វៀតណាម - គោលដៅដំបូងនៅក្នុងផែនការជ្រៀតចូលទីផ្សារអាស៊ាននៃឧស្សា ហកម្មហ្គេមទូរស័ព្ទរបស់ឥណ្ឌូនេស៊ី

(VOVWORLD) - ហើយដើម្បីឱ្យ Lokapala ឈានទៅដល់តំបន់អាស៊ីអាគ្នេយ៍ ក្រុមអ្នករចនាហ្គេមនៃ Anantarupa Studios បានគួបផ្សំភាពស្រដៀងគ្នាខាងវប្បធម៌រវាងប្រទេសអាស៊ាននានាតាមរបៀបសមស្របបំផុត។
វៀតណាម - គោលដៅដំបូងនៅក្នុងផែនការជ្រៀតចូលទីផ្សារអាស៊ាននៃឧស្សា ហកម្មហ្គេមទូរស័ព្ទរបស់ឥណ្ឌូនេស៊ី  - ảnh 1រូបភាពក្រាហ្វិកនៃហ្គេម Lokapala។

ហ្គេម MOBA (Multiplayer Online Battle Area) ទទួលបានការពេញនិយមកាន់តែខ្លាំងឡើងនៅបណ្តាប្រទេសអាស៊ី ជាពិសេសទីផ្សារអាស៊ីអាគ្នេយ៍។ ចំណែកទីផ្សារនៃហ្គេម MOBA នៅប្រទេសដែលមានចំនួនប្រជាជនច្រើនដូចជាឥណ្ឌូនេស៊ី និងវៀតណាម គឺជាគោលដៅរបស់អ្នកផលិតហ្គេមជាច្រើន។ វាក៏ជាទីផ្សារដំបូងដែលក្រុមហ៊ុន Anantrupa Studios ឆ្ពោះទៅរកនៅពេលចេញផ្សាយហ្គេម MOBA ដោយមានឈ្មោះថា “Lokapala” ដែលជាហ្គេមទូរស័ព្ទសម្រាប់តំបន់អាស៊ីអាគ្នេយ៍។

“Lokapala គឺជាគម្រោងហ្គេមដែលរចនាឡើងប្រកបដោយអត្តសញ្ញាណវប្បធម៌ឥណ្ឌូនេស៊ី រួមផ្សំជាមួយនឹងភាពស្រដៀងគ្នាខាងវប្បធម៌រវាងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។ វៀតណាមជាប្រទេសដំបូងគេក្នុងផែនការអភិវឌ្ឍន៍របស់យើងដើម្បីឈានទៅដល់បណ្ដាប្រទេសក្នុងតំបន់”។

នេះគឺជាការចែករំលែករបស់លោក Ivan Chen ស្ថាបនិក នាយកប្រតិបត្តិក្រុមហ៊ុន Anantrupa Studios ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង Anantrupa Studios (ឥណ្ឌូនេស៊ី) និងក្រុមហ៊ុន VTC Intecom (វៀតណាម) ដែលបានធ្វើឡើងនៅស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅទីក្រុងហាណូយ (KBRI) នាពេលថ្មីៗនេះ។ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើកនេះ Ananturupa Studios នឹងតាមរយៈក្រុមហ៊ុន VTC Intecom ចេញផ្សាយហ្គេមទូរស័ព្ទ "Lokapala" នៅទីផ្សារវៀតណាមក្នុងខែមេសា ឆ្នាំ ២០២៣។

Lokapala - ផលិតផលហ្គេមរបស់ Anantrupa Studios ត្រូវបានបង្កើតឡើងក្នុងទម្រង់ហ្គេម MOBA ៥v៥ ដែលផ្ដោតសំខាន់លើយុទ្ធវិធីនិងស្មារតីក្រុម។ Lokapala ត្រូវបានបំផុសគំនិតពីព្រះអាទិទេពអាណាព្យាបាលនៃចក្រវាឡដែលបានឆ្លាក់នៅលើជញ្ជាំងជុំវិញប្រាសាទពុទ្ធសាសនា Borobudur នៅ Magelang តំបន់ Jawa ភាគកណ្ដាល ប្រទេស
ឥណ្ឌូនេស៊ី។ ដើម្បីឱ្យសមស្របនឹងចំណង់ចំណូលចិត្តរបស់អ្នកលេង ក្រុមអ្នករចនារបស់ Ananturupa បានកសាងនិងកែលម្អតួអង្គឱ្យសមស្របនឹងបរិបទបច្ចុប្បន្ន។ ចំនួនមនុស្ស ៣,៦ លាននាក់ដែលទាញយកនិងលេងហ្គេម Lokapala នៅប្រទេសឥណ្ឌូនេស៊ី បានបង្ហាញពីជោគជ័យនៃហ្គេមនេះ។ ហើយដើម្បីឱ្យ Lokapala ឈានទៅដល់តំបន់អាស៊ីអាគ្នេយ៍ ក្រុមអ្នករចនាហ្គេមនៃ Anantarupa Studios បានគួបផ្សំភាពស្រដៀងគ្នាខាងវប្បធម៌រវាងប្រទេសអាស៊ាននានាតាមរបៀបសមស្របបំផុត។

