(VOVWORLD) - ដោយសេចក្តីស្រឡាញ់ចំពោះប្រទេសឡាវ ក៏ដូចជាការយល់ដឹងដ៏ជ្រាលជ្រៅអំពីចំណងសាមគ្គីភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ វៀតណាម - ឡាវ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក សមាគមមិត្តភាពវៀតណាម - ឡាវខេត្តហាយយឿង បានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ធ្វើសកម្មភាពជាក់ស្តែង រួមចំណែកដល់ការពូនជ្រុំទំនាក់ទំនងពិសេសវៀតណាម-ឡាវ។ សកម្មភាពសហប្រតិបត្តិការរវាងខេត្ត ហាយយឿង និងទីក្រុងវៀងចន្ទន៍លើវិស័យ៖ កសិកម្ម ការអប់រំ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ .... ហើយថ្មីៗនេះ គឺក្នុងការងារបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ សុទ្ធតែមានការរួមចំណែកយ៉ាងសំខាន់របស់សមាគម។
សមាគមមិត្តភាពវៀតណាម-ឡាវខេត្ត ហាយយឿង ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៣។ ដំបូងឡើយ សមាគមមានសមាជិកត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយពីមួយឆ្នាំ ចំនួនសមាជិកបានកើនឡើងដល់ ១៣០០ នាក់ នៅតាមសាខាចំនួន ២០។ ក្នុងនោះ កម្លាំងស្នូលគឺជាប្រជាជន ហាយយឿង ដែលធ្លាប់ជាកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាម ចូលរួមជួយឧបត្ថម្ភបដិវត្តន៍ឡាវ។ សមាគមកំណត់ភារកិច្ចចម្បងគឺ បំពេញកិច្ចការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ផ្ដល់ប្រឹក្សាដល់ខេត្តអំពីបញ្ហាទាក់ទងនឹងប្រទេសឡាវ ជាពិសេសគឺខេត្តវៀងច័ន្ទ ដែលបានចងមេត្រីភាពជាមួយខេត្ត ហាយយឿង។ ក្នុង
លោក Dao Hang ថ្លែងមតិក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតឡាវដែលកំពុងសិក្សារៀនសូត្រនៅខេត្ត ហាយយឿង។ |
រយៈពេលប៉ុន្មានឆ្នាំកន្លងមក សកម្មភាពរបស់សមាគមទទួលបានលទ្ធផលវិជ្ជមានជាច្រើន ទទួលបានការវាយតម្លៃខ្ពស់ពីសម្ព័ន្ធអង្គការមិត្តភាពខេត្ត។ លោក Dao Hang - អនុប្រធានសមាគមមិត្តភាពវៀតណាម - ឡាវនៅខេត្តហាយយឿង ប្រធានគណៈកម្មការអ្នកស្ម័គ្រចិត្តជំនាញការយោធា វៀតណាមទៅជួយបដិវត្តន៍ឡាវនៅខេត្ត ហាយយឿង - ដែលបានចូលរួមក្នុងសមាគមតាំងពីដើមមកបានឲ្យដឹងថា៖
