សមាគមថៃ - វៀតណាមនៅខេត្ត Nakhon Phanom - ទីបង្អែកនៃស្មារតីរបស់បងប្អូនប្រជាជនដើមកំណើតវៀតណាមនៅប្រទេសថៃ

(VOVWORLD) - ខេត្ត Nakhon Phanom មានទីតាំងស្ថិតនៅភាគឦសាននៃប្រទេសថៃដែលមានប្រជាជនថៃដើមកំណើតវៀតណាមរស់នៅច្រើនបំផុត។ សហគមន៍ប្រជាជនថៃដើមកំណើតវៀតណាមនៅខេត្ត Nakhon Phanom ដែលរស់នៅយ៉ាងចុះសម្រុងគ្នាហើយថែមទាំងជួយគ្នាទៅវិញទៅមក ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តទាំងមូល និងឆ្ពោះទៅរកការ  កសាងមាតុភូមិផងដែរ។
សមាគមថៃ - វៀតណាមនៅខេត្ត Nakhon Phanom - ទីបង្អែកនៃស្មារតីរបស់បងប្អូនប្រជាជនដើមកំណើតវៀតណាមនៅប្រទេសថៃ - ảnh 1សមាគមផ្តល់ជូនទឹកកំចាត់មេរោគចំនួន ៤០០០ លីត្រ

ដើម្បីទទួលបានលទ្ធផលនោះ ចាំបាច់ត្រូវនិយាយដល់ការចូលរួមចំណែករបស់សមាគមថៃ - វៀតណាមនៅខេត្ត Nakhon Phanom ក្នុង  តួនាទីជាទីបង្អែកនៃស្មារតីនិងតភ្ជាប់បងប្អូនប្រជាជនដើមកំណើតវៀតណាម នៅប្រទេសថៃ។

នៅលើវេទិកាក្នុងពិធីពិធីរំលឹកខួបលើកទី ៦០ នៃប៉មនាឡិកាវៀតណាមដែលប្រារព្ធធ្វើឡើងនៅខេត្ត Nakhon Phanom សមាជិកសមាគមក្នុងសំសៀក បំពាក់អាវផាយប្រពៃណី បានរួមគ្នាច្រៀងជាពួកនូវបទចំរៀងរបស់វៀតណាមនិងសំដែងរបាំប្រពៃណីវៀតណាមផងដែរ។ ក្រសែភ្នែករបស់មនុស្សគ្រប់គ្នាមានមោទនភាព និងអារម្មណ៍កក់ក្តៅនៅពេលដែលបានច្រៀងបទចម្រៀងអំពីស្រុកកំណើតរបស់ខ្លួន។ នេះជាវិធីថែរក្សាសម្រស់វប្បធម៌ជាតិ ដែលសមាជិកនៃសមាគមថៃ - វៀតណាមខេត្ត Nakhon Phanom រៀបចំឡើងនៅក្នុងគ្រប់ព្រឹត្តិការណ៍ ឬឱកាសសំខាន់ៗផ្សេងៗទៀតរបស់វៀតណាម ដូចជាទិវាបុណ្យឯករាជ្យជាតិខួបកំណើតលោកអុំហ៊ូ(ថ្ងៃទី ១៩ ខែឧសភា)។  លោក Vuong Van Chinh ទីប្រឹក្សាសមាគមបានមានប្រសាសន៍ថា៖

“ នៅក្នុងទិវាបុណ្យជាតិសំខាន់ៗៗ បងប្អូនបងស្រីក្នុងឈុតសំលៀក        បំពាក់អាវផាយប្រពៃណី បានធ្វើក្បួនដង្ហែ ច្រៀងចំរៀងវៀតណាម។ មនុស្សជំនាន់ក្រោយបានចូលរួមជជែកគ្នា និងអប់រំកូនចៅជំនាន់ក្រោយឱ្យមានមនសិការឆ្ពោះទៅស្រុកកំណើតរបស់ខ្លួន។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី បងប្អួននៅតែរក្សាបាននូវទំនៀមទម្លាប់របស់វៀតណាម ដូចជាវេចខ្ចប់នុះអន្សមនិងការរៀបចំថាសស្ពុកផ្លែឈើ ៥ មុខ។ សមាគមក៏រៀបចំបុណ្យតេតដើម្បីជូនពរដល់មនុស្សចាស់ជរាឲ្យមានអាយុយឿនយូរផងដែរ” ។

