សារមន្ទីរអាស៊ីអាគ្នេយ៍ - កន្លែងតភ្ជាប់វប្បធម៌អាស៊ាន

(VOVWORLD) - ស្ថិតនៅក្នុងបរិវេណសារមន្ទីរជនជាតិវិទ្យាវៀតណាម សារមន្ទីរ អាស៊ីអាគ្នេយ៍ជាសំណង់អបអរសាទរខួបលើកទី ៦០ ឆ្នាំ ទិវាបង្កើតបណ្ឌិត សភាសង្គមវិទ្យាវៀតណាម។ សារមន្ទីរអាស៊ីអាគ្នេយ៍ដោយមានឈ្មោះ ថា “ខ្លែង” គឺជាកន្លែងតភ្ជាប់វប្បធម៌នៃប្រទេសអាស៊ាននានា ព្រមទាំង ជាលំហរតាំងបង្ហាញវត្ថុនិងរូបថតដែល រំលឹកដល់តំបន់អាស៊ីអាគ្នេយ៍មួយដោយមានវប្បធម៌និងសិល្បៈប្រជាប្រិយដ៏សម្បូរបែប។

សារមន្ទីរអាស៊ីអាគ្នេយ៍ - កន្លែងតភ្ជាប់វប្បធម៌អាស៊ាន - ảnh 1សារមន្ទីរអាស៊ីអាគ្នេយ៍មើលពីខាងក្រៅ។ 
អគារសារមន្ទីរអាស៊ីអាគ្នេយ៍ដោយមានឈ្មោះថា “ខ្លែង” រួមមាន ៤ជាន់ជាមួយនឹងទំហំជិត៥ហិកតា ត្រូវបានដាក់ឲ្យប្រតិបត្តិការជាផ្លូវ ការកាលពីឆ្នាំ២០១៣ ក្រោយពីការសាងសង់អស់រយៈពេល៦ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងជំនាញការវៀតណាមនិងបារាំង។ មិន យូរប៉ុន្មាន សារមន្ទីរនេះទទួលបានមតិប្រតិកម្មវិជ្ជមានជា ច្រើនពីសំណាក់អ្នកស្រាវជ្រាវក៏ដូចជាភ្ញៀវទេសចរ។ និយាយពី ស្ថាបត្យ កម្មដ៏វិសេសវិសាលនៃសារមន្ទីរនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Duy Thieu អតីតនាយករងនៃសារមន្ទីរជនជាតិវិទ្យា វៀតណាម បានឲ្យដឹងថា៖ “ទ្រឹស្ដីនៃការកសាងសារមន្ទីរគឺត្រូវបង្កើតឡើងលំហរតាំងបង្ហាញគួរឲ្យចាប់អារម្មណ៍។ ដើម្បីបង្កើតឡើងការចាប់អារម្មណ៍យ៉ាងដូច្នេះ យើងត្រូវពឹងផ្អែកលើវប្បធម៌សហគមន៍។ យើងកំពុងរស់នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ដែលជាតំបន់នៃអារិយ្យធម៌កសិកម្ម ដោយផ្សាភ្ជាប់នឹង ពិធីបួងសួងសុំឲ្យភ្លៀងធ្លាក់ដើម្បីដាំដុះដំណាំ ប៉ុន្តែនៅពេលភ្លៀងធ្លាក់ ខ្លាំងពេក បង្កឡើងការជន់លិច គឺយើងត្រូវធ្វើពិធីសុំឲ្យភ្លៀងឈប់ធ្លាក់វិញ។ នៅពេលធ្វើពិធីនេះ គេតែងតែបង្ហោះខ្លែងឡើងមេឃ។ ដោយស្ដែង ចេញពីទស្សនៈទានប្រជាប្រិយអញ្ចឹងបានជាយើងខ្ញុំបានជ្រើសរើសរូប ភាពខ្លែងដើម្បីកសាងសារមន្ទីរនេះ”។