“សមាគមបានផ្ដល់ប្រឹក្សាដល់ខេត្តដើម្បីរៀបចំគណៈប្រតិភូទៅសួរសុខទុក្ខ ជួយឧបត្ថម្ភមិត្តឡាវ ក៏ដូចជាស្វាគមន៍គណៈប្រតិភូឡាវមកកាន់ហាយយឿង ដើម្បីសិក្សា និងជួបប្រាស្រ័យ; វិនិយោគលើឧបករណ៍សម្ភារៈសម្រាប់សាលារៀន និងគ្លីនិក; ចូលរួមការជួបប្រាស្រ័យ ផ្លាស់ប្តូរ រៀនសូត្រពីគ្នាទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គមដូចជា៖ ការបណ្តុះបណ្តាលបច្ចេកទេសកចិញ្ចឹមសត្វ ដាំដំណាំ និងសេដ្ឋកិច្ច បំប៉ន់គ្រូបង្រៀន គ្រូបង្វឹកកាយសម្ព័ន្ធកីឡា; រៀបចំការរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យធំៗនៃប្រទេសទាំងពីរ; រៀបចំគណៈប្រតិភូទៅប្រទេសឡាវ ដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជន ពលី; ទស្សនាអតីតសមរភូមិ; រៀបចំកិច្ចសន្ទនាស្តីពីប្រពៃណីនៃសម្ព័ន្ធភាពប្រយុទ្ធវៀតណាម-ឡាវនៅតាមសាលារៀន និងវិទ្យាល័យ; ជាពិសេសសកម្មភាពទទួលនិស្សិតខេត្តវៀងច័ន្ទមកសិក្សានៅខេត្ត ហាយយឿង ជាកូនចិញ្ចឹមផងដែរ”។
ខេត្ត ហាយយឿង (វៀតណាម) និងខេត្តវៀងច័ន្ទ (ឡាវ) បានចងមេត្រីភាពតាំងពីឆ្នាំ ១៩៨៤។ ការបង្កើតសមាគមមិត្តភាពវៀតណាម-ឡាវ នៅខេត្ត ហាយយឿង មិនត្រឹមតែទទួលមរតកនិងពង្រីកប្រពៃណីល្អប្រសើរ រវាងប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាស្ពានដើម្បីជួយប្រជាជននៃប្រទេសទាំងពីរ និងខេត្តទាំងពីរមានឱកាសជួបប្រាស្រ័យ ស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែច្រើន រួមចំណែកក្នុងការពង្រឹង ពូនជ្រុំនិងរឹតបន្តឹងទំនាក់ទំនងមិត្តភាពវៀតណាម-ឡាវនិយាយរួម និងរវាងខេត្ត ហាយយឿង-វៀងច័ន្ទនិយាយដោយឡែក។ លោក Nguyen Quang Phuc ប្រធានគណៈ កម្មាធិការឃោសនាអប់រំខេត្ត ហាយយឿង និងជាប្រធានសមាគមមិត្តភាពវៀតណាម - ឡាវ ខេត្ត ហាយយឿង បានឲ្យដឹងថា៖
“សមាគមគឺជាអង្គការមិត្តភាពដែលប្រតិបត្តិការដោយស្ម័គ្រចិត្ដ ស្វ័យភាពហើយភារកិច្ចចម្បងគឺដើរតួនាទីជាស្ពានដើម្បីរួមចំណែកពង្រឹង ពូនជ្រុំចំណងមិត្តភាពរវាងវៀតណាម និងឡាវ ក៏ដូចជារវាងខេត្ត ហាយយឿង និងវៀងច័ន្ទ ផងដែរ។ ខ្ញុំគិតថា ដំណើរការនេះប្រៀបប្រដូចជា រលកបោក បក់មកលើច្រាំង រលកនីមួយៗពូនជ្រុំបន្ថែមល្បាប់បន្តិចបន្តួច ជាពិសេស ធ្វើជាស្ពានរវាងមនុស្សពីជំនាន់មួយទៅជំនាន់មួយដើម្បីបន្តពង្រីក ទទួលមរតក និងអភិវឌ្ឍ”។
មហាសន្និបាតសមាគមមិត្តភាពវៀតណាម-ឡាវខេត្ត ហាយយឿង លើកទី៣។ |
