យុវជននៃប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ សម្របខ្លួននិងធ្វើសមាហរណកម្ម

(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ថ្វីត្បិតតែស្ថានភាពជម្ងឺរាតត្បាតកូវីដ-១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសកម្មភាពជួបប្រា ស្រ័យផ្ទាល់ក៏ដោយ ប៉ុន្តែអាស្រ័យមានកិច្ចខិតខំប្រឹងប្រែង ភាពក្លៀវក្លារបស់យុវវ័យនិងស្មារតី ឈានមុខនោះ បណ្ដាសកម្មភាពផ្លាស់ប្ដូរ ជួបប្រាស្រ័យរវាងយុវជននៃ ប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម នៅតែមិនអាក់ខានឡើយ។ 

 កម្មវិធីជួបប្រាស្រ័យ មិត្តភាពរវាងយុវជននៃប្រទេសទាំង៣កម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២១ ដែលបាន រៀបចំឡើងដោយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ តាមទម្រង់អនឡាញចាប់ពី ថ្ងៃទី២២ដល់ទី២៤ ខែតុលា កន្លងទៅ គឺជារូបភាពរស់រវើកប្រកបដោយភាពច្នៃប្រឌិត ប្រសិទ្ធ ភាព ហើយសមស្របនឹងស្ថានភាពជាក់ស្ដែង។ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសសម្រាប់ យុវជននៃប្រទេសទាំង៣ផ្លាស់ប្ដូរបទពិសោធន៍ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ ហើយស្វែងរកដំណោះស្រាយដើម្បីសម្របខ្លួននិងធ្វើសមាហរណកម្ម ផងដែរ។
យុវជននៃប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ សម្របខ្លួននិងធ្វើសមាហរណកម្ម - ảnh 1កញ្ញា Kitsana Southammavong តំណាងយុវជនឡាវចូលរួមកម្មវិធីជួបប្រាស្រ័យ។ (រូបថត៖ VOV)
“នេះជាលើកដំបូងហើយដែលខ្ញុំចូលរួមកម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងយុវជននៃ ប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម។ មុននេះ ខ្ញុំត្រឹមតែចូលរួមកម្មវិធីជួបប្រាស្រ័យ យុវជនឡាវ-វៀតណាមតែប៉ុណ្ណោះ។ នេះជាកម្មវិធីពិសេសដែលប្រមូលផ្ដុំយុវជននៃ ប្រទេសទាំងបី បានបង្ហាញឲ្យឃើញនូវទំនាក់ទំនងមិត្តភាពដ៏មហិមាររវាងយុវជននៃ ប្រទេសទាំងបី”។
“នៅពេលចូលរួមព្រឹត្តិការណ៍នេះ ខ្ញុំទទួលបានអត្ថប្រយោជន៍ជាច្រើនតាមរយៈ ការផ្ដល់មតិយោបល់ការចែករំលែកបទពិសោធន៍និងកម្មវិធីពោរពេញទៅដោយ អត្ថន័យជាច្រើនដែលប្រទេសយើងទាំងបីកម្ពុជា ឡាវ វៀតណាមបានរៀបចំឡើង។ ខ្ញុំត្រូវបានជ្រួតជ្រាបអំពីលក្ខណៈវប្បធម៌ រំលឹកឡើងវិញនូវអនុស្សាវរីយ៍ កិច្ចខិតខំ ប្រឹងប្រែងនិងលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនាពេលកន្លងមក។ ក្រៅពីនោះ ខ្ញុំបានចូលរួមពិភាក្សាអំពីប្រធានបទលើកកំពស់សមត្ថភាពផ្នែកឌីជីថល សម្រាប់យុវជនផងដែរ”។
នោះគឺជាការចែករំលែករបស់មិត្ត Kitsana Southammavong តំណាងយុវជនឡាវ និងមិត្ត វុន លៀម តំណាងយុវជនកម្ពុជា នៅពេលចូលរួមកម្មវិធីជួបប្រាស្រ័យមិត្តភាព យុវជននៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាមឆ្នាំ២០២១។ កម្មវិធីមានការអញ្ជើញចូលរួមរបស់ តំណាងចំនួន៦៥នាក់ដែលជាយុវជន និស្សិតឆ្នើម និងកម្មាភិបាលការទូតវ័យក្មេង នៃប្រទេសទាំងបី។
