សេចក្ដីស្នេហាស្រុកកំណើតស្ដែងចេញពីសាលារៀនមួយនៅឡាវ

(VOVWORLD) -សាលារៀន Nguyen Du ជាសាលាមួយក្នុងចំណោមសាលាដើមដំបូងអនុវត្តរូបសណ្ឋានបង្រៀនភាសាចំនួន២នៅប្រទេសឡាវហើយក៏ជាសាលាមួយក្នុងចំណោម ១០សាលាមានអត្រាសិស្សានុសិស្សពូកែ និងដណ្ដើមបានរង្វាន់ថ្នាក់ជាតិច្រើនជាងគេនៅ ឡាវ។ នៅទីនេះ ប្អូនៗមិនគ្រាន់តែបានរៀនភាសាវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានរៀនមុខវិជ្ជាផ្សេងៗដោយភាសាវៀតណាមទៀតផង។ 

សាលារៀន Nguyen Du ជាសាលាមួយក្នុងចំណោមសាលាដើមដំបូងអនុវត្តរូបសណ្ឋានបង្រៀនភាសាចំនួន២នៅប្រទេសឡាវ ហើយក៏ជាសាលាមួយក្នុងចំណោម១០សាលាមានអត្រាសិស្សានុសិស្សពូកែ និងដណ្ដើមបានរង្វាន់ថ្នាក់ជាតិច្រើនជាងគេនៅឡាវ។ នៅទីនេះ ប្អូនៗមិនគ្រាន់តែបានរៀនភាសាវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានរៀនមុខវិជ្ជាផ្សេងៗដោយភាសាវៀតណាមទៀតផង។ 

សេចក្ដីស្នេហាស្រុកកំណើតស្ដែងចេញពីសាលារៀនមួយនៅឡាវ - ảnh 1សាលារៀន Nguyen Du  

បណ្ដាសូរសម្លេងនៃបទចម្រៀងស្ដីអំពីលោកអ៊ំហូ ដែលបានប្អូនៗកុមារនៅសាលារៀន Nguyen Du វៀងច័ន្ទ (ឡាវ) ចាប់ចិត្តច្រៀងជាខ្លាំង។ នៅសាលា ប្អូនៗបានរៀនភាសាវៀតណាម បានច្រៀងបទចម្រៀងជាភាសាវៀតណាម និងចូលរួមសកម្មនៅខាងក្រៅសាលា និងការប្រឡងភាសាវៀតណាមនានាទៀតផង។

          “ លោកគ្រូ អ្នកគ្រូបង្រៀនល្អណាស់។ខ្ញុំបានឆាប់ចេះ។ ហើយលោកគ្រូ អ្នកគ្រូក៏បានយកចិត្តទុកដាក់ជាច្រើនចំពោះប្អូនៗដែរ។”

          “ ប្អូនចូលចិត្តរៀនភាសាវៀតណាមណាស់។ រឿនភាសាវៀតណាមងាយស្រួល សប្បាយរីករាយ និងមានផលប្រយោជន៍ជាច្រើន”

          សាលារៀន Nguyen Du ជាសាលាធំមួយនិងសំខាន់របស់សហគមន៍ជនវៀតណាមនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ មិនគ្រាន់តែជាទីកន្លែងបង្រៀនចំណេះដឹងប៉ុណ្ណោះទេ នេះក៏ជាទីបំប៉ន់សេចក្ដីស្នេហ៍ស្រុកកំណើតចំពោះប្អូនៗកុមារទៀតផង។ មុននេះរយៈពេល៥ឆ្នាំ សាលាមានតែថ្នាក់បថមសិក្សាប៉ុណ្ណោះ ប៉ុន្តែ ដោយមានតម្រូវការអំពីការរៀនភាសាវៀតណាម របស់កូនចៅអាណិកជនវៀតណាមនៅទីនេះ បានជាសាលាបើកបន្ថែមដល់ថ្នាក់ទី១២។ ក្នុងឆ្នាំសិក្សា 2016-2017 សាលាមានសិស្សចំនួន១៦០០នាក់ ដែលភាគច្រើនគឺកូនចៅអាណិកជនវៀតណាម ឬមានឪពុកឬម្តាយជាជនជាតិវៀតណាម។ ក្នុងថ្នាក់រៀនមួយមានមុខសញ្ញាសិស្សានុសិស្សខុសគ្នា បានជាកំរិតភាសាវៀតណាមរបស់ប្អូនៗក៏ខុសគ្នា។ នេះជាការលំបាកមួយ ក្នុងចំណោមការលំបាក សំរាប់គ្រូបង្រៀននៅសាលា។ អ្នកគ្រូ Tran Thi Bich Van បានអោយដឹងថា៖

