(VOV World)_លើកកំពស់ចំណេះដឹងជំនាញធ្វើព័ត៍មាន បទសរសេរ បង្កើន
ការយល់ដឹងអំពីវប្បធម៌ នយោបាយ សង្គមរវាងអ្នកនិពន្ធ និងអ្នកយកព័ត៍មាន នៃ
វិទ្យុសម្លេងជាតិថៃ(NBT) និងវិទ្យុសម្លេងវៀតណាម(VOV) ជាខ្លឹមសារស្នូលក្នុងកម្ម
វិធីផ្លាស់ប្តូរកម្មាភិបាលរវាង VOV និង NBT ។ កម្មវិធីនេះត្រូវបានចាត់ទុកជាស្ពាន
ដែលជួយបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិង
ថៃ ក្នុងនោះមានអ្នកនិពន្ធនិងអ្នកយកព័ត៍មានរបស់ VOV និង NBT។
|
ពិធីចុះហត្ថលេខាលើអនុស្សារណះយោគយល់គ្នាស្ដីពីកិច្ចចសហប្រតិបត្តិការ(VOV) |
កម្មវិធីផ្លាស់ប្តូរអ្នកនិពន្ធនិងអ្នកយកព័ត៍មានរវាង VOV និង NBT បានអនុវត្ត
តាមកំណត់ហេតុអនុស្សារណះយោគយល់គ្នា (MOU) ដែលបានចុះហត្ថលេខាជា
ប្រចាំឆ្នាំរវាងនាយកដ្ឋានទំនាក់ទំនងមហាជនថៃ ( PRD)-ជាមួយ VOV។ តាមនោះ
ជាប្រចាំឆ្នាំ VOV និង PRD នឹងសហប្រតិបត្តិការជាមួយគ្នាលើវិស័យជាច្រើន ដូច
ជាការផ្លាស់ប្តូរបទសរសេរ ព័ត៍មាន រៀបចំការផ្លាស់ប្តូរកម្មាភិបាលនៃភាគីទាំងពីរ
ដែលក្នុងនោះមានការបណ្ដុះបណ្ដាលជំនាញសំរាប់អ្នកនិពន្ធនិងអ្នកយកព័ត៍មាន។
និងការងារនេះត្រូវបានប្រគល់អោយNBTរួមសហការជាមួយ VOV។ លោកស្រី
Pichaya Muang Nao នាយិកាវិទ្យុសម្លេងជាតិថៃ បានអោយដឹងថា៖
“ ភាគីវិទ្យុសម្លេងថៃសប្បាយរីករាយណាស់ ដោយបានទទួលកម្មាភិបាលនៃ
វិទ្យុសម្លេងវៀតណាម មកផ្លាស់ប្តូរបទពិសោធន៍។ យើងខ្ញុំបានណែនាំបណ្ដាមិត្តវៀត
ណាមទៅទស្សនាមជ្ឈមណ្ឌលព័ត៍មាននិងបច្ចេកទេស។ យើងខ្ញុំមានគោលបំណង
ថា៖ កម្មវិធីផ្លាស់ប្តូរអ្នកនិពន្ធ អ្នកយកព័ត៍មាននេះរវាងវិទ្យុទាំងពីរនឹងនាំមកនូវផល
ប្រយោជន៍សំរាប់ភាគីទាំងពីរ។”
ក្រៅពីមានបន្ថែមចំណេះដឹង លើកកំពស់លទ្ធភាពធ្វើព័ត៍មាន បទសរសេរ កម្ម
វិធីនេះបានជួយអ្នកនិពន្ធ អ្នកយកព័ត៍មានជូនព័ត៍មាន រូបភាព អំពីប្រទេសនិមួយចំ
ពោះមិត្តប្រកបដោយភាពត្រឹមត្រូវ។ លោកស្រី Pichaya Muang Nao បានអោយដឹង
ថែមទៀតថា៖
“ គោលដៅនៃកម្មវិធីនេះគឺបង្កើនចំណេះដឹងរវាងប្រជាជននៃប្រទេសទាំងពីរ