ដោយបានរស់នៅនិងប្រយុទ្ធក្នុងរយៈពេលជាច្រើនឆ្នាំនៅប្រទេសឡាវ យុទ្ធជនស្ម័គ្រចិត្តវៀតណាម បានផ្ដល់ប្រឹក្សាយ៉ាងសកម្មដល់សមាគម និងរដ្ឋបាលខេត្ត ហាយយឿង ដើម្បីកសាងសកម្មភាពផ្លាស់ប្តូរនិងសហប្រតិបត្តិការ នាំឲ្យទំនាក់ទំនងមិត្តភាពរវាងខេត្ត ហាយយឿង និងទីក្រុងវៀងច័ន្ទ កាន់តែរីកចម្រើនប្រកបដោយផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ។
ឆ្នាំ ២០២២ គឺជាឆ្នាំសាមគ្គីភាពមិត្តភាពរវាងវៀតណាម និងឡាវ ហើយក៏ជាឆ្នាំនៃមហាសន្និបាតលើកទី ៤ របស់សមាគមផងដែរ។ ជាមួយនឹងសមិទ្ធិផល បទពិសោធន៍ និងការច្នៃប្រឌិត សមាគមបានដាក់ចេញបាវចនាសកម្មភាពសម្រាប់អាណត្តិលើកនេះនិងពេលអនាគត។ ទន្ទឹមនឹងការបន្តពង្រីកលទ្ធផលដែលសម្រេចបាន សមាគមក៏នឹងពង្រីកសមាជិកភាព ដោយទទួលនិស្សិតនៅសាកលវិទ្យាល័យ កម្មាភិបាលសម្ព័ន្ធយុវជនខេត្តឲ្យចូលរួមគណៈកម្មាធិការប្រតិបត្តិ ដើម្បីក្លាយជាកម្លាំងស្នូលរបស់សមាគមនាពេលអនាគត រួមចំណែកធ្វើឲ្យសកម្មភាពផ្លាស់ប្ដូរ សហប្រតិបត្តិការរវាងខេត្តទាំងពីរ ហាយយឿង - វៀងច័ន្ទកាន់តែរស់រវើក សម្បូរបែប ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត៕
លោកប្រធានហូជីមិញ និងការរីកសាយភាយនៃបដិវត្តន៍រំដោះប្រជាជាតិ
ចាកចេញពីមាតុភូមិពីកំពង់ផែ Nha Rong នៅឆ្នាំ ១៩១១ លោកប្រធាន
ហូជីមិញបានទៅកាន់ប្រទេសបារាំង ដើម្បីស្វែងរកមាគ៌ាវាយផ្តួលរំលំពួកអាណានិគម និងសក្តិភូមិ ដណ្ដើមឯករាជ្យជូនមាតុភូមិ សេរីភាពជូនប្រជាជាតិ និង
សុភមង្គល ជូនជនរួមជាតិ។ ក្នុងអំឡុងពេល ៣០ ឆ្នាំ ដោយបានជួបជុំជាមួយពលករក្រីក្រ ទោះបីជាមានពណ៌សម្បុរ និងភាសាខុសៗគ្នាក៏ដោយ ប៉ុន្តែមានស្ថានភាពលំបាកលំបិនដូចគ្នាដោយការជិះជាន់ត្រួតត្រា ហើយមានសេចក្ដីប្រាថ្នារួមក្នុងការរំដោះខ្លួនឲ្យរួចផុតពីទាសភាព ដណ្ដើមយកវិញឯករាជ្យ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស លោកប្រធានហូជីមិញបានរីកសាយភាយបដិវត្តន៍រំដោះប្រជាជាតិលើទូទាំងពិភពលោក។
កម្លាំងរីកសាយភាយនៃបដិវត្តន៍រំដោះប្រជាជាតិរបស់វៀតណាម ដឹកនាំដោយលោកប្រធានហូជីមិញទៅកាន់ប្រជាជនដែលរងការជិះជាន់ត្រួតត្រាលើ
ពិភពលោក គឺកើតចេញពីអត្តចតិនៃបដិវត្តន៍នោះ និងប្រពៃណីប្រវត្តិសាស្ត្រ
វីរភាព ក្លាហានមោះមុតរបស់ប្រជាជាតិវៀតណាម ជាមួយនឹងប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តវៀតណាម ហើយជាមួយនឹងជីវិត និងអាជីពរបស់លោកប្រធាន
