វិទ្យុសម្លេងវៀតណាមនិងវិទ្យុជាតិឡាវបង្កើនកិច្ចសហប្រតិបត្តិការដើម្បីឆ្ពោះទៅការផ្សាយសម្លេងទំនើប

(VOV)_ក្នុងសភាពការណ៍សាកលភាវូបនីយកម្មដ៏ខ្លាំងក្លានេះ ផ្ទាំងគំនូរអំពីផ្នែក​ផ្សព្វ
ផ្សាយកំពុងមានបំរែបំរួលពី១ថ្ងៃទៅ១ថ្ងៃ។ ទន្ទឹមនឹងនោះ បណ្ដាមធ្យោបាយផ្សព្វ
ផ្សាយក៏ត្រូវប្រឈមមុខនឹងការសាកល្បងជាច្រើនដែរ។ ដើម្បីកសាងបរិយា​កាស
ផ្សព្វផ្សាយសកម្ម អភិវឌ្ឍន៍ចីរភាព ផ្សាភ្ជាប់នៅក្នុងតំបន់និងអន្តរជាតិ វិទ្យុសម្លេង
វៀតណាមនិងវិទ្យុ​ជាតិឡាវបានជំរុញខ្លាំង​កិច្ចសហប្រតិបត្តិការថែម​ទៀត​ធ្វើសមា
ហរណកម្មទៅក្នុង​និន្នការផ្សព្វផ្សាយទំនើបៗ។

វិទ្យុសម្លេងវៀតណាមនិងវិទ្យុជាតិឡាវបង្កើនកិច្ចសហប្រតិបត្តិការដើម្បីឆ្ពោះទៅការផ្សាយសម្លេងទំនើប - ảnh 1
វិទ្យុសម្លេងវៀតណាមនិងវិទ្យុជាតិឡាវបង្កើនកិច្ចសហប្រតិបត្តិការដើម្បីឆ្ពោះទៅការផ្សាយសម្លេងទំនើប


          ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម
 (VOV) និងវិទ្យុជាតិឡាវ (​LNR) ទទួលបានសមិទ្ធិផលសកម្មជាច្រើន។ ​ជាប្រចាំ​ឆ្នាំ
 វិទ្យុទាំងពីរបានផ្លាស់ប្តូរបណ្ដាគណៈប្រតិភូ​ថ្នាក់ដឹកនាំ អ្នកយក​ព័ត៍មាន​ អ្នកបច្ចេក
ទេស…លៗ ទៅសិក្សារៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ទៅវិញ​ទៅមក។ តាមលោក
 Vorasack Pravong អគ្គនាយករងវិទ្យុជាតិឡាវថា៖ ​ភាគី​ទាំង២បានផ្លាស់ប្តូរជានិច្ច
នូវបណ្ដាឯកសារ កម្មវិធីផ្សាយសម្លេង បទសរសេរ …លៗ

          “ ក្រៅពីការឧទ្ទេសនាមអំពីបណ្ដាព័ត៍មាន អត្ថបទស្ដីពីទំនាក់ទំនងស​ហប្រ​តិ
បត្តិការរវាងប្រទេសទាំងពីរ យើងខ្ញុំនៅយកចិត្តទុកដាក់ដល់វិស័យទេស​ចរណ៍ វិនិ
យោគ  …លៗ។ ជាពិសេស តាមរយៈបណ្ដាកម្មវិធីនៃវិទ្យុជាតិឡាវ យើងខ្ញុំចង់ឧទ្ទេ
សនាមនិងមានបទ វិភាគដើម្បីវិនិយោគិនវៀតណាមយល់ដឹងច្បាស់ថែមទៀតអំពី
គោលនយោបាយរបស់បក្ស រដ្ឋ និងទឹកដី មនុស្សឡាវផងដែរ។”

          ផ្អែកទៅលើស្មារតីនៃការអនុវត្តបណ្ដាកិច្ចព្រមព្រៀងទ្វេភាគីប្រកបដោយ​ប្រ
សិទ្ធិភាពក្នុងវិស័យផ្សាយសម្លេងរវាងប្រទេសទាំង២ចាប់តាំងពីឆ្នាំ១៩៩០មក ​​ វិទ្យុសម្លេងវៀតណាមបានជួយឧបត្ថម្ភកសាងស្ថានីយ៍ផ្សាយសម្លេង FM និងស្ថានីយ៍
ផ្សាយសម្លេង ទូរទស្សន៍នៅខេត្តទាំងពីរភាគខាងជើង​ប្រទេសឡាវ។ ស្ដីពីទិសដៅ
សហប្រតិបត្តិការរវាង VOV និង LNR នាពេលខាង​មុខ​ អគ្គនាយករងវិទ្យុសម្លេង វៀតណាម លោក Vu Hai បានអោយដឹងថា៖

          “ នាពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ រៀបចំ
បណ្ដាក្រុមអ្នកយកព័ត៍មានទៅសរសេរស្ដីពីស្ថានភាពនៃប្រទេសទាំងពីរ។ ការ​
ផ្លាស់ប្តូរបណ្ដាកម្មវិធីនឹងបានអនុវត្តតាមរបៀបចែករំលែកសំណុំឯកសារ FPT។ 
ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏ចែករំលែកព័ត៍មានតាមរយៈបណ្ដាគេហទំព័ររបស់
​វិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិឡាវ ដើម្បីឧទ្ទេសនាមទៅដល់មហាជនវៀត
ណាមនិងឡាវ។”

          ទន្ទឹមនឹងការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីគោលនយោបាយរបស់បក្ស​
 រដ្ឋ បង្ហាញច្បាស់នូវបណ្ដាសមិទ្ធិផលនៃប្រទេសទាំងពីរលើគ្រប់វិស័យ ពីជីវភាពរស់នៅ នយោបាយសេដ្ឋកិច្ច សង្គម …លៗ។ តាមលោក Vorasack Pravong អគ្គ
នាយកវិទ្យុជាតិឡាវថា៖

          “ វៀតណាមនិងឡាវសុទ្ធតែជាសមាជិកក្នុងប្លុកអាស៊ាន និងនាចុងឆ្នាំ 
​២០១៥​នេះនឹងក្លាយទៅជាសហគមន៍រួម១។ ជាពិសេស នាឆ្នាំ ២០១៦ ឡាវ​
ទទួល​ដំណែងជាប្រធានអាស៊ាន។ឡាវមានគោលបំណងថា៖ ភាគីវៀតណាម
​ផ្លាស់ប្តូរបទពិសោធន៍និងសកម្មរួមសហការជាមួយភាគីឡាវជាងទៀត ដើម្បី
​រួមចំណែកចូលក្នុងជោគជ័យនៃឆ្នាំប្រធានអាស៊ាន២០១៦របស់ឡាវ។”

          លោកអ្នកនាងជាទីមេត្រី!

          បណ្ដារបៀបសហប្រតិបត្តិការជិតស្និទ្ធិ និងប្រកបដោយប្រសិទ្ធិភាពរវាង
វិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិឡាវ មិនគ្រាន់តែរួមចំណែកបង្កើនទំនាក់ទំ
នងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាមនិងឡាវនិ
យាយដោយឡែក ថែមទាំងរវាងបណ្ដាប្រទេសអាស៊ាននិយាយរួម ថែមទាំង
នាំផ្នែក​ផ្សាយសម្លេងនៃប្រទេសនិមួយៗកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