សារមន្ទីរអាស៊ីអាគ្នេយ៍ - កន្លែងតភ្ជាប់វប្បធម៌អាស៊ាន - ảnh 2ឧបករណ៍តន្ត្រីខ្មែរត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ។ 
ដើម្បីប្រមូលបានវត្ថុតាងដ៏ថ្លៃថ្លាជាង២២០០ រួមជាមួយបរិមាណ ខ្សែអាត់សម្លេង វីដេអូ និងឯកសារសំខាន់ៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់សហ គមន៍នានាក្នុងតំបន់អ្នកស្រាវជ្រាវនៃសារមន្ទីរត្រូវទៅប្រមូលនៅ ប្រទេសអាស៊ីអាគ្នេយ៍ទាំងឡាយ។ ក្នុងដំណើរការស្វែងយល់ពីវប្បធម៌ នៃប្រទេសនីមួយៗ ក្រុមអ្នកស្រាវជ្រាវជួបការលំបាកជាច្រើនអំពីថវិកា ភាសា ការស្វែងយល់ពីរឿងរ៉ាវនៅពីក្រោយវត្ថុតាងនោះ ឬជួបការ លំបាកពាក់ព័ន្ធដល់នីតិវិធីប្រមូលទិញ និងនាំយកវត្ថុតាងវិលត្រឡប់ មកប្រទេសវិញ ប៉ុន្តែទទួលបានការជួយគាំទ្រដ៏ធំធេងពីដៃគូក៏ដូច ជាអ្នកស្រុកផងដែរ។ ក្រៅពីនោះ សារមន្ទីរក៏ទទួលបានវត្ថុតាងសម្រាំងដ៏ ថ្លៃថ្លាដែលអ្នកប្រមូលនៅប្រទេសជាច្រើនបរិច្ឆាគជូនទៀតផង។
សារមន្ទីរអាស៊ីអាគ្នេយ៍ - កន្លែងតភ្ជាប់វប្បធម៌អាស៊ាន - ảnh 3លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Duy Thieu។
ចែករំលែកអំពីអត្ថន័យនៃការបង្កើតសារមន្ទីរ លោកសាស្ត្រាចារ្យ រង បណ្ឌិត Nguyen Duy Thieu បានចាត់ទុកថា ជាទូទៅ អារិយ្យធម៌ និងវប្បធម៌នៃប្រទេសអាស៊ីអាគ្នេយ៍នានា គឺស្រដៀងគ្នា ប៉ុន្តែដោយ សារឥទ្ធិពលនៃកត្តាពីខាងក្រៅបានធ្វើឲ្យយើងមានលក្ខណៈសម្បូរបែប។
“នាបច្ចុប្បន្ន វៀតណាមជាសមាជិកសមាគមន៍អាស៊ីអាគ្នេយ៍ ដូច្នេះហើយក្រៅពីជាពលរដ្ឋវៀតណាម យើងក៏ជាពលរដ្ឋអាស៊ី អាគ្នេយ៍ផង ហើយប្រសិនបើយើងមិនយល់ដឹងអ្វីពីអាស៊ីអាគ្នេយ៍នោះ គឺយើងមានកំហុសហើយ។ តាមពិតទៅនាបច្ចុប្បន្ន ប្រជាពលរដ្ឋវៀត ណាមយល់ដឹងពីអាស៊ីអាគ្នេយ៍បានតិចតួចណាស់ ដូច្នេះបានជាយើងខ្ញុំ ខិតខំប្រឹងប្រែងដើម្បីចូលរួមចំណែកលើកកំពស់ការយល់ដឹងរបស់ ប្រជាជនវៀតណាមក៏ដូចជាភ្ញៀវទេសចរបរទេសអំពីអាស៊ីអាគ្នេយ៍”។
