(VOV)_ដោយប្រធានបទ៖ យុវវ័យរដ្ឋធានីហាណូយរួមដៃគ្នាពូនជ្រំចំណងមិត្តភាពវៀតណាម-ឡាវ សមាជិកសម្ព័ន្ធសមាគមយុវជនរដ្ឋធានីហាណូយចំនួន៤០
នាក់ បានមានសកម្មភាពជាច្រើនពោរពេញទៅដោយអត្ថន័យ ចាប់ពីថ្ងៃទី១៨ ដល់
ថ្ងៃទី២១ កក្កដាឆ្នាំ២០១៥ នៅស្រុក Xaythani - រដ្ឋធានីវៀងច័ន្ទ។ នេះគឺជាសកម្ម
ភាពស្ម័គ្រចិត្តរបស់សម្ព័ន្ធសមាគមយុវជនទីក្រុងហាណូយ នៅឡាវ ដោយឆ្ពោះ
ទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥៣នៃទិវាបង្កើតទំនាក់ទំនងការទូត(ថ្ងៃទី៥
កញ្ញាឆ្នាំ១៩៦២-ថ្ងៃទី៥កញ្ញាឆ្នាំ២០១៥) និងលើកទី៣៨ទិវាចុះហត្ថលេខាលើអនុ
សញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ(ថ្ងៃទី១៨កក្កដាឆ្នាំ១៩៧៧
-ថ្ងៃទី១៨កក្កដាឆ្នាំ២០១៥)។
|
យុវវ័យរដ្ឋធានីហាណូយរួមដៃពូនជ្រំចំណងមិត្តភាពវៀតណាម-ឡាវ |
ចូលរួមកម្មវិធីស្ម័គ្រចិត្តនៅស្រុក Xaythany លើកនេះជាបណ្ដានិស្សិតនៃមហា
វិទ្យាល័យសុខាភិបាល បណ្ដាវេជ្ជបណ្ឌិតវ័យក្មេងនៃសមាគមគ្រូពេទ្យវ័យក្មេងហាណូយ សមាជិកសម្ព័ន្ធសមាគមយុវជនទីក្រុងហាណូយ អ្នកជំនាញការចិញ្ចឹម
ដាំដុះ និស្សិតឆ្នើមរបស់ទីក្រុង។ នៅទីនេះ គណៈប្រតិភូបានរៀបចំសកម្មភាពស្ម័គ្រ
ចិត្តផ្សេងៗ ដោយមានទឹកប្រាក់ចំនួនជាងមួយពាន់លានដុងដូចជា៖ ពិនិត្យព្យា
បាលជំងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃសំរាប់អ្នកជំងឺជាងមួយពាន់នាក់ ជូនអំណោយ
ចំនួនជាង១០ចំណែកសំរាប់គ្រួសារគោលនយោបាយមានស្ថានភាពលំបាក ផ្ទេរ
ប្រគល់បច្ចេកទេសចិញ្ចឹមដាំដុះសំរាប់ប្រជាជននៅទីនេះ …លៗ
ក្នុងថ្ងៃដំបូង ប្រជាជនរាប់រយនាក់ ដែលភាគច្រើនគឺជនចាស់ជរា គ្រួសារមាន
ស្ថានភាពលំបាកនៅស្រុក Xaythany ត្រូវបានពិនិត្យ និងព្យាបាលជំងឺដោយឥតគិត
ថ្លៃ។ ប្រជាជននៅទីនេះសប្បាយរីករាយណាស់។ បងស្រី Somphon Thannakhon
បានអោយដឹងថា៖
“ ប្រជាជននៅទីនេះជួបការលំបាកជាច្រើនណាស់។ ហើយថ្ងៃនេះ មានក្រុម
វេជ្ជបណ្ឌិតវៀតណាមមកពិនិត្យព្យាបាលជំងឺ ប្រជាជននៅទីនេះសប្បាយរីករាយ
ណាស់។ គេធ្វើល្អណាស់ សង្ឃឹមថាគេនឹងមកពិនិត្យព្យាបាលដូច្នេះជាបន្តទៅទៀត។”
ចាប់ពីឆ្នាំ ២០០៧មក សម្ព័ន្ធសមាគមយុវជនទីក្រុងហាណូយ បានអនុវត្ត
សកម្មភាពស្ម័គ្រចិត្តនៅរដ្ឋធានីវៀងច័ន្ទ។ ក្នុងរយៈពេល៨ឆ្នាំកន្លងទៅ សម្ព័ន្ធ
