សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញសកម្មចែករំលែកបទពិសោធន៍ និង​ជួយឧបត្ថម្ភ​សម្ព័ន្ធ​យុវជនប្រជាជនបដិវត្តឡាវ

(VOVWORLD) - នាបច្ចុប្បន្ននេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេស និងកម្រមានរវាងវៀតណាមនិងឡាវកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ដែលក្នុងនោះ ទំនាក់ទំនងរវាងអង្គការសម្ព័ន្ធយុវជននេះប្រទេសទាំងពីរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ 
សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញសកម្មចែករំលែកបទពិសោធន៍ និង​ជួយឧបត្ថម្ភ​សម្ព័ន្ធ​យុវជនប្រជាជនបដិវត្តឡាវ - ảnh 1 លោកស្រី Vu Thi Tuyet Mai អនុប្រធានគណៈកម្មការយុវជន ទទួលបន្ទុកសាលារៀន នៃមជ្ឈឹម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ

នារយៈពេលកន្លេងទៅ សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានសកម្មចែករំលែកនូវបទពិសោធន៍ និងជួយឧបត្ថម្ភសម្ព័ន្ធយុវជនប្រជាជនបដិវត្តឡាវ ក្នុងការអភិវឌ្ឍការងារយុវជន ជំនាញចាត់តាំង និងអភិវឌ្ឍន៍អង្គការសម្ព័ន្ធយុវជន។

យោងតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ជួយមិត្តគឺជាជួយខ្លួនឯង នោះ ជារៀងរាល់ឆ្នាំ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរៀបចំវគ្គបំពាក់បំប៉នអំពីការងារសម្ព័ន្ធយុវជនសម្រាប់កម្មាភិបាលសម្ព័ន្ធយុវជនប្រជាជនបដិវត្តឡាវ។ នេះគឺជាប្រពៃណី ហើយជាក្ដីមោទនភាពរបស់កម្មាភិបាលសម្ព័ន្ធយុវជនបដិវត្តឡាវ ដែលក្នុងនោះមានមិត្ត Phumalayphone - អ្នកជំនាញមួយរូបនៃនាយកដ្ឋានសហប្រតិបត្តិការនៃមជ្ឈឹមសម្ព័ន្ធយុវជនប្រជាជនបដិវត្តឡាវ ក្នុងចំណោមសិក្ខាកាមទាំង ៤៩ នាក់ ដែលបានចូលរួមរគ្គប៉ពាក់បំប៉នជំនាន់ទី ២៥ កន្លងទៅ។

សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញសកម្មចែករំលែកបទពិសោធន៍ និង​ជួយឧបត្ថម្ភ​សម្ព័ន្ធ​យុវជនប្រជាជនបដិវត្តឡាវ - ảnh 2 សិក្ខាកាមឡាវ

វគ្គបំពាក់បំប៉នលើកនេះ គឺជាដំណើរសិក្សារៀនសូត្រ ផ្លាស់ប្ដរូបទពិសោធន៍ ក៏ដូចជាឱកាស ដើម្បី Phumalayphone រកចម្លើយសម្រាប់សំនួរថា៖ ហេតុអ្វីបានជាវៀតណាមអាចប្រមូលផ្ដុំបានយុវជនយ៉ាងច្រើនកុះករ មកចូលរួមចលនាសម្ព័ន្ធយុវជនដូច្នេះ។

“ខ្ញុំបានសង្កេតឃើញថា យុវជនវៀតណាមមានស្មារតីលះបង់ ត្រៀមខ្លួនជាស្រេចចូលរួមបណ្ដាចលនា សកម្មភាពនៃសម្ព័ន្ធយុវជន ហើយត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយនៅទូទាំងប្រទេស។ ខ្ញុំពិតជាចង់ដឹងថា តើវៀតណាមបានបំផុសយ៉ាងដូចម៉្ដេច ហើយធ្វើយ៉ាងដូចម៉្ដេច ដើម្បីអាចប្រមូលផ្តុំកម្លាំងយុវជននៅក្នុងប្រទេសទាំងមូលឲ្យក្លាយទៅជាធ្លុងឯកភាពមួយ ដែលមានគោលដៅរួម ហើយចូលរួមគ្រប់សកម្មភាព ដែលសម្ព័ន្ធយុវជនបំផុសឡើង។

នៅក្នុងសិក្ខាសាលាស្ដីអំពី “គំរូនិងបទពិសោធន៍រៀបចំបណ្ដាចលនារបស់សម្ព័ន្ធយុវជននៃប្រទេសទាំងពីរ វៀតណាម - ឡាវ” - ដែលជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនៃវគ្គបំពាក់បំប៉ន សំដៅចែករំលែកអំពីរូបសណ្ឋានល្អ ផ្លាស់ប្ដូរបទពិសោធន៍ចាត់តាំង គ្រប់គ្រង និងប្រមូលផ្ដុំនូវកម្លាំងសម្រាប់សិក្ខាកម្មឡាវ។ លោកស្រី Vu Thi Tuyet Mai អនុប្រធានគណៈកម្មការយុវជន ទទួលបន្ទុកសាលារៀន នៃមជ្ឈឹម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានឲ្យដឹងថា៖

