វិមានមិត្តភាពវៀតណាម-កម្ពុជា - និមិត្តរូបនៃចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ

(VOVWORLD) - វិមានមិត្តភាពវៀតណាម-កម្ពុជា គឺជាប្រព័ន្ធសំណង់ស្ថាបត្យកម្មត្រូវបាន សាងសង់ឡើងនៅតាមខេត្ត-ក្រុងជាច្រើននៃប្រទេសកម្ពុជា ដែលកកើតចេញពីបំណង ប្រាថ្នារបស់ប្រជាជនកម្ពុជា ដើម្បីចងចាំនូវគុណូបការៈរបស់វីរយុទ្ធជននៃប្រទេសទាំង ពីរដែលបានពលីជីវិតដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

វិមានមិត្តភាពវៀតណាម-កម្ពុជា - និមិត្តរូបនៃចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ - ảnh 1វិមានមិត្តភាពកម្ពុជា-វៀតណាមនៅរាជធានីភ្នំពេញ។
វិមានមិត្តភាពវៀតណាម-កម្ពុជា គឺជាសំណង់ប៉េតុង ដែលបានសាងសង់នៅចុង ទសវត្សរ៍ឆ្នាំ ១៩៨០ នៅក្នុងប្រទេសកម្ពុជា ដើម្បីរំលឹកដល់សម្ព័ន្ធភាពវៀតណាម-កម្ពុជា ក្រោយពីកងទ័ពប្រជាជនវៀតណាមឈានចូលកម្ពុជាដើម្បីជួយផ្តួលរំលំរបប ប្រល័យពូជសាសន៍ខ្មែរក្រហម។
វិមានមិត្តភាពនេះមានកំពស់ប្រហែល ១១ ម៉ែត្រ ដែលមានរូបយុទ្ធជនវៀតណាមនិងកម្ពុជា កាន់កាំភ្លើងដើម្បីការពារអ្នកម្ដាយកំពុង បីកូន។ ជាសំណង់ស្ថាបត្យកម្មដ៏ល្បីល្បាញបំផុត ដែលបង្ហាញពីចំណងមិត្តភាពរវាង ប្រទេសទាំងពីរ វៀតណាម-កម្ពុជា វិមានមិត្តភាពវៀតណាម-កម្ពុជា គឺជានិមិត្តរូបនៃ ចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាមនិងកម្ពុជា ព្រមទាំងបង្ហាញពីការដឹង គុណចំពោះយុទ្ធជនវៀតណាម ដែលបានបំពេញកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ជួយប្រជាជនកម្ពុជា ឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍ដែលបង្កឡើងដោយខ្មែរ ក្រហមនៅកម្ពុជា។
វិមានមិត្តភាពវៀតណាម-កម្ពុជា - និមិត្តរូបនៃចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ - ảnh 2ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញថ្លែងនៅពិធីសម្ពោធវិមានមិត្តភាពកម្ពុជា-វៀតណាម។ (រូបថត៖ VNA)

ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនា ភក្តី សាយ ឈុំ បានចែករំលែកថា បក្ស រដ្ឋ រណសិរ្សមាតុភូមិ និងប្រជាជនកម្ពុជា ដឹង គុណជានិច្ចចំពោះបក្ស រដ្ឋ រណសិរ្សមាតុភូមិ កងទ័ព និងប្រជាជនវៀតណាមជា បងប្អូន ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពី របបប្រល័យពូជសាសន៍ ហើយបានរួមចំណែក កសាងសន្តិភាពជូនកម្ពុជាផងដែរ៖

វិមានមិត្តភាពវៀតណាម-កម្ពុជា ចំនួន ២៣ ត្រូវបានសាងសង់ឡើង នៅតាម ខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា ដើម្បីរំលឹកដល់វីរយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្ត វៀតណាម និងកងទ័ពនៃរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វ ហេតុរំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងនាមជាមនុស្សម្នាក់ដែលចូលរួមដឹកនាំដោយផ្ទាល់នូវការអភិវឌ្ឍប្រព័ន្ធវិមានមិត្តភាពវៀត ណាម-កម្ពុជា លោក ញ៉ែម វ៉ាលី អនុប្រធានប្រចាំការនិងជាអគ្គលេខាធិការក្រុមប្រឹក្សា ជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានបំពេញការងាររបស់ខ្លួន ដោយ អាកប្បកិរិយារបស់មនុស្សម្នាក់ដែលតែងតែគោរព ហើយចង់បង្ហាញរឿងរ៉ាវប្រវត្តិ សាស្ត្រតាមរបៀបគួរឲ្យគោរពបំផុត៖
 ប្រជាជននៅតាមបណ្តាខេត្ត-ក្រុងរបស់កម្ពុជា សព្វថ្ងៃនេះមានអាស័យដ្ឋានមួយ ទៀត ដើម្បីនឹករលឹកដល់មនោសសញ្ចេតនាជាមួយយុទ្ធជនស្ម័គ្រចិត្តវៀតណាមមុន នេះ។ មនុស្សចាស់មានការរំភើបចិត្ត ខណៈពេលដែលមនុស្សក្មេងមានក្តីសោមនស្ស រីករាយ និងក្ដីសង្ឃឹមចំពោះអនាគតកាន់តែជិតស្និទ្ធរវាងកម្ពុជានិងវៀតណាម។
 ក្នុងឆ្នាំ២០២២ វិមានមិត្តភាពវៀតណាម-កម្ពុជាចំនួន៥ទៀត នឹងត្រូវបានសម្ពោធ ក្នុងឱកាសរំលឹកខួបលើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅតាមមូលដ្ឋាននានារបស់កម្ពុជារួមមាន៖ សៀមរាប ឧត្តរមានជ័យ ត្បូងឃ្មុំ កំពង់ស្ពឺ និងប៉ៃលិន។ រាល់សំណង់វិមានមិត្តភាពវៀតណាម-កម្ពុជាទាំងអស់ ត្រូវបានប្រជាជន កម្ពុជាកសាងនិងថែរក្សាដោយការគោរព ដោយសារនេះជាទីកន្លែងដែលជួយប្រជាជន កម្ពុជាសព្វថ្ងៃនេះ អាចសិក្សា និងស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រនៃប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