សមាគមន៍សហគ្រិនថៃ-វៀតណាម៖ ទីបង្អែកដ៏រឹងមាំរបស់សហគ្រាសវៀតណាមនៅថៃ

(VOVWORLD) - ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងថៃនិងវៀតណាមកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីសម្រេចបានសមិទ្ធផលនោះ ត្រូវនិយាយដល់ការរួមវិភាគទានរបស់សហគ្រិន ជាអាណិកជនវៀតណាមនៅថៃ។ សមាគមន៍ សហគ្រិនថៃ-វៀតណាម ដោយមាន តួនាទីជាទីបង្អែកដ៏រឹងមាំសម្រាប់សហគ្រាសវៀតណាមនៅថៃ បានធ្វើសកម្មភាព ប្រកបដោយអត្ថន័យជាក់ស្ដែង រួមចំណែកតភ្ជាប់សហគ្រាសនៃប្រទេសទាំងពីរ ហើយ ឆ្ពោះទៅសហគមន៍ផងដែរ។
សមាគមន៍សហគ្រិនថៃ-វៀតណាម៖ ទីបង្អែកដ៏រឹងមាំរបស់សហគ្រាសវៀតណាមនៅថៃ - ảnh 1សន្និសីទពន្លឿនពាណិជ្ជកម្មវៀតណាម-ថៃបើកទូលាយ។
ដោយបានបង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០០៩ នៅខេត្ត Udon Thani សមាគមន៍ សហគ្រិនថៃ-វៀតណាម ដោយមានសមាជិកចំនួនជាង៥០០នាក់នៅតាមខេត្តចំនួន ១២របស់ថៃ ដែលជាម្ចាស់អាជីវកម្មផលិតគ្រឿងបន្លាស់រថយន្ត ម៉ូតូ និងមុខទំនិញ ចាំបាច់។ ជារៀងរាល់ខែ លោក Truong Van Dong ម្ចាស់អាជីវកម្មលក់ កាដូអនុ ស្សាវរីយ៍នៅខេត្ត Udon Thani តែងតែជួបជុំជាមួយសមាជិកដទៃទៀតនៃសមាគមន៍ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការប្រតិបត្តិអាជីវកម្ម។ ក្នុងអំឡុងពេលមានជម្ងឺ រាតត្បាតកូវីដ-១៩ សមាគមន៍នៅតែថែរក្សាទំនាក់ទំនងរវាងសមាជិកតាមរយៈ កិច្ចប្រជុំជាប្រចាំតាមអនឡាញ។ លោក Truong Van Dong បានចែករំលែកថា៖
“ខ្ញុំបានចូលរួមសមាគមន៍ប្រហែល៤ឆ្នាំហើយ។ នាគ្រាដំបូង លោក Ho Van Lam - ប្រធានសមាគមន៍បានទូរស័ព្ទ ហើយអញ្ជើញខ្ញុំចូលរួម។ បងប្អូនយើងចូលរួម សមាគមន៍ដើម្បីរួមគ្នាធ្វើអាជីវកម្ម លក់ដូរទំនិញទៅកាន់វៀតណាម។ យើងច្រើនតែ និយាយអំពីការធ្វើយ៉ាងណាដើម្បីនាំចូលទំនិញវៀតណាមចូលមកថៃឲ្យបានច្រើនជាងទៀត។ ធ្វើយ៉ាងណាដើម្បីបងប្អូនសាមគ្គីគ្នាធ្វើអាជីវកម្ម ធ្វើឲ្យប្រទេសថៃនិងវៀតណាមកាន់ តែរីកចម្រើនថែមទៀត”។
សមាគមន៍សហគ្រិនថៃ-វៀតណាម៖ ទីបង្អែកដ៏រឹងមាំរបស់សហគ្រាសវៀតណាមនៅថៃ - ảnh 2លោក Ho Van Lam ប្រធាន សមាគមន៍សហគ្រិនថៃ-វៀតណាម។