ហូជីមិញ។ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម លោក Saadi Salama បានវាយតម្លៃថា៖
“លោកប្រធានហូជីមិញ ជាកុលបុត្រឆ្នើមរបស់ប្រជាជាតិវៀតណាម ដែលបានសរសេរឈ្មោះរបស់លោកក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិវៀតណាមនិយាយដោយឡែក និងរបស់ពិភពលោកនិយាយរួម ជាមួយនឹងការលះបង់ដ៏មហិមារសម្រាប់បុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិ។ លោកធ្លាប់បាននិយាយថា គ្មានអ្វីប្រសើរថ្លៃថ្លាជាងឯករាជ្យ និងសេរីភាពនោះទេ។ ពាក្យពេជ្រនោះមានអត្ថន័យពិសេសខ្លាំងណាស់ សម្រាប់ប្រជាជាតិនានាលើពិភពលោក រួមទាំងប្រជាជាតិ
ប៉ាឡេស្ទីន នៅពេលដែលយើងខ្ញុំកំពុងតស៊ូដណ្ដើមឯករាជ្យជាតិដែរ។ លោកប្រធានហូជីមិញ នឹងត្រូវបានចងចាំជានិច្ចជាមួយនឹងសមិទ្ធិដ៏ធំធេងសម្រាប់
បុព្វហេតុតស៊ូប្រកបដោយសុចរិតភាពរបស់ប្រជាជាតិវៀតណាមក៏ដូចជារបស់ប្រជាជនពិភពលោកផងដែរ”។
ពីមេរៀន និងគំរូរបស់វៀតណាម ដែលហូជីមិញគឺជាព្រលឹង ជានិមិត្តរូបនៃការរួមបញ្ចូលគ្នាដ៏ថ្លៃថ្នូបំផុតរបស់ប្រជាជាតិ និងសម័យកាលនោះ បណ្ដាប្រជាជាតិដែលរងការជិះជាន់លើពិភពលោកទទួលបានភាពក្លាហាន និងជំនឿជឿជាក់ ដើម្បីរំដោះខ្លួនឯងឲ្យរួចផុតពីឋានៈជាទាសករឆ្ពោះទៅរកសេរីភាព ពីការពឹងផ្អែកឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួននិងម្ចាស់ការ។ ចលនារំដោះប្រជាជាតិនៃទ្វីបអាស៊ី អាហ្រ្វិក និងអាមេរិកឡាទីនក្នុងសតវត្សទី ២០ រហូតដល់សព្វថ្ងៃនេះ មានកម្លាំងជំរុញពីប្រទេសវៀតណាម ពីការប្រយុទ្ធ លះបង់ដើម្បីឯករាជ្យ សេរីភាព និងសណ្តាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌ ប្រជាធិបតេយ្យ សមភាព និងអរិយធម៌... ប្រធានគណៈកម្មាធិការសាមគ្គីភាពអាស៊ី-អាហ្រ្វិក លោក Nuri Abdel មានឲ្យដឹងថា៖
“ខ្ញុំធ្លាប់បានជួបជាមួយមេដឹកនាំធំៗ ហើយមានឥទ្ធិពលជាច្រើនលើពិភពលោក។ ប៉ុន្តែនៅពេលនោះ លោកប្រធានហូជីមិញ គឺជាអគ្គមគ្គុទេសលំដាប់លេខមួយ លើពិភពលោក ក្រោយពីសង្គ្រាមលោកលើកទី២ ជាមួយនឹងជ័យ
ជំនះរបស់កងទ័ពក្រហមសូវៀត។ លោកបានលះបង់អស់មួយជីវិតសម្រាប់ការតស៊ូរំដោះប្រជាជាតិ ប៉ុន្តែលោកនៅតែមានជីវភាពដ៏សាមញ្ញបំផុត ហើយជានិច្ចកាល
ស្រឡាញ់ប្រជាជន”។
