វីដេអូចម្រៀង «នារីវៀងចន្ទន៍» - ការធ្វើដំណើរមានលក្ខណៈសិល្បៈ

(VOVWORLD) - វីដេអូចម្រៀង  (MV) "នារីវៀងចន្ទន៍ " គឺជាស្នាដៃដែលបង្កើតឡើងបន្ទាប់ ពីការធ្វើដំណើរកម្សាន្តអស់រយៈពេល ១០ ថ្ងៃនៅប្រទេសឡាវ ដោយតារា ចម្រៀងប្រុសនិងជាតន្ត្រីករវ័យក្មេង កើតនៅឆ្នាំ ២០០០ ឈ្មោះ Bui Ngoc Tuan ។ ក្នុងដំណើរកម្សាន្តនោះប្រទេសឡាវដ៏ស្រស់ស្អាតនេះបានបន្សល់ ទុកនូវការចាប់អារម្មណ៍ជាច្រើនអំពីប្រជាជនឡាវ ជីវភាពរស់នៅជាប្រចាំ ហើយ ជាពិសេសគឺអំពីនារីវៀងចន្ទន៍ម្នាក់។ នេះក៏ជាអនុស្សាវរីយ៍ដែល មិនអាចបំភ្លេច បាននៅក្នុងឆាកជីវិតរបស់និស្សិតនៅសាកលវិទ្យាល័យវប្បធម៌ សិល្បៈកងទ័ព កូដូចជាសេចក្តីស្រឡាញ់ដែលបុរស រូបនេះចង់ផ្តល់ជូនដល់ យុវជនវ័យក្មេងនៅប្រទេសឡាវផងដែរ។
វីដេអូចម្រៀង  «នារីវៀងចន្ទន៍» - ការធ្វើដំណើរមានលក្ខណៈសិល្បៈ - ảnh 1វីដេអូចម្រៀង  «នារីវៀងចន្ទន៍» - ការធ្វើដំណើរមានលក្ខណៈសិល្បៈ

ដោយមានរាងសមសួន ពាក់វ៉ែនតាធំ និងមានចរិតរួសរាយរាក់ទាក់ ប៉ុន្តែ មិនសូវមានមនុស្ស ដែលគិតថានេះគឺជាតន្ត្រីករ អ្នកចំរៀង ដែលបាននិពន្ធ បទចម្រៀងគួរអោយចាប់អារម្មណ៍និងទទួលបានការគាំទ្រពីមនុស្សជាច្រើន។ អង្គុយនិង ជជែកលេងនៅក្នុងហាងកាហ្វេមួយនៅតាមផ្លូវ Nguyen Chi Thanh ទីក្រុងហាណូយ ខ្ញុំត្រូវបានលោក Tuan Ngoc ចែករំលែកជាច្រើនអំពីអាជីព សិល្បៈរបស់លោក។ កើតនិងធំឡើងដឹងក្តីនៅទីក្រុង Ha Long ខេត្ត Quang Ninh គ្មាននរណាម្នាក់នៅក្នុងសមាជិកគ្រួសារដើរតាមមាគ៌ាសិល្បៈឡើយ។ កាលនៅកុមារភាព Tuan Ngoc តែងតែតាមដានទស្សនាកម្មវិធីតន្រ្តីដែល ចាក់ផ្សាយតាមទូរទស្សន៍ជាប្រចាំ ហើយចាត់ទុកកម្មវិធីនេះគឺជា«មិត្តភក្តិ» សម្រាប់ខ្លួនផងដែរ។ នៅពេលនោះ Tuan Ngoc ក៏បានចែករំលែកជាមួយ ឪពុករបស់លោកថា នឹងប្តេជ្ញាចិត្តដើរតាមគន្លងតន្រ្តី ប៉ុន្តែមិនទាន់ទទួលបាន ការយល់ព្រមពីឪពុកម្តាយរបស់ខ្លួននៅឡើយទេ។ លោកបានបន្ថែមទៀតថា៖

នៅគ្រានោះ ខ្ញុំបានគេចរត់ចេញពីផ្ទះដើម្បីទៅថតសំឡេងបទចម្រៀង សូម្បីតែលក់ម៉ាស៊ីនថតរូបដើម្បីធ្វើវីដេអូចម្រៀងក៏មានដែរ ប៉ុន្តែពិតជា សំណាងល្អណាស់ ផលិតផលវីដេអូចម្រៀងទាំងរបស់ខ្ញុំទទួលបានការគាំទ្រ ពីមនុស្សច្រើនផងដែរ។នៅពេលនោះ ឪពុកម្តាយខ្ញុំក៏ទទួលបានការវាយតម្លៃ ជាច្រើនពីសាច់ញាតិ និងមិត្តភក្តិដោយនិយាយថាខ្ញុំមានសមត្ថភាពផ្នែកតន្ត្រី។ ហើយចាប់តាំងពីពេលនោះតទៅ ឪពុកម្តាយរបស់ខ្ញុំតែងតែតាមដានមើលនិង គាំទ្រខ្ញុំ វាហាក់ដូចជាផ្លូវឆ្ពៅទៅតន្រ្តីរបស់ខ្ញុំមានសមាជិកចំនួន៣នាក់តែម្តង ហេតុនេះហើយខ្ញុំមានអារម្មណ៍ថាមានសំណាងណាស់នៅពេលដែលត្រូវបានគាំទ្រដោយគ្រួសារខ្ញុំបែបនេះផងដែរ»។