សមាគមន៍ត្រូវបានបង្កើតតាមគោលការណ៍ស្ម័គ្រចិត្ត ស្វ័យភាពហិរញ្ញវត្ថុ គោរព តាមច្បាប់របស់ថៃនិងលក្ខត្តិកៈសមាគមន៍។ ក្នុងអំឡុងពេល១២ឆ្នាំប្រតិបត្តិការ សមាជិកសមាគមន៍ទាំងអស់ តែងតែខិតខំប្រឹងប្រែងចូលរួមសកម្មភាពជំរុញទំនាក់ ទំនងសេដ្ឋកិច្ចវៀតណាម-ថៃ ដើម្បីជួយប្រទេសទាំងពីររួមគ្នាចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់ សកល ហើយឆ្ពោះទៅទីផ្សារពោរពេញទៅដោយសក្ដានុពលផ្សេងៗទៀត។ ចែក រំលែកអំពីប្រតិបត្តិការរបស់សមាគមន៍នាពេលកន្លងមក លោក Ho Van Lam ប្រធាន សមាគមន៍សហគ្រិនថៃ-វៀតណាមឲ្យដឹងថា៖
“សមាគមន៍សហគ្រិនថៃ-វៀតណាមបានខិតខំប្រឹងប្រែងជំរុញការដោះដូរ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការរៀបចំសន្និសីទពន្លឿនពាណិជ្ជកម្មថៃ-វៀតណាម តភ្ជាប់សហគ្រាសរវាងប្រទេសទាំងពីរ។ តាមនោះ ឧទ្ទេសនាម ផ្សព្វផ្សាយ អំពីបរិយាកាសវិនិយោគ អាជីវកម្មរបស់វៀតណាម លើកទឹកចិត្តវិនិយោគិន សហ គ្រាសរបស់ថៃវិនិយោគចូលមកវៀតណាម ព្រមទាំងជំរុញការនាំចេញទំនិញរបស់វៀត ណាមទៅកាន់ទីផ្សារថៃផងដោយបានរួមចំណែកទៅក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាង ប្រទេសទាំងពីរ”។
សកម្មភាពមួយក្នុងចំណោមសកម្មភាពលេចធ្លោនាពេលកន្លងមករបស់សមាគមន៍ថៃ-វៀតណាមគឺជាការរៀបចំប្រកបដោយជោគជ័យនូវ “សន្និសីទពន្លឿនពាណិជ្ជកម្ម វៀតណាម-ថៃអន្តរជាតិបើកទូលាយ” និងបើកសម្ពោធមជ្ឈមណ្ឌលតាំងពិព័រណ៍ទំនិញ វៀតណាមនៅបណ្ដុំពាណិជ្ជកម្ម VT – Namnueng Udon Thani ដែលជាមជ្ឈមណ្ឌល តាំងពិព័រណ៍ទំនិញវៀតណាមដោយគុណភាពខ្ពស់។ តាមនោះ ឧទ្ទេសនាមទំនិញ វៀតណាមដើម្បីប្រជាជនថៃស្គាល់ដល់ហើយប្រើប្រាស់ទំនិញវៀតណាមច្រើនជាងទៀត។ គោលបំណងរបស់សមាគមន៍នាពេលអនាគតនោះ គឺកសាងទីនេះក្លាយទៅជាមជ្ឈ មណ្ឌលទំនិញវៀតណាមនៅថៃ។ នាពេលកន្លងមក ជម្ងឺរាតត្បាតកូវីដ-១៩មានការ វិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដែលប៉ះពាល់គួរឲ្យកត់សម្គាល់ទៅលើអាជីវកម្មរបស់អាណិក ជនវៀតណាមនៅថៃ។ តាមការធ្វើស្ថិតិរបស់សមាគមន៍សហគ្រិនថៃ-វៀតណាម អាជីវកម្មក្នុងវិស័យមួយចំនួនដូចជា ទេសចរណ៍ សេវាកម្ម នាំចេញនាំចូលកសិផល និងភស្តុភារកម្ម ត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ ដោយការយោគយល់បាននូវរាល់ ការលំបាកដែលសមាជិកកំពុងប្រឈមនោះ ថ្នាក់ដឹកនាំសមាគមន៍សហគ្រិនថៃ-វៀតណាមបានអនុវត្តន៍ដំណោះស្រាយជាច្រើនដើម្បីជួយគាំទ្រសហគ្រាសវៀតណាមនៅថៃ ក៏ដូចជាអាជីវកម្មរបស់អាណិកជនផងដែរ។ លោក Ho Van Lam ប្រធាន សមាគមន៍សហគ្រិនថៃ-វៀតណាមឲ្យដឹងថែមទៀតថា៖
