យថាទស្សន៍សេដ្ឋកិច្ចឌីជីថលអាស៊ាន

(VOVWORLD) -នាបច្ចុប្បន្ននេះ ឌីជីថលកំពុងក្លាយទៅជានិន្នាការសំខាន់ជាបណ្ដើៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហើយជា កាតាលីករជំរុញកំណើនរបស់បណ្ដាប្រទេសលើពិភពលោក។ ស្របតាមនិន្នាការនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លា ពង្រីកឧត្តមភាពដែលមានស្រាប់ ដើម្បីក្ដាប់ជាប់ឱកាសផ្លាស់ប្ដូរសេដ្ឋកិច្ចតាមទិសទំនើប និងផុលផុសថែមទៀត។
យថាទស្សន៍សេដ្ឋកិច្ចឌីជីថលអាស៊ាន - ảnh 1 យថាទស្សន៍សេដ្ឋកិច្ចឌីជីថលអាស៊ាន

នុងបរិបទ ដែលបច្ចេកវិទ្យា វិទ្យាសាស្ត្រអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ផ្ទាំងគំនូរសេដ្ឋកិច្ចសកលដូចសពថ្ងៃនេះ ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ភាគច្រើនលើពិភពលោកសុទ្ធតែបានមានយុទ្ធសាស្ត្រអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីផល ក្នុងនោះផ្ដោតលើការសិក្សាស្រាវជ្រាវប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងកំណើនសេដ្ឋកិច្ច។ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្ដិពីអាស៊ាន នាឆ្នាំ ២០១៨ លោក Klaus Schwab ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានអះអាងថា៖

“សេដ្ឋកិច្ចឌីជីថលកំពុងជ្រៀតចូលក្នុងជីវភាពរស់នៅ តភ្ជាប់ប្រជាជននៅគ្រប់ទិសទី តភ្ជាប់ជនបទជាមួយទីក្រុង ជួយឲ្យប្រជាជន និងសហគ្រាសអាចលក់ និងនាំចេញផលិតផលរបស់ខ្លួនយ៉ាងងាយស្រួល។ សេដ្ឋកិច្ចឌីជីថលក៏នឹងជះឥទ្ធិពលដល់ខឿនសេដ្ឋកិច្ចជាមួយសក្កានុពលដ៏ធំធេងផងដែរ“។

រហូតមកដល់ពេលនេះ សហគមន៍អាស៊ានកំពុងខិតខំប្រឹងប្រែងក្ដាប់ជាប់និន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ជំរុញកំណើនតាមរយៈការពង្រីកឧត្តមភាពដែលមានស្រាប់ ក៏ដូចជាកសាងផែនការមេ ដើម្បីក្លាយទៅជាខឿនសេដ្ឋកិច្ចឌីជីថលធំបំផុតលើពិភពលោកផងដែរ។ ពិតណាស់ថា នាបច្ចុប្បន្ននេះ អាស៊ានមានលក្ខ័ណ្ឌ និងមូលដ្ឋានគ្រឹះ ដើម្បីអនុវត្តន៍បំណងប្រាថ្នាអំពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់។ មានមនុស្សចំនួន ៩០ ភាគរយដែលមានអាយុក្រោម ៣០ ឆ្នាំ បានទាក់ទងផ្ទាល់ជាមួយអ៊ីនធើណែត។  ម៉្យាងវិញទៀត តំបន់នេះ មានមនុស្សចំនួន ៣៣០ លាននាក់បានប្រើប្រាស់អ៊ីណធើណែតក្នុងឆ្នាំ២០១៧។ លោកស្រី Victoria Kwa Kwa អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ី ប៉ាសស៊ីហ្វិកបានបាត់ទុកថា៖