នៅព្រឹត្តិការណ៍នេះ យុវជននៃប្រទេសទាំងបីបានជួបជុំគ្នាក្រើនរំលើកឡើងវិញ នូវប្រពៃណីដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពពិសេសរវាងកម្ពុជា-ឡាវ-វៀតណាម ហើយផ្ដួចផ្ដើមគំនិតថ្មី សំដៅពូនជ្រុំទំនាក់ទំនងមិត្តភាពពិសេស។ មិនត្រឹមតែ ប៉ុណ្ណោះទេ ក្នុងចំណោមតំណាងដែលអញ្ជើញចូលរួមកម្មវិធីលើកនេះ មាន យុវជនស្ម័គ្រចិត្ត វេជ្ជបណ្ឌិតជាច្រើន ដែលបានចូលរួមដោយផ្ទាល់ក្នុងការងារប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតនៅប្រទេសរៀងខ្លួនៗ។ ដូច្នេះ ការចែករំលែកបទពិសោធន៍ អំពីការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដើម្បីសន្តិសុខ សង្គមបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ផុលផុសនិងបើកចំហ។ មានទម្រង់ របៀប ធ្វើល្អៗ ត្រូវបានណែនាំ លើកយកមកពិភាក្សា ហើយទទួលបានការវាយតម្លៃខ្ពស់ ពីតំណាងស្ថានទូតនៃប្រទេសជាច្រើនប្រចាំវៀតណាម។ ថ្លែងនៅពិធីបិទកម្មវិធី លោក ម៉ោ សុជាតិ លេខាទី២នៃស្ថានទូតកម្ពុជាប្រចាំវៀតណាម បានចែករំលែកថា៖
"ក្នុងរយៈពេល៣ថ្ងៃនៃកម្មវិធីកន្លងមកនេះ យើងបានសង្កេតឃើញនូវការពេញចិត្តនិងសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់យុវជនយើងក្នុងកិច្ចពិភាក្សានិងផ្លាស់ប្ដូរយោបល់ដ៏ផុសផុលប្រកបដោយអត្ថន័យនិងផ្លែផ្កាលើប្រធានបទទាំង៣គឺការរួមគ្នាពូនជ្រុំចំណងសាមគ្គីភាព មិត្តភាព ការរួមចំណែករបស់យុវជនក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ និងការពង្រឹងសមត្ថភាពយុវជនក្នុងវិស័យឌីជិថល"។
យុវជននៃប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ សម្របខ្លួននិងធ្វើសមាហរណកម្ម - ảnh 2តំណាងយុវជននៃប្រទេសទាំងបីផ្លាស់ប្ដូរមតិអំពីការលើកកំពស់សមត្ថភាពផ្នែកឌីជីថល។
(រូបថត៖ VOV)
នៅចំពោះមុខការផ្លាស់ប្ដូរដ៏ខ្លាំងក្លានៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ រួមជាមួយ ស្ថានភាពជម្ងឺរាតត្បាតដ៏ស្មុគស្មាញនាបច្ចុប្បន្ន ដើម្បីអាចធ្វើសមាហរណកម្មអន្តរជាតិ ការផ្លាស់ប្ដូរឌីជីថលគឺជាការងារចាំបាច់បន្ទាន់នៅប្រទេសនីមួយៗក្នុងតំបន់អាស៊ាន។ ក្នុងនោះ វៀតណាម ឡាវ និងកម្ពុជា មានលក្ខណៈស្រដៀងគ្នាមួយចំនួនអំពីប្រៀប ខ្លាំងនិងបញ្ហាប្រឈមក្នុងការផ្លាស់ប្ដូរឌីជីថល។ ប្រទេសទាំងបីសុទ្ធតែមានចំនួន ប្រជាជនវ័យក្មេង និងកម្លាំងយុវជន កុមារជំទង់ជាច្រើនសន្ធឹកសន្ធាប់។ ហេតុដូច្នេះ ការលើកកំពស់សមត្ថភាពផ្នែកឌីជីថលសម្រាប់យុវជនធ្វើសមាហរណកម្មអន្តរជាតិ ប្រកបដោយទំនុកចិត្តនោះ គឺអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងក្នុងការអភិវឌ្ឍ ប្រភពធនធានមនុស្សនៃប្រទេសទាំងបី ហើយក៏ជាខ្លឹមសារស្នូលដែលត្រូវបានលើក យកមកពិភាក្សាក្នុងកម្មវិធីនេះផងដែរ។ ដើម្បីលើកកំពស់សមត្ថភាពផ្នែកឌីជីថល សម្រាប់យុវជន មិត្ត Lam Thi Binh Yen និស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យដាណាំង សាខាខេត្ត Kontum បានចាត់ទុកថា៖      
“ការលើកកំពស់សមត្ថភាពផ្នែកឌីជីថលសម្រាប់យុវជន និស្សិត សិស្សានុសិស្ស និងប្រជាជននៃប្រទេសយើងទាំងបីគឺចាំបាច់ណាស់។ ដូច្នេះ ខ្ញុំក៏ចង់លើកត្រដែតការ អប់រំ លើកកំពស់សមត្ថភាពផ្នែកឌីជីថលសម្រាប់យុវជនក្នុងសហគមន៍ ដើម្បីជួយយុវ ជនមានមធ្យោយបាយសម្រាប់សិក្សារៀនសូត្រ ធ្វើការ ហើយរស់នៅដោយម្ចាស់ការ ក្នុងបរិយាកាសបច្ចេកវិទ្យាឌីជីថល ដែលអាចជួបប្រាស្រ័យជាមួយប្រទេសដទៃលើ ពិភពលោក”។
កម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងយុវជននៃប្រទេសទាំងបី បានបិទបញ្ចប់ជាមួយ នឹងគំនិតថ្មី វិធានការល្អៗជាច្រើន ដែលទំនងជានឹងបង្កើតឡើងសកម្មភាពជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតសម្រាប់យុវជននៃប្រទេសទាំងបី ដើម្បីបង្កើន សមត្ថភាពសម្របខ្លួន ធ្វើសមាហរណកម្មអន្តរជាតិ ក៏ដូចជារួមចំណែកដល់ការពូន ជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងប្រជាជាតិទាំងបី កម្ពុជា-ឡាវ-វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