សមាគមយុវជនទីក្រុងហាណូយ បានរក្សាសកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរបទពិ
សោធន៍ បើកទូលាយសកម្មភាពស្ម័គ្រចិត្ត និងសហប្រតិបត្តិការជាមួយសម្ព័ន្ធសមា
គមយុវជនរដ្ឋធានីវៀងច័ន្ទ លើគ្រប់វិស័យ។ សកម្មភាពទាំងនេះមិនគ្រាន់តែមាន
អត្ថន័យជាក់ស្ដែងសំរាប់ប្រជាជននៅទីនេះប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បី
បណ្ដាសមាជិកយល់ដឹងបន្ថែមអំពីជីវភាពរស់នៅ និងមនោសញ្ជេតនារបស់ប្រ
ជាជនឡាវទៀតផង។ បណ្ឌិត Pham Nhu Hai អនុប្រធានសមាគមគ្រូពេទ្យវ័យ
ក្មេងហាណូយ និងជាអនុប្រធានគណៈប្រតិភូយុវជនស្ម័គ្រចិត្តហាណូយ បាន
ចែករំលែកថា៖
“ យើងខ្ញុំមកទីនេះ ក្រៅពីគោលដៅពិនិត្យ ព្យាបាលជំងឺនេះ នៅមានគោល
បំណងរឹតបន្តឹងទំនាក់ទំនងជិតស្និទ្ធិជាមួយប្រជាសជនឡាវទៀតផង។ នេះគឺជា
ក្តីសប្បាយរីករាយផង និងជាមោទនភាពរបស់ខ្ញុំទៀតផង។”
បណ្ដាសកម្មភាពពោរពេញទៅដោយអត្ថន័យរបស់គណៈប្រតិភូសម្ព័ន្ធ
សមាគមយុវជនហាណូយ ទទួលបានការវាយតំលៃខ្ពស់របស់រដ្ឋអំណាច និង
ប្រជាជនក្នុងតំបន់។ លោក Bunta Thepphavong លេខាធិការ សម្ព័ន្ធសមាគម
យុវជនវៀងច័ន្ទ បានវាយតំលៃខ្ពស់ចំពោះសកម្មភាពស្ម័គ្រចិត្តទាំងឡាយរបស់
សម្ព័ន្ធសមាគមយុវជនហាណូយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។
“ បណ្ដាសកម្មភាពស្ម័គ្រចិត្តរបស់យុវជនរដ្ឋធានីហាណូយបាន រួមចំ
ណែកពង្រឹងនិងពង្រីកប្រពៃណីមិត្តភាព ដែលបានលោកប្រធានហូជីមិញ និង
លោកប្រធាន Kaysone Phomvihan កសាង។ ប្រជាជននៅទីនេះគឺសប្បាយរីក
រាយណាស់ ។ គេមានអារម្មណ៍ថា៖មិននៅឯកកោទេ មានបងប្អូនវៀតណាម
នៅក្បែរជានិច្ច ជួយឧបត្ថម្ភគ្នានៅក្នុងជីវភាពរស់នៅ ទាំងខាងសម្ភារះនិងស្មារតី។”
សកម្មភាពរបស់យុវវ័យរដ្ឋធានីហាណូយ ជាឱកាសដើម្បីយុវវ័យរដ្ឋធានី
បង្ហាញចំណងសាមគ្គីភាព មិត្តភាពរវាងវៀតណាម-ឡាវនិយាយរួម និងយុវជន
កុមារជំទង់រដ្ឋធានីជាមួយប្រជាជន យុវជន កុមារជំទង់ស្រុក Xaythany និងរដ្ឋ
ធានីវៀងច័ន្ទនិយាយដោយឡែក។ បន្តប្រពៃណីរបស់ជំនាន់មុនៗ បណ្ដាសមា
ជិកសម្ព័ន្ធសមាគមយុវជនហាណូយ បានរួមចំណែកពូនជ្រុំ និងរឹតបន្តឹងថែម
ទៀតនូវចំណងសាមគ្គីភាព មិត្តភាពជាពិសេស រវាងប្រជាជាតិទាំងពីរ វៀត
ណាមនិងឡាវ៕