ការតាំងបង្ហាញនៅក្នុងសារមន្ទីរត្រូវបានរៀបចំតាមរចនាបទ ទំនើប មានលក្ខណៈវិទ្យាសាស្ត្រនិងវិចិត្រសិល្បៈខ្ពស់ តាមរយៈ ប្រធានបទស្នូលចំនួន៥គឺ៖ គ្រឿងក្រណាត់ ជីវភាពប្រចាំថ្ងៃ ជីវភាព សង្គម សិល្បៈឆាកសម្ដែង និងសាសនា។ សារមន្ទីរអាស៊ីអាគ្នេយ៍ទាក់ ទាញការយកចិត្តទុកដាក់មិនត្រឹមតែរបស់ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងគណៈប្រតិភូការទូតនិងប្រមុខរដ្ឋជាច្រើន ក៏ធ្លាប់បានមកទស្សនាសារមន្ទីរនេះទៀតផង ដូចជា លោក Barack Obama លោកស្រី Hillary Clinton ព្រះទាយាទជប៉ុននិងលោកជំទាវ ជាដើម។
“នេះជាលើកដំបូងហើយដែលខ្ញុំមកដល់សារមន្ទីរអាស៊ីអាគ្នេយ៍ ហើយខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវប្បធម៌ដ៏សម្បូរ បែបនៃប្រទេសអាស៊ានានា តាមរយៈវត្ថុតាងដែលត្រូវបានដាក់តាំង បង្ហាញនៅទីនេះ”។
“ខ្ញុំគិតថា សារមន្ទីរមានការរៀបចំល្អ ដែលបំផុសឡើងចំណាប់ អារម្មណ៍សម្រាប់ទស្សនិកជន។ ខ្ញុំក៏បានយល់ដឹងជាច្រើនថែមទៀតអំពី ប្រវត្តិសាស្ត្រ វប្បធម៌វៀតណាមក៏ដូចជាប្រទេសអាស៊ានដទៃ ដូច្នេះ ខ្ញុំគិតថា ដំណើរទស្សនានៅសារមន្ទីរមានប្រយោជន៍ណាស់”។
សារមន្ទីរអាស៊ីអាគ្នេយ៍ - កន្លែងតភ្ជាប់វប្បធម៌អាស៊ាន - ảnh 4គំនូរកញ្ចក់ឥណ្ឌូនេស៊ី។
ក្នុងដំណើរការប្រតិបត្តិការ សារមន្ទីរក៏បានសហការជាមួយស្ថាន ទូតនៃប្រទេសជាច្រើនដើម្បីរៀបចំព្រឹត្តិការណ៍ពិសេស ហើយអញ្ជើញ ប្រទេសផ្សេងៗក្នុងតំបន់ចូលរួមសម្ដែង និងឧទ្ទេសនាមពីវប្បធម៌ ប្រទេសខ្លួនផងដែរ ដូចជា៖ ការសម្ដែងរបាំប្រជាប្រិយសហសម័យ របស់ក្រុមសិល្បៈការិនីថៃនិងឡាវ ការគូរគំនូរនិងធ្វើកាតប៉ូស្តាល់បេតិ កភណ្ឌវប្បធម៌អាស៊ីអាគ្នេយ៍ដោយគ្រាប់ធញ្ញជាតិ ការស្វែងយល់ពីទង់ជាតិ និងប្រទេសអាស៊ីអាគ្នេយ៍នានាតាមរយៈល្បែងកំសាន្ត ជាដើម។
ទន្ទឹមជាមួយគ្នានោះ សារមន្ទីរ ក៏បានបង្កើនវិធានការផ្សព្វផ្សាយ តាមអ៊ីនធឺរណិត ដូចជាឧទ្ទេសនាមពីវត្ថុតាងនិងរឿងរ៉ាវនៅពីខាងក្រោយ វត្ថុតាងទាំងនេះ ក៏ដូចជាឧទ្ទេសនាមពីសកម្មភាពនៃសារមន្ទីរតាមរយៈ បណ្ដាញសង្គមដូចជា facebook ឬ youtube ដើម្បីជួយមហាជនមាន លក្ខណៈបន្ថែមទៀតដើម្បីតភ្ជាប់វប្បធម៌វៀតណាមជាមួយវប្បធម៌នៃប្រទេសជិតខាងនានាក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