វីដេអូចម្រៀង  «នារីវៀងចន្ទន៍» - ការធ្វើដំណើរមានលក្ខណៈសិល្បៈ - ảnh 2អ្នកចម្រៀងប្រុសនិងជាតន្ត្រីករវ័យក្មេងកើតនៅឆ្នាំ ២០០០  Bui Ngoc Tuan

ក្នុងឆ្នាំ ២០១៧  Tuan Ngoc បានចេញវីដេអូចម្រៀង « ពិភពរបស់ បងហើយរហូតមកដល់ពេលនេះ MV មួយនេះមានអ្នកចូលមើលតាមរយៈ បណ្តាញ YouTube ជាង ៦ លានដង ហើយនេះក៏ជាកម្លាំងចលករ សម្រាប់ TuanNgoc  ដើម្បីបន្តអាជីពសិល្បៈ និងចូលរួមប្រឡងសិក្សានៅសាកល វិទ្យាល័យវប្បធម៌ - សិល្បៈកងទ័ព។ នៅពេលនោះ Tuan Ngoc ជាបេក្ខជន ម្នាក់ក្នុងចំណោមបេក្ខជនទាំង ១១ នាក់ដែលបានប្រឡងជាប់ផ្នែកយោធា នៃសកលវិទ្យាល័យនេះ ហើយ លោកក៏មានឱកាសផ្លាស់ប្តូរ និងជួបសំណេះ សំណាលជាមួយមិត្តភក្តិឡាវជាច្រើនទៀតផង។ នៅរសៀលថ្ងៃច័ន្ទមួយ ក្នុងការធ្វើដំណើរសំដែងសិល្បៈនៅប្រទេសឡាវ ដែលជាប្រទេសដំបូងបង្អស់ ក្នុងជីវិតរបស់ខ្លួន Tuan Ngoc បានចែករំលែកថានៅក្នុងពិធីជួបប្រាស្រ័យ សិល្បៈជាមួយកងទ័ពឡាវ លោកបានចូលរួមការរាំរបាំប្រជាប្រិយ «រាំវង់»  ពិធីចងខ្សែដៃ និងទទួលបានបទពិសោធន៍ពីវប្បធម៌ឡាវផងដែរ។ នៅពេល នោះ Tuan Ngoc មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះនារីជនជាតិឡាវ ម្នាក់ ដែលរាំយ៉ាងស្រស់ស្អាតនិងអញ្ជើញលោករាំរបាំ «រាំវង់» កំដរជាមួយគាត់ ហើយ Tuan Ngoc បានឲ្យដឹងថានេះគឺជារបាំដ៏ពិសេសចំពោះខ្លួនផងដែរ។ ក្នុងអំឡុង ពេលស្នាក់នៅប្រទេសឡាវដ៏ស្រស់ស្អាត Tuan Ngoc ក៏ចងចាំជានិច្ចនូវនារីឡាវរូបនេះ ដែលរាំជាមួយគាត់ ហើយបទចម្រៀង "នារីវៀងចន្ទន៍" ត្រូវបាននិពន្ធតាំងពីពេលនោះមក។ លោក  Tuan Ngoc បានចែករំលែកថែម ទៀតថា៖

ពេលខ្ញុំវិលត្រឡប់មកវៀតណាមវិញខ្ញុំបានសួរបងស្រីជនជាតិឡាវ  ម្នាក់ឈ្មោះ Namphon Keomaly ដែលច្រៀងជាមួយខ្ញុំនៅក្នុងវីដេអូ ចម្រៀង "នារីវៀងចន្ទន៍" ។ ខ្ញុំក៏បានសួរបងស្រីរូបនេះឃ្លាមួយចំនួនជាភាសាឡាវ និយាយយ៉ាងដូចម្តេច ឧទាហរណ៍គឺ៖ «បងនឹកអូន» និយាយយ៉ាងមេច?ឬ «ស្រីស្អាត» និយាយដូចម្តេចដែរ? នៅពេលនោះបងស្រី Namphon ក៏បាន ណែនាំឱ្យខ្ញុំបញ្ចេញសំឡេងជាភាសាឡាវ ដូច្នេះហើយនៅក្នុងបទចម្រៀង ទើបតែមានពាក្យចំនួនជាភាសាឡាវដូចជា  sabaidee sabaidee ឬ Aihacnonglailai – nong hac ai bo?...ដោយសារនារីឡាវរូបនោះបានធ្វើឲ្យ ខ្ញុំមានអារម្មណ៍បំផុសគំនិតដើម្បីនិពន្ធបានបទចម្រៀងនេះតែម្តង»។

