វៀតណាម-កម្ពុជា៖បង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម

(VOV)_ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រ
តិបត្តិការលើគ្រប់វិស័យ រវាងវៀតណាម និងកម្ពុជា បានមានការបោះជំហានយ៉ាង
ខ្លាំងក្លា។ ទំនាក់ទំនងទាំងនេះ ដែលត្រូវបានពូនជ្រុំ ពីជំនាន់១ទៅជំនាន់១ និង​កំ
ពុងបាន​អភិវឌ្ឍន៍លើគ្រប់វិស័យទាំងខាង៖​ នយោបាយ ​សេដ្ឋកិច្ច វប្បធម៏ ​អប់រំ…​
។ល។​ ក្នុងនោះ ទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម​​មាន​​ជំហានលោត​ផ្លោះ​
និង​ជាកក្តា១ក្នុងចំណោមកក្តា​សំខាន់ ​ដែលរួម​ចំណែក​កសាងទំនាក់ទំនងរវាង
ប្រទេសជិតខាងទាំង២​ប្រកបដោយមិត្តភាព ប្រពៃណី ​កិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យ ចីរភាព យូរអង្វែង​។

វៀតណាម-កម្ពុជា៖បង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម - ảnh 1
វៀតណាម-កម្ពុជា៖បង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម

          វៀតណាម និងកម្ពុជា ជាប្រទេស ២ មានលក្ខខ័ណ្ឌធម្មជាតិងាយ​ស្រួល ​។ 
ដំណាក់កាលនាបច្ចុប្បនគឺជា​ដំណាក់កាល ​“មាស” ​ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិ
ការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ​នេះគឺជាសេចក្ដី​សន្និដ្ឋានរបស់ លោក Vu Thinh
Cuong ទីប្រឹក្សារពាណិជ្ជកម្ម​ នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​វៀតណាម ប្រចាំនៅកម្ពុ
ជា នៅ​ពេលនិយាយអំពី សក្ដានុភាព​សហប្រតិបត្តិ​ការរវាងប្រទេសទាំងពីរ៖​

          “វៀតណាមនិងកម្ពុជាមានទីតាំងភូមិសាស្ត្រងាយស្រួល ជាមួយខ្សែរព្រំដែន
គោករួម​ មាន​ប្រវែង ជាង ១ ១០០ គីឡូមែត្រ ឆ្លងកាត់ខេត្តចំនួន ១០ របស់វៀត
ណាម ​និង ខេត្ត​ ចំនួន ៩ របស់កម្ពុជា។ ទន្ទឹមនឹងនោះ ទំនៀបទំលាប់​របស់ប្រ
ជាជននៃ​ប្រទេសទាំងពីរ​ក៏មានចំណុចស្រដៀង​គ្នា តម្រូវការ​ប្រើប្រាស់​ទំនិញ
របស់​កម្ពុជាធំធេង ហើយ​តម្រូវ​ការ​អំពីគុណភាព និងបច្ចេកវិទ្យាមិនសូវខ្ពស់
​ សមស្របទៅនឹង​សមត្ថភាពផលិតកម្ម​របស់វៀតណាម។ ”