“ចំពោះការងារសម្ព័ន្ធយុវជននៅតាមសាលារៀននោះ ក្រោះពីការអនុវត្តបណ្ដាចលនារួមរបស់មជ្ឈឹមសម្ព័ន្ធយុវជននោះ គឺយើងត្រូវរៀបចំចលនា និងកម្មវិធីជាច្រើន ជាមួយខ្លឹមសារខុសៗគ្នាឲ្យសមស្របនឹងបំណងប្រាថ្នារបស់សិស្សានុសិស្ស។ ដើម្បីរៀបចំកម្មវិធីមួយ យើងគប្បីផ្ដោតសំខាន់លើការងារឃោសនា។ ដើម្បីទាក់ទាញយុវជនឲ្យចូលរួមនោះ គឺយើងអញ្ជើញអ្នកជំនាញ អ្នកល្បីឈ្មោះ និងអ្នក ដែលមានកិត្យានុភាពក្នុងសង្គមចូលរួម ដើម្បីបំផុសចំណាប់អារម្មណ៍ដល់យុវជន។ កត្តាចុងក្រោយគឺមនោសញ្ចេតនា និងកម្លាំងកាយចិត្តរបស់គណចាត់តាំង សម្រាប់កម្មវិធីផងដែរ“។

សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញសកម្មចែករំលែកបទពិសោធន៍ និង​ជួយឧបត្ថម្ភ​សម្ព័ន្ធ​យុវជនប្រជាជនបដិវត្តឡាវ - ảnh 3  សិក្ខាកាមឡាវចុះកម្មសិក្សា

សំដៅឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់សិក្ខាកាមឡាវនោះ ក្នុងក្របខណ្ឌនៃវគ្គបំពាក់បំប៉ននោះ គណចាត់តាំងបានជូនសិក្ខាកាមទៅទស្សនារូបសណ្ឋានយុវជនធ្វើសេដ្ឋកិច្ចពូកែនៅទីក្រុងហាណូយ និងខេត្តក្រុងនានា ដូចជា រូបសណ្ឋានដាំក្រូច Cao Phong នៅខេត្ត  Hòa Bình រូបសណ្ឋានកែច្នៃ និងប្រើប្រាស់កាកសំណល់ឡើងវិញនៅ Hai Phong មជ្ឈមណ្ឌលឧទ្ទេសនាមការងារធ្វើ និងវិមានកុមារខេត្ត Quang Ninh ជាដើម។ ដំណើរចុះកម្មសិក្សាជាក់ស្ដែងទាំងនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនចំពោះសិក្ខាកាម។

“ខ្ញុំមានការចាប់អារម្មណ៍និងមានមោទនភាពណាស់ នៅពេលដែលបានទៅទស្សនាវិមានកុមារខេត្ត Quang Ninh ។ នេះគឺជាទីកន្លែងល្អមួយ ដើម្បីបង្កើតទីធ្លាលេងកំសាន្ត ហាត់ពត់លត់ដំសម្រាប់យុវជន និងកុមារ។ នៅទីនេះ មានទាំងថ្នាក់បង្រៀនឧបករណ៍តន្ត្រីពីបុរាណរហូតដល់សម័យ ថ្នាក់បង្រៀនរបាំ សិល្បៈ កីឡា និងកន្លែងលេងកំសាន្តដ៏ធំទូលាយ“។

“តាមរយៈការទស្សគៅលដៅនានានោះ យើងមានឱកាសផ្លាស់ប្តូរ សិក្សារៀន សូត្រអំពីបទពិសោធន៍ចាត់តាំង និងអនុវត្តន៍រូបសណ្ឋាននានា ដូចជារូបសណ្ឋានចាប់ផ្ដើមអាជីវកម្ម។ ជាពិសេសយើងខ្ញុំបានស្តាប់រឿងរ៉ាវអំពីគ្រាដំបូងនៃការចាប់ផ្ដើបធ្វើអាជីវកម្មរបស់យវុជនគំរូនៅខេត្ត  Hoa Binh ដែលសរឲ្យឃើញនូវការខិតខំប្រឹងប្រែងរបស់យវុជនវៀតណាម“។

ក្នុងដំណើរការអភិវឌ្ឍណ៍ ប្រទេសទាំងពីរវៀតណាម - ឡាវនិយាយរួម និងសម្ព័ន្ធយុវជននៃប្រទេសទាំងពីរនិយាយដោយឡែកក៏ជួបភាពងាយស្រួល និងការលំបាកស្រដៀងគ្នានេះដែរ។ ដូច្នេះ សកម្មភាពផ្លាស់ប្តូរ ចែករំលែក បទពិសោធន៍ និងជួយគ្នាទៅវិញទៅមក គឺជាសកម្មភាពជាក់ស្ដែង ដែលនាំមកនូវប្រសិទ្ធភាពខ្ពស់ រួមចំណែកបង្កើនសាមគ្គីភាព ជិតស្និទ្ធិ រវាងអង្គការសម្ព័ន្ធយុវជននៃប្រទេសទាំងពីវៀតណាម - ឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