វីដេអូចម្រៀង  «នារីវៀងចន្ទន៍» - ការធ្វើដំណើរមានលក្ខណៈសិល្បៈ - ảnh 3នារី  Xanita Savengxok -  បវរកញ្ញារងទី២ នៅពិធីប្រកួតបវរកញ្ញាពិភពលោករបស់ឡាវឆ្នាំ ២០១៩ (Miss World Laos 2019) 

ចាប់ពីពេលនិពន្ធ និងចាក់ភ្លេងសម្រាប់បទចម្រៀងនេះ លោក Tuan Ngoc ត្រូវចំណាយពេលកន្លះឆ្នាំនិងអនុវត្តការថតវីដេអូចម្រៀង "នារីវៀងចន្ទន៍" រហូតទល់មកពេលនេះក៏ចំណាយអស់រយៈពេលជាងមួយឆ្នាំហើយ។ ក្រៅពីនេះ Tuan Ngoc ក៏មានបំណងចង់ឲ្យ MV នេះមិនត្រឹមតែបង្ហាញពី       មនោសញ្ចេតនារបស់ខ្លួនចំពោះប្រទេសឡាវប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយ អំពីវិស័យទេសចរណ៍របស់ខេត្ត Quang Ninh ទៀតផង។ ទន្ទឹមនឹងនេះដែរ នៅក្នុង MV នេះ Tuan Ngoc ក៏បានអញ្ជើញនារី  Xanita Savengxok -  បវរកញ្ញារងទី២ នៅពិធីប្រកួតបវរកញ្ញាពិភពលោករបស់ឡាវឆ្នាំ ២០១៩ (Miss World Laos 2019)។ នារីរូបនេះក៏ជានិស្សិតឡាវម្នាក់ ដែលកំពុងសិក្សានៅ ប្រទេសវៀតណាមជាតួឯកក្នុងវីដេអូនេះ។ អ្នកសម្តែងបទចំរៀងនេះ ជាមួយ Tuan Ngoc ក៏ជាមិត្តរួមថ្នាក់ជនជាតិឡាវជាមួយបងស្រី Namphon Keomaly ដែលបច្ចុប្បន្នកំពុងធ្វើការក្នុងប្រតិភូសំដែងសិល្បៈឡាវ។ តួឯកដែលសម្តែង នៅក្នុង MV "នារីវៀងចន្ទន៍" នារី Xanita Savengxok បានចែករំលែកថា៖

Tuan Ngoc បានទាក់ទងមកនាងខ្ញុំ ដើម្បីចង់អោយនាងខ្ញុំក្លាយទៅ ជាតួឯកសម្តែងនៅក្នុង MV នារីវៀងចន្ទន៍ ហើយនាងខ្ញុំក៏សប្បាយចិត្ត ណាស់ដែលមានឱកាសបានសំដែងក្នុង MV នេះ។ នាងខ្ញុំមិនធ្លាប់ចូលតួឯក ក្នុងវីដេអូណាមួយឡើយ ហេតុដូច្នេះ នាងខ្ញុំបានមើលវីដេអូឃ្លីបជាច្រើនអំពី ការសម្តែងនិងការណែនាំរបស់បងៗទាំងនេះដើម្បីខិតខំប្រឹងប្រែសំដែងឲ្យបានល្អបំផុតផងដែរ។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានចូលរួមក្នុង MV នេះ ពីព្រោះនេះគឺជាបទចម្រៀងអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីរឡាវ - វៀតណាម។ នៅពេលថត MV នេះ នាងខ្ញុំក៏មានអារម្មណ៍យ៉ាងច្បាស់អំពី មនោសញ្ចេតនារបស់មនុស្សគ្រប់ៗរូបដែលផ្តល់ជូនចំពោះនាងខ្ញុំ វាហាក់ ដូចជាយើងទាំងអស់គ្នាជាគ្រួសារមួយតែម្តង»។

ជាមួយនឹង MV "នារីវៀងចន្ទន៍" ដែលបានចេញផ្សាយនៅខែធ្នូឆ្នាំ ២០២០ នេះ លោក Tuan Ngoc មានបំណងចង់បង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះ មិត្តភ័ក្តិឡាវ ប្រទេសឡាវ ក៏ដូចជារបស់យុវជនវ័យក្មេងគ្រប់ជំនាន់វៀតណាម ចង់ផ្ញើរជូនទៅកាន់ប្រទេសឡាវនូវសារមួយអំពីចំណងសាមគ្គីភាព សុខសន្តិ ភាពដ៏ល្អប្រពៃនៃប្រទេសទាំងពីរ។ នៅពេលអនាគត អ្នកចម្រៀងជាប្រុស រូបនេះនិងជាតន្រ្តីករវ័យក្មេងនេះនៅតែមានគោលបំណងចង់វិលត្រឡប់ទៅ កាន់ប្រទេសឡាវឲ្យបានជាច្រើនដងទៀត ដើម្បីស្វែងយល់កាន់តែ ច្បាស់ លាស់ អំពី ប្រជាជននិងប្រទេសឡាវ ហើយថែមទាំងអាច និពន្ធបទចម្រៀង និង MV កោត សរសើរប្រទេសឡាវដ៏ស្រស់ស្អាតឆើតឆាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