“សក្ដានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលក្នុងប្លុកអាស៊ានគឺធំធេងណាស់។ យើងអាចឃើញថា បណ្ដាប្រទេសអាស៊ានកំពុងអភិវឌ្ឍន៍យ៉ាងលោតផ្លោះលើពិភពលោក ដែលបានសរឲ្យឃើញតាមរយៈសន្ទស្សន៍ដូចជា ពេលវេលាប្រើប្រាស់អ៊ីនធើណែត ឬអត្រាអ្នកប្រើប្រាស់អ៊ីនធើណែតខ្ពស់។ លើសពីនេះ ទៅ ទៀត ក៏មានការអភិវឌ្ឍរបស់ពាណិជ្ជកម្មអេឡិចត្រូឡិច នៅ ប្រទេស មួយចំនួន ផងដែរ“។

ទន្ទឹមនឹងនេះ ការបង្កើតសហគមសេដ្ឋកិច្ចអាស៊ាន (AEC) បានជួយជំរុញវិស័យបច្ចេកវិទ្យាអភិវឌ្ឍន៍។ AEC បានបង្កើតឡើងទីផ្សារធំបំផុត ដោយមានសេរីភាពក្នុងការផ្ទេរប្ដូរអំពីទំនិញ សេវាកម្ម វិនិយោគ ទុន និងពលករមានវិជ្ជាជីវៈ។ អាស្រ័យហេតុនេះ AEC បានបើកឱកាសធ្វើអាជីវកម្ម និងការងារជាច្រើន រួមចំណែកក្នុងកំណើនសេដ្ចកិច្ចរបស់ AEC។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម លោក Nguyen Manh Hung បានឲ្យដឹងថា៖

“ខ្ញុំចាត់ទុកថា នាបច្ចុប្បន្ននេះ ជីវភាពរស់នៅរបស់យើងគឺអាសស្រ័យលើអ៊ីនធើណែតច្រើនណាស់។ វិបុលភាពរបស់យើងក៏អាស្រ័យលើវាផងដែរ ប៉ុន្តែ អ៊ីនធើណែតក្នុងសុវត្ថិភាពនោះឡើយ។ ហេតុដូច្នេះហើយ នាពេលអនាគត ការងារសំខាន់បំផុតរបស់យើងគឺធានាសន្តិសុខអ៊ីនធើណែតផងដែរ“។

វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេស
អាស៊ាន ក្នុងការបោះជំហានឆ្ពោះទៅរកខឿនសេដ្ឋកិច្ចឌីជីថលនោះ លោកស្រី Victoria Kwa Kwa អនុប្រធានធនាគារពិភពលោក តំបន់អាស៊ី ប៉ាស៊ីហ្វិកបានឲ្យដឹងថា៖

នាងខ្ញុំឃើញថា ការដែលអាស៊ានពិភាក្សាយ៉ាងសកម្មអំពីសេដ្ឋកិច្ចឌីជីថលបានសរឲ្យឃើញថ្នាក់ដឹកនាំ និងបណ្ដាប្រទេសកំពុងខិតខំប្រឹងប្រែងដើម្បីឈានចូលកម្រិតថ្មីមួយ ហើយនេះគឺជាវិស័យដ៏សំខាន់មួយ។ សេដ្ឋកិច្ចឌីជីថលជាខឿនសេដ្ឋកិច្ចនាពេលអនាគត។ វាអនុញត្តិឲ្យយើងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពជាង ពង្រីកឱកាសការងារ ក៏ដូចជាវិធីធ្វើការថ្មីថ្មោងផងដែរ។

សក្ដានុពលទីផ្សារសេដ្ឋកិច្ចឌីជីថលអាស៊ានគឺធំធេងណាស់។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីពង្រីកសក្តានុពលទាំងនេះ ព្រមទាំងឆ្លើយតបបាននឹងនិន្នាការសេដ្ឋកិច្ចឌីជីថលអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដូចនាសព្វថ្ងៃនេះ បណ្ដាប្រទេសអាស៊ានគប្បីមានយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលទូទៅ និងយូរអង្វែងថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