ម៉ាស្សាសម្រួលសុខភាពបែបប្រពៃណីថៃនៅវត្តភូ

(VOVWORLD) - វត្តភូ ស្ថិតនៅខាងក្រោយវត្តព្រះកែវ មានភាពល្បីល្បាញដោយរូបសំណាកព្រះពុទ្ធស្រោបមាសដ៏យក្ស ប្រវែង ៤៦ម៉ែត្រ កំពស់ ១៥ ម៉ែត្រ ក្នុងឥរិយាបថដេកសម្រាក។ មិនត្រឹមតែជាវត្តប៉ុណ្ណោះទេ វត្តភូក៏ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវេជ្ជសាស្រ្ដបុរាណជាមួយនឹងរូបមន្តយូហ្គា និងម៉ាស្សាបែបប្រពៃណីថៃ។ ក្រោមរាជកាលស្ដេចរាមាទី ១ និងស្ដេចរាមាទី ៣ វត្តភូបានក្លាយទៅជាមជ្ឈមណ្ឌលសិល្បៈវប្បធម៌និងចំណេះដឹងរបស់ថៃ ដែលជាទីកន្លែងរក្សាទុកនិងបង្រៀនចំណេះដឹងអំពីវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាម៉ាស្សាបែបបុរាណ។ ក្នុងនោះ សាលា Chetawan នៃប្រាសាទវត្តភូ ក៏ជាសាលាបង្រៀនម៉ាស្សានិងវេជ្ជសាស្ត្របុរាណថៃដំបូងគេដែលត្រូវបានអនុម័តជាផ្លូវការដោយក្រសួងអប់រំនិងបណ្តុះបណ្តាលថៃ។ 
ម៉ាស្សាសម្រួលសុខភាពបែបប្រពៃណីថៃនៅវត្តភូ - ảnh 1សាលា Chetawan នៃប្រាសាទវត្តភូ ក៏ជាសាលាបង្រៀនម៉ាស្សានិងវេជ្ជសាស្ត្របុរាណថៃដំបូងគេដែលត្រូវបានអនុម័តជាផ្លូវការដោយក្រសួងអប់រំនិងបណ្តុះបណ្តាលថៃ។

នាបច្ចុប្បន្ន វត្តភូនៅតែរក្សាទុករូបសំណាក និងសិលាចារឹកដែលពិពណ៌នាពីកាយវិការលំហាត់ ការព្យាបាល សម្រួលសុខភាពដោយបច្ចេកទេសម៉ាស្សា ក៏ដូចជារូបមន្តផ្សំឱសថបុរាណដែលប្រើប្រាស់ក្នុងការម៉ាស្សាតាំងពីរាជកាលស្ដេចរាមាទី១ និងស្ដេចរាមាទី៣។ សម្រាប់ភ្ញៀវទេសចរជាច្រើន នៅពេលមកដល់ទីក្រុងបាងកក ការរីករាយនឹងការម៉ាស្សាបែបបុរាណនៅវត្តភូ គឺជាបទពិសោធន៍ដ៏គួរឲ្យទាក់ទាញ។ លោក Valerio - ភ្ញៀវទេសចរអ៊ីតាលី និងអ្នកស្រី Pham Dieu Linh - ភ្ញៀវទេសចរវៀតណាមបានធ្វើអធិប្បាយថា៖

“សេវាម៉ាស្សានៅទីនេះគឺល្អឥតខ្ចោះ ខ្ញុំធ្លាប់បានទទួលបទពិសោធន៍នូវការម៉ាស្សាផ្សេងៗគ្នាជាច្រើនប្រភេទ ប៉ុន្តែខ្ញុំវាយតម្លៃខ្ពស់ចំពោះវិធីសាស្រ្ត និងសេវាម៉ាស្សានៅ Chetawan។ នៅពេលអនុវត្តន៍ អាចមានអារម្មណ៍ឈឺបន្តិច ប៉ុន្តែបន្ទាប់មក រាងកាយទាំងមូលនឹងមានអារម្មណ៍ស្រួលខ្លាំងណាស់ បំបាត់ភាពនឿយហត់ បន្ទាប់ពីការធ្វើដំណើររយៈពេលវែង។ ខ្ញុំគិតថា ខ្ញុំនឹងទទួលការម៉ាស្សាបែបប្រពៃណីថៃម្ដងទៀត ប្រសិនបើខ្ញុំមានឱកាសវិលត្រឡប់មកទីនេះ នាពេលអនាគត”។

“ជារឿយៗ ខ្ញុំត្រូវឈឺខ្នង និងក ដោយសារលក្ខណៈការងាររបស់ខ្ញុំ ត្រូវអង្គុយធ្វើការដោយកុំព្យូទ័ររយៈពេលវែង មានពេលវេលាតិចតួចដើម្បីហាត់ប្រាណ។ ក្រោយដំណើរការងាររយៈពេលច្រើនថ្ងៃនៅថៃ រាងកាយក៏នឿយហត់ខ្លាំងណាស់។ ប៉ុន្តែក្រោយពីទទួលការម៉ាស្សាប្រពៃណីថៃជាង៣០នាទីប៉ុណ្ណោះ រាងកាយមានអារម្មណ៍សុខស្រួលជាងមុនច្រើនហើយ”។ 