ជូនព័ត៍មានអំពីស្ថានភាពជាក់ស្ដែងដ៏ត្រឹមត្រូវ និងជំរុញខ្លាំងទំនាក់ទំនងនាពេល
អនាគត កសាងទំនាក់ទំនងដ៏ល្អប្រសើររវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន
ដើម្បីឆ្ពោះទៅការកសាងសហគមន៍រួមនាឆ្នាំ ២០១៥ ជួយឧបត្ថម្ភអ្នកនិពន្ធនិងអ្នក
យកព័ត៍មានយល់ដឹងបន្ថែមអំពីស្ថានភាពវប្បធម៌ សេដ្ឋកិច្ច នយោបាយ របស់ស
ហគមន៍ ពីនោះមានការផ្តើមគំនិតត្រឹមត្រូវជាង។”
លោក Racthani Nonprasert អ្នកយកព័ត៍មានរបស់ NBT ដែលបានអញ្ជើញមក
បំពេញការងារនៅ VOV នាខែកក្កដាកន្លងទៅបានអោយដឹងថា៖
“ ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែងដោយបានមក បំពេញការងារនៅវៀតណាម
ក្នុងរយៈពេល១ខែ ។ ខ្ញុំបានយកបទពិសោធន៍ ចំណេះដឹងនិងភាសាថៃ ជួយបណ្ដាមិត្តវៀតណាម។ភាគីវៀតណាមជួយឧបត្ថម្ភខ្ញុំច្រើនណាស់ ជួយខ្ញុំសម្របខ្លួនក្នុងជីវ
ភាពរស់នៅប្រចាំថ្ងៃនៅទីនេះ។ ខ្ញុំឃើញថាជនវៀតណាមមានទឹកចិត្តកក់ក្តៅចំពោះ
ភ្ញៀវ។”
តាមបងស្រី Nguyen Thi Yen អ្នកនិពន្ធរបស់កម្មវិធីផ្សាយជាភាសាថៃនៃវិទ្យុសម្លេងវៀតណាម ដែលបានចូលរួមកម្មវិធីនេះថា៖នេះគឺជាឱកាសដ៏អស្ចារ្យដើម្បីសិក្សារ លើកកំបស់ចំណេះដឹងអំពីភាសាថៃ ហើយបានស្វែងយល់របៀបធ្វើព័ត៍
មាន បទសរសេរ ក៏ដូចជាទាក់ទងជាមួយមិត្តថ្មីនានាៗ។
“ ខ្ញុំបាននិយាយភាសាថៃជាប្រចាំថ្ងៃ ជាមួយបណ្ដាមិត្តថៃ បានជាចំណេះដឹង
អំពីភាសាថៃរបស់ខ្ញុំបានកើនឡើងយ៉ាងខ្លាំង។ប្រសិនបើខ្ញុំមិនយល់ប្រការអ្វី មិត្ត
ជួយឧបត្ថម្ភយ៉ាងអស់ពីចិត្ត។ រយៈពេលបានរស់នៅនិងធ្វើសកម្មភាពនៅ NTB បាន
លៃទុកចំណាប់អារម្មណ៍ដ៏ល្អប្រសើរ។ ”
អាចនិយាយបានថា៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យនេះរវាង VOV និង NBT
រួមចំណែកមិនតិចតួចក្នុងការងារជាក់ស្ដែង ជួយឧបត្ថម្ភប្រជាជនវៀតណាមនិងថៃ
យល់ដឹងបន្ថែមអំពីគ្នាទោវិញទៅមក ។កម្មវិធីផ្សាយនេះបានជាកាណាល់សហប្រតិ
បតិ្តការណ៍រវាងប្រទេសទាំងពីរ ក្នុងការងារប្រហាក់ប្រហែលអំពីវប្បធម៌ បណ្ដាគោល
ដៅដែលបានដាក់ចេញដើម្បីឆ្ពោះទៅការកសាងសហគមន៍រួមអាស៊ាន នាឆ្នាំ ២០១៥៕