(VOVworld) - ស្ថិតនៅចំងាយពីរដ្ឋធានហាណូយ (ប្រទេសវៀតណាម) ជាងមួយ
ម៉ោងនិង៣០នាទីជិះយន្តហោះ Yangon អតីតរដ្ឋធានីរបស់មីយ៉ាន់ម៉ា ល្បីឈ្មោះដោយ
វត្ត Shwedagon កំពុងក្លាយទៅជាទីមកដល់គួរអោយចាប់អារម្មណ៍របស់ភ្ញៀវទេសចរ
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។
|
វត្ត Shwedagon, ទ្រព្យសម្បត្ដិរបស់ Yangon |
វត្ត Shwedagon ត្រូវបានកសាងឡើងពីសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី១០ នៅលើទី ទូលពិសិដ្ឋSinguttara។ ដោយមានផ្ទៃដីជាងប្រាំហ្មឺនម៉ែត្រក្រឡា សំណង់នេះរួមមាន
ប្រាសាទធំតូចចំនួន១ពាន់ស្ថិតនៅព័ទ្ធជុំវិញប្រាសាទមួយនៅកណ្ដាលដែលមានកំ
ពស់៩៨ម៉ែត្រ។ប្រាសាទស្ទើរតែទាំងអស់នេះត្រូវបានស្រោបមាស។ដោយឡែកប្រាសាទ
កណ្ដាលត្រូវបានស្រោបដោយសន្លឹកមាសស្ដើងចំនួន២០ពាន់សន្លឹកហើយ ត្រូវបានតុប
តែងដោយត្បូង ពេជ្រ ត្បូងទទឹម ជួងមាសជួងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ដង
ទង់មាសលើកំពូលប្រាសាទក៏ធ្វើដោយមាសទាំងស្រុងដែរដោយមានដាំពេជ្រមួយគ្រាប់
មានទំងន់៧៦ Carat(ស្មើនឹង១៥ក្រាម)។
Shwedagon មានច្រកទ្វារបួន នៅទិសទាំងបួន។ មកដល់ទីនេះ អ្នកណាក៏ត្រូវ
ដោះស្បែកជើង រៀបចំអោយស្អាតបាតសំលៀកបំពាក់របស់ខ្លួន មុនពេលចូលក្នុង
វត្ត។ ចំណាយពេលវេលាជាង១០នាទី លោកអ្នកនាងទើបឆ្លងកាត់បានទីធ្លាដើម្បី
ចូលដល់មជ្ឈមណ្ឌលរបស់វត្ត។
- អ្នកមគ្គុទេស៖ ប្រសិនបើអ្នកមើលទៅលើកំពូលប្រាសាទ នឹងឃើញគ្រាប់ពេជ្រ
ត្បូង ដែលបានដាំនៅខាងលើ។
- ភ្ញៀវទេសចរ៖ Oh! Wow! ខ្ញុំឃើញមាសច្រើនណាស់!
- អ្នកកមគ្គុទេស៖ ចារ នេះជាផ្នែកដែលបានស្រោបដោយសន្លឹកមាស។ នៅ
ខាងលើនេះមានគ្រាប់ពេជ្រធំមួយ មានទម្ងន់ ៧៦carat។!
- ភ្ញៀវទេសចរ ១៖ ខ្ញុំមានគោលបំណងថា៖ម្តាយខ្ញុំអាចមើលបានប្រការនេះ។
ស្អាតណាស់!
- ភ្ញៀវទេសចរ ២៖ ស្អាតអស្ចារ្យ ! ទោះបីជាមានពពកក្តី ប៉ុន្តែប្រាសាទស្រប
មាសនេះនៅធ្វើអោយខ្ញុំស្រវាំងភ្នែក!
ក្នុងពេលដែលភ្ញៀវទេសចរកំពុងកើតសរសើរភាពស្រស់ស្អាតឆើតឆាយរបស់ Shwe
dagon នោះ ប្រជាជន Yangon នៅអង្គុយស្ងៀម គោរពលត់ជអ្គង់ ធ្វើពិធីបួងសួង
ចំពោះពុទ្ធបដិមាចំនួន៨អង្គ ដំណាងអោយថ្ងៃទាំង៧ក្នុងសប្ដាហ៍។ រីឯ ថ្ងៃពុធ មាន
ពុទ្ធបដិមាពីរអង្គ ដំណាងអោយពេលព្រឹក និងថ្ងៃរសៀល។ តាមទស្សនទានរបស់ប្រជាជនមីយ៉ាន់ម៉ា ស្រង់ទឹកអោយពុទ្ធបដិមានេះនឹងនាំមកនូវភ័ពសំណាងសំ
រាប់ខ្លួន។ កញ្ញា Hoang Minh Huong ភ្ញៀវទេសចរវៀតណាមមួយរូប បានចែករំលែកថា៖
“ សម្លេងជួងក្នុងវត្តបានធ្វើអោយនាងខ្ញុំ ជ្រះថ្លា ទិដ្ឋភាពដ៏សុខសាន្តត្រាណ។ដើរ
ហត់ យើងអាចសម្រាក់នៅជើងប្រាសាទ។ ប្រជាជនមីយ៉ាន់ម៉ាស្និទ្ធស្នាលនិងរួស
រាយរាក់ទាក់ណាស់។ គេបានអញ្ជើញខ្ញុំមកផឹកតែជាមួយគ្រួសារគេ ក្នុងពេលសំរាក
នៅ Shwedagon, ខ្ញុំមានអារម្មណ៍ថាមនុស្សបានខិតជិតគ្នា ឆ្ពោះទៅប្រការល្អ។”
Shwedagon ត្រូវបានបញ្ជាំងដោយពន្លឺផ្សេងៗ ធ្វើអោយលេចឡើងរូបរាងប្រាសាទ
មាស។ ភាពស្រស់ស្អាតរបស់ Shwedagon និងភាពស្និទ្ធិស្នាល ស្មោះត្រង់របស់ប្រជា
ជននៅទីនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អ ហើយសង្ឃឹមថានឹងបាន
ត្រឡប់មកវិញក្នុងរយៈពេលឆាប់ៗនេះ៕