          “ កូនសិស្សរបស់យើងខ្ញុំចូលចិត្តរៀនភាសាវៀតណាមណាស់ ចូលរួមបណ្ដាសកម្មភាពនៅខាងក្រៅសាលាជាភាសាវៀតណាម ប៉ុន្តែប្អូនៗមិនទាន់ចេះភាសាវៀតណាមខ្លាំងទេ។នេះជាបញ្ហាមួយដែលយើងខ្ញុំកំពុងជួបប្រទះ ហើយត្រូវគិតថាត្រូវធ្វើយ៉ាងម៉េចដើម្បីជួយអោយប្អូនៗឆាប់ចេះថែមទៀត។”

សេចក្ដីស្នេហាស្រុកកំណើតស្ដែងចេញពីសាលារៀនមួយនៅឡាវ - ảnh 2 សាលារៀន Nguyen Du 

នាបច្ចុប្បន្ន នៅសាលារៀន Nguyen Du ប្អូនៗបានរៀនភាសាវៀតណាមដូចជាភាសាបរទេសមួយ  រៀន ពី៤-៦ម៉ោង/សប្ដាហ៍។ ទន្ទឹមនឹងនោះ មានថ្នាក់រៀនចំនួន៣ បានបង្រៀនជាភាសាវៀតណាមផង និងភាសាឡាវផង។ អ្នកគ្រូ Supo Soong ជាជនឡាវមួយនាក់ដែលបានរស់នៅនិងធ្វើការនៅវៀតណាមច្រើនឆ្នាំហើយ។ ដោយមានកម្រាស់ស្នាដៃនិងបទពិសោធន៍បង្ហាត់បង្រៀនជាច្រើន នាបច្ចុប្បន្ន អ្នកគ្រូកំពុងបង្រៀនគណិតវិទ្យាសំរាប់ថ្នាក់រៀនចំនួន៣ជាពីរភាសា។អ្នកគ្រូបានអោយដឹងថា៖

          “ នាងខ្ញុំជាអ្នកគ្រូឡាវមួយនាក់ ស្រឡាញ់ជនវៀតណាម និងភាសាវៀតណាម។ខ្ញុំតែងតែសួរកូនសិស្សថា៖យល់ អ្វីដែលអ្នកគ្រូបង្រៀនទេ? បង្រៀនគណិតវិទ្យាពិបាកណាស់។ ខ្ញុំត្រូវយកសៀវភៅនៅវៀតណាម មកបកប្រែជាភាសាឡាវ ហើយយកទៅបង្រៀនអោយក្មួយៗ”

          ទោះបីជាជួបការលំបាកជាច្រើនក្នុងការងារគ្រប់គ្រងក៏ដោយ ប៉ុន្តែកម្មាភិបាល និងគ្រួបង្រៀនជាង ១០០ នាក់ជានិច្ចកាលខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីចិញ្ជឹមបីបាច់សេចក្ដីស្នេហារភាសាវៀតណាមចំពោះប្អូនៗ ជួយអោយប្ងូនៗកាន់តែស្រឡាញ់និងផ្សាភ្ជាប់ជាមួយប្រទេសវៀតណាម។ អ្នកគ្រូ Tran Thi Bich Van បានចែករំលែកថា៖

          “ ដំបូងបង្អស់ យើងខ្ញុំបានជួយឧបត្ថម្ភអំពីវីឌីអ៊ូ រូបភាព ក្នុងពេលបង្រៀនភាសាវៀតណាម។ តាមនោះ  ប្អូនៗយល់ដឹងបន្ថែមអំពីទឹកដី និងមនុស្សវៀតណាម។”

ក្នុងពិធីបើកឆ្នាំសិក្សាថ្មី២០១៦-២០១៧ កន្លងទៅ ភារៈធារីវៀតណាមប្រចាំនៅឡាវក៏បានប្រគល់ជូនអំណោយរបស់ភរិយានាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជូនចំពោះលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សសាលា រួមមាន៖កុំព្យួទ័រ សៀវភៅ ឧសករណ៍រៀនសូត្រ ដើម្បីគ្រូបង្រៀននិងប្អូនៗងាយស្រួលថែមទៀត ក្នុងការងារបង្ហាត់បង្រៀន និងសិក្សារៀនសូត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