(VOVWORLD)-វៀតណាមនិងកម្ពុជាមានខ្សែព្រំដែនរួមប្រវែងជាង១១០០គីឡូមែត្រ ឆ្លង កាត់ខេត្តចំនួន៩របស់កម្ពុជា និងខេត្តចំនួន១០របស់វៀតណាម។ដូច្នេះ ការងារព្រំ ដែនជានិច្ចកាលទទួលបានការយកចិត្តទុកដាក់ជាច្រើនពីបក្ស រដ្ឋនៃប្រទេសទាំងពីរ។ក្នុង រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមនិងកម្ពុជាបានមានសកម្មភាពជាក់ស្ដែងជាច្រើន
វៀតណាមនិងកម្ពុជាមានខ្សែព្រំដែនរួមប្រវែងជាង១១០០គីឡូមែត្រ ឆ្លងកាត់ខេត្តចំនួន៩របស់កម្ពុជា និងខេត្តចំនួន១០របស់វៀតណាម។ដូច្នេះ ការងារព្រំដែនជានិច្ចកាលទទួលបានការយកចិត្តទុកដាក់ជាច្រើនពីបក្ស រដ្ឋនៃប្រទេសទាំងពីរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមនិងកម្ពុជាបានមានសកម្មភាពជាក់ស្ដែងជាច្រើន សំដៅបង្កើនចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការកសាងខ្សែព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព និងដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព
|
បន្ទាប់ពីពេលដណ្ដើមបានឯករាជ្យ វៀតណាមនិងកម្ពុជាបានដំណើការដោះស្រាយបញ្ហាព្រំដែនយ៉ាងឆាប់ៗ ។ ឆ្នាំ ១៩៨៣ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុសញ្ញាព្រំដែន។ ពីនោះមក ដោយមានការខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល តំបន់ និងប្រជាជននៃប្រទេសទាំងពីរ ការងារកំណត់ខ័ណ្ឌសីម៉ាព្រំដែនរវាងវៀតណាម-កម្ពុជា បានសម្រេចជាសារវ័ន្ត។ បណ្ឌិត Nguyen Thanh Van អគ្គនិពន្ធនាយកទស្សនាវដ្តីស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ សង្គមសាស្ត្រវៀតណាម បានអោយដឹងថា៖
“ ប្រទេសទាំងពីរបានសម្រេចការងារចំនួន៨៤%ហើយ រួមទាំងការកំណត់បង្គោលព្រំដែន៣១២/ ៣៧១។ ប្រការសំខាន់គឺបានសម្រេចការងារកំណត់និងកសាងបង្គោលព្រំដែនចំនួន១០ នៅច្រកទ្វារព្រំដែន១០រវាងប្រទេសទាំងពីរ។ ស្ដីអំពីការការខ័ណ្ឌសីម៉ា ភាគីទាំងពីរបានសម្រេចការងារខ័ណ្ឌសីម៉ាបាន៩៣០គីឡូម៉ែត្រ លើផ្លូវខ្សែព្រំដែនសរុបចំនួន១១៣៧គីឡូម៉ែត្រ។”
ចំពោះបញ្ហានៅសេសសល់ ក្នុងរយៈពេលកន្លងទៅ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម -កម្ពុជា បាននាំចេញយុទ្ធសាស្ត្រជាក់ស្ដែង ដើម្បីដោះស្រាយការងារដោយឆាប់រហ័ស។ បណ្ឌិត Nguyen Thanh Van បានអោយដឹងថែមទៀតថា៖
“ នាពេលថ្មីៗនេះ នាខែវិច្ឆិកាឆ្នាំ២០១៦ ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ ត្រីកោណអភិវឌ្ឍន៍វៀត ណាម-ឡាវ-កម្ពុជា នៅទីក្រុងសៀមរាបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន បានចុះហត្ថលេខាលើសំបុត្ររួមមួយ ផ្ញើជូនប្រធានាធិបតីបារាំង ដើម្បីស្នើអោយភាគីបារាំងចាត់តាំងអ្នកជំនាញការបច្ចេកទេសអំពីផែនទីជួយឧបត្ថម្ភគណៈកម្មាធិការចម្រុះខ័ណ្ឌសីម៉ា បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ខ្ញុំចាត់ទុកថា៖នេះជាការផ្តើមគំនិតរបស់ប្រទេសទាំងពីរ ពីព្រោះជនបារាំងបានកសាងផែនទី Bonne ហើយនាបច្ចុប្បន្ន ប្រទេសទាំងពីរបានអញ្ជើញជនបារាំងមកគឺបរានុម័ត ស្មោះត្រង់ ដើម្បីពិគ្រោះយោបល់ ជួយអោយប្រទេសទាំងពីរសម្របសម្រួលនូវបញ្ហាមិនទាន់បានឯកភាព។”
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន |
ទន្ទឹមនឹងការជំរុញកំណត់ខ័ណ្ឌសីម៉ានោះ បណ្ដាសកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរពាណិជ្ជកម្មរវាងបណ្ដាតំបន់ព្រំដែននៃប្រទេសទាំងពីរក៏បានយកចិត្តទុកដាក់ជាច្រើនដែរ។ នាពេលថ្មីៗនេះ នាខែមេសាឆ្នាំ ២០១៧ ស្ពាន Long Binh - ជ្រៃធំ បានសម្ពោធន៍ដាក់អោយដំណើការ ដោយបានវិនិយោគទឹកប្រាក់ចំនួន៣៨លានដុល្លារអាមេរិក ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន។ ប្រការនេះបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គមរវាងប្រជាជននៃប្រទេសទាំងពីរ។ លោក លី សុខភ នៅខេត្តកណ្ដាល ប្រទេសកម្ពុជា បានអោយដឹងថា៖
“ខ្ញុំត្រូវធ្វើដំណើចេញចូលព្រំដែនវៀតណាម កម្ពុជា ជាង១០លើកជារៀងរាល់ថ្ងៃ ដើម្បីលក់ដូរកសិផល។មុននេះ ខ្ញុំជិះសាឡាងគឺចំណាយពេលវេលានិងលុយ ច្រើនណាស់ ហើយត្រូវពឹងផ្អែកលើអាកាសធាតុ។ឥឡូវនេះមានស្ពានហើយ ជួយ ឲ្យការធ្វើដំណើងាយស្រួលណាស់។“
រួមជាមួយការកាត់បន្ថយចំងាយអំពីភូមិសាស្ត្រ ចំងាយខាងស្មារតីរវាងប្រជាជននៃប្រទេសទាំងពីរក៏បាន រឹតបន្តឹងជាច្រើន តាមរយៈរូបសណ្ឋានចងមេត្រីភាពរវាងបណ្ដាតំបន់ព្រំដែន។ រហូតមកដល់ពេលនេះ ខ្សែព្រំដែនវៀតណាម-កម្ពុជាមានប៉ុស្តិចំនួន១៤ និងទីប្រជុំជនចំនួន៣៦ នៃប្រទេសទាំងពីរបានចងមេត្រីភាព។វាយតំលៃអំពីរូបសណ្ឋាននេះ ឧត្តមសេនីយ៍ត្រី Le Thai Ngoc អនុប្រធានបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានអោយដឹងថា៖
“ ការចងមេត្រីភាពនេះ រវាងទីប្រជុំជន ភូមិក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ រួមជាមួយការរៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជាការផ្តើមគំនិតល្អអស្ចារ្យ ដើម្បីប្រជាជនរួមគ្នាថែរក្សាខ្សែព្រំដែន បង្គោលព្រំដែន ការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅភូមិឃុំ តំបន់ព្រំដែន។”
ការកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រួមគ្នាអផិវឌ្ឍន៍ នេះជាលក្ខណះសម្រេចដើម្បីទំនាក់ទំនងវៀតណាម -កម្ពុជាកាន់តែអភិវឌ្ឍន៍ក្នុងអនាគត។ ជាងនោះទៅទៀត ប្រការនេះក៏រួមចំណែករក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ពិសេសគឺចំពោះតំបន់អាស៊ានផងដែរ៕