កត្តាមួយចំណោមកត្តា ដើម្បីថែរក្សាអត្តសញ្ញាណវប្បធម៌វៀតណាម គឺការបង្រៀនភាសាកំណើត - នេះជាការងារដែលសមាគមថៃ - វៀតណាមខេត្ត Nakhon Phanom  តែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្នុងគោល បំណងចង់អោយកូនចៅជំនាន់ក្រោយចេះភាសាវៀតណាម សមាគមតែងតែខិតខំប្រឹងប្រែងបើកថ្នាក់បង្រៀនភាសាវៀតណាម ដល់ក្មេងៗដែលមានអាយុពី ១០ ទៅ១៥ ឆ្នាំ ព្រមទាំងលើកទឹកចិត្តឲ្យឪពុកម្តាយនាំកូនៗទៅសាលារៀនផងដែរ។ ពីរពេលក្នុងមួយសប្តាហ៍ ដែលបង្រៀនដោយគ្រូជនជាតិថៃដើមកំណើតវៀតណាម។ លោក Tran Van Sau ប្រធានសមាគមថៃ - វៀតណាមនៃខេត្ត Nakhon Phanom  បានមានប្រសាសន៍ថា៖

«មានក្មេងៗជាច្រើនចូលចិត្តសិក្សារៀនសូត្រ ពីព្រោះពួកគេមានមិត្តភក្តិដែលចេះនិយាយភាសាវៀតណាមបានដែរ។ ថ្នាក់ទាំងអស់សុទ្ធតែឥតគិតថ្លៃហើយនៅពេលពួកគេមកទីនេះ នឹងត្រូវបានផ្តល់ជូនសៀវភៅនិងប៊ិចថែមទៀតផង។ យើងខ្ញុំរៀបចំកាដូជានំនិងស្ករគ្រាប់ ដើម្បីលើកទឹកចិត្តកុមារឱ្យចូលរួមក្នុងថ្នាក់»។

សមាគមថៃ - វៀតណាមនៅខេត្ត Nakhon Phanom - ទីបង្អែកនៃស្មារតីរបស់បងប្អូនប្រជាជនដើមកំណើតវៀតណាមនៅប្រទេសថៃ - ảnh 2 លោក Tran Van Sau ប្រធានសមាគមថៃ - វៀតណាមនៃខេត្ត Nakhon Phanom ជូនកាដូដល់ក្មេងៗដែលចូលរួមថ្នាក់រៀនភាសាវៀតណាម 

