លោកប្រធានហូជីមិញនៅក្នុងក្រអៅបេះដូងរបស់យុវជនវៀតណាមនិងពិភពលោក

(VOVWORLD) - ក្នុងដំណើរជីវិតរហូតដល់លាចាកលោកទៅ លោកប្រធានហូជីមិញ ជានិច្ចកាលទទួលបានមនោសញ្ចេតនាសេចក្តី
ស្រលាញ់ មិនត្រឹមតែពីប្រជាជន វៀតណាមប៉ុណ្ណោះទេ ថែមទាំងពីមិត្តភក្តិនៅទូទាំងពិភពលោកទៀតផង។ គំរូសីលធម៍បដិវត្តន៍ រឿងរ៉ាវស្ដីពីរបៀបរស់នៅដ៏សាមញ្ញរបស់អគ្គមគ្គុទេសដ៏មហិមាររបស់ប្រជាជាតិវៀតណាម និងជាមិត្តដ៏ជិតស្និទ្ធិមួយរូបរបស់ប្រជាជនពិភពលោក នៅតែត្រូវបានជំនាន់វ័យក្មេងនាបច្ចុប្បន្ន សិក្សារៀនសូត្រនិងកោតសរសើរយ៉ាងខ្លាំងជាមួយនឹងការគោរពនិងសេចក្ដីស្រឡាញ់ឥតកោះត្រើយ។

នាព្រឹកជារៀងរាល់ថ្ងៃ បន្ទាប់ពីភ្ញាក់ពីដំណេក ការអានសៀវភៅបានក្លាយជាទម្លាប់របស់អ្នកកាសែតវ័យក្មេង Thip Pha Vong Su Ma Vat មកពីទូរទស្សន៍កងទ័ពប្រជាជនឡាវ ចាប់តាំងពីពេលលោករៀននៅវិទ្យាល័យ។ តាមរយៈសៀវភៅស្ដីពីថ្នាក់ដឹកនាំនិងវីរបុរសជាតិនៅលើពិភព
លោក លោកមានការចាប់អារម្មណ៍ពិសេសចំពោះលោកប្រធានហូជីមិញ។ លោកជក់ចិត្តនឹងសង្វាតសិក្សា ស្វែងយល់រឿងរ៉ាវនិងឯកសារអំពីលោកប្រធាន។ លោក Su Ma Vat បានសំណេះ
សំណាលថា លោកប្រធានហូជីមិញជាកម្លាំងចលករដែលជួយលោកស្គាល់ដល់ភាសាវៀតណាម និងស្រឡាញ់ភាសាវៀតណាម៖

“សម្រាប់ប្រទេសឡាវយើងខ្ញុំ លោកប្រធានហូជីមិញ គឺជាមេដឹកនាំដែលបានចាក់គ្រឹះសម្រាប់ទំនាក់ទំនងមិត្តភាពដ៏មហិមារ និងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ។ រូបខ្ញុំផ្ទាល់ចាប់អារម្មណ៍បំផុតចំពោះរចនាបទ សីលធម៌ និងរបៀបរស់នៅដ៏សាមញ្ញរបស់លោកអ៊ុំហូ។ ខ្ញុំមានបំណងថា នាពេលអនាគតខ្ញុំនឹងមានឱកាសទៅសិក្សានៅវៀតណាម ហើយទៅទស្សនាទីកន្លែងដែលលោកអ៊ុំហូបានរស់នៅ និងធ្វើការ។ រូបថតរបស់លោកអ៊ុំហូត្រូវបានខ្ញុំព្យួរយ៉ាងឱឡារិកនៅក្នុងបន្ទប់របស់ខ្ញុំ សម្រាប់ខ្ញុំ វាមានអត្ថន័យខ្លាំងណាស់ ដែលជាពន្លឺចែងចាំងបំភ្លឺផ្លូវសម្រាប់ខ្ញុំដើម្បីឆ្ពោះទៅរកគោលដៅរបស់ខ្លួន”។

លោកប្រធានហូជីមិញនៅក្នុងក្រអៅបេះដូងរបស់យុវជនវៀតណាមនិងពិភពលោក - ảnh 1លោក Rifo Ridillah មានបំណងចង់ទៅកាន់វៀតណាមម្ដងដើម្បីចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។

ក៏ដូចលោក Thip Pha Vong Su Ma Vat ដែរ កំលោះឈ្មោះ Rifo Ridillah មកពីប្រទេសឥណ្ឌូនេស៊ី មិនធ្លាប់ទៅកាន់វៀតណាមឡើយ ប៉ុន្តែលោកមានសេចក្តីស្រលាញ់ពិសេសចំពោះលោកប្រធាន
ហូជីមិញ និងប្រទេសដែលមានរាងអក្សរ "S" មួយនេះ។ រឿងរ៉ាវដំបូងស្ដីពីលោកអ៊ុំហូ ដែល Rifo បានស្ដាប់ គឺមកពីឪពុករបស់លោក ដែលជាមិត្តអ្នកស្តាប់ជិតស្និទ្ធម្នាក់នៃវិទ្យុសំឡេងវៀតណាម។ ឪពុកបានជួយ Rifo មានការស្រមើស្រមៃដំបូងអំពីលោកអ៊ុំហូ និងប្រទេសវៀតណាម។ បច្ចុប្បន្ននេះ Rifo កំពុងរៀនភាសាវៀតណាម ដោយបំណងចង់ថ្ងៃណាមួយ បានទៅទស្សនាវៀតណាម ចូលប្រាគង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ៖

