វិហារ Istiqlal-និមិត្តសញ្ញារបស់ជនកាន់សាសនាឥស្លាមឥណ្ឌូនេស៊ី

          (VOV)_ឥណ្ឌូនេស៊ីជាំប្រទេសមានប្រជាជនកាន់សាសនាឥស្លាមច្រើនបំផុត
លើពិភពលោក ដូច្នេះ គ្មានអ្វីគួរអោយឆ្ងល់ឡើយថា៖ប្រទេសនេះមានវិហារឥស្លាម​តូច
និងធំជាង៦​សែន។ ក្នុងនោះមានវិហារធំបំផុតនៅអាស៊ីអាគ្នេយ៍ នៅទីក្រុង Jakatar
ជាមោទនភាពរបស់ប្រជាជនក្នុងតំបន់។ នេះគឺជាវិហារ Istiqlal ​(មានន័យ​ថាឯករាជ្យ)
។ ដោយមានអត្ថន័យប្រវត្តិសាស្ត្រ និងចំណុចស្ថាប័ត្យកម្មពិសេសដោយឡែក វិហារនេះ
មិនគ្រាន់តែជានិមិត្តរូបរបស់ប្រជាជនឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងមិន
អាចរំលោងរបស់ភ្ញៀវទេសចរទៀតផង។​

វិហារ Istiqlal-និមិត្តសញ្ញារបស់ជនកាន់សាសនាឥស្លាមឥណ្ឌូនេស៊ី - ảnh 1
វិហារ Istiqlal-និមិត្តសញ្ញារបស់ជនកាន់សាសនាឥស្លាមឥណ្ឌូនេស៊ី

ម៉ោង៤ព្រឹក សូរសម្លេងសូត្រមន្ត ត្រូវបានចេញផ្សាយពីឧបល័រផ្សាយ​សម្លេង នៅ
គ្រប់ទិសទី ក្នុងទូទាំងទីក្រុងJakarta។ នេះគឺជាវេលាដែលវិហារ Istiqlal បើកទ្វារទទួល
អ្នកកាន់សាសនាឥស្លាមមកពីគ្រប់ទិសទី។ ​នាពេលព្រឹកព្រលឹម មើលពីចម្ងាយ ដំបូល
វិហារ Istiqlal ត្រូវបានគ្រប់​ដណ្ដប់ដោយពន្លឺពណ៌លឿងស្អាតអស្ចារ្យ។ សាសនិកចំនួន
១០០នាក់​មានវត្តមានក្នុងវិហារដោយសម្លៀកបំពាក់សមរម្យ ក្បាលពាក់មួកSongkuk
 នារីស្លៀកសំលៀកបំពាក់ Mukena ។ Citra Darmatitisar រួមជាមួយប្តី និង​កូនប្រុស រស់
នៅភាគខាងត្បូងទីក្រុង Jakatar បានមកចូលរួមពិធីសួងសួងដើម​ដំបូង។​ លោកស្រី
 បានអោយដឹងថា៖

                    “ជារៀងរាល់ថ្ងៃ ខ្ញុំបួងសួងនៅវិហារតូចជិតផ្ទះខ្លួន។ ប៉ុន្តែ នាចុងសប្តាហ៍
 ក្នុងពេលខ្ញុំទំនេរ ខ្ញុំរួមជាមួយគ្រួសារទៅវិហារ Istiqlal ដើម្បីបួងសួង។ ខ្ញុំមានគោល
បំណងបួងសួងក្នុងបរិយាកាសស្ងៀមស្ងាត់នៅវិហារ Istiqlal ហើយជួបប្រាស្រ័យ ជា
មួយជនឥស្លាមផ្សេងៗទៀត។ ប្រការនេះជួយអោយ​កូនប្រុស​របស់ខ្ញុំដឹង បន្ថែមអំ
ពីសាសនារបស់ខ្លួន ហើយមានមោទភាពថា៖ខ្លួនគឺជាជនឥស្លាមមួយ រូប។”


វិហារ Istiqlal-និមិត្តសញ្ញារបស់ជនកាន់សាសនាឥស្លាមឥណ្ឌូនេស៊ី - ảnh 2
វិហារ Istiqlal-និមិត្តសញ្ញារបស់ជនកាន់សាសនាឥស្លាមឥណ្ឌូនេស៊ី

មហោសាលមានទ្រង់ទ្រាយទទួលជនកាន់សាសនាឥស្លាមចំនួន ២០០ ម៉ឹន នាក់
ដែលមានស្ថាប្យកម្មដ៏មូលធំដោយមានការតូបតែងជារូបភាពអឌ្ឍច័ន្ទ - គំរូរបស់
សាសនាឥស្លាម។ ប្រភេទដំបូលមូលនេះនឹងជួយឲ្យសម្លេងបួងសួង លាន់រំពងថែមទៀត។

