(VOVWORLD) -នាដើមខែធ្នូកន្លងទៅ វេទិកាប្រជាធិបតេយ្យ Bali លើកទី 12 បានបើកនៅកោះទេសចរណ៍ Bali នៃប្រទេសឥណ្ឌូនេស៊ី។
វេទិកាប្រជាធិបតេយ្យ Bali 12 លើកត្រដែតនូវតួនាទីភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជន |
ដោយមានប្រធានបទ ខឿនប្រជាធិបតេយ្យ និងលក្ខណៈគ្របដណ្ដប់ (Democracy and Inclusivity) នោះវេទិកាប្រជាធិបតេយ្យ Bali (BDF) លើកទី ១២ បានសង្កត់ធ្ងន់ទៅលើការចូលរួមរបស់សមាសភាពនៃសង្គមទាំងមូល ទៅក្នុងការកសាងខឿនប្រជាធិបតេយ្យ។
វេទិកា Bali ឆ្នាំ ២០១៩ ទាក់ទាញបានការចូលរួមរបស់ប្រទេសចំនួន ៩០ និងអង្គការអន្តរជាតិជាច្រើន។ ថ្លែងអបអរសាទរ អំពីអត្តន័យនៃវេទិកាលើកនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Netno Marsudi បានឲ្យដឹងថា៖ប្រជាធិបតេយ្យ គឺជាឧបករណ៍បង្កើតសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប។ ភាពជោគជ័យនៃខឿនប្រជាធិបតេយ្យបានពាក់ព័ន្ធយ៉ាងជិតស្និទ្ធិដល់កម្រិតគ្របដណ្ដប់ ហើយជាទីកន្លែង ដែលមន្សុសគ្រប់រូបសុទ្ធតែមានសិទ្ធិចូលរួមចំណែកដល់ដំណើរការប្រជាធិបតេយ្យ និងទទួលបានផលប្រយោជន៍ពីខឿនប្រជាធិបតេយ្យផងដែរ។
តាមលោករដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា មិនគប្បីមានការប្រកាន់ភេទ វប្បធម៌ ជាតិសាសន៍ ឬសាសនាចំពោះវណ្ណៈនានាដែលចូលរួមក្នុងដំណើរការស្ថាបនាខឿនប្រជាធិបតេយ្យឡើយ ជាពិសេសគឺត្រូវផ្ដោតសំខាន់លើការប្រគល់សិទ្ធិដល់នារី និងយុវជនជំនាន់ក្មេង។ ហេតុដូច្នេះហើយ នៅក្នុងវេទិកាលើកនេះ សម័យពិភាក្សាដោយមានប្រធានបទ ភាពជាអ្នកដឹកនាំរបស់ស្ត្រី លក្ខណៈគ្របដណ្ដប់ និងប្រទេសប្រជាធិបតេយ្យ បានផ្ដោតសំខាន់លើតួនាទីដ៏សំខាន់របស់ស្ត្រី គឺជាសរសរទ្រូងមួយនៃខឿនប្រជាធិបតេយ្យ។
វាគ្មិនចំនួន ៣ រូប ដែលបានចូលរួមសិក្ខាសាលានេះ គឺជារដ្ឋមន្ត្រីការបរទេសជាស្ត្រី មកពីឥណ្ឌូនេស៊ី អូស្ត្រាលី កេនយ៉ា ណាមមីបៀ និងថ្នាក់ដឹកនាំជាស្ត្រីជាច្រើនរូបទៀត បានចែករំលែករឿងរ៉ាវអំពីការចូលរួមរបស់ស្ត្រីលើវិស័យនយោបាយ ក្នុងការតាក់តែងគោលនយោបាយសាធារណៈ ដើម្បីសង្កត់ធ្ងន់លើតួនាទីជាអ្នកដឹកនាំរបស់ស្ត្រីក្នុងខឿនប្រជាធិបតេយ្យ ជាពិសេសគឺក្នុងរដ្ឋអំណាច។ លោកស្រី Monica Juma រដ្ឋមន្ត្រីការបរទេស កេនយ៉ាបានចែករំលែកថា៖