សមាគមថៃ - វៀតណាមខេត្ត Nakhon Phanom  ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០០៨។ ដំបូងឡើយ សមាគមមានសមាជិក ១០ នាក់ប៉ុណ្ណោះ ដែលជាជនដើមកំណើតវៀតណាមដែលបានមកតាំងទីលំនៅនៅប្រទេសថៃចាប់ពីឆ្នាំ ១៩៤៥ និងឆ្នាំ ១៩៤៦។ បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ១១ ឆ្នាំរហូតមកដល់ពេលនេះ សមាជិកភាពបានកើនឡើងរហូតដល់ ១.៦៤៣ នាក់។ មិនត្រឹមតែជាទីបង្អែកនៃស្មារតី ដែលជាកម្លែងផ្សារភ្ជាប់ជាមួយសហគមន៍ប្រជាជនដើមកំណើតវៀតណាម សមាគមថៃ-វៀតណាម ខេត្ត Nakhon Phanom ក៏បានរៀបចំសកម្មភាពមានអត្ថន័យ ដើម្បីឆ្ពោះទៅរកការកសាងមាតុប្រទេស ដូចជាក្នុងអំឡុងពេលទឹកជំនន់កាលពីខែតុលាកន្លងមក សមាគមថៃ - វៀតណាមនៅខេត្ត Nakhon Phanom បានបរិច្ចាគថវិកាជាទឹកប្រាក់ជាង ១ លានបាត (Baht) ដើម្បីជួយគាំទ្រដល់ប្រជាជននៅបណ្តាខេត្តនៃភាគកណ្ដាលវៀតណាម។ ដើម្បីចូលរួមកម្លាំងជាមួយប្រជាជនក្នុងការទប់ទល់នឹងជំងឺកូវីដ-១៩ ក្នុងប្រទេស សមាគមថៃ - វៀតណាមនៅខេត្ត Nakhon Phanom ក៏បានកៀងគរប្រមូលផ្តុំ បងប្អូនប្រជាជននៅក្នុងខេត្ត ដើម្បីបរិច្ចាគថវិកាចំនួន ២០ ម៉ឺនបាតផងដែរ។ លោក Tran Van Sau ប្រធានសមាគមថៃ - វៀតណាមប្រចាំនៅខេត្ត Nakhon Phanom បានឲ្យដឹងថា៖

«ក្រៅពីការផ្សព្វផ្សាយដល់បងប្អូនប្រជាជនក្នុងការអនុវត្តនូវវិធានការបង្ការជំងឺកូវីដ-១៩ តាមអនុសាសន៍របស់អាជ្ញាធរថៃ សមាគមក៏បានបង្កលក្ខណៈអំណោយផលនិងគាំទ្រដល់ពួកគេបំពេញបែបបទនៅមន្ទីរអន្តោប្រវេសន៍និងកៀងគរប្រមូលផ្តុំបងប្អូនប្រជាជននិងអាជ្ញាធរ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធានាឱ្យក្មេងៗអាចស្នាក់នៅឲ្យបានល្អផងដែរ»។

ដើម្បីជួយឧបត្ថម្ភខេត្ត Nakhon Phanom ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ សមាគមសមាគមថៃ - វៀតណាមប្រចាំនៅខេត្ត Nakhon Phanom បានប្រគល់ថ្នាំសំលាប់មេរោគចំនួន ៤០០០ លីត្រ ដែលមានតំលៃ ១៥០,០០០ បាតដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្ត ដើម្បីគាំទ្រដល់ការតំឡើងរបាំង ឧបករណ៍វាស់សីតុណ្ហាភាព ដែលបំពាក់នៅមន្ទីរអន្តោប្រវេសន៍ខេត្តផងដែរ។ វាយតំលៃការចូលរួមវិភាគទានរបស់សមាគមជនជាតិថៃដើមកំណើតវៀតណាម លោក Niwat Chiawiriyabunya អភិបាលក្រុង Nakhon Phanom បានមានប្រសាសន៍ថា៖

“ ខ្ញុំសូមថ្លែងអំណរគុណដល់សហគមន៍ជនជាតិថៃដើមកំណើតវៀតណាមដែលបានរួមដំណើរជាមួយប្រជាជនក្នុងតំបន់ ចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្ត Nakhon Phanom។ អាជ្ញាធរទីក្រុង Nakhon Phanom តែងតែអមដំណើរសហគមន៍ជនជាតិថៃដើមកំណើតវៀតណាមជានិច្ច”។

សកម្មភាពរបស់សមាគមថៃ - វៀតណាមប្រចាំនៅខេត្ត Nakhon Phanom បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រជាជន វៀតណាមនិងថៃ រួមទាំងជាទីបង្អែកនៃស្មារតីសម្រាប់សហគមន៍ជនជាតិថៃដើមកំណើតវៀតណាម មានអារម្មណ៍នឹងនរចិត្តសម្របខ្លួនជាមួយជីវភាពរស់នៅរបស់ប្រទេសម្ចាស់ផ្ទះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