ប្រសិនបើ មិត្តទៅទស្សនានៅវិហារឥស្លាម Istiqlal មគ្គទេសក៍មួយរូបនឹង ជួយមិត្តស្គាល់
របៀប​ពិធីបួងសួងពីការងារត្រៀមរៀបចំដល់ការអនុវត្ត។ លោក Agung Setiawan មគ្គ
ទេសក៍មួយរូបកំពុងឧទ្ទេសនាមអំពីវិហារនេះ​សំរាប់ ភ្ញៀវទេសចរនៅជាន់ទី ២ របស់សំ
ណង់សាងសង់៖

          “វិហារនេះមានកំពស់៥ជាន់ ជានិមិត្តរូបឲ្យគោលការណ៍​ចំនួន៥របស់ជនអ៊ីស្លាម
ដោយជឿជាក់ ទៅលើព្រះ ក្នុងមួយថ្ងៃគឺបួងសួង៥ដង អនុវត្តល្អខែតមម្ហូប Ramadan
ជាចុងក្រោយគឺធ្វើ ធម្មយាត្រាទៅដល់តំបន់ដីពិសិដ្ឋ។ បានសាងសង់លើផ្ទៃដីជាង
៩,៣២ហិកតា ពីឆ្នាំ១៩៥១ ប៉ុន្តែដោយសារវិបត្តិសេដ្ឋកិច្ចនិងនយោបាយក្នុងប្រទេស
រហូតដល់ឆ្នាំ១៩៧៨ វិហាទើបបាន ដាក់ឲ្យដំណើរការជាផ្លូវការ។​ការសាងវិហារនេះគឺ
សម្តែងនូវការគោរពនិងដឹងគុណចំពោះជន អ៊ីស្លាម ដែលបានពលីជីវិតនៅសមរភូមិ
ដណ្តើមឯករាជ្យសម្រាប់ប្រទេសឥណ្ឌូនេស៊ី។ ​”

          ទោះបីជា ស្ថាបត្យករ Frederich Sibala កាន់គ្រិះសាសនា​ក្តី ប៉ុន្តែការរចនារបស់
លោកនៅគោរពតាមលក្ខណៈរួមនៃវិហារអ៊ីស្លាមមានប៉មមួយ ដែលអ្នកធ្វើធមយាត្រា
បាន ឆ្ពោះទៅប៉មនោះដើម្បីឧទិសកុសល។

          ក្នុងមួយថ្ងៃ វិហារត្រូវទទួលភ្ញៀវទេសចរពី៥០០ដល់១០០០នាក់មកទស្សនា។ ភ្ញៀវ
 ទេសចរស្លៀកពាក់សមរម្ស។ អ្នកណាក៏ចាប់អារម្មណ៍ សូម្បីតែអ្នកពុំកាន់សាសនា ដូច
ជា លោកស្រី Cansu Kaba ជនជាតិ អង់គ្លេស ក៏មានអារម្មដូច្នេះដែរ៖

          “ខ្ញុំបានបញ្ជូន​វិហារនេះទៅក្នុងបញ្ជីឈ្មោះកន្លែងត្រូវទស្សនា។​ហើយ Istiqlal ជាការ
បោះជំហានដំបូងក្នុងដំណើរទស្សនកិច្ច Jakarta របស់ខ្ញុំ។​ខ្ញុំចូលចិត្តស្ថាបត្យកម្មរបស់វិ
ហារ នេះនិងបានឃើញផ្ទាល់ជនអ៊ីស្លាមឧទ្ទិសកុសលតាមរយៈការអត្ថាធិប្បាយរបស់អ្នក
មគ្គទេស”។        

          ប្រជាជនឥណ្ឌូនេស៊ីជាង៨៦%ជាជនអ៊ីស្លាម។​មួយថ្ងៃពួកគេ បួងសួងតាមម៉ោង
កំណត់ ដូចជា ម៉ោង៤និង៣០ព្រឹកព្រលឹម ម៉ោង១២រសៀល ម៉ោង៣និង៣០នាទីល្ងាច
 ម៉ោង៦និង ម៉ោង៧យប់។ ជាពិសេសនៅក្នុងបណ្តាថ្ងៃមានពិធីបុណ្យធំៗ ឧបសក
 ឧបសិការឥណ្ឌូនេស៊ី បាននាំគ្នាហូមកវិហារ Istiqlal ដើម្បីសម្តែងជំនឿជាក់និងបួង
សួងសូមសេចក្តីសុខ។

          ដូច្នេះ ប្រសិនបើមកទស្សនឥណ្ឌូនេស៊ី សូមប្រិយមិត្តកុំរំលងកន្លែងទស្សនាទីកន្លែង
នេះសោះ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