“លោកប្រធានហូជីមិញត្រូវបានជំនាន់យុវជនឥណ្ឌូណេស៊ីស្គាល់ដល់តាមរយៈប្រវត្តិសាស្ត្រនៃការតស៊ូរបស់ប្រជាជនឥណ្ឌូណេស៊ី ដោយសារតែលោកអ៊ុំហូគឺជាមិត្តដ៏ជិតស្និទ្ធមួយរូបរបស់លោកប្រធានា
ធិបតី Sukarno។ រឿងរ៉ាវអំពីលោកអ៊ុំហូពាក់ស្បែកជើងកៅស៊ូផ្ទាត់ នៅពេលបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីនៅតែត្រូវបានដំណាលឡើងវិញដោយលោកស្រី Megawati កូនស្រីរបស់អតីតប្រធានាធិបតី Sukarno ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចរបស់ឥណ្ឌូនេស៊ី។ សម្រាប់ខ្ញុំ លោកប្រធានហូជីមិញគឺជាអគ្គមគ្គុទេសដ៏សាមញ្ញម្នាក់ ជាវីរៈបុរសដែលបានតស៊ូដើម្បីឯករាជ្យរបស់ប្រជាជនវៀតណាម។ ខ្ញុំពិតជាកោតសរសើរលោកប្រធាន
ហូជីមិញខ្លាំងណាស់ ជាមនុស្សម្នាក់ដែលប្រកាន់ជានិច្ចនឹងគោលការណ៍ការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ”។

លោកប្រធានហូជីមិញនៅក្នុងក្រអៅបេះដូងរបស់យុវជនវៀតណាមនិងពិភពលោក - ảnh 2លោក Tu Thanh Phong ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី។

ចំណែកឯលោក Tu Thanh Phong ជាយុទ្ធជននគរបាលម្នាក់កំពុងធ្វើការនៅខេត្ត Binh Dinh ដែលបានទទួលពានរង្វាន់ពិសេសនៃការប្រឡង “ស្វែងយល់អំពីដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញទៅកាន់ឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Sukarno មកកាន់វៀតណាម” ឆ្នាំ ២០២០ រៀបចំឡើងដោយវិទ្យុសំឡេងវៀតណាមសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំវៀតណាមក្នុងឱកាសរំលឹកខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ជាមួយនឹងរង្វាន់ដែលជាដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃទៅកាន់ឥណ្ឌូនេស៊ី លោក Phong មានឱកាសទៅទស្សនាទីកន្លែងល្បីៗជាច្រើននៃប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះមានទីកន្លែងពិសេសមួយ ដែលកាលពី៦៤ឆ្នាំមុន លោកប្រធានហូជីមិញបានមកទទួលសញ្ញាបត្របណ្ឌិតច្បាប់កិត្តិយសពីសាកលវិទ្យាល័យ Padjadjaran ជាសញ្ញាបត្រតែមួយគត់ក្នុងឆាកជីវិតដែលលោកប្រធានប្រធានហូជីមិញយល់ព្រមទទួលយក។

“ពិតជារំភើបចិត្តខ្លាំងណាស់ នៅពេលដែលខ្ញុំឈានជើងនៅលើតំបន់ដី ដែលលោកប្រធាន
ហូជីមិញធ្លាប់ទៅផ្ទាល់។ ខ្ញុំបានស្ដាប់អំពីដំណើររបស់លោកអ៊ុំហូនៅទីនេះ ទៅទស្សនាទីកន្លែងដែលលោកអ៊ុំហូធ្លាប់ទៅ។ ខ្ញុំពិតជាទទួលក្នុងអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ប្រជាជននៅទីនេះចំពោះលោកអ៊ុំហូ។ អារម្មណ៍ពិតជាពិបាកពណ៌នាណាស់។ មកទីនេះ ខ្ញុំកាន់តែមានមោទនភាពចំពោះអគ្គមគ្គុទេសរបស់ប្រទេសវៀតណាម និងជាមិត្តដ៏ជិតស្និទ្ធិម្នាក់របស់ប្រទេសឥណ្ឌូនេស៊ីផងដែរ”។

ក្នុងប៉ុន្មានថ្ងៃនៃខែឧសភានេះ ប្រជាជនវៀតណាមទាំងអស់ និងមិត្តភក្តិពិភពលោក សុទ្ធតែរំលឹកដល់ទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០) ដោយការគោរព ទឹកចិត្តស្មោះស្ម័គ្រ និងការដឹងគុណយ៉ាងជ្រាលជ្រៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