សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី៖ ជំរុញការជួបប្រាស្រ័យវប្បធម៌រវាងប្រទេសទាំងពីរ

(VOVWORLD) - ដោយបានបង្កើតឡើងនាខែសីហា ឆ្នាំ ១៩៥៧ ត្រឹមតែពីរឆ្នាំបន្ទាប់ពីវៀតណាមនិងឥណ្ឌូនេស៊ីបង្កើតទំនាក់ទំនងការទូតប៉ុណ្ណោះ (ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៥៥) សមាគមមិត្តភាពវៀតណាម - ឥណ្ឌូនេស៊ី មានសកម្មភាព និងការរួមចំណែកជាច្រើនក្នុងការបង្កើនការជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ច វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ក្នុងអំឡុងពេល៦៦ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍ សមាគមជានិច្ចកាលពង្រីកបានយ៉ាងល្អនូវតួនាទីជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-ឥណ្ឌូនេស៊ី។
សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី៖ ជំរុញការជួបប្រាស្រ័យវប្បធម៌រវាងប្រទេសទាំងពីរ - ảnh 1កម្មវិធី “ទទួលបទពិសោធន៍ និងឧទ្ទេសនាមអំពីបាទិកប្រពៃណីឥណ្ឌូនេស៊ី” ត្រូវបានរៀបចំឡើងនៅទីស្នាក់ការ VOV។

ក្នុងបន្ទប់ប្រជុំទំហំជិត ១០០ ម៉ែត្រការ៉េនៅជាន់ទី ៥ ទីស្នាក់ការនៃវិទ្យុសម្លេងវៀតណាម (VOV) លេខ ៥៨ Quan Su រដ្ឋធានីហាណូយ សិប្បការិនី Ira Ratna Handayani មកពី Bogor ប្រទេសឥណ្ឌូនេស៊ី កំពុងណែនាំអ្នកសារព័ត៌មាន អ្នកនិពន្ធ បុគ្គលិករបស់ VOV និង ភ្ញៀវកិត្តិយស ពីរបៀបគូរលំនាំលើក្រណាត់ បាទិក ដោយប្រើជក់ថ្នាំលាប (canting)។ សកម្មភាពនេះបាននាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដល់អ្នកចូលរួម។

“ខ្ញុំគិតថា បទពិសោធន៍នេះល្អណាស់ ព្រោះខ្ញុំអាចស្វែងយល់ពីវប្បធម៌ឥណ្ឌូនេស៊ី។ ទីពីរ ខ្ញុំក៏មានពេលវេលាសម្រាកលំហែកាយ នៅពេលទទួលបទពិសោធន៍ជាមួយបណ្ដាសិប្បការិនី ហើយរួមគ្នាផ្លាស់ប្តូរវប្បធម៌”។

“ខ្ញុំគិតថានេះជាបទពិសោធន៍ដ៏ទាក់ទាញមួយ។ ទោះបីជាខ្ញុំអនុវត្តន៍ជាលើកដំបូង ដូច្នេះជួបការលំបាកបន្តិចនៅពេលដែលត្រូវត្រូវគ្រប់គ្រងប៊ិចយ៉ាងប៉ិនប្រសប់ដើម្បីឱ្យដំណក់ក្រមួនឃ្មុំហូរតាមការគិតគូររបស់ខ្លួន។ ខ្ញុំសង្ឃឹមថានឹងមានឱកាសទៅកាន់ឥណ្ឌូណេស៊ីដើម្បីទទួលបទពិសោធន៍ ហើយធ្វើផលិតផលនេះដោយផ្ទាល់ជាមួយអ្នកស្រុក”។

កម្មវិធី “ទទួលបទពិសោធន៍ និងឧទ្ទេសនាមអំពីបាទិកប្រពៃណីឥណ្ឌូនេស៊ី” ត្រូវបានរៀបចំឡើងដោយសមាគមមិត្តភាពវៀតណាម - ឥណ្ឌូនេស៊ី សហការជាមួយនឹងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម (KBRI) នៅទីក្រុងហាណូយ នាថ្ងៃទី ៣១ ឧសភា កន្លងទៅ ក្នុងគោលបំណងចង់បង្កើនការយល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ។ នេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាបន្តបន្ទាប់ ដើម្បីអបអរសាទរខួបលើកទី១០ នៃការបង្កើតទំនាក់ទំនងយុទ្ធសាស្ត្ររវាងវៀតណាម និងឥណ្ឌូនេស៊ី (២០១៣-២០២៣) ផងដែរ។

