(VOVwworrld)- ផ្សារណាត់ពាណិជ្ជកម្មអាស៊ានចិន CAEXPO គឺជាផ្សារណាត់១ក្នុង
ចំណោមផ្សារណាត់តាំងពិព័ណ៌ចម្បងទាំង១០របស់ចិន និងក្លាយទៅជាទីមកដល់
របស់អង្គភាពអាជីវកម្មចិន បណ្តាប្រទេស អាស៊ាន និងដៃគូក្រៅតំបន់ទៀតផង។ នៅក្នុងផ្សារណាត់នីមួយៗ គណៈប្រតិភូវៀតណាមសុទ្ធតែបាននាំមុខក្នុងចំណោម
ប្រទេសអាស៊ានអំពីបរិមាណអង្គភាពអាជី វកម្មចូលរួម និងផលិតផលតាំងពិព័រណ៌។
ផ្សារណាត់ពាណិជ្ជកម្មអាស៊ានចិនបានរៀបចំជាលើកដំបូងនាឆ្នាំ២០០៤។ឆ្លង
តាមរយៈ៩លើកក្នុងការចូលរួមផ្សារណាត់នេះ តម្លៃប្រាក់ពាណិជ្ជកម្មអាស៊ានចិន កើនឡើងយ៉ាងខ្លាំងក្លា ដោយកំណើនគិតជាមធ្យមទទួលបាន២២%ក្នុង១ឆ្នាំ។
ចំពោះ ផ្សារណាត់ CAEXPO លើកទី10-ឆ្នាំ2013 លោក Ma Tri Xien នាយករងមន្ទីរ
ពាណិជ្ជកម្ម Guǎngxī ឲ្យដឹងថា ចិនបានអំពាវនាវឲ្យអង្គភាពអាជីវកម្មរបស់ប្រទេស អាស៊ានទាំង១០ចូលរួមសំដៅឧទ្ទេសនាមអំពីសក្តានុភាពពាណិជ្ជកម្មរបស់បណ្តា
ប្រទេសអាស៊ានជាមួយចិន និងផ្ទុយទៅវិញ ។ ដើម្បីប្រារព្វឡើងប្រកប ដោយជោគ
ជ័យផ្សារណាត់លើកនេះ រដ្ឋាភិបាល Guǎngxī បានរៀបចំយ៉ាង ម៉ត់ចត់ដោយមាន
កម្មវិធីជាច្រើន។ លោក Ma Tri Xien មានប្រសាសន៌ថា៖
“នៅក្រៅផ្សារណាត់លើកទី១០នៅមានសន្និសីទសិក្ខាសាលា ជាច្រើន ដោយ
មានទិសស្លោកថា រួមគ្នាផ្សារភ្ជាប់ សហប្រតិបត្តិការដើម្បីផលប្រយោជន៌ រួម។ ដោយ
ហេតុនេះ យើងខ្ញុំបានយកចិត្តទុកដាក់ដល់ការជ្រើសរើសបណ្តាអង្គភាពអាជីវកម្មចូល
រួមផ្សារណាត់តាំងពិព័រណ៌ លើកកំពស់គុណភាពអាជីវកម្ម ដើម្បីនាំមកនូវឱកាសជា
ច្រើនទៀត”។
តាមលោក Hua Khai Tung ទីប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្ម (ស្ថានទូតចិនប្រចំា
នៅវៀតណាម) ថា៖ តាំងពីពេលចិនរៀបចំផ្សារណាត់អាស៊ានចិន និងវេទិការសេដ្ឋ
កិច្ចអាស៊ានចិននាឆ្នាំ២០០៤មក រដ្ឋាភិបាលវៀតណាមបានយកចិត្តរុកដាក់ចាត់តំ
ណាងអង្គភាពអាជីវកម្មជាច្រើនចូលរួម។ មានថ្នាក់ដឹកនាំច្រើនរូបរបស់វៀតណាម
ក៏បានអញ្ជើញមកទស្សនាផ្សារណាត់តាំងពិព័រណ៌នេះផងដែរ។ផ្សាណាត់ពាណិជ្ជ
កម្មអាស៊ាន ចិនបានបង្កើតឡើងទីធ្លាលេង១សម្រាប់អង្គភាពអាជីវកម្មរបស់ប្រទេស
ទាំងឡាយ។ជា ពិសេស ប្រជាជនចិនអាចទិញបានទំនិញវៀតណាមជាមួយតម្លៃ
សមស្រប។ លោក hua khai Tung និយាយថា៖
“ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយវៀតណាម
ជា ផ្នែកសំខាន់១ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ានជាមួយចិន។ វៀតណាមជាសមាជិកសំខាន់របស់អាស៊ាន។ យើងខ្ញុំមានគោលបំណងចង់
សហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាននិយាយរួមនិងជាមួយវៀត
ណាមនិយាយដោយឡែក”។
នៅបណ្តាផ្សារណាត់ អង្គភាពអាជីវកម្មវៀតណាម បាននាំយកមកតាំង
ពិព័រណ៌ រាល់ផលិតផលពិសេសដោយឡែករបស់ខ្លួនដូចជា គ្រឿងឈើ កៅស៊ូ
ម្ហូប អារហារជាដើម។ លោកស្រី Dao Viet Hoa អគ្គកុងស៊ុលរងទទួលបន្ទុក
ពាណិជ្ជ កម្មវៀតណាម (ស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Nan Ning)
ឲ្យដឹងថា៖
"ទំនិញនាំចេញរបស់វៀតណាមទៅកាន់ចិន ភាគច្រើនគឺកសិផល និងបណ្តាមហូបអារហារធ្វើពីផ្លែឈើត្រូពិច ដូចជាធូរ៉េន ទៀបបារំាងជាដើម។
ក្រៅពីនោះ ផលិតផលរបស់វៀតណាមមួយចំនួនទៀតដូចជា កាហ្វេ ស្បែក
ជើង ទទួលបានការនិយមចូលចិត្តពីប្រជាជនចិនផងដែរ"។
តាមរបាយការណ៌របស់បណ្តាអង្គភាពអាជីវកម្មវៀតណាមចូល រួមផ្សារ
ណាត់នេះនាឆ្នាំ២០១២ថា គុណភាពនិងបរិមាណទំនិញសុទ្ធតែកើនឡើង តម្លៃ
សរុប ពាណិជ្ជកម្មដែល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ វិនិយោគនៅផ្សារណាត់ទទួលបានជាង៩០លានដុល្លារអាមេរិក។
លោកអ្នកនាងជាទីមេត្រី! រាល់ការរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាម
នៅផ្សារណាត់ CAEXPO មិនត្រឹមតែជម្រុញប្រសិទ្ធភាពនៃទំនាក់ទំនង ពាណិជ្ជកម្ម
ទេ្វភាគីវៀតណាម ចិន ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជម្រុញ កិច្ចសហប្រតិបត្តិ
ការរវាងអាស៊ាននិងចិនកាន់តែអភិវឌ្ឍន៌ពីមួយថ្ងៃទៅមួយថ្ងៃទៀតផង៕