នៅតាមតំបន់ជាច្រើនលើពិភពលោក ដែលកំពុងត្រូវតែពង្រឹងឯករាជ្យភាព ការពារអធិបតេយ្យភាពជាតិ ហើយខិតខំប្រឹងប្រែងដើម្បីសន្តិភាព មិត្តភាពរវាងបណ្ដាប្រជាជាតិ លោកប្រធានហូជីមិញមិនត្រឹមតែត្រូវបានលើកតម្កើងដោយការគោរពកោតសរសើរយ៉ាងខ្លាំងប៉ុណ្ណោះទេ ថែមទាំងបេតិកភណ្ឌរបស់
លោកនៅតែត្រូវបានថែរក្សា និងពង្រីកដូចនឹងនិមិត្តសញ្ញានៃសេចក្តីមេត្តាករុណា និងត្រាប្រណីក្នុងជីវភាព ក្នុងសេចក្តីប្រាថ្នាឆ្ពោះទៅរកអនាគតដ៏ប្រសើរបំផុត។ អតីតឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាម លោក Moheb El Samra បានសង្កត់ធ្ងន់ថា៖
“លោកប្រធានហូជីមិញ គឺជានិមិត្តរូបដែលបានលើកទឹកចិត្ត ហើយជះឥទ្ធិពលដ៏ធំធេងលើចលនារំដោះប្រជាជាតិនៃបណ្តាប្រទេសអាហ្វ្រិក អេហ្ស៊ីប ក៏ដូចជាប្រជាជាតិជាច្រើនជុំវិញពិភពលោក។ ការតស៊ូរំដោះប្រជាជាតិណាមួយនៅអាស៊ី ក៏ដូចជាលើទូទាំងពិភពលោកនៅពេលនោះដែរ សុទ្ធតែយកវៀតណាម-ហូជីមិញធ្វើជានិមិត្តរូបដើម្បីតស៊ូដណ្ដើមឯករាជ្យ”។
ក្នុងឆាកជីវិតរបស់ខ្លួន លោកប្រធានហូជីមិញ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីតភ្ជាប់ចំណងមិត្តភាពរវាងបណ្ដាប្រជាជាតិ។ លោកតែងតែទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់ កក់ក្ដៅចំពោះមិត្តភក្តិអន្តរជាតិជាច្រើន
នាំឲ្យគេយល់ដឹងអំពីវៀតណាម ហើយធ្វើឲ្យវៀតណាមយល់ដឹងពីពិភពលោកផងដែរ។ លោកមានការយកចិត្តទុកដាក់ពិសេសចំពោះព្រឹត្តិការណ៍សំខាន់ៗក្នុងចលនាបដិវត្តន៍របស់ប្រជាជនពិភពលោក ជាពិសេសចលនារំដោះប្រជាជាតិរបស់ប្រជាជនអាស៊ី និងអាហ្វ្រិក។ លោកបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីនយោបាយនៃរណសិរ្សស្នេហាជាតិឡាវ; បានផ្ញើសារទូរលេខទៅកាន់សន្និសីទអន្តរជាតិគាំទ្រប្រជាជនបណ្ដាប្រទេសជាអាណានិគមរបស់ព័រទុយហ្គាល់ និងប្រទេសអាហ្វ្រិកខាងត្បូងខ្សែអេក្វាទ័រ ប្រជាជន
អង់ហ្គោឡា កុងហ្គោ អាហ្រ្វិកខាងនិរតី និងប្រទេសអាស៊ីអាហ្វ្រិកដទៃទៀត។
លោកប្រធានហូជីមិញពិតជានិមិត្តរូប និងជាគំរូដ៏ភ្លឺស្វាងនៃការតស៊ូរបស់ប្រជាជននៃបណ្តាប្រទេសកក្នុងពិភពលោកទីបី ដើម្បីរំដោះខ្លួនចេញពីនឹមត្រួតត្រានៃអាណានិគមនិយម និងចក្រពត្តិនិយម។ រាល់បេតិកភណ្ឌដែលលោកបានបន្សល់ទុកមក បានរីកសាយភាយយ៉ាងទូលំទូលាយ ហើយជះឥទ្ធិពលដ៏ធំធេងលើទូទាំងពិភពលោក៕