ដោយមានបាវចនាថា “រឹតបន្តឹងចំណងមិត្តភាព ពង្រឹងការយោគយល់គ្នាទៅវិញទៅមក” សមាគមបានរៀបចំសកម្មភាពជាច្រើន ដូចជា៖ ពិធីមិទ្ទីញក្នុងឱកាសអបអរសាទរខួបទិវាបុណ្យជាតិឥណ្ឌូនេស៊ី ហើយរៀបចំសកម្មភាពជួបប្រាស្រ័យវប្បធម៌ សិល្បៈ ជាច្រើន។ សមាគមក៏បានសហការយ៉ាងសកម្ម និងចូលរួមសិក្ខាសាលា ការតាំងពិព័រណ៍ដែលបានធ្វើឡើងនៅវៀតណាម និងឥណ្ឌូនេស៊ីដូចជា៖ សិក្ខាសាលា និងការតាំងពិព័រណ៍រូបថតក្នុងឱកាសរំលឹកខួប ៦០ឆ្នាំនៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញនៅឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកប្រធានាធិបតី Sukarno ដែលបានធ្វើឡើងក្នុងឆ្នាំ ២០១៩ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី; សិក្ខាសាលា “ក្រឡេកមើលវិញនូវដំណាក់កាល ៦៥ឆ្នាំនៃទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី និងផ្លូវឆ្ពោះទៅមុខ” នាឆ្នាំ ២០២០ នៅទីក្រុងហាណូយ ... លោក Tran Minh Hung ប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី និងជាអគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានចែករំលែកថា៖

“ការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ឥណ្ឌូនេស៊ី ជាពិសេសការទូតប្រជាជន និងការជួបប្រាស្រ័យវប្បធម៌ គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចរបស់សមាគមដែលយើងបានកំណត់តាំងពីច្រើនអាណត្តិមុនមកហើយ។ ទោះជាក្នុងគ្រប់កាលៈទេសៈណាក៏ដោយ ប៉ុន្តែសមាគមមិត្តភាពវៀតណាម-ឥណ្ឌូណេស៊ីជានិច្ចកាលពង្រីកតួនាទីជាស្ពានមិត្តភាព។ សមាគមក៏មានផែនការរៀបចំសិក្ខាសាលាមួយ ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយពង្រឹងទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសជំរុញសេដ្ឋកិច្ច និងវប្បធម៌នៃប្រទេសទាំងពីរ។

វាយតំលៃពីតួនាទីនៃសមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី លោកស្រី Wenny Fabiomarta លេខាទីមួយនៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖

“យើងវាយតម្លៃខ្ពស់ចំពោះសមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី ពីព្រោះតាមរយៈសមាគមនេះ យើងអាចបង្កើតទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរ ជាពិសេសក្នុងវិស័យវប្បធម៌ សង្គម ឧទាហរណ៍ថាព្រឹត្តិការណ៍ក្នុងថ្ងៃនេះ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយជោគជ័យ អាស្រ័យដោយមានកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងភាគីទាំងពីរ។ នាពេលខាងមុខ យើងខ្ញុំសង្ឃឹមថាសមាគមនឹងអភិវឌ្ឍន៍បន្ថែមទៀត សម្របសម្រួលបន្ថែមទៀតជាមួយ KBRI ហាណូយ ដើម្បីលើកកំពស់ទំនាក់ទំនងរវាងប្រជាជនឥណ្ឌូនេស៊ី និងប្រជាជនវៀតណាម”។

ក្នុងទិសដៅប្រតិបត្តិការសម្រាប់អាណត្តិ ២០២១-២០២៦ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ នៃសមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី (ខែតុលា ឆ្នាំ២០២១) បានកំណត់កម្មវិធីសកម្មភាពដ៏ជាក់ស្តែងសម្រាប់រយៈពេលខាងមុខ។ តាមនោះ ផ្តោតសំខាន់លើការច្នៃប្រឌិតខ្លឹមសារ និងរបៀបប្រតិបត្តិការក្នុងបរិបទនៃស្ថានភាពថ្មី លើកំពស់ប្រសិទ្ធភាព និងការអនុវត្តជាក់ស្តែក្នុងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី រក្សាយ៉ាងរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព រំលឹកខួបលើកទី ១០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងឆ្ពោះទៅរំលឹកខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌូនេស៊ី (១៩៥៥-២០២៥) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