វៀតណាម-ឥណ្ឌូនេស៊ីសម្រេចបានគោលដៅទំហំពាណិជ្ជកម្ម ១០ ពាន់លានដុល្លាអាមេរិក

(VOVWORLD) - ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃខួបគម្រប់រយៈពេល៦៦ឆ្នាំនៃការបង្កើត ទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌូនេស៊ី។ ទោះបីជាក្នុងស្ថានភាពកូវីដ-១៩ដ៏ស្មុគស្មាញក៏ដោយ ប៉ុន្តែប្រទេសទាំងពីរនៅតែមានកិច្ចសហប្រតិបត្តិការ ជាក់ស្ដែងលើវិស័យជាច្រើន ជាពិសេសគឺការរីកចម្រើនយ៉ាងខ្លាំងក្លានៃទំនាក់ ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី។ លេចធ្លោបំផុតគឺ ក្នុងឆ្នាំ២០២១នេះ វៀត ណាមនិងឥណ្ឌូនេស៊ី សម្រេចបានគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើង ដល់ ១០ពាន់លានដុល្លាអាមេរិកហើយ។

លោកប្រធានហូជីមិញនិងលោកប្រធានាធិបតី Soekarno គឺជាមនុស្ស ដំបូងគេដែលបានចាក់គ្រឹះលើទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូនេស៊ី។ ឆ្លងកាត់រយៈពេល៦៦ឆ្នាំកន្លងមក ទំនាក់ទំនងដ៏ល្អប្រសើរនោះ កាន់តែស៊ីជម្រៅ ហើយគ្របដណ្ដប់លើវិស័យជាច្រើនតាំងពីនយោបាយ សន្តិ សុខរហូតដល់សេដ្ឋកិច្ចពាណិជ្ជកម្មនិងវប្បធម៌។ ក្នុងនោះ ទំនាក់ទំនងពាណិជ្ជ កម្ម ជាចំណុចភ្លឺមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ វៀត ណាមជាដៃគូសេដ្ឋកិច្ចធំទី៤របស់ឥណ្ឌូនេស៊ីក្នុងអាស៊ានហើយជាទីផ្សារនាំចេញធំទី៩របស់ឥណ្ឌូនេស៊ីលើពិភពលោក។
ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-ឥណ្ឌូនេស៊ីសម្រេចបាន ទឹកប្រាក់ចំនួន៨,២ ពាន់លានដុល្លាអាមេរិក ទាបជាងតួរលេខ ៩,១ ពាន់លាន ដុល្លាអាមេរិកនៃឆ្នាំ២០១៩ មុនពេលផ្ទុះជម្ងឹរាតត្បាតកូវីដ-១៩។ ប៉ុន្តែ គិតត្រឹមខែ វិច្ឆិកាឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់កម្រិត១០ពាន់លាន ដុល្លាអាមេរិកហើយ។ នេះពិតជាជំហានលោតផ្លោះមួយ បើប្រៀបធៀបនឹង ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០១០ ដែលត្រឹមតែ ៣,៤ពាន់លានដុល្លា អាមេរិកប៉ុណ្ណោះ។
វៀតណាម-ឥណ្ឌូនេស៊ីសម្រេចបានគោលដៅទំហំពាណិជ្ជកម្ម ១០ ពាន់លានដុល្លាអាមេរិក - ảnh 1ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាមលោក Denny Abdi ឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន VOV។ (រូបថត៖ VOV៥)
យោងតាមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាមលោក Denny Abdi ថា ដើម្បីឈានដល់គោលដៅ ១០ ពាន់លានដុល្លាអាមេរិក ប្រទេសទាំងពីរបាន សម្រេចជោគជ័យក្នុងការស្វែងរកវិស័យ ផ្នែកយុទ្ធសាស្ត្រនានា ដែលអាចបង្កើត ឡើងជំហានលោតផ្លោះ។
“តាមទស្សនៈរបស់ខ្ញុំ ដំបូងឡើយគឺវិស័យឧស្សាហកម្មនេសាទ កែច្នៃជល ផល។ យើងមានសក្ដានុពលសហប្រតិបត្តិការជាច្រើនក្នុងវិស័យនេះ ព្រោះទាំង ឥណ្ឌូនេស៊ីនិងវៀតណាម មានប្រភពធនធានសមុទ្រយ៉ាងច្រើនសម្បូរបែប។ វិស័យទី២ជាវិស័យសេដ្ឋកិច្ចឌីជីថល។ នៅពេលជម្ងឺកូវីដ-១៩ផ្ទុះឡើង មាន កាលានុវត្តភាពជាច្រើនសម្រាប់បណ្ដាកម្មវិធីលើផ្លាតហ្វមឌីជីថល។ ហើយ ផ្លាតហ្វមឌីជីថលគឺជាឧបករណ៍មួយដើម្បីឲ្យប្រទេសយើងទាំងពីរបង្កើនកិច្ច សហប្រតិបត្តិការផងដែរ។ វិស័យទី៣គឺវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឬ បានហៅថា “hitech”។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសយើងទាំងពីរ ក៏ចាំបាច់ត្រូវសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតដែលមានឧស្សាហកម្មរីក ចម្រើនផងដែរ”។