“នៅពេលដែលយើងអភិវឌ្ឍន៍ហ្គេម Lokapala នេះ យើងបានគិតគូរពីភាពស្រដៀងគ្នាខាងវប្បធម៌នៃតំបន់អាស៊ីអាគ្នេយ៍អស់រយៈពេលជាយូរមកហើយ។ ដូច្នេះហើយ ហ្គេមរបស់យើងនឹងសមស្របសម្រាប់ទីផ្សារឥណ្ឌូនេស៊ី វៀតណាម និងប្រទេសដទៃទៀតក្នុងតំបន់។ យើងសង្ឃឹមថា ហ្គេមនេះនឹងក្លាយជា “បញ្ជីមុខម្ហូប” ដ៏ល្អអំពីវប្បធម៌វៀតណាម ក៏ដូចជាប្រទេសដទៃទៀត។ នោះក៏ជាពាក្យស្លោករបស់យើងដែរ៖ ជំរុញវប្បធម៌”។

វៀតណាម - គោលដៅដំបូងនៅក្នុងផែនការជ្រៀតចូលទីផ្សារអាស៊ាននៃឧស្សា ហកម្មហ្គេមទូរស័ព្ទរបស់ឥណ្ឌូនេស៊ី  - ảnh 2តំណាង Ananturupa Studios និងតំណាង VTC Intecom ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ (រូបថត៖ ស្ថានទូតឥណ្ឌូនេស៊ី)

ដើម្បីឱ្យ Lokapala ឈានមុខគេនៅទីផ្សារវៀតណាម Ananturupa Studios បានជ្រើសរើសក្រុមហ៊ុន VTC Intecom ជាសហអ្នកបោះពុម្ព។ VTC Intecom ជាអ្នក
ចែកចាយ និងបោះពុម្ភហ្គេមកម្សាន្តអនឡាញសម្រាប់ឧបករណ៍ចល័តនិងកុំព្យូទ័រនៅវៀតណាមដូចជា៖ Audition, Au2, Cross Fire, FIFA Online ជាដើម។ កាលពីឆ្នាំ ២០១៤ VTC Intecom បានបោះពុម្ភហ្គេម Audition នៅទីផ្សារឥណ្ឌូនេស៊ីហើយ ហ្គេមនេះនៅតែដំណើរការបានល្អរហូតមកដល់ពេលបច្ចុប្បន្ន។ ដូច្នេះផែនការសហប្រតិបត្តិការនេះនឹងក្លាយជាឱកាសសម្រាប់Ananturupa ជ្រៀតចូលទីផ្សារវៀតណាម។ លោក Tran Phuong Huy នាយកប្រតិបត្តិ VTC Intecom បានឲ្យដឹងថា៖

“វៀតណាមតែងតែស្ថិតនៅក្នុងបញ្ជីទីផ្សារកំពូលទាំង ១០ ដែលមានការទាញយកហ្គេមទូរស័ព្ទច្រើនជាងគេអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ការវិនិយោគ និងការបោះពុម្ភហ្គេមទូរស័ព្ទនៅទីផ្សារពិភពលោកក៏ដូចជានៅវៀតណាមទាមទារឲ្យមានការវិនិយោគដ៏យូរអង្វែង និងការសន្យារួមដំណើររបស់ក្រុមហ៊ុនបោះពុម្ភ។ យើងមានសេចក្តីសោមនស្សរីករាយនៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ី។ យើងចង់សហការមិនត្រឹមតែជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ីតែមួយប៉ុណ្ណោះទេ ថែមទាំងជាមួយក្រុមហ៊ុនជាច្រើនទៀតនៅប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី ឬប្រទេសផ្សេងទៀតក្នុងតំបន់”។

ហ្គេម Lokapala កំណែ BETA (កំណែសាកពិសោធន៍មុនពេលបង្ហាញកំណែផ្លូវការ) នឹងត្រូវបានបង្ហាញនៅវៀតណាមក្នុងខែមេសា ឆ្នាំ ២០២៣។ VTC Intecom និង Anantarupa បានដាក់ចេញគោលដៅទទួលបានអ្នកលេង Lokapala ចំនួន ៣ លាននាក់នៅទីផ្សារវៀតណាមនៅចុងឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