លោកស្រី Noppamas Karawanon ដែលធ្វើជាអ្នកបច្ចេកទេស និងចូលរួមបង្រៀនម៉ាស្សាថៃនៅសាលា Chetawan អស់រយៈពេល២៤ឆ្នាំ បានឲ្យដឹងថា៖ «ការម៉ាស្សានេះអាចជួយបន្ធូរសាច់ដុំ ជួយលំហូរឈាមបានល្អថែមទៀត បំបាត់អារម្មណ៍ឈឺចុកចាប់ទាំងអស់។

“មុនពេលក្លាយជាបុគ្គលិកម៉ាស្សានៅទីនេះ យើងខ្ញុំបានរៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែងអំពីរបៀបម៉ាស្សា។ សិក្ខាកាមក៏នឹងត្រូវបានលោកគ្រូ អ្នកគ្រូណែនាំអំពីអ្វីៗដែលគួរធ្វើ ឬមិនគួរធ្វើ និងកត់ចំណាំចំពោះរាងកាយអ្នកដែលទទួលការម៉ាស្សាផងដែរ។ ឧទាហរណ៍ ចំពោះអ្នកដែលផ្ទុកជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ឬជំងឺបេះដូង... ត្រូវប្រយ័ត្នប្រយែងមែនទែន។ ជាពិសេសមិនអាចធ្វើម៉ាស្សាសម្រាប់អ្នកជំងឺមហារីកបានឡើយ។ ពេលធ្វើម៉ាស្សាក៏ត្រូវដឹងថា ពីក្បាលដល់ចុងជើង កន្លែងណាខ្លះអាចម៉ាស្សាបានហើយកន្លែងណាមិនបាន។ ពេលរៀនម៉ាស្សា  នាគ្រាដំបូង សិក្ខាកាមអាចជួបការពិបាកក្នុងការចងចាំដ្យាក្រាមរាងកាយមនុស្ស។ ប៉ុន្តែនៅពេលមានចំណេះដឹងហើយ វាមិនពិបាកពេកក្នុងការអនុវត្តនោះទេ”។

ម៉ាស្សាសម្រួលសុខភាពបែបប្រពៃណីថៃនៅវត្តភូ - ảnh 2លោក Serat Trangtrongchitr នាយកសាលា Chetawan។

ក្រៅពីសកម្មភាពព្យាបាលជំងឺដោយរុក្ខជាតិឱសថ និងម៉ាស្សា សាលាក៏ជាកន្លែងបង្រៀនពីឱសថបុរាណ និងម៉ាស្សាថៃទៀតផង។ នៅទីនេះ ថ្នាក់នីមួយៗមានគ្រូតែម្នាក់ និងសិស្សពីរនាក់ប៉ុណ្ណោះ។ ជាមួយនឹងគំរូសាកលវិទ្យាល័យបើកចំហ មនុស្សគ្រប់គ្នាអាចចុះឈ្មោះរៀនម៉ាស្សាថៃ ប្រសិនបើពួកគេពិតជាចូលចិត្ត។ លោក Serat Trangtrongchitr នាយកសាលា Chetawan បានឲ្យដឹងថា៖

“នៅសាលា Chetawan ជារៀងរាល់ឆ្នាំ មានសិក្ខាកាមរាប់ពាន់នាក់ចូលរៀនវិធីម៉ាស្សាប្រជាប្រិយថៃ។ ក្នុងនោះ សិក្ខាកាមប្រមាណ ៦០% ជាជនជាតិថៃ និង ៤០% ជាជនបរទេស។ យើងមានកម្មវិធីសិក្សារួមមានម៉ោងសិក្សាចំនួន ៨០០ ម៉ោង ក្នុងរយៈពេល ២ ឆ្នាំ រហូតដល់វគ្គសិក្សាខ្លីជាង ១៥០ ម៉ោង ក្នុងរយៈពេល តែ ១ ខែប៉ុណ្ណោះ។ សញ្ញាបត្ររបស់សាលា Chetawan ត្រូវបានទទួលស្គាល់ដោយប្រទេសជាច្រើនជុំវិញពិភពលោក ដូច្នេះសិក្ខាកាមអាចប្រកបរបរនៅពេលរស់នៅក្នុងប្រទេសផ្សេងទៀត”។

យោងតាមលោក Serat Tangtrongchitr ផងដែរ សាលា Chetawan ដំណើរការដោយគោលដៅស្នូលនោះ គឺផ្សព្វផ្សាយចំណេះដឹងអំពីឱសថបុរាណ និងការម៉ាស្សាថៃ។ នៅឆ្នាំ ២០១៩ ការព្យាបាលដោយម៉ាស្សាបែបប្រពៃណីថៃត្រូវបាន អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