ឥណ្ឌូនេស៊ីនិងវៀតណាមជាប្រទេស ២ ដែលមានចំនួនប្រជាជនដ៏ធំក្នុង តំបន់។ ឥណ្ឌូនេស៊ីជាប់លំដាប់លេខ១ក្នុងអាស៊ាន ខណៈដែលវៀតណាមជាប់ លំដាប់ទី៣បន្ទាប់ពីហ្វីលីពីន។ លើសពីនេះទៅទៀត វៀតណាមនិងឥណ្ឌូនេស៊ី សុទ្ធតែមានអត្រាប្រជាជនវ័យក្មេងខ្ពស់ផងដែរ។ ប្រការនេះមានសារសំខាន់ ណាស់ ដោយសារតែអនាគតនៃទំនាក់ទំនងនិងការអភិវឌ្ឍនៃប្រទេសទាំងពីរគឺ ពឹងផ្អែកលើជំនាន់វ័យក្មេង។ រួមជាមួយគ្នានោះ យោងតាមលោកឯកអគ្គរដ្ឋទូត Denny Abdi ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរគួរតែត្រូវបានយកចិត្តទុកដាក់ ខ្ពស់ថែមទៀតអំពីគុណភាព មិនត្រឹមតែតាមរយៈទំនាក់ទំនងរវាងរដ្ឋាភិបាល ទាំងពីរប៉ុណ្ណោះទេ ថែមទាំងរវាងប្រជាជនជាមួយប្រជាជនទៀតផង។
“ឥណ្ឌូនេស៊ីនិងវៀតណាមមានជើងហោះហើរត្រង់រវាងហាណូយ-ហ្សាកាតា ទីក្រុងហូជីមិញ-ហ្សាកាតា ឬទីក្រុងហូជីមិញ - Denpasar (បាលី)។ ដោយសារតែកូវីដ-១៩ ជើងហោះហើរទាំងនេះត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ ប៉ុន្តែប្រការសំខាន់គឺ យើងមានការតភ្ជាប់គ្នាហើយ។ នេះគឺជាទម្រង់ស្នូល ដើម្បី ឥណ្ឌូនេស៊ីនិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ “People to people” (ប្រជាជនដល់ប្រជាជន)។ ប្រការនោះ បានបង្ហាញឲ្យឃើញថា ចំណងមិត្តភាព រវាងប្រទេសទាំងពីរបន្តរីក ចម្រើនក្លាយទៅជាទំនាក់ទំនងដើម្បីផលប្រយោជន៍ររបស់គ្នាទៅវិញទៅមក  នៅទាំងបច្ចុប្បន្នផងនិងអនាគតផង”។
ជាសមាជិកដ៏សកម្មរបស់អាស៊ាន វៀតណាមនិងឥណ្ឌូនេស៊ីសុទ្ធតែមាន តួនាទីដ៏សំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយ និងសន្តិភាពនៅតំបន់អាស៊ី អាគ្នេយ៍។ និយាយអំពីបញ្ហានេះ លោកឯកអគ្គរដ្ឋទូត Denny Abdi បានចែករំលែកថា៖
“យើងដឹងថា នៅពេលដែលអាស៊ានចេញសេចក្ដីសម្រេចណាមួយ គឺសុទ្ធតែ ផ្អែកលើគោលការណ៍កុងសង់ស៊ីស។ នោះគឺជាភាពឯកឆន្ទលើទស្សនៈនិង សកម្មភាពចំពោះបញ្ហាទាំងអស់។ ឥណ្ឌូនេស៊ីនិងវៀតណាមច្រើនតែចែករំលែក ទស្សនៈដូចគ្នា ដូចជាក្នុងបញ្ហាមីយ៉ាន់ម៉ា។ ប៉ុន្តែ ប្រទេសផ្សេងៗ អាច មានទស្សនៈផ្សេងដែរ។ ដូច្នេះ ជាមួយនឹងតួនាទីនិងឋានៈរបស់ខ្លួន ឥណ្ឌូនេស៊ី និងវៀតណាមចាំបាច់ត្រូវលើកកំពស់ការទាក់ទងប្រាស្រ័យជាមួយប្រទេសស មាជិកផ្សេងៗក្នុងអាស៊ាន ដើម្បីឲ្យអាស៊ានកាន់តែសាមគ្គីគ្នា ហើយមានទស្សនៈ ការសម្លឹងមើលស្រដៀងគ្នាក្នុងបញ្ហានានា”។
ដោយមានចំនួនប្រជាជនស្រូបយក៦០%នៃចំនួនប្រជាជនអាស៊ានសរុប ព្រមទាំងទំហំសេដ្ឋកិច្ចស្រូបយក៤៥%នៃទំហំសេដ្ឋកិច្ចតំបន់សរុបនោះ វៀត ណាមនិងឥណ្ឌូនេស៊ីកំពុងក្លាយទៅជាកម្លាំងជំរុញកំណើននៃតំបន់ក្រោយជម្ងឺ រាតត្បាត។ ដូច្នេះ ប្រទេសទាំងពីរត្រូវការបន្តពង្រីកសក្ដានុពល ប្រៀបខ្លាំងរបស់ ខ្លួន ផ្ដោតសំខាន់ទៅលើគោលនយោបាយថ្មីៗ ជំរុញកិច្ចសហប្រតិបត្តិការទ្វេ ភាគី ក៏ដូចជាបន្តពង្រីកតួនាទីរបស់ខ្លួននៅក្នុងតំបន់និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