“សមាគមន៍បានសហការជាមួយសហគមន៍ជនវៀតណាម អំពាវនាវឲ្យមាន ការជួយជ្រោមជ្រែងនិងប្រើប្រាស់ផលិតផល ដែលបានផលិតដោយអាជីវកម្មរបស់ បងប្អូនអាណិកជន។ យើងខ្ញុំក៏បានជួយទ្រទ្រង់អាជីវកម្មទេសចរណ៍ដោយការផ្ដល់ កម្ចីអនុគ្រោះអត្រាការប្រាក់ ដើម្បីស្ដារផលិតកម្មអាជីវកម្មឡើងវិញ។ សមាគមន៍ក៏បាន ស្វែងរកវិធីជួយឧបត្ថម្ភការទិញវ៉ាក់សាំងបង្ការកូវីដ-១៩សម្រាប់ចាក់ជូនពលករ ដើម្បី ធានាប្រតិបត្តិការផលិតកម្មនៅតាមសហគ្រាសក្រោយជម្ងឺកូវីដ-១៩ផងដែរ”។
សមាគមន៍សហគ្រិនថៃ-វៀតណាម៖ ទីបង្អែកដ៏រឹងមាំរបស់សហគ្រាសវៀតណាមនៅថៃ - ảnh 3សមាគមន៍ប្រគល់អំណោយជូននិស្សិតវៀតណាមនិងថៃដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ-១៩។
ទន្ទឹមនឹងនោះដែរ ដោយមានស្មារតីជួយទំនុកបម្រុងគ្នាទៅវិញទៅមករបស់ ជនជាតិវៀតណាម សមាគមន៍បានប្រារព្ធសកម្មភាពជាក់ស្ដែង ឆ្ពោះទៅស្រុកកំណើត មាតុភូមិ ក៏ដូចជាចំពោះប្រជាជននៅប្រទេសសាមី និងសហគមន៍ជនវៀតណាមដែល កំពុងរស់នៅ សិក្សារៀនសូត្រនៅថៃ ដោយការរ៉ៃអង្គាសអង្ករចំនួន៥៣តោនក្នុងតម្លៃ ជាង៧០០លានដុងសម្រាប់ជួយគ្រួសារជួបការលំបាក។សមាគមន៍ក៏ បានរ៉ៃអង្គាសប្រាក់ដើម្បីទិញសម្លៀកបំពាក់ការពារមេរោគ PPE សម្រាប់ប្រគល់ជូន មន្ទីរពេទ្យនានានៅតាមខេត្តដែលមានចំនួនអាណិកជនវៀតណាមរស់នៅយ៉ាងច្រើន ក្នុងបរិមាណចំនួន២.៧៦៦សម្រាប់ ព្រមទាំងឧបត្ថម្ភទឹកប្រាក់ចំនួនជាង១២៤លានដុង ទៅក្នុងមូលនិធិវ៉ាក់សាំងបង្ការកូវីដ-១៩របស់វៀតណាមផងដែរ។ វាយតម្លៃចំពោះការ រួមវិភាគទានរបស់សមាគមន៍ សហគ្រិនថៃ-វៀតណាមក្នុងទំនាក់ទំនងរវាងប្រទេសទាំង ពីរ លោក Trinh Cao Son ប្រធានសមាគមន៍ជនវៀតណាមនៅថៃបានឲ្យដឹងថា៖
“សមាគមន៍សហគ្រិនថៃ-វៀតណាមបានយល់ច្បាស់ពីការទទួលខុសត្រូវរបស់ ខ្លួនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយរួមវិភាគទានទៅក្នុងការអភិវឌ្ឍ នៃប្រទេសទាំងពីរ។ នៅពេលមានសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សមាជិកសមាគមន៍ទាំងអស់បានចូលរួមយ៉ាងសកម្មណាស់។ សមាគមន៍សហគ្រិន ថៃ-វៀតណាមក៏បានសហការយ៉ាងជិតស្និទ្ធជាមួយសមាគមន៍នានារបស់ថៃ ដើម្បី ជួយគ្នាទៅវិញទៅមកហើយពីនោះ ជំរុញទំនាក់ទំនងពីមូលដ្ឋាន ហើយមានសកម្មភាព ជាក់ស្ដែងឆ្ពោះទៅសហគមន៍”។
រាល់សកម្មភាពរបស់សមាគមន៍សហគ្រិនថៃ-វៀតណាមបានចូលរួមចំណែក មិនតិចតួចទៅក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរវៀតណាម-ថៃ ព្រមទាំងជាទីបង្អែកខាងស្មារតីសម្រាប់សហគមន៍អាជីវកម្មអាណិកជននិងសហគ្រាសវៀតណាមនឹងនរចិត្តប្រតិបត្តិការនៅប្រទេសសាមី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