“នៅប្រទេសកេនយ៉ា ស្ត្រីបានចូលរួមលើគ្រប់វិស័យ ដែលក្នុងនោះ មានវិស័យ នយោបាយ។ ស្ត្រីកេនយ៉ាជាច្រើនរូបបានក្លាយទៅជាថ្នាក់ដឹកនាំ។ ខ្ញុំគិតថា នាបច្ចុប្បន្ននេះ ការចូលរួមរបស់ស្ត្រីគឺមានសារៈសំខាន់ណាស់។ ខ្ញុំមានបំណងចង់អំពាវនាវដល់ស្ត្រីថា ត្រូវក្លាហានជាង ដើម្បីទទួលភារកិច្ចដ៏សំខាន់ៗក្នុងសង្គម”។
ក្រៅពីស្ត្រីនោះ យុវជនក៏បានចូលរួមចំណែកដ៏សំខាន់ក្នុងខឿនប្រជាធិបតេយ្យផងដែរ។ ចាប់ពីឆ្នាំ ២០១៧ វេទិកាប្រជាធិបតេយ្យ Bali បានបង្កើតវេទិកាយុវជនប្រជាធិបតេយ្យ Bali (BDSC) ដោលមានគោលដៅផ្សព្វផ្សាយតម្លៃនៃប្រជាធិបតេយ្យដល់ជំនាន់យុវជន និងទទួលយកនូវទស្សនៈរបស់យុវជន អំពីខឿនប្រជាធិបតេយ្យ។
នាឆ្នាំ ២០១៩ វេទិកានិស្សិតប្រជាធិបតេយ្យ Bali លើកទី ៣ (BDSC ៣៣ ) ត្រូវបានរៀបចំឡើងដោយមានប្រធានបទ យុវជន និងលក្ខណៈគ្របដណ្ដប់នៃប្រជាធិបតេយ្យឌីជីថល។ ចូលរួម វេទិកានេះ កញ្ញា Nguyen Thi Ngoc Anh និស្សិតឆ្នាំ ទី៣ នៃដេប៉ាតឺម៉ង់អន្តរជាតិ នៃសកាលវិទ្យាល័យ ជាតិ ហាណូយ បានចែករំលែកថា៖
“ខ្ញុំពិតជាមានមោទនាភាពយ៉ាងក្រៃលេង ខណៈដែលបានចូលរួមវេទិកាប្រជាធិបតេយ្យ Bali នៅឥណ្ឌូនេស៊ី។ នៅក្នុងសម័យប្រជុំសម្រាប់និស្សិតនោះ ខ្ញុំបានចែករំលែកអំពីការតភ្ជាប់រវាងប្រធាធិបតេយ្យ និងប្រព័ន្ធបច្ចេកទេសឌីជីថលនៅវៀតណាម នឹងជះឥទ្ធិពលដល់យុវជនយ៉ាងដូចម្ដេច។ ទន្ទឹមនឹងនេះ ខ្ញុំបានសិក្សារៀនសូត្រចំណេះដឹង និងការចែកលែករបស់មិត្តភក្តិអន្តរជាតិអំពីការអនុវត្តន៍ខឿនប្រជាធិបតេយ្យលើវិស័យនានា”។
ចំណុចថ្មីនៅក្នុងវេទិកាប្រជាធិបតេយ្យ Bali លើកនេះ គឺជាសម័យពិភាក្សាសម្រាប់ធុរជន ដោយប្រធានបទ លក្ខណៈគ្របដណ្ដប់នៃសេដ្ឋកិច្ច ដែលផ្ដោតសំខាន់លើលក្ខណៈប្រជាធិបតេយ្យក្នុងសកម្មភាពធ្វើអាជីរកម្ម។
វេទិកាប្រធាធិបតេយ្យ Bali (BDF) គឺជាវេទិកាអន្តររដ្ឋាភិបាលប្រចាំឆ្នាំ ដែលបំផុសឡើងដោយរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូនេស៊ីកាលពីឆ្នាំ២០០៨។ ក្នុងរយៈពេល ១២ ឆ្នាំ កន្លងទៅ វេទិកានេះបានដើរតួនាទីដ៏ធំធេងក្នុងការស្ថបនាស្ថាបត្យកម្មប្រជាធិបតេយ្យនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់បណ្ដាប្រទេសក្នុងការចែកលែកបទពិសោធន៍ជាក់ស្ដែងក្នុងការគ្រប់គ្រងប្រទេសជាតិ លើកទឹកចិត្តសមភាព ការយោគយល់គ្នា និងគោរពគ្នាទៅវិញទៅមកផងដែរ៕