          ទន្ទឹមនឹងបណ្ដាផលប្រយោជន៍ងាយស្រួល អំពីលក្ខខ័ណ្ឌធម្មជាតិ ទំនាក់
ទងសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ នៅទទួលបានការយកចិត្ត
ទុកដាក់​ជាពិសេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ។​ ក្នុង​ជំនួប
​​ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងឡាយ ភាគីទាំងពីរ សុទ្ធតែអះអាងនូវសារសំខាន់នៃ
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្យាបន្តបើកទូលាយ និងលើក
កំពស់កិច្ច​សហប្រតិបត្តិការ អោយសមស្រប ​ទៅនឹងគោលបំណង ​និងសក្ដានុ​
ភាព​ដ៏ធំធេងរបស់ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ​បានឯកភាព
​ ប្តេជ្ញា​ នាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន ប្រាំពាន់លានដុល្លាអាមេរិក
 ក្នុងឆ្នាំ ២០១៥។ លោក ងូនម៉េងតិច អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាន
អោយដឹងថា៖ ក្នុងដំណាក់​ក្នុងដំណាក់កាល ២០០១ -២០១១ ​តំលៃប្រាក់​ពា
ណិជ្ជកម្មទ្វេភាគី បានកើន​ជិត ១៧ ​ដង គឺពី ១៦៩ លាន ដុល្លាអាមេរិក ​ឡើងដល់ ២ពាន់ ៨៣០ លានដុល្លា​អាមេរិក ល្បឿនកំណើនជាមធ្យមគឺ​ ៣២,៥%…​។ 
បរិមាណភ្ញៀវទេសចរណ៍វៀតណាមមកដល់កម្ពុជា បានកើនឡើង​ជាបន្តបន្ទាប់
 និងឈរលំដាប់ថ្នាក់ទី១ក្នុងចំណោមប្រទេសមានភ្ញៀវទេសចរណ៍មកដល់កម្ពុជា
 ច្រើនបំផុត។ នាបច្ចុប្បន្ន មានក្រុមហ៊ុន សាខា និងការិយាល័យដំណាងរបស់
វៀតណាមចំនួន៦០០ បានចុះបញ្ជីធ្វើសកម្មភាពនៅកម្ពុជាដែរ។

“ ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ​
នាបច្ចុប្បន្ន មានអង្គភាពអាជីវកម្មកម្ពុជាជាច្រើន បានធ្វើដំណាងផ្តាច់មុខអោយ
​បណ្ដាក្រុមហ៊ុនរបស់វៀតណាម។ កិច្ចសហប្រតិបត្តិការនេះបានមកនូវផល​ប្រ
យោជន៍សំរាប់ភាគីនិមួយៗ។”​

ដើម្បីបង្កលក្ខណះងាយស្រួលបំផុតសំរាប់អង្គភាពអាជីវកម្មវៀតណាម ធ្វើ​សកម្ម
ភាព នៅកម្ពុជា ទេសាភិបាលធនាគារជាតិវៀតណាម Nguyen Van Binh បានអះ
អាងថា៖ ទន្ទឹមនឹងការដោះស្រាយបណ្ដាបញ្ហាអំពីបែបបទ គោលនយោបាយ 
ធនាគារជាតិវៀតណាម នឹងបន្តអនុញ្ញាត្តិអោយបណ្ដាធនាគារពាណិជ្ជកម្មវៀត
ណាម បើកសាខា ធ្វើសកម្មភាពនៅកម្ពុជា ដើម្បីជួយឧបត្ថម្ភ ទូទាត់ និងផ្តល់ទុន
អោយ​បណ្ដាអង្គភាពអាជិវកម្មនានាដែលវិនិយោគនៅទីនេះ៖​

“យុទ្ធសាស្ត្រនៃធនាគារជាតិវៀតណាមនៅកម្ពុជាគឺ ជំរុញ​ខ្លាំង បណ្ដា​អង្គការ
ឥណទាន បើកសាខានៅទីនេះ។ ​ទិសរបស់យើងគឺ​ក្រុមមួយ ​ធនាគារជួរមុខចំនួន ១០ របស់វៀតណាមបើកសាខារបស់ខ្លួននៅទីផ្សារកម្ពុជា។​ ”

បណ្ដាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ​នាពេលកន្លងទៅ ​បានរួមចំ
ណែកពូនជ្រុំ​ថែមទៀត​​ទំនាក់ទំនងដ៏ល្អប្រសើរវាងវៀតណាម-កម្ពុជា​ បន្តអភិវឌ្ឍន៍​ 
​ប្រកបដោយ ល្អប្រសើ​ តាមទឹស៖ អ្នកជិខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិ
បត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែង រួមចំណែកចូលក្នុងការអភិវឌ្ឍន៍ និង
ភាពសម្បូររុងរឿងរបស់ប្រទេសនិមួយៗ ៕  ​  

ប្រតិកម្មទៅវិញ

ផ្សេងៗ