ បណ្ដុះបណ្ដាលនឹងបានយកចិត្តទុកដាក់​បន្ថែមទៀត  រួមចំណែកសំ
ខាន់ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អ្នកគ្រូ Lan Ni ជាគ្រូ បង្រៀនភា
សាវៀតណាម នៅសាកលវិទ្យាល័យជាតិឡាវ បានអោយដឹងថា៖​​

          “ ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ដោយបានទទួលអគ្គលេខាបក្សមកទស្សនា។ សិស្សានុសិស្ស និស្សិតនិងគ្រូបង្រៀន កម្មាភិបាលគ្រប់រូបសុទ្ធតែរង់ចាំជំនួបប្រាស្រ័យ
នេះ យើងខ្ញុំបានមកទីនេះពីយូរហើយ ដើម្បីទទួលនិងនិងជួបសំណេះសំណាលជាមួយ
អគ្គលេខាបក្ស។ តាមរយៈបទសន្ទរកថារបស់អគ្គលេខាបក្ស លោក Nguyen Phu Trong
 ខ្ញុំយល់ដឹងបន្ថែមអំពីចំណងសាមគ្គីភាពពិសេសរវាងឡាវនិងវៀតណាម។ 


មនោសញ្ជេតនាវៀតណាម-ឡាវត្រូវរិតបណ្តឹងថែមទៀត - ảnh 2
ជំនួបសំណេះសំណាលរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong នៅសាកល វិទ្យាល័យជាតិឡាវ

ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជំនួបសំណេះសំណាលរបស់អគ្គលេខាបក្ស  លោក 
Nguyen Phu Trong នៅសាកលវិទ្យាល័យជាតិឡាវ លោកស្រី Thongmy Youngsakda ទី
ប្រឹក្សាវប្បធម៌ អប់រំ នៃស្ថានទូតឡាវប្រចាំនៅវៀតណាម បានអោយ ដឹងថា៖​

“ ខ្ញុំជឿជាជាក់ថា៖ដំណើរទស្សនកិច្ចលើកនេះ និងជំនួបសំណេះសំណាលជា មួយ
កម្មាភិបាលគ្រូបង្រៀន និងនិស្សិតសាកលវិទ្យាល័យជាតិឡាវជាឱកាសមួយដើម្បី រឹត
បន្តឹងចំណងសាមគ្គីភាព ពូនជ្រុំអោយចំណងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពី
រេវាងវៀតណាម-ឡាវ ស្ថិតស្ថេរចីរកាល។​ នេះជាមោទនភាពដ៏ធំធេងចំពោះកម្មាភិ បាល
 បុគ្គលិក គ្រូបង្រៀន និងនិស្សិតឡាវ ដើម្បីបន្តខំប្រឹងប្រែងកសាង បណ្ដុះ បណ្ដាលប្រ
ភពធនធានមនុស្ស ដើម្បីជំរុញអោយប្រទេសជាតិកាន់តែអភិវឌ្ឍន៍។”​

ជំនួបសំណេះសំណាលរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong នៅ សាកល
វិទ្យាល័យជាតិ បានផ្តល់កម្លាំងរសដល់មិត្តអ្នកស្ដាប់ ជាពិសេសគឺជំនាន់វ័យ ក្មេង។ ក្នុង
ជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ថា៖ ក្នុបពិភព
លោកដែលកំពុងប្រែប្រួលជានិច្ច និងស្មុគ្រស្មាញ នាបច្ចុប្បន្ន ទំនាក់ទំនងសាមគ្គី
ភាពពិសេស រវាងវៀតណាមនិងឡាវកាន់តែសំខាន់ជាងពេលណាៗទាំងអស់ចំពោះ
ប្រទេសទាំងពីរ ជឿជាក់ថា៖ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរបន្តពង្រឹងនិងពង្រីក
ទ្រព្យសម្បត្តិដែល មិនអាចកាត់ថ្លៃបានរវាងវៀតណាម-ឡាវតទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